Home Blog Page 1658

អប់រំម្តងហើយនៅតែប្រព្រឹត្តអ្នកច្នៃម៉ូដ ឯម រៀម ប្រឈមនឹងផ្លូវច្បាប់ជាមួយក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ

0

ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ បានប្រតិកម្មទាំងយប់ចំពោះរូបភាពរបស់ អ្នកច្នៃម៉ូ ឯម រៀម ដែលបានលេងខ្លួនននោលគោក បិទបាំងបន្តិចនៅតំបន់កេរ្តិ៍ខ្មាសបង្ហោះនៅលើបណ្តាញសង្គម។ ក្នុងនោះក៏តម្រូវឱ្យអ្នកច្នៃម៉ូដរូបនេះលុបរូបភាពនោះជាបន្ទាន់ព្រោះរូបភាពមានលក្ខណៈអាសដែលនាំឱ្យប៉ះពាល់វប្បធម៌ខ្មែរមិនដូច្នេះទេនឹងប្រឈមតាមផ្លូវច្បាប់ជាដាច់ខាន។ ខណៈក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈស្នើឱ្យលោក ឯម រៀម បញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរវិញ។No photo description available.

យោងតាមការប្រកាសផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅយប់ថ្ងៃទី៨ ខែមិថុនា បានរៀបរាប់ទាំងស្រុងថា «សូមជូនជម្រាបមក លោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ តម្រូវអោយលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម»។

ប្រភពដដែលបានឱ្យដឹងទៀតថា «ប្រសិនបើលោកមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈនឹងចាត់វិធានទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ សង្ឃឹមនឹងជឿជាក់ថា លោកពិតជាអនុវត្តតាម សេចក្តីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន»។No photo description available.

បន្ទាប់ពីមានការប្រតិកម្មពីក្រុមប្រឹក្សាវិន័យ ទាំងខ្លួនធ្លាប់បានអប់រំម្តងព្រោះតែរឿងស្លៀកពាក់ស៊ិចស៊ីជ្រុល នៅលើបណ្តាញសង្គមលោក ឯម រៀម វិញក៏បានបង្ហោះដែរថា លោកបានលុបរូបភាពដែលបានបង្ហោះលើ Story ហើយព្រមទាំងសូមទោសចំពោះកំហុសឆ្គង។

អ្នកច្នៃម៉ូដដែលបានបញ្ចាប់ការសិក្សាថ្នាក់បណ្ឌិតពីប្រទេសបារាំងរូបនេះ បានបញ្ជាក់ទៀតថា រូបភាពនោះលោកគ្រាន់តែ Edit តាម App ចង់ចែករំលែកពី រូបភាព before និង after ដែលមានអ្នកចង់បានរាងរបស់លោកទៅជាមានសាច់ដុំធំៗ ដោយមិនមានចេតនាអ្វីទេ…ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់កម្ពុជាទេ។

គួរបញ្ជាក់ផងដែរថា នេះមិនជាលើកទី១ទេដែលអ្នកច្នៃម៉ូដរូបនេះបានបង្ហោះរូបភាពដែលមានលក្ខណៈស៊ិចស៊ីជ្រុល កន្លងមកជារឿយៗលោកបានបង្ហោះរូបភាពបែបនេះដែលអ្នកលេងបណ្តាញសង្គមជាច្រើនបានប្រតិកម្មចំពោះទង្វើរបស់លោក ឯម រៀម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCuu2HMRDl1faf3oLvic5_xLCNTZU_4prf5V-t7iBgsEOvQPbe1x8WaxYYy4gr9bIfWN9MOKmkkI45XAlV8Wv1C6bsc3afRFEaS9H0NQrFGRG11I1BT2ZTwmY0bC8HdarkCVQasRt309hkADW4etuyM2t_4nATmJLxiIFD1pRS-7ECebd3_igentSi/s1248/photo_2023-06-08_22-50-17.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQzbvyofh-YKo8gHN22iTCgXVE7NYvLG0O02TlL-zt-GQvCrpXMnaL-Bg1Muq0CvPuyenHhCnc47bKg19EGaKHd0XWdkLPTe_GMRpxPkk6xiWvjnBkoLiGqokPkLx5oZ6X3A3UKA3I8ZCTe1RSYkibMWt5YRv-y_AaSG0WImEO9m1PTbZvAIqN30bj/s1280/photo_2023-06-09_08-39-48.jpg

ម្ចាស់ជើងឯកលីគកំពូលព័រទុយហ្គាល់ Benfica នឹងមកបោះជំរុំបាល់ទាត់ប្រទេសកម្ពុជា

0

ក្រុមម្ចាស់ជើងឯកលីគកំពូលព័រទុយហ្គាល់នៅក្នុងរដូវកាលនេះ Benfica នឹងធ្វើដំណើរមកប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកក្កដា​ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

នៅក្នុងការធ្វើដំណើរមកទស្សនាប្រទេសកម្ពុជានេះ ក្រុម Benfica នឹងធ្វើការបោះជំរុំបាល់ទាត់មួយសប្តាហ៍ដែលធ្វើឡើងនៅសាលាអន្តរជាតិ North Bridge។ ទន្ទឹមគ្នា លោកអ្នកក៏អាចចុះឈ្មោះចូលរួមហ្វឹកហាត់ជាមួយពួកគេផងដែរ ដោយគ្រាន់តែចូលទៅកាន់ផេកផ្លូវការរបស់សាលាអន្តរជាតិ North Bridge

សូមជម្រាបផងដែរថា Benfica គឺជាក្រុមជោគជ័យជាងគេបំផុតមួយនៅប្រទេសព័រទុហ្គាល់ ដោយបានឈ្នះពានរង្វាន់លីគកំពូលព័រទុយហ្គាល់៣៨លើក ច្រើនជាងក្រុមណាទាំងអស់៕Primeira Liga 2022-23: Benfica Win Record 38th Portuguese League Title on  Final Day of Season | LatestLY

ព័ត៌មានលម្អិត៖ North Bridge International School

ទឹកចិត្តប្រពៃណាស់! ម្ចាស់មេដាយមាស ស្រួង ភាវី ឧបត្ថម្ភអាគារសិក្សា១ខ្នង និងកុំព្យូទ័រ១០គ្រឿងនៅខេត្តកំពង់ចាម

0

ទឹកចិត្តគួរឱ្យគោរព និងមានសេចក្តីជ្រះថ្លាណាស់ កីឡាការិនី ស្រួង ភាវី ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ ប្រកាសឧបត្ថម្ភអាគារសិក្សា១ខ្នង ៤បន្ទប់ និងកុំព្យូទ័រចំនួន១០គ្រឿងដល់សាលាបឋមសិក្សាមាន់ដប់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។May be an image of 1 person and text

ជាមួយអាគារសិក្សានិងកុំព្យូទ័រ សិស្សានុសិស្ស៦៤២នាក់ និងអាណាព្យាបាលសិស្សចំនួន១៨០នាក់ ផ្តល់នៅសម្លៀកបំពាក់ រួមថ្នាំទម្លាក់សត្វល្អិតផងដែរ។ អំពើសប្បុរសរបស់កីឡាការិនីដែលភ្លេចប្រទេសកំណើតរូបនេះពិតជាធ្វើឱ្យមហាជនស្ងប់ស្ងែងខ្លាំងណាស់ ខណៈនាពេលកន្លងមកតម្លៃខ្លួនក្នុងនាមជាទូតសុឆន្ទៈក្រុមហ៊ុនអាកាសចរណ៍មួយក៏លោកស្រីបង្វែរមកធ្វើសប្បុរសធម៌ទាំងអស់។ មែនទែនទៅ អំពើសប្បុរសធម៌កីឡាការិនី ស្រួង ភារី មិនមែនទើបតែចាប់ផ្តើមក្នុងឆ្នាំនេះទេ ដោយម្ចាស់មេដាយលំដាប់ពិភពលោកកីឡាស្នូកឃ័ររូបនេះជារឿយៗតែងតែធ្វើអំពើសប្បុរសធម៌នៅប្រទេសកម្ពុជាជាពិសេសនៅស្រុកកំណើត។

គួរបញ្ជាក់ផងដែរ ពេលនេះកីឡាការិនី ស្រួង ភារី កំពុងតែនៅទឹកដីកូរ៉េ មមាញឹកនឹងការហ្វឹកហាត់ និងផ្តល់សម្ភាសន៍កម្មវីធីធំៗមួយចំនួនទៀត ដោយប្តេជ្ញាខិតខំមសាងកេរ្តិ៍ឈ្មោះជូនដល់ប្រជាពលរដ្ឋកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhndU3Fo78Kd4Vepk741zVSVLNYNTytIQ7_OdW_IKIz1nLRsixjLdzj7Ilhd-J-BaI3V_H3CG0dwofn9kM6z6fvZ0W0stMW7yFACVIBSn065wk-uet2U8sRx2tAvdWZjCcldz0xUI9QkrM2zyTfzNkM8zXhpd_kAQE3vUHSbFUYi5cgFW2LAil43ZPW/s2048/image_2023-06-08_15-59-11.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNeIOpQYveJWW54vW1n_a16ZFNFIkwnsVaKOldOfSK2UJ_En-mg8-HSSIlsfvzwfhkI1i_lghz2853bt8sf2lhGwMG2GEkfNsT9DbctXUCreog9xb0e-vp6nUkrZlhyMSYNO4n2uaWrKC6XDp8N9kMKaiIOQ-SeT2NYmimjIHPVc1vaWf1M0gdtIUT/s2048/image_2023-06-08_15-59-12.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_M5kgtL1DoinGQUMReGmjrgFpsaA7GsuAU1NiGxKNVP-xx9cGbF_l2xz221BD_2pHCgAm75cG-tS3qfEBpsbsgcm3wW2z59U9S8lyXYyUSPA41u9RqVxKbcgN15eetkuibc9qsBte2YlJ4eRppMgesxRY9oI2br2MNUsqGpB5mcBQy4L-KaQPdBKy/s2048/image_2023-06-08_15-59-13%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ3PsB3RwRFfWmQcbU5-ZWX0HN9KRx3fePyVBpoebHXYoexPuvbddwInQF03ueKW5jrN4FTHZuC86Q5Ra1PisqNLPF8s1ZWmb7SfP96AxEUkHLpjYWsQecY6f0r0BNtvQrw0d8XhDdCvnbKV-nNWQAa7LkgM9i783JewbZHF3E3_aobJqbE5k-OV5B/s2048/image_2023-06-08_15-59-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixVZR054y3dk0XX_sryPUmmAkkYSmwRZVec0gQrsy6a6s2gMwxaDzIRanSCxXO0Prl7fjKz8TdebKBvFB0RZ73TcdIvja4_54vzGtxGKkBI8nuUjqR4ES0ITFhPXErvVsOXQrChoQ_BZpsVTkRf24yEPfdL2mSirZg5PKEAcj0oHj0R37GuPJRoQfh/s2048/image_2023-06-08_15-59-14.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj59wLU5gZXdir2YCYeN0LOgDujHj7TMGu1svf1mFIuEDz33T8hUZPAery-lKVxUAT7TVEYSyN4nQZo2J9qKGSJDGtoukxWHWzrIa88CnngvO4m-PhMGbR5Gl7oqw4DEyHsfeBw2v2wozpUMXRhvAf8J-ptJjdd1CCYeeGRchYR9qRnqLT8XYSbYEfy/s2208/image_2023-06-08_15-59-10.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUnmxxshWYekbCXBL5-JDPXDskwIkbF8QBeyvYu9sM5tn-Rt4P_5wHMPgg_canYxajduiA2KzBoeML9U2E_SbMxUe52B-esoXZZMRmPIDDkSddH3gCJT4HZ57LID2JbHjzgRpOFL_QBLPd6faqw-Qk5gWpD5zHjLsXDjOIpUK84FUdAiiurMKPb0Yb/s2208/image_2023-06-08_15-59-09.png

ខេត្ត Zhejiang លើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្ម

0

ប្រទេសចិន ៖ ភូមិ Lujia ស្ថិតនៅខេត្ត Zhejiang ប្រទេសចិន បានក្លាយជាភូមិមួយទាក់ទាញភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ ដោយសារពួកគេចង់ទទួលបាននូវបទពិសោធន៍ពីជីវិតនៅតាមជនបទ ។ ការទាក់ទាញភ្ញៀវទេសចរមកកាន់ភូមិ Lujia នាពេលបច្ចុប្បន្ននេះ ដោយសារពលរដ្ឋរស់នៅក្នុងភូមិបាននាំគ្នាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកសិកម្ម អស់រយៈពេល២០ឆ្នាំមកហើយ ។

ភូមិ Lujia ស្ថិតនៅទីក្រុង Anji មានពលរដ្ឋរស់នៅប្រមាណ២.២០០នាក់ ហើយមានផ្ទៃដីព្រៃឫស្សីចំនួន៣.៣០០រ៉ៃ ។ គេសង្កេតឃើញថា បរិវេណនៅជុំវិញភូមិមានទេសភាពខៀវខ្ចីដ៏ស្រស់ស្អាត ហើយភ្ញៀវទេសចរអាចជិះរថភ្លើងទស្សនាចម្ការតែ និងទស្សនាទេសភាពនៅតាមដងផ្លូវចម្ងាយ៤,៥គីឡូម៉ែត្រផងដែរ ។Villages of Dazhai, Jingzhu named best for tourism in 2022 |  www.chinaservicesinfo.com

វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងកសិកម្មបានធ្វើឱ្យជីវភាពរស់នៅរបស់អ្នកភូមិល្អប្រសើរជាងមុនច្រើន ។ លោក Zhu Renyuan ជាអ្នកភូមិម្នាក់និយាយថា លោកបានផ្លាស់ប្តូរដីរបស់លោកមកធ្វើជាចម្ការតែវិញ ហើយរហូតមកដល់បច្ចុប្បន្ន លោកបានប្រកបមុខរបរធ្វើចម្ការតែទាំងស្រុង ពីព្រោះមុខរបរនេះបានជួយពលរដ្ឋក្នុងភូមិមិនចាំបាច់ចេញទៅធ្វើការនៅកន្លែងផ្សេងទេ ។ លោកបន្តទៀតថា កាលពី២០ឆ្នាំមុន Lujia គឺជាភូមិមួយក្រីក្រ និងពោរពេញទៅដោយជាតិពុល ប៉ុន្តែក្រោយពីមានគម្រោងអភិវឌ្ឍន៍តំបន់ជនបទពណ៌បៃតង កាលពីឆ្នាំ២០០៣ មក ភូមិនេះក៏បានអភិវឌ្ឍន៍រហូតមក ។China is experiencing a rural tourism boom amid the Covid-19 pandemic | CNN

មេភូមិ Lujia គឺជាអ្នកដឹកនាំពលរដ្ឋក្នុងភូមិមកជួយអភិវឌ្ឍន៍ភូមិ កែលម្អបរិស្ថាន និងបង្កើតមុខរបរផ្សេងៗ រហូតដល់ឆ្នាំ២០១៣ ។ សព្វថ្ងៃ ភូមិ Lujia បានក្លាយជាភូមិមួយដ៏ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ពីគ្រប់ទិសទីមកកម្សាន្តនៅទីនេះ ព្រមទាំងជួយឱ្យអ្នកភូមិទទួលបានប្រាក់ចំណូលពីការអភិវឌ្ឍភូមិទេសចរណ៍ប្រកបដោយនិរន្តរភាពផងដែរ ៕ ប្រភព ៖ China Face

តើអ្នកដឹងទេ? ភពផែនដីរបស់យើងមានទំហំប៉ុនណា?

0

ផែនដីគឺជាភពទី ៣ នៃប្រព័ន្ធព្រះអាទិត្យដែលកកើតឡើងពីថ្ម និងលោហៈ ហើយវាមានទំហំធំ នឹងមានរាងមូលដូចជាបាល់។ ដូច្នេះហើយតើអ្នកដឹងទេ? ភពផែនដីរបស់យើងមានទំហំប៉ុនណា?

យោងតាមអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA បានគណនាអំពីទំហំផ្ទៃ និងអង្កត់ផ្ចិតរបស់ផែនដីទាំងមូល ដោយបានរកឃើញថា ផែនដីរបស់យើងមានទំហំសរុប ៥១០ លានគីឡូម៉ែត្រក្រឡា និងមានអង្កត់ផ្ចិត ៦,៣៧១ គីឡូម៉ែត្រ។75 Facts About Earth That Are Fun and Interesting - Parade: Entertainment, Recipes, Health, Life, Holidays

ប្រសិនបើគណនាមួយជុំតាមបណ្ដោយខ្សែអេក្វាទ័ររបស់ផែនដី គឺមានប្រវែង ៤០,០៧៦ គីឡូម៉ែត្រ ចំណែកឯមួយជុំខ្សែបណ្តោយកាត់ប៉ូលទាំងពីរ គឺមានប្រវែង ៤០,០០៧ គីឡូម៉ែត្រ។

ដូចនេះ ផ្ទៃដីដែលផុសពីទឹកសមុទ្រមានចំនួន ១៤៩ លានគីឡូម៉ែត្រ និងមានផ្ទៃសមុទ្រសុទ្ធ ៣៦០ លានគីឡូម៉ែត្រក្រឡា។

គួរបញ្ជាក់ដែរថា ភពផែនដីទាំងមូលរបស់យើងគឺមានផ្ទៃដីតិចជាងផ្ទៃទឹក ដែលទឹកមានសរុបទាំងអស់ ៧១ ភាគរយនៃផែនដី ចំណែកឯផ្ទៃដីវិញគឺមានត្រឹមតែ ២៩ ភាគរយប៉ុណ្ណោះ នៃផែនដីសរុប ៕Planet Earth Space Wall Mural Wallpaper

ស្ពានឆ្លងទន្លេមេគង្គមួយទៀត នឹងសាងសង់ដំណាលគ្នាជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

0

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥.១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានចាប់ផ្តើមបើកការដ្ឋានសាងសង់តបស់ខ្លួនហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW9ShIKpFAzITNYB1EscTNpfxH1yb4xwyfBr90EwfN0hJwW6JHrq8f02AK9Yol2XGwVajSCLZkpJCIJLkV3vagZ1Dbduejoq0bQ-fXrAHNifwWdG6gd6oF8RGUos-NvmWaNaxXYk6T14v1CXa2AZQIBXzcRGDea0G-i33BTpgA-CwteK5uU9mvzQR8/s970/647eeaf98ffca_1686039240_medium.jpg

ផ្លូវល្បឿនលឿននេះ ត្រូវផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។

ទន្ទឹមគ្នានេះដែរ រាជរដ្ឋាភិបាលក៏នឹងសាងសង់ស្ពានឆ្លងទន្លេងមេគង្គមួយទៀត ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់​ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០​ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង​ការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ ចំនួន ១កន្លែង និងផ្លូវក្រោមស្ពានចំនួន ២កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFT8fHbKHmq9P0YDHNZhzLzCzZcR7GQ1li10PI9b65OSpwlLPxwzK5YeqkPR5wNXs4-d2Qaz6eMNMFcGFX9N4Hni2vfG0TuXDDEpY5sPuTysyyb6sDRkY9rF1II4GZteYyD2EtjpxGU27DLxGftOcemGm2EiMIT5RrNdHvAjrz18RQhSQ2T5cW1YUg/s970/647eeacd339db_1686039240_medium.jpg

ស្ពានឆ្លងកាត់​ទន្លេមេគង្គនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevchuckZgHsvvanYSkJyEdZq_s0vJVtWfcjVOunY1GU0rFh9dIqaOC2ttptbDoGiyMmQqhgHlCmyXnb-YBv8_o3MxdSpnEZ4_70wQWg19pbrqLkKKqrCIrCuOPOj7UjjwDCHDB1oeGJvdqsv_9OKiu9KSn2Jz0gnvibQT5Fu2ivFciuoQI7WGsn2F/s970/647eeab2c520d_1686039180_medium.jpg

 

វង្ស ថាណាន់ ពោលពាក្យយ៉ាងរំជួលចិត្តក្រោយសម្រាកព្យាបាលមួយរយៈពីគ្រោះថ្នាក់ចរាចរណ៍

0

ត្រូវបាត់បង់ចំណូលខ្ទង់ម៉ឺនដុល្លារ ហើយរថយន្តក៏ត្រូវខូចខាត និងមិនទាន់ជាពីរបួសព្រោះគ្រោះថ្នាក់ចរាចរណ៍ លោក វង្ស ថាណាន់ តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី ពោលពាក្យយ៉ាងរំជួលចិត្តបន្ទាប់ពីសម្រាកព្យាបាលមួយរយៈ ដោយបានលើកឡើងថាអាណិតខ្លួនឯង មិនដឹងពេលណាបានជាសះស្បើយវិញ និងនិយាយពីមិត្តភក្តិលោកមួយចំនួនមើលឃើញលោកតែពេលត្រូវការជំនួយប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
ម្ដុំគីឡូម៉ែត្រលេខ១៦ ផ្សារព្រែកព្នៅ ពេលចេញពីច្រៀងកម្មវិធីប្រគំតន្រ្តីមួយដោយមានសភាពបាក់ឆ្អឹងភ្លៅស្តាំធ្ងន់ធ្ងរ។ នៅថ្ងៃទី២៧ ឧសភា តារាចម្រៀងរូបនេះបានប្រាប់មហាជនថាលោកបានចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញហើយ និងបានធូរស្បើយច្រើនហើយពីគ្រោះថ្នាក់នេះ។May be an image of 3 people, people smiling and hospital

យ៉ាងណាដ្បិតតែចេញពីមន្ទីរពេទ្យក្តីលោកនៅមិនអាចត្រលប់ទៅច្រៀងបាននោះទេ ត្រូវការពេលវេលាជាច្រើនខែដើម្បីព្យាបាល ខណៈលោកបានថ្លែងប្រាប់សារព័ត៌មានទៀតថា ការខកខានច្រៀងតាមកម្មវិធីរបស់លោកត្រូវខាតបង់ខ្ទង់១ម៉ឺនដុល្លារ ហើយឡានតែមួយរបស់លោកសម្រាប់ជិះទៅធ្វើការក៏ត្រូវខូចខាតទៀត ហើយប្រាកដណាស់ពេលនេះមានតែចំណាយគ្មានចំណូលលោកនឹងមានបញ្ហាសេដ្ឋកិច្ចមិនខាន។May be an image of 7 people and text

ជាមួយគ្នានេះ នៅលើបណ្តាញសង្គមរបស់លោកពោលពាក្យយ៉ាងរំជួលចិត្តនាពេលថ្មីៗនេះដែលអាចបញ្ជាក់ថាលោកកំពុងអន់ចិត្តនឹងមិត្តមួយចំនួនអមដោយអារម្មណ៍សោកសៅ។
លោក វង្ស ថាណាន់ បានសរសេរនៅថ្ងៃទី៦ មិថុនា ថា«មិត្តខ្លះ ឃើញយើងគ្រាន់តែជាមិត្តភក្តិពេលគេត្រូវការជំនួយពីយើងតែប៉ុណ្ណោះ…» និងនៅថ្ងៃទី៧ មិថុនា ថា «អាណិតខ្លួនឯងណាស់ មិនដឹងពេលណាបានដូចដើមវិញទេ»។

ក្រោយពីឃើញការបង្ហោះពីរខាងលើរបស់តារាចម្រៀងរូបនេះដោយក្តីអន់ចិត្តបែបនេះ អ្នកគាំទ្ររបស់លោកបានចូលទៅខំមិនលើកទឹកចិត្ត និងជូនពរឱ្យតារាចម្រៀង ថាណាន់ ឆាប់ជាសះស្បើយពីរបួសនិងអាចវិលមកបំពេញការងារសិល្បៈវិញ៕May be an image of car

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxY0nbpRpVGQgn7ZY1CIVSxH-QSgOhXM86MlDiHQlc3jc_SkriA-stXQzIBgiqd70UYX82t9D6Sd9qVzZF_M9YKj4WgWrqj8WMc_OeXz3MvCIrLEML-DBfQeMc6D4GRZABNFJJJ7I7uJZyI4k04S5oJMxpuwsL10OlsDm6qU1YPIWp1eT2QVDyrvZN/s811/Capture%20(5).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh83wqCJZRt9mXaitbKUGKbn2rjlXAsqKsKED3I5CJ92cTXMSBKWRRmci3Bx9qybK9w2dZ3GjCcV2QiMmTCOsF9IBcvqQS_zUUPTEHaa-sz_ze9G9myycKpERTg7dGmPwKJ-_XKgB-0QHRdnZjbp4nuK8Yx45dBtQaMl4o4OXG_QW51qFqJdH34f8d2/s736/f.PNG

វេជ្ជបណ្ឌិតជប៉ុនបានណែនាំវិធី”សម្រកទម្ងន់”យ៉ាងមានប្រសិទ្ធភាពដោយអនុវត្តរូបមន្ត”ទឹកក្រឡុក”ទាំងនេះ

0

យោងតាមវេជ្ជបណ្ឌិតឯកទេសសម្រស់ Shinya Yamanaka បាននិយាយថា ការសម្រកទម្ងន់ដ៏ល្អគួរតែចាប់ផ្តើមជាមួយនឹងពោះវៀនធំស្អាត។ ប្រសិនបើពោះវៀនមិនត្រូវបានសម្អាតទេ កាកសំណល់ពីអាហារដែលបន្សល់ទុក នឹងត្រូវបឺតចូលទៅក្នុងចរន្តឈាម បណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ក្រោមស្បែក និងសរីរាង្គផ្សេងៗទៀតក្នុងរាងកាយ។ ដូចនេះបើអ្នកចង់ទទួលបានស្បែកល្អ មិនងាយធាត់ ចូរអ្នកអនុវត្តរូបមន្ត”ស្មូតធី”ទាំងនេះ ដូចខាងក្រោម៖

ស្មូតធី (Smoothie) គឺជាប្រភេទទឹកក្រឡុកផ្លែឈើ និងបន្លែ សម្រាប់ការថែរក្សាសុខភាពពោះវៀន ដោយសម្បូរជាតិសរសៃ ជួយពង្រឹងរាងកាយ ដុតបំផ្លាញថាមពលបានល្អ ហើយក៏ជួយឱ្យប្រព័ន្ធបន្ទោរបង់ដំណើរការធម្មតាផងដែរ។

រូបមន្ត Smoothie ទី១៖ ដើម្បីសម្អាតពោះវៀនមានដូចជា ផ្លែប៉ោម១/២, ចេក១ផ្លែ, ស្ពៃក្តោប១, ទឹក១/៣កែវ។
របៀបធ្វើ៖ យកស្លឹកស្ពៃមកលាងអោយស្អាត ប្រើដៃរបស់អ្នកហែកវាជាបំណែកតូចៗហើយដាក់ក្នុងម៉ាស៊ីនលាយ បន្ទាប់មកលាងផ្លែប៉ោមឱ្យស្អាត កាត់ស្នូលចេញ ហើយកាត់ជាដុំៗ រួចដាក់ចូលម៉ាស៊ីនជាមួយនឹងចេក ចាក់ស្អាត១ ឬ២កែវ ហើយក្រឡុកឱ្យសព្វជាការស្រេច។FRISH introduces ready to use Exotic Smoothie Fruit Mix and Spanish Sangria  Mix

រូបមន្ត Smoothie ទី២៖ ផ្លែប៉ោម១-២, ការ៉ុត១/៣ចំណិត, ទឹកក្រូចស្រស់១/២កែវ,ទឹក១/៣កែវ។
របៀបធ្វើ៖ លាងផ្លែប៉ោមឱ្យស្អាត កាត់ស្នូលចេញ ហើយកាត់ជាដុំៗ រួចដាក់ចូលម៉ាស៊ីនជាមួយការ៉ុត និងទឹកក្រូចស្រស់ ហើយនិងទឹកធម្មតា រួចក្រឡុកឱ្យសព្វជាការស្រេច។

រូបមន្ត Smoothie ទី៣៖ ចេក១ ផ្លែ, ផ្លែស្ត្របឺរី ៥ ផ្លែ, ទឹកក្រូចឆ្មារលឿង ១ស្លាបព្រាបាយ ដាក់ចូលម៉ាស៊ីន រួចក្រឡុកឱ្យសព្វជាការស្រេច។How to Make a Fruit Smoothie + 5 Easy Recipes! - Evolving Table

រូបមន្ត Smoothie ទី៤៖ ចេក១ ផ្លែ, គីវី ១ ផ្លែ, និងទឹកដោះគោជូរ ១/២ ពែង ដាក់ចូលម៉ាស៊ីន រួចក្រឡុកឱ្យសព្វជាការស្រេច។

រូបមន្ត Smoothie ទី៥៖ ស្ពៃក្តោប១ដុំ(ហែកវាជាបំណែកតូចៗ), ផ្លែស្វាយ ១/២, ទឹកដោះគោជូរ ១/២ ពែង ដាក់ចូលម៉ាស៊ីន រួចក្រឡុកឱ្យសព្វជាការស្រេច។

គួរបញ្ជាក់ដែរថា ពេលវេលាដ៏ល្អសម្រាប់ផឹកទឹកក្រឡុកដើម្បីសុខភាពពោះវៀន និងលទ្ធផលក្នុងការសម្រកទម្ងន់ឱ្យមានប្រសិទ្ធភាព គឺពេលល្ងាច៕ ប្រភព៖sanook

ថាក់ស៊ីន ដាក់ផែនការវិលត្រឡប់មកកាន់ប្រទេសថៃ ធ្វើឲ្យគ្រួសារដេកកើតទុក្ខ

0

រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីតំណែង ខណៈបច្ចុប្បន្ន កំពុងតែរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស ដោយខ្លួនឯង អស់រយៈពេល១៧ឆ្នាំកន្លងមកហើយ ប៉ុន្ដែនៅពេលឮដំណឹង ថា គាត់មានគម្រោងចង់វិលត្រឡប់ មកកាន់ប្រទេសកំណើតវិញនោះ ធ្វើឲ្យគ្រួសាររបស់គាត់ មានការព្រួយបារម្ភយ៉ាងខ្លាំង។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ថា បើតាមប្រភពមួយ បានឲ្យដឹង ថា គ្រួសារស៊ីណាវ៉ាត្រា (Shinawatra) ចង់ឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រី ដែលកំពុងតែនិរទេសខ្លួន នៅក្រៅប្រទេស ពន្យារពេលការវិលត្រឡប់របស់គាត់ មកកាន់ប្រទេសថៃ។Thaksin wants to return and face the law - Khmer Times

លោក ថាក់ស៊ីន បានរត់គេចខ្លួន ពីការប្រឈមមុខនឹងការជាប់ពន្ធនាគារ ហើយបានបង្ហោះសារ នៅលើបណ្ដាញសង្គម នៅមុនការបោះឆ្នោតសកលរបស់ប្រទេសថៃ នាថ្ងៃទី១៤ ខែឧសភា តែបន្ដិច ថា គាត់ចង់វិលត្រឡប់ ទៅកាន់ប្រទេសកំណើតរបស់គាត់វិញ នៅមុនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតរបស់គាត់ គម្រប់អាយុ៧៤ឆ្នាំ ដើម្បីនៅមើលថែចៅៗរបស់គាត់។

ការប្រកាស អំពីការវិលត្រឡប់តាមផែនការរបស់លោក ថាក់ស៊ីន ត្រូវបានគេលើកយកមកពិភាក្សាគ្នា កាលពីថ្ងៃពុធ នៅក្នុងពិធីជួបជុំគ្រួសារមួយ ដោយមានការចូលរួម ពីលោកស្រី ឃុនយីង ផូតចាម៉ាន ណាភូមបេច្រា (Khunying Potjaman Na Pombejra) អតីតភរិយារបស់លោក ថាក់ស៊ីន, លោកស្រី ភីនថុងថា (Pintongta) កូនស្រីរបស់គាត់ និង ប្តីរបស់លោកស្រី ហើយលោកស្រី ផេថុងថាន (Paetongtarn) កូនស្រីពៅរបស់លោក ថាក់ស៊ីន។Thailand's Thaksin causes a storm in Hong Kong - Asia Times

ការជួបជុំគ្នា នៅសណ្ឋាគារបាងកកនេះ បានធ្វើឡើង ក្រោយពេលលោកស្រី ផេថុងថាន ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សភឿថៃ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ ថា ឪពុករបស់លោកស្រី ចង់វិលត្រឡប់មកកាន់ប្រទេសកំណើតវិញ នៅខែក្រោយ ហើយគាត់ត្រៀមខ្លួន ប្រឈមមុខនឹងតុលាការ។ បើតាមប្រភពដដែលនោះ បានឲ្យដឹងទៀត ថា លោក ថាក់ស៊ីន មិនអាចរង់ចាំការវិលត្រឡប់នោះទេ ប៉ុន្តែក្រុមគ្រួសាររបស់គាត់ មិនបានដឹងច្បាស់ អំពីពេលវេលា ហើយពួកគេចង់ឱ្យគាត់ ពន្យារផែនការរបស់គាត់ រហូតដល់ការបង្កើតរដ្ឋាភិបាលចម្រុះរួចរាល់ហើយសិន។

ប្រភពដដែល បានបន្ត ថា គ្រួសារ ក៏តែងតែគិត ថា វាជាពេលវេលាឆាប់ពេកណាស់ សម្រាប់លោកស្រី ផាថុងថាន ព្យាយាមធ្វើ ជានាយករដ្ឋមន្ត្រី ហើយថែមទាំងលើកឡើង ថា វាជាការប្រសើរណាស់ សម្រាប់លោកស្រី ប្រសិនបើរង់ចាំ រយៈពេល៥ឆ្នាំបន្ដទៀត។ ស្ថិតក្នុងវ័យ៣៧ឆ្នាំនេះ ត្រកូលគ្រួសារស៊ីណាវ៉ាត្រា មានអារម្មណ៍ ថា លោកស្រី ផេថុងថាន នៅក្មេងពេកណាស់ សម្រាប់ការដោះស្រាយស្ថានការណ៍នយោបាយ ហើយមានបេក្ខជនដ៏ស័ក្តិសមមួយចំនួនទៀត មានដូចជា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) និង ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward) លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat)។Thailand, Particularly the Deep South, Needs a Final Reckoning With Thaksin  – The Diplomat

ប្រភពដដែលនោះ បានបន្ថែម ថា «លោកស្រី ផេថុងថាន នៅក្មេង ហើយមិនមានបទពិសោធន៍ច្រើននោះទេ ខណៈលោកស្រី បានចូលប្រឡូក នៅក្នុងឆាកនយោបាយ ដោយសារតែលោកស្រី ចង់ពង្រឹងកម្លាំងគណបក្សភឿថៃ។ នេះជាការល្អប្រសើរខ្លាំងណាស់ សម្រាប់លោកស្រី នៅក្នុងការបោះជំហានម្តងមួយៗឆ្ពោះទៅមុខ»។

លោកស្រី ផេថុងថាន កាលពីព្រឹក ថ្ងៃពុធ បានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយ ថា ឪពុកបង្កើតរបស់លោកស្រី មានផែនការវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ នៅខែកក្កដា ខាងមុខ។ ប៉ុន្តែលោកឪពុក ទំនងជានឹងពិនិត្យមើលកត្តាជាច្រើន មុននឹងសម្រេចចិត្ត លើកាលបរិច្ឆេទពិតប្រាកដណាមួយ។ ឪពុករបស់លោកស្រី មិនបានសម្របសម្រួលណាមួយ តាមរយៈលោកស្រី នោះទេ ប៉ុន្តែគាត់ត្រូវបានគេជឿ ថា កំពុងតែទាក់ទង ជាមួយនឹងភ្នាក់ងាររបស់រដ្ឋាភិបាលមួយចំនួន។Exiled Billionaire Thaksin Shinawatra Haunts Thailand's Elections -  Bloomberg

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្ដីថៃ ត្រូវបានបណ្ដេញចេញ ពីអំណាច នៅក្នុងអំពើរដ្ឋប្រហារយោធាមួយ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ខណៈគាត់កំពុងតែស្ថិតនៅក្រៅប្រទេស។ ចាប់តាំងពីពេលនោះមក លោក ថាក់ស៊ីន បានរស់នៅ នៅក្នុងការនិរទេសខ្លួន ដោយខ្លួនឯង នៅក្រៅប្រទេស លើកលែងតែគាត់បានចូលមកក្នុងប្រទេសថៃ រយៈពេលខ្លី នាឆ្នាំ២០០៨តែប៉ុណ្ណោះ។ អតីតនាយករដ្ឋមន្រ្ដីរូបនេះ កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនករណី រួមមាន ការរំលោភអំណាច…ជាដើម៕

កិច្ចព្រមព្រៀងរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ស្តីពីការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល

0

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍​ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាចែករំលែកព័ត៌មានឥណទាននៅកម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងដើម្បីដាក់ឲ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQC9QF31oU3Dy-pZrC98tjvk6ydRNEAelqlN4DkZ41ULGfAMoakJ8iq6S_eQeQBweHG_0U5zMnhcVAuu-xThevG8Z96lbj1VFxk8OY0newojSmPQViT6lQZFhuLaC7Qp6v4jPy4mcOq1kvPMnPe2PNmGzU2TjJjcRF878jC16W6HvEYoqz-oXOw_kc/s7868/T2500122.JPG

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី (ស៊ីប៊ីស៊ី) ជាជំហាន​ដំបូង ក្នុងឆ្នាំ២០១៩ ក្នុងការ ផ្ដល់​សេវាកម្ម​ត្រួតពិនិត្យ ​សុខភាព​ហិរញ្ញវត្ថុ​ ជូនដល់​អតិថិជន និងសាធារណជន តាមរយៈ​ការស្នើ​សុំឆែករបាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​នៅតាម​បណ្តាការិយាល័យសាខា ​ធនាគារ​ អេស៊ីលីដា​ នៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អតិថិជនធ្វើការត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ មុនដាក់​ពាក្យ​ស្នើសុំ​ទទួល​បាន​ឥណទាន ដែល​លក្ខខណ្ឌនេះជាការ​កំណត់​ឡើងដោយ​ច្បាប់ផង និងការជួយ​ការពារ​ដល់​អតិថិជន និងវិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ពីហានិភ័យ​នានា​ផងដែរ។

ឥឡូវនេះ វាជាជំហានទី២ សម្រាប់ធនាគារ អេស៊ីលីដា និង ស៊ីប៊ីស៊ី បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដាក់ឲ្យដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ តាមរយៈ អេស៊ីលីដា ម៉ូបាល ដោយមានមុខងារ ស៊ីប៊ីស៊ី លើកម្មវិធីទូរស័ព្ទដៃ អេស៊ីលីដា ម៉ូបាល ដែលជាមធ្យោបាយកាន់តែងាយស្រួល លឿនឆាប់រហ័សជាងមុន សម្រាប់អតិថិជនអាចស្នើសុំរបាយការណ៍ឥណទានរបស់ពួកគាត់ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងថ្លៃសេវាសមរម្យ។ មុខងារ ស៊ីប៊ីស៊ី នៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល នឹងមាន បង្ហាញ​នូវ​ប្រវត្តិ​នៃ​ការ​ខ្ចី​ប្រាក់ និង​ការ​សង​ប្រាក់​របស់​អតិថិជន ជា​មួយ​នឹងធនាគារ អេស៊ីលីដា ឬ​គ្រឹះ​ស្ថាន​ធនាគារ និង​ស្ថាប័ន​ ហិរញ្ញវត្ថុ​ ដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYuzliKd8RF-FbxPfYqchdIcpaYAtRlFukF4-suqCGLC9541KLIP7QHoaA9dLmL8hqbTk9j6EN7yLyAEYfyXyifHaHsi8MazleOtcS2IJDale-clAZJuBasS8pSEAkqYExeXO8kNi66NA8bL8fGsIlGvPCMSHbLSl8DRzKmdq8f8I7tk5coCzSgzEY/s7300/T2500261.JPG

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី ក៏បានលើកឡើងថា យើងបន្តសហការជាមួយធនាគារ អេស៊ីលីដា ដែលជាដៃគូដ៏យូរអង្វែងរបស់ ស៊ីប៊ីស៊ី ក្នុងគោលបំណងដើម្បីបន្តពង្រីកការផ្តល់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ​ វាបានឆ្លុះបញ្ចាំងដល់ការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវរបាយការណ៍ឥណទានដែលមានភាពសុក្រឹត និងឆាប់រហ័សជូនដល់អ្នកខ្ចី និងជួយឲ្យពួកគេអាចធ្វើការ

សម្រេចចិត្តលើហិរញ្ញវត្ថុបានកាន់តែប្រសើរ ព្រមទាំងជាការគាំទ្រដល់បរិយាប័នហិរញ្ញវត្ថុផងដែរ។ ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សលើផ្នែកឌីជីថលទាំងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាសង្គមទាំងមូល កម្មវិធី​នេះនឹងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុឌីជីថល នៅទូទាំងប្រទេសផង។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijyq8xSsDiR198OeQJIXj-5aqjMny7h9y9Ds7UgBftnmMxogNAfuINJVfBrO2nxBQ1BsBd2P1leWCXN56EjTQe7Ke--3W-s_8JtxbkRZcwToJN5qycrkJp3Jn_Z3PnQUnnIFZ19cnrrWG7qZl2BokPn9_2yjU9VFMzHRP1wYkuY9ZU3ZIfqGtZYq6f/s7200/T2500235.JPG

របាយការណ៍ឥណទានផ្ទាល់ខ្លួន គឺជាការដាក់បញ្ចូលនូវប្រវត្តិបង់សងឥណទានរបស់អ្នកខ្ចីពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ ​អ្នកផ្តល់កម្ចីទាំងអស់ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យលើប្រវត្តិឥណទានរបស់អ្នកស្នើសុំកម្ចី ដើម្បីពិនិត្យមើលលើលទ្ធភាពឥណទានរបស់អ្នកខ្ចីមុនពេលសម្រេចចិត្តផ្តល់កម្ចី។ ប្រវត្តិឥណទានល្អ នឹងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំកម្ចី ដើម្បីទទួលបានកម្ចី។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៨ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៩ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,០៧ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៧៦លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ២៤០.០០០ដៃគូ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxqlZVN4ll1-EkL7FraSjsjvoHfmrMG3pqFRum_aAqTFklWuGRGeEjD_kwRDO5MCaq6irqSaQ8j5S5CVcBpf0bX5InCk3FiryxKxlnlGBHk5upliG3Dao1ss8mkt9wZ77DvgZcuC_09WknrIGWJhVDmgDskdQKR0GNBqByZCxNKzVPJaz4pjUVg9i7/s7631/T2500152.JPG

អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ថា ស៊ីប៊ីស៊ី​ ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ​ និងរបាយការណ៍ឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១២​មក ស៊ីប៊ីស៊ីបានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរតាមរយៈដំណោះស្រាយជាច្រើនដូចជា របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ-ស្ករ​ សេវាវិភាគទិន្នន័យ ផែនទីហានិភ័យឥណទាន សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន សេវាវិភាគទិន្នន័យតាមតម្រូវការ និងសេវាវាយតម្លៃអចលនទ្រព្យឌីជីថល ជាដើម។ បច្ចុប្បន្ន ស៊ីប៊ីស៊ី មានសមាជិករហូតដល់ទៅ ១៩០ស្ថាប័ន ហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទ។​

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ផល សុខចំរើន
មុខងារៈ នាយកប្រតិបត្តិរងទីផ្សារ នៃធនាគារ អេស៊ីលីដា
ទូរស័ព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamreoun@acledabank.com.kh
គេហទំព័រៈ www.acledabank.com.kh
លោកស្រី ហាក់ ស្រីនិត
មុខងារ ប្រធានផ្នែកទីផ្សារ និង ទំនាក់ទំនង
ទូរស័ព្ទលេខ ០៩៦​ ៧៨៨ ១១ ០០​
អ៊ីម៉ែល ៖ s.hak@creditbureau.com.kh
គេហទំព័រ www.creditbureau.com.khhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGJJSQhKf6cxOzoqvme7sWQPV61-2yp-KiU-HXMZXJv_614wylxTwsqCZ2pLlS3mM-Im4A7MZxjvRELsFMMLp62gToz1Xn7_a66qFRxXvmgZOzwWbO-bDU0cscTGFrpnbFMnw-J4SH9G4kgrRQt7LdeJ8l2iHBgSksOJ6-nYrXRi-Yxyzxj_8ha4Hb/s1875/Financial%20Health%20Check%20Service%20on%20AM.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVTIMsEC6gXE3EBz0rGGR2SBct7AyZ13aj3lKCPzcbt0midQJuK-solSSTzrEQi7vA4rxtr0iJ4ldP6ALwjLP2rOMW4DMqJrp1yU-PsXl4TToxMjoNLSMRohUHyRyGFI56QzroZ3x4fEAfR7G1vtuMbpDs2hHBryyZ8DmsxU3TNJcAjmxRQhBU5pkG/s3750/Financial%20Health%20Check%20Service%20on%20AM%20copy-03.jpg