ប្រជាកសិករវៀតណាម ដែលនៅជាយក្រុងហាយណូយ បានផ្លាស់ប្តូរពីការស្ទូងស្រូវពេលថ្ងៃ មកនៅពេលយប់ចន្លោះម៉ោង១-៣ទៀបភ្លឺវិញ។
ការផ្លាស់ប្តូរមកស្ទូងស្រូវនៅពេលយប់នេះ ដោយសារតែមានរលកកំដៅ វាយប្រហារនៅលើភាគខាងជើងប្រទេសវៀតណាម កាលពីដើមខែកក្កដា ដែលសីតុណ្ហភាពជាប្រចាំថ្ងៃលើសពី៣៧អង្សាសេ ដែលធ្វើឱ្យការដាំដុះដំណាំមិនបានផលល្អនោះទេ។
ប្រជាកសិករវៀតណាមបានជាច្រើនបានលើកឡើងស្រដៀងគ្នាថា៖” ការស្ទូងស្រូវពេលថ្ងៃមិនត្រឹមតែធ្វើឱ្យខាតផលដំណាំនោះទេ ក៏ប៉ុន្តែសុខភាពស្បែករបស់យើងក៏មានបញ្ហានោះដែរ ព្រោះវាក្តៅខ្លាំងពេក ដែលធ្វើឱ្យយើងពិបាកទ្រាំ។ ដោយឡែកការស្ទូងស្រូវពេលយប់នេះ ក៏មិនធ្វើឱ្យស្រូវមានគុណភាពល្អ ឬទទួលបានចំណូលខ្ពស់នោះទេ តែយ៉ាងហោចណាស់អាចឱ្យយើងផ្គត់ផ្គង់មួយរយៈពេល នៃការវាយលុករបស់រលកកម្តៅនេះ”។
កសិករម្នាក់បានត្អូញត្អែរថា៖”ពីមុនយើងអាចលក់ស្រូវបាន២៥០ដុល្លារក្នុងមួយថ្ងៃ តែបច្ចុប្បន្នបានត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ”។
បើយោងតាមការប្រកាសរបស់ក្រសួងធនធានទឹករបស់វៀតណាម បានលើកឡើងថា រលកកម្តៅនេះនឹងមានរយៈពេលយូរ អាចដល់ចុងឆ្នាំ២០២៣ឯណោះ៕










