Home ព័ត៌មានជាតិ រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្នើក្រសួងប្រៃសណីយ៍ទប់ស្កាត់ការផ្សាយផលិតផលជំនួយផ្លូវភេទបុរស-នារី តាមប្រព័ន្ធអនឡាញ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្នើក្រសួងប្រៃសណីយ៍ទប់ស្កាត់ការផ្សាយផលិតផលជំនួយផ្លូវភេទបុរស-នារី តាមប្រព័ន្ធអនឡាញ

67
0

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្នើរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារីតាមប្រព័ន្ធអនឡាញ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាលដែល KBN News ទទួលបាននាយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNPv8PiCYQYP6vSfubhbhFPnAsuf55IY4Ldbrn1HLm7tjRY5UcDQgh41RbS3781U2SoPKYFFqVD_la4S0TkQ4DUIDRT-xajg54chUSWl4RPP2gUjtnbZeXqdMb5iSlQEsCsYD3V6dhUEiHMQ7EzHkFHEZicz7aSdXwV__BHLIe98QfFNYBSdqb5faIAM/s960/photo_2023-07-06_09-14-06.jpg

សំណើរស្នើសុំរបស់ក្រសួងសុខាភិបាលធ្វើឡើងបន្ទាប់ពីសង្កេតឃើញថាបច្ចុប្បន្ននេះមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផល ជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ មានដូចជានៅលើ៖ Facebook, TikTok, Telegram, Instagram, YouTube, Website…យ៉ាងអនាធិបតេយ្យ ខណៈដែលក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។

ប្រភពដដែលបានបញ្ជាក់ទៀតថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការ បង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជីកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាពត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយឡែកគ្រប់ ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi62wv-BXhrRB24S8uToo-YfhgOV86My8b2F9ONNW9tzDC2MOu88hP3or45YCOpXpyWLBdWbWQxBu7ra2PBqtQp762SBwdQaWzGZWuHbUCVvuK5UDpDZoLbymbsZpfnu2D-bZtzKxpjnVVX69B4DCs3ZEMipUsfruZk-4_KlQhmzqsTAIeC1ME5KS6oejs/s1280/photo_2023-07-06_09-16-12.jpg

ហេតុនេះហើយក្រសួងសុខាភិបាលស្នើសុំខាងក្រសួងប្រៃសណីយ៍សហការទប់ស្កាត់ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើ ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋជាយថាហេតុផ្សេងៗទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgst8BEg58WAf3LclFiRS4gk_gTwxKEZnhe0jhxQkPEbbw34mwaICkYFaZDXV2imY6HFbRgpnEKsbnJaegXqs8LXG5hvVCJiItFD7f5qcr-KvTOS36uwTu5dN7KjFMGzHu1pGHiQE5SAaya_D0EQmfiuf2p3JqXru4d6SwQlWn4Li2Q0xcD80Q1x1sCMYM/s1280/photo_2023-07-06_09-12-50.jpg