Home Blog Page 1659

ប៉ារ៉ាហ្គេម៖ បាល់ទះអង្គុយបុរសសម្រេចបានមេដាយសំរឹទ្ធ របូតមេដាយមាសលើទឹកដីរបស់ខ្លួន

0

ក្រុមបាល់ទះអង្គុយបុរសកម្ពុជា សម្រេចបានមេដាយសំរឹទ្ធ ដោយយកឈ្នះមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣សិត ទល់នឹង ០ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅពហុកីឡដ្ឋានមរតកតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1oG1EMzIQUFP9Xzg9O-778fc5M6WtrFaew_1lmpG06kvx40bkxVp5Kw3gY9-phX_2BcOodSG59q-SmFg4_Kg771oPCWMk4tTskcLcXCpwXZDI6IgMSpMESnYcTcWukGqqMBQzd0DywW6Yerusl4zwNBUncnyWplx14VwOHMxgbQ-IfWnpFnwV2TQs/s1280/image_2023-06-08_13-54-54.png

លទ្ធផលនេះ អ្នកគាំទ្រកម្ពុជាក៏បង្ហាញអារម្មណ៍សោកស្តាយដែលកម្ពុជាយើងរបូតមេដាយមាស មិនអាចការពារមេដាយលើទឹកដីរបស់ខ្លួន តែយ៉ាងណាអ្នកគាំទ្រនៅតែបន្តលើកទឹកចិត្តកីឡាករដដែលព្រោះពួកគាត់បានប្រឹងប្រែងអស់ពីកម្លាំងចិត្តហើយ។ លទ្ធផលទទួលបានមេដាយសំរឹទ្ធនេះ កម្ពុជា បានឈ្នះយកឈ្នះហ្វីលីពីន, ឥណ្ឌូនេស៊ី , មីយ៉ាន់ម៉ាក្នុងវគ្គប្រកួតវិលជុំ៣សិតទល់០ទាំងអស់ តែគួរឱ្យសោកស្តាយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជាបានភ្លាត់ស្នៀតចាញ់ឥណ្ឌូនេស៊ីវិញក្នុងលទ្ធផល៣សិតទល់២ ក្នុងជនួបដ៏តានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwDUf88n8BRgxi53UF6IBWj5KvnklkNG4c8koQ1GV1-af7ct3J_9tX0iIwFCte23eRzx47ojsw-vhVz1L3POWQwno22uUxEGaF1KvDcGaOj4hmVQyqr9wgrTBpj2PZYc-5lSvy-UcL0Mp7QAHsZet7Twwz-M3jcUa9ZdXKsfp4uW8uvdbTLlDl31br/s1280/image_2023-06-08_13-54-53.png

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោងជិត២រសៀលថ្ងៃទី៨ ខែមិថុនា កម្ពុជា ឈរលេខរៀងទី៨ក្នុងតារាងដោយរកបានមេដាយសរុបចំនួន៦៦គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់១៩គ្រឿង និង សំរឹទ្ធ ៣៨គ្រឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Ebm3AfTTrdRfUlOAtjAvtIF7XTH9k50Oes-aAciucyjbfZy7P2rDO_Wecyu5TQoQDY45_dOjBaKfw_Np4VpeO3mUxoYT-mD9FsagSIBQyCAYy3GOf0QMpS8-jjFkuYLMJG6dRPUTl0p9IhjW9ODLUYD9c9qKE9q7nQ4BcezJN0e0bSg21EDoTHUT/s1280/image_2023-06-08_13-54-54%20(2).png

មកសណ្តាប់៥បទ ៥ភាសា ផ្សេងគ្នា របស់ព្រះនាងនរោត្តម ជេនណា

0

ព្រះនាង នរោត្ដម ជេនណា មានព្រះជន្ម ១១ ព្រះវស្សា គឺជា​សែ​ព្រះរាជវង្ស​ដែល​មាន​ដុង​សិល្បៈ​ មិន​ថា​ជា​​សិល្បៈ​សម័យ​ ឬ​​បុរាណ​នោះ​ឡើយ​​។ មិនតែប៉ុណ្ណោះ ទ្រង់ក៏បានសព្វព្រះរាជហឬទ័យលើវិស័យចម្រៀង K-pop ហើយគ្រោងនឹងបង្ហាញខ្លួនជាតារា K-pop នៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។

ត្រឹមព្រះជន្ម ១១ ព្រះវស្សា ព្រះនាង នរោត្ដម ជេនណា អាចមានព្រះឱង្ការបាន៥ភាសា ក្នុងនោះរួមមាន៖ ខ្មែរ ថៃ ចិន បារាំង និងអង់គ្លេស។

មិនត្រឹមតែមានព្រះឱង្ការរលូនទៅលើភាសាទាំង៥នោះទេ ទ្រង់ក៏អាចបកស្រាយចម្រៀងបានយ៉ាងពិរោះរន្តំថែមទៀងផងដែរ៕

១.បទ​ចម្រៀង​ភាសាខ្មែរ «មាគ៌ាអង្គរ»

២.បទ​ចម្រៀង​ជា​ភាសាបារាំង៖ «La Vie En Rose»

៣.បទ​ចម្រៀង​ជា​ភាសា​ចិន​៖ «”The Distance of Love»

៤.បទ​ចម្រៀង​ជា​ភាសាថៃ៖ «โสดแล้วนะ»

៥.បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស៖ «A thousand years»

ទូទាត់ថ្លៃទំនិញនៅប្រទេសថៃ តាមរយៈស្កេន QR បានរហូតដល់៥២លានរៀល ក្នុង១ថ្ងៃដោយមិនអស់សេវា!

0

កាលពី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារជាតិថៃ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងការទូទាត់ឆ្លងដែន រវាងកម្ពុជា និងថៃ ដែលអនុញ្ញាតឲ្យជនជាតិថៃដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ទិញទំនិញ ឬសេវាកម្មផ្សេង តាមរយៈ QR បានដូចគ្នានឹង ជនជាតិខ្មែរដែលធ្វើដំណើរទៅកាន់ប្រទេសថៃដែរ ។គិតមកទល់ពេលនេះមានរយៈពេលជាង ៣ឆ្នាំហើយ ដែលប្រទេសកម្ពុជា និងថៃ បានអនុញ្ញាតដាក់ឲ្យប្រើប្រាស់ នូវ ប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR ដែលធ្វើឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល នៅកម្ពុជា ស្កេនទូទាត់ នៅក្នុង ប្រទេសថៃបានរហូតដល់ ៥២លានរៀល នៅក្នុងមួយថ្ងៃៗ រីឯចំនួន ប្រតិបត្តិការទូទាត់ក្នុងមួយថ្ងៃ គឺមិនត្រូវបានកំណត់នោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK5Jmrp104RkTt25lbShL3MwHy5xCaEWELsxXoTly_ODWgzWlhN8xvfNCIbGD5ANdxXNg_vihRUUzkTRH6L5Qu9j0dSP4iX4vFCUWfDhce5_ciyhPc__Nhb1WK3lS_lW_cVd4q8QPz2d90cXW_tzvzusRj2QR0Lmy2VaTc4-zH5W0E33Tw_9upNGI3/s5184/IMG_0065.JPG
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ ថា ចាប់តាំងពីធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា សម្រាប់ការ ដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ កាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មក ប្រតិបត្តិការទូទាត់ឆ្លងដែន រវាង ប្រទេសទាំងពីរមានការកើនឡើងគួរឲ្យកត់សម្គាល់ ។ ដោយសារអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល ស្កេន QR ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅក្នុង ប្រទេសថៃ បានរហូតដល់ទៅ ៥២លានរៀល ក្នុងមួយថ្ងៃ ។ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ចំនួន ប្រតិបត្តិការទូទាត់ មានដល់ទៅ ៩,៥៥៥ និងមានទំហំទឹកប្រាក់សរុប ប្រមាណ ២៧លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv7W4PuONS89abF7F4cExjJc0n_8f-aldkHzs9eNhQ5k43Y1JwyRGMJ7EGvUdCs5XEfcQAg2HJQ05GFT_c2iNSLOd0g_rgpC6HFewis6fc7_Djn-E_PV7XV8cJPvYABz_KwOhqSlEjaSgZ2-Xizd37MPEbTvpZQ6I6fRT0cCksEOYa7W-L2N30yinb/s921/920x540_-02.jpgលោកបណ្ឌិតបានជម្រាបបន្ថែមទៀត ថា ឥទ្បូវនេះកម្ពុជាបានទទួលការស្កេនទូទាត់ពីអតិថិជននៃធនាគារពីប្រទេសថៃមកស្កេន នៅលើ KHQR របស់ពាណិជ្ជករធនាគារនីមួយៗនៅកម្ពុជា ដែលជាសមាជិកBakong បានហើយ ដែលបច្ចុប្បន្នសមាជិក របស់ Bakong មានចំនួនសរុប ៤៨ធនាគារ/ស្ថាប័ន។
លោក បានធ្វើការបញ្ជាក់បន្ថែមទៀត ថា ដើម្បីអាចស្កេនទូទាត់ឆ្លងដែនពីកម្ពុជា នៅប្រទេសថៃបាន អតិថិជនត្រូវមានគណនីជាប្រាក់រៀល ហើយពាណិជ្ជករថៃ (Merchant) ត្រូវមានស្លាកសញ្ញា ThaiQR Promptpay របស់ធនាគារចំនួនប្រាំនៅប្រទេសថៃមានដូចជា៖ Kasikorn Bank, KrungThai Bank, Bangkok Bank, Bank of Ayudhya និង Siam Commercial Bank។
លោកបានបញ្ជាក់បន្តទៀតថា នៅប្រទេសកម្ពុជា មានធនាគារទំនាក់ទំនង(Sponsoring Banks)ចំនួនបី មានដូចជា៖ ACLEDA Bank Plc, Cambodia Commercial Bank (CCB) និង Foreign Trade Bank (FTB) សម្រាប់គាំទ្រអតិថិជនធ្វើប្រតិបត្តិការស្កេនទូទាត់ឆ្លងដែនទៅមករវាងប្រទេសកម្ពុជា និងប្រទេសថៃ។
សូមបញ្ជាក់ថា ចំពោះកម្រៃសេវាសម្រាប់ប្រតិបត្តិការស្កេនទូទាត់ ឆ្លងដែន រវាងខែ្មរ ស្កេន ថៃ និងថៃ ស្កេន ខ្មែរ គឺមិនគិតថ្លៃសេវាឡើយ៕

វិធី ៣ យ៉ាងដើម្បីបំបាត់ភាពតានតឹងប្រចាំថ្ងៃ

0

ភាពតានតឹង ភាគច្រើនកើតឡើងនៅពេលដែលយើងកំពុងស្ថិតនៅក្នុងបរិយាកាសណាមួយ ដូចជាសាលារៀន ឬកន្លែងធ្វើការ…ជាដើម។ ដែលវាអាចធ្វើឱ្យយើងមានអារម្មណ៍ថាអស់កម្លាំង ថប់បារម្ភ និងស្ត្រេស។ ដូច្នេះហើយខាងក្រោមនេះគឺជា វិធី ៣ យ៉ាងដើម្បីបំបាត់ភាពតានតឹងប្រចាំថ្ងៃ៖

១.គេងប្រកបដោយគុណភាព៖ ដើម្បីទទួលបានការគេងប្រកបដោយគុណភាពយើងគួរអនុវត្តគន្លឹះទាំងនេះ:
-ត្រាំទឹកក្តៅឧណ្ណៗប្រហែល ១០ នាទីមុនពេលចូលគេង
-ជៀសវាងការប៉ះស្មាតហ្វូនរបស់អ្នកមុនពេលចូលគេង
-នៅក្នុងបន្ទប់ដេក បើកភ្លើងភ្លឺតិចៗ ឬប្រើភ្លើងពងមាន់
-ប្រើក្លិនក្រអូប ឬអុជទានក្រអូប ដើម្បីបង្កើតបរិយាកាសសម្រាកកាយ។Take Naps at Work. Apologize to No One. - The New York Times

២.ញ៉ាំអាហារដែលមានតុល្យភាព៖ ការបរិភោគអាហារដែលមានជីវជាតិ និងតុល្យភាពគឺវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់រាងកាយរបស់យើងដើម្បីបំបាត់ភាពតានតឹង ព្រោះវាអាចជួយគាំទ្រដល់ប្រព័ន្ធសរសៃប្រសាទឱ្យដំណើរការកាន់តែប្រសើរឡើង ដែលអាហារទាំងនោះមានដូចជា ប៉េងប៉ោះ, អង្កសំរូប, ទឹកសណ្តែក, តៅហ៊ូ, មីសូ, គ្រាប់ធញ្ញជាតិ, ផលិតផលទឹកដោះគោ, និងឈីស ជាដើម។Seven Healthy Snack Ideas for Work - Green Palette Kitchen

៣.ទុកពេលសម្រាកពេលថ្ងៃ៖ ស្ត្រេសគឺជាការរំខានដ៏សំខាន់នៃប្រព័ន្ធសរសៃប្រសាទ។ ដូច្នេះ វាជារឿងសំខាន់ក្នុងការកំណត់ពេលវេលានៅពេលថ្ងៃ ដើម្បីបំបាត់ស្ត្រេស បើទោះបីជាវាមានរយៈពេលខ្លីក៏ដោយ៕ ប្រភព៖sanook

យឿន ពិសី ចោទសួរ Vid Cooler ចំៗថាមានចេតនាអ្វីឱ្យប្រាកដបានជាលើករឿងបញ្ចប់២ឆ្នាំហើយមកនិយាយ

0

អតីតម្ចាស់ពាន «Cambodia’s Got Talent» រដូវកាលទី១ យឿន ពិសី បានចោទសំណួរចំៗទៅតារាចម្រៀង Vid Cooler ថាមានចេតនាអ្វីឱ្យប្រាកដបានជាយករឿងរបស់លោកកាលពីមានទំនាស់ជាមួយហង្សមាសពីរឆ្នាំមុនមកនិយាយដែលរឿងនោះបានដោះស្រាយរួចហើយ។ យឿន ពិសី បានលើកឡើងទៀតថា បើលោកពឹងតែការច្រៀងតែមុខគ្មានសមត្ថភាពផ្សេងម្ល៉េះជីវិតលោកធ្លាក់ដុបដាបកម្រិតណា។CGT - Live Show 5 - Week 10 - យឿន ពិសី​ & យឹម ពិសាល - Duong Pisey Singer -  YouTube

នៅលើបណ្តាញសង្គមរបស់ Vid Cooler បានស៊ែរពីរឿងរបស់ យឿន ពិសី នៅល្ងាចថ្ងៃទី៧ មិថុនា ព្រមទាំងសរសេរថា «ខ្ញុំរក Live យំដែរសិន» រួមទាំងសំណេរមួយទៀតថា «ខ្ញុំមិនបានកាន់ជើង ហង្សមាសឬក៏ក្រុមហ៊ុនទេផ្ទុយទៅវិញ គឺខ្ញុំមានតែបន្ទោសបងប្អូន និងមហាជនទៅវិញទេ ព្រោះក្រុមហ៊ុនហង្សមាសឱ្យគាត់ជាប់ជ័យលាភី ក៏ដោយសារការ Vote បោះឆ្នោតពីទស្សនិកជន ! មូលហេតុដែលខុសខ្លាំងគឺ ស្រុកខ្មែរឱ្យតម្លៃលើប្រជាប្រិយភាពនិងការអាណិតស្រលាញ់ ធំជាងសមត្ថភាព !! នោះហើយ ដែលជាកំហុសរបស់មហាជន មួយចំនួនធំ គ្មានការពិចារណា លើសមត្ថភាព ដឹងតែក្ដីស្រលាញ់ក្ដីអាណិត»។ ការលើកឡើងរបស់តារាចម្រៀងរូបនេះធ្វើឡើងបន្ទាប់ពីមានផេកមួយបានបង្ហោះវីដេអូចាស់ឡើងវិញរបស់ យឿន ពិសី អំឡុងពេលមានរឿងចម្រូងចម្រាស់ជាមួយផលិតកម្មហង្សមាស។No photo description available.

តាមរយៈសំណេរខាងលើនេះលោក យឿន ពិសី បានចូលទៅខំមិននិងចោទសួរចំៗនៅព្រឹកថ្ងៃទី៨ មិថុនា ទៅតារាចម្រៀងខាងលើថាមានចេតនាអ្វីឱ្យប្រាកដបានជាជីករឿងដែលបានដោះស្រាយរួចមកនិយាយ។ អតីតម្ចាស់ពានរូបនេះបានសរសេរថា «រឿងនេះខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទៀតទេ វាកន្លងផុតទៅ ២ ឆ្នាំហើយ
ចំណែករូបខ្ញុំក៏បានដោះស្រាយជាមួយក្រុមហ៊ុនហង្សមាសរួចរាល់ហើយដែរ
តើមានហេតុផលអ្វីដែលបងត្រូវផុសបែបនេះ? តើបងមានចេតនាអ្វីមកលើខ្ញុំ?
បងមានបានតាមដានជីវិតខ្ញុំទេ? បើសព្វថ្ងៃនេះខ្ញុំពឹងទៅលើការច្រៀងតែមួយមុខប្រហែលជាជីវិតខ្ញុំមិនដឹងថាដុនដាបដល់ណាទេ។ ម្យ៉ាងរឿងនេះខ្ញុំក៏បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនថាមិនត្រូវនិយាយអ្វីវែងឆ្ងាយដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនទៀតនោះទេចឹងហើយសូមបងរក្សាភាពស្ងៀមស្ងាត់ឯខ្ញុំក៏ត្រូវរក្សាភាពស្ងៀមស្ងាត់ ហើយខ្ញុំនឹងបងរស់នៅរៀងខ្លួន បងគិតគ្រួសារបង ខ្ញុំគិតគ្រួសារខ្ញុំ បងរស់ដោយជីវិតរបស់បង ខ្ញុំរស់ដោយជីវិតរបស់ខ្ញុំ តាំងពីដើមមកខ្ញុំនឹងបងមិនដែលស្គាល់គ្នាហើយក៏មិនដែលមានទំនាស់អ្វីជាមួយគ្នាដែរ»។May be an image of 1 person, standing and outdoors

ការខំមិនរបស់ យឿន ពិសី លោក Vid Cooler ការបានចូលទៅឆ្លើយតបវិញថា «Ok Welcome here Oun
ទី1: រូបភាពដែលបងផុស នោះគឺបានមកពី Page មួយដែលបងឃើញគេ ផុស ១៩ ម៉ោងមុន ប្អូនអាចចូលមើល រូបនោះបាន… ហើយបងឃើញប្អូនមកយំអញ្ចឹង បងវាហួសចិត្តពេក បើប្អូនចង់បន្ទោសរឿងផុស ប្អូនគួរតែទៅមើលខាង Page ផុស ម្សិលមិញ !
ទី2: បងផុសរូបភាពបន្តពី page នោះ គឺបងមានចេតនា ល្អៗទៅដល់ មហាជន
ពេលប្រលងក្រោយៗ មុននឹងបោះឆ្នោត សូមគិតអោយច្បាស់ មុននឹង បោះឆ្នោតអោយប្អូន !!
ទី3: បើមហាជនមួយប្រទេសស្រលាញ់ប្អូន គាំទ្រប្អូន តើពេលនេះ ពួកគាត់បាត់ទៅណាអស់.. តើហេតុអីបានជាប្អូនត្រូវមក អង្គុយយំក្នុងបន្ទប់.. តើការបោះឆ្នោតនោះ ជាការ បោះឆ្នោតលើក្ដីអាណិត ឬក៏ សមត្ថភាព??
ហើយបើប្អូនមានសមត្ថភាពពិតមែន ហេតុអីគេពេលនេះបាត់ ពួកគាត់មួយប្រទេសទៅណាអស់??No photo description available.

តារាចម្រៀង Vid Cooler ដែលកំពុងថាខ្លួនគ្មានឆាកច្រៀងរូបនេះបន្តទៀតថា «
មូលហេតុល្អរបស់បងគឺពេលនេះ ចំពេលប្រលងកម្មវិធីៗ3កំពុងតែចាប់ផ្ដើម (The Voice, Cambodia Idol, and The rapper) អញ្ចឹងហើយបងមានចេតនា ចង់អោយមហាជន បោះឆ្នោតអោយបានលំអិតជាង ឆ្នាំមុនៗ កុំយកការអាណិតស្រលាញ់ មកបោះឆ្នោតអោយ ត្រូវគិតលើ សមត្ថភាព ជាចំបង ..! (ដើម្បីឱ្យសមត្ថភាពមានតំលៃ)
ជៀសវាងបេក្ខជនក្រោយៗ ត្រូវមកអង្គុយយំដូចប្អូនទៀត ! ឬក៏ ប្អូនចង់ឱ្យការប្រលងក្រោយៗនេះចង់ឱ្យម្ចាស់ពានរង្វាន់ផ្សេងៗមកអង្គុយយំដាក់ Camera ក្នុងបន្ទប់ដូចប្អូនទៀត..?គេផុសរូបភាពពេលនេះ គឺល្អទៅវិញទេព្រោះគេបានចែករំលែក បទពិសោធន៍ ទៅដល់អ្នកប្រលងក្រោយៗជាក់ស្ដែងបងផ្ទាល់គឺមានចេតនាមិនចង់ឱ្យប្អូន យំទេ និងអ្នកជំនាន់ក្រោយៗកូនប្រុស មិនអាចយំជាដាច់ខាត់..!(ស៊ូអោយស្រក់ឈាម តែមិនស្រក់ទឹកភ្នែក)»៕No photo description available.

ក្រុមហ៊ុនអន្តរជាតិធំៗនៅទូទាំងពិភពលោកគ្រោងកាត់បន្ថយទំហំការិយាល័យ

0

ក្រុមហ៊ុនអន្តរជាតិធំៗប្រមាណពាក់កណ្តាលនៅទូទាំងពិភពលោក បានដាក់ផែនការកាត់បន្ថយទំហំការិយាល័យធ្វើការក្នុងរយៈពេល៣ឆ្នាំខាងមុខ ។ ព័ត៌មាននេះបានផ្សព្វផ្សាយដោយ Knight Frank ជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដ៏ធំមួយលើពិភពលោក ហើយក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុននីមួយៗបានសម្របខ្លួនធ្វើការងារពីផ្ទះកាន់តែច្រើនឡើង ចាប់តាំងពីមានជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ប៉ុន្តែក្រុមហ៊ុនតូចៗភាគច្រើនមានគម្រោងពង្រីកការិយាល័យធ្វើការរបស់ពួកគេ ។Office Design Experts in Norwich, Suffolk and Cambridge

តាមការស្ទង់មតិរបស់ក្រុមហ៊ុន Knight Frank បង្ហាញថា បណ្តានាយកគ្រប់គ្រងក្រុមហ៊ុនទទួលខុសត្រូវផ្នែកអចលនទ្រព្យចំនួន៣៥០កន្លែងនៅទូទាំងពិភពលោក ដែលមានបុគ្គលិករួមគ្នាសរុប១០លាននាក់ រកឃើញថា ក្រុមហ៊ុនធំៗទាំងនេះកំពុងកាត់បន្ថយកម្រិតកាបូន និងបានកំណត់គោលដៅកាត់បន្ថយទំហំការិយាល័យពី១០% ទៅ២០% ។Office space in Phnom Penh: How to choose the best working space

អ្នកជំនាញផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន Knight Frank និយាយថា ៖ «ការប្រើប្រាស់ការិយាល័យមានទំហំតូចជាងមុនជាចំណុចល្អមួយ និងក្លាយជាជម្រើសរបស់ក្រុមហ៊ុនធំៗ ហើយវាមិនមែនជាទីបញ្ចប់របស់ទីផ្សារអចលនទ្រព្យទេ ពីព្រោះអ្វីដែលយើងបានឃើញនេះ គឺជាកង្វះខាតការផ្គត់ផ្គង់ និងតម្លៃជួលអគារការិយាល័យកើនឡើង» ។ ក្រុមហ៊ុនអន្តរជាតិធំៗគ្រោងកាត់បន្ថយទំហំការិយាល័យនេះ បានធ្វើឱ្យគេបារម្ភពីថ្ងៃអនាគតរបស់អគារចាស់ និងអគារស្ថិតក្នុងទីតាំងមិនពេញនិយមផងដែរ ។ ជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មបានប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារអត្រាការប្រាក់កើនឡើង ។50% of companies want workers back in office 5 days a week

ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនជាច្រើនបានផ្អាកការសម្រេចចិត្តរឿងអចលនទ្រព្យរបស់ខ្លួន ដើម្បីរង់ចាំវាយតម្លៃឥរិយាបថការងារក្រោយការរាតត្បាតរបស់ជំងឺកូវីដ ខណៈក្រុមហ៊ុនខ្លះទៀតរង់ចាំឱ្យកិច្ចសន្យាជួលអគារផុតសុពលភាពសិន មុននឹងសម្រេចចិត្តផ្លាស់ប្តូរ ៕ ប្រភព ៖ beartai BRIEF

ក្រុមមេធាវី ដេកភ័យនឹងរបបយោធាមីយ៉ាន់ម៉ា អូសកចូលគុក

0

រដ្ឋធានីណៃពិដោរ៖ ការធ្វើរដ្ឋប្រហាររបស់ពួកយោធាមីយ៉ាន់ម៉ា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានរុញច្រានប្រទេសអាស៊ានមួយនេះ ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល វាយប្រយុទ្ធគ្នាស្ទើរពាសពេញប្រទេស ហើយឥឡូវ របបសឹកមួយនេះ កំពុងតែបង្កការបំភិតបំភ័យ និង គំរាមកំហែងដល់មេធាវីការពារក្ដីឲ្យអ្នកជាប់ឃុំឃាំងខាងនយោបាយ។Win Myint elected new Myanmar president - BBC News

សារព័ត៌មាន CNA មានមូលដ្ឋាន នៅសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ថា អង្គការសិទ្ធិមនុស្ស បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ថា ក្រុមមេធាវីរបស់មីយ៉ាន់ម៉ា កំពុងតែការពារដល់កូនក្ដី ជាអ្នកជាប់ឃុំឃាំងផ្នែកនយោបាយ នៅក្នុងតុលាការ គ្រប់គ្រងដោយរបបយោធា ក៏កំពុងតែរងការយាយី ហើយថែមទាំងត្រូវបានចាប់ដាក់គុក ដោយអាជ្ញាធររបបយោធានេះ។ សកម្មភាពបែបនេះ កំពុងតែបំភិតបំភ័យ និង គំរាមកំហែងដល់ក្រុមមេធាវីជាច្រើន ឲ្យបញ្ឈប់ទទួលយកសំណុំរឿងរបស់អ្នកជាប់ឃុំឃាំងខាងនយោបាយ។

ក្រុមអង្គការសិទ្ធិមនុស្ស បានអះអាង ថា របបយោធាមីយ៉ាន់ម៉ា តែងតែប្រើប្រាស់ប្រព័ន្ធតុលាការ សម្រាប់ផ្ដួលគូបដិបក្ខ រួមទាំងមេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) និង លោក វីន មីយីន (Win Myint) អតីតប្រធានាធិបតី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេលវែង ដោយតុលាការ នៃរបបសឹកនេះ។Justice denied as regime targets activists' lawyers | Frontier Myanmar

ក្រុមអង្គការសិទ្ធិមនុស្ស បានបញ្ជាក់ នៅក្នុងរបាយការណ៍មួយ ដោយផ្អែកលើបទសម្ភាសន៍ជាមួយនឹងមេធាវី ចំនួន១៩នាក់ ថា មេធាវីការពារក្តី ធ្វើការ នៅក្នុងតុលាការពិសេស ត្រូវបានបង្កើតឡើង ដោយរបបយោធា សម្រាប់កាត់ទោសបទឧក្រិដ្ឋកម្មផ្នែកនយោបាយ កំពុងតែ ប្រឈមមុខនឹងការយាយី ការបំភិតបំភ័យ និង ការគំរាមកំហែង ពីអាជ្ញាធរ នៃរបបយោធាមីយ៉ាន់ម៉ា។

មេធាវីមួយរូប នៅទីក្រុងយ៉ាំងហ្គោន (Yangon) បានប្រាប់ដល់អង្គការសិទ្ធិមនុស្ស Watchdog ថា «ឥឡូវនេះ នៅក្នុងបន្ទប់សវនាការ ខ្ញុំមានការព្រួយបារម្ភ អំពីការឃុំឃាំងខ្លួនឯង ច្រើនជាជាងការនិយាយ អំការពិត។ មេធាវីគ្រប់គ្នា នៅក្នុងតុលាការ បានដឹងច្បាស់ ថា ខ្ញុំជានរណា… របបយោធា អាចឃុំខ្លួនខ្ញុំ នៅពេលណាក៏បាន ហើយពួកគេអាចនឹងបង្កើតហេតុផលណាមួយ ដែលពួកគេចង់បាន»។ASEAN's Myanmar Crisis | Council on Foreign Relations

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើង អំពីករណីរបស់លោកស្រីមេធាវី អ៊ីវែត នូ អ៊ោង (Ywet Nu Aung) ត្រូវបានគេរាយការណ៍ ថា ត្រូវបានចាប់ឃុំឃាំង ខណៈលោកស្រី បានចាកចេញពីសវនាការ។ លោកស្រី កំពុងតែធ្វើជាតំណាងឱ្យអតីតប្រធានរដ្ឋ និង ជាសមាជិកគណបក្សរបស់លោកស្រី សានស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ លោកស្រី មេធាវីរូបនេះ ត្រូវបានរបបយោធា ចោទប្រកាន់ ពីការជួយផ្តល់ជំនួយហិរញ្ញវត្ថុ ដល់កងជីវពល ប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ហើយក្រោយមក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងស្រុក បានអះអាង ថា របបសឹកមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្ស ជាង ២៣ ០០០នាក់ និង ជនរងគ្រោះ ចំនួន ៣ ៦២២នាក់ផ្សេងទៀត ត្រូវបានសម្លាប់ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក៕Opinion | The Myanmar Crisis - The New York Times

ត្រឹម៦ថ្ងៃដំបូង យុទ្ធាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានជាង៨៣ម៉ឺនដុល្លារ

0

តាមការឱ្យដឹងពីមូលនិធិគន្ធបុប្ផានៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគរហូតដល់ជាង ៨៣ម៉ឺនដុល្លារ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃដំបូងប៉ុណ្ណោះពីសប្បុរសជនជាង ១៨ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមប្រជាជនខ្មែរយើងនៅគ្រប់ទិសទី។

យុទ្ធនាការខាងលើនេះនៅមិនទាន់បញ្ចប់នៅឡើយទេរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលអាចឱ្យសប្បុរសជនដទៃទៀតនៅបន្តបរិច្ចាគតិចក្តី ច្រើនក្តី ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា។

សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាម៉េរិក។ ខណៈមន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕

តើខួរក្បាលរបស់មនុស្សដំណើរការបានប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?

0

ខួរក្បាលគឺជាសរីរាង្គដ៏ស្មុគស្មាញរបស់មនុស្ស វាត្រូវបានបង្កើតឡើងដោយតំបន់សំខាន់ៗចំនួនបីគឺ cerebrum, cerebellum និងដើមខួរក្បាល។ តំបន់នៃខួរក្បាលទាំងពីរ cerebrum, cerebellum ធ្វើការដោយឯករាជ្យ និងធ្វើការរួមគ្នាដើម្បីបំពេញភារកិច្ច។ ដូច្នេះ អាស្រ័យលើកិច្ចការ បរិមាណខួរក្បាលដែលប្រើនឹងប្រែប្រួលទៅតាមតំបន់។5 Facts That You Didn't Know About the Human Brain | NeuroSpine Surgical  Consultants

ជាទូទៅភាគច្រើនគេជឿថា មនុស្សប្រើប្រាស់ខួរក្បាលត្រឹមតែ១០% ប៉ុណ្ណោះសម្រាប់រាងកាយ ប៉ុន្តែវាមិនពិតនោះទេ ផ្ទុយទៅវិញមនុស្សប្រើប្រាស់ខួរក្បាលគ្រប់ពេលវេលាគឺ ២៤ ម៉ោងក្នុងមួយថ្ងៃ សូម្បីតែពេលសម្រាក ឬគេងក៏ដោយ ខួរក្បាលភាគច្រើនរបស់មនុស្សនៅតែសកម្ម។
លោក John Henley អ្នកជំនាញខាងសរសៃប្រសាទនៅគ្លីនិក Mayo បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃ មនុស្សបានប្រើខួរក្បាលចំនួន ១០០ % តែម្តង ដោយគ្មានពេលសម្រាកដូចជាដៃ ជើង និងរាងកាយផ្សេងទៀតនោះទេ។Visitors Can Touch Human Brains at This Indian Neuroscience Institute -  Atlas Obscura

យោងតាមបច្ចេកវិទ្យាម៉ាញេទិច fMRI បានធ្វើការវាស់លំហូរឈាម និងអុកស៊ីសែននៅក្នុងខួរក្បាល ដើម្បីរកមើលសកម្មភាពនៅក្នុងតំបន់ខួរក្បាលផ្សេងៗទៀត។ បច្ចេកទេសនេះបង្ហាញថា សូម្បីតែពេលអនុវត្តកិច្ចការសាមញ្ញៗ ខួរក្បាលរបស់មនុស្សបានប្រើលើសពី ១០% ឯណោះ នេះបញ្ជាក់ថាមនុស្សបានប្រើប្រាស់ខួរក្បាលច្រើនជាងការប្រើប្រាស់រាងកាយ ៕ ប្រភព៖vnexpress

បង់ក្លាដែសបិទសាលារៀនបឋមសិក្សាដោយសារអាកាសធាតុក្តៅខ្លាំង

0

ប្រទេសបង់ក្លាដែស ៖ នៅខែមិថុនា ឆ្នាំ២០២៣ ប្រទេសបង់ក្លាដែសមានសីតុណ្ហភាពជិតស្មើនឹង៤១អង្សារសេ និងធ្វើឱ្យអាកាសធាតុក្តៅខ្លាំងគ្របដណ្តប់នៅតំបន់ជាច្រើនក្នុងប្រទេសនេះ ខណៈកាលពីមុន សីតុណ្ហភាពស្មើតែ៣២អង្សារសេប៉ុណ្ណោះ ។ លើសពីនេះ ពលរដ្ឋភាគច្រើនខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតផង ដោយសាររោងចក្រផលិតអគ្គិសនីគ្មានប្រេងឥន្ធនៈគ្រប់គ្រាន់ ។Primary schools to remain close from June 5-8 due to heat wave condition

ការិយាល័យឧតុនិយមបង់ក្លាដែសបានជូនដំណឹងទៅកាន់ពលរដ្ឋថា ប្រទេសបង់ក្លាដែសត្រូវប្រឈមនឹងអាកាសធាតុក្តៅខ្លាំងមួយរយៈទៀត ខណៈការផ្គត់ផ្គង់អគ្គិសនី ក៏ត្រូវកាត់បន្ថយផងដែរ ។ ដូច្នេះ វាជាស្ថានការណ៍ដ៏អាក្រក់មួយសម្រាប់ពលរដ្ឋ ដោយសារពួកគេមិនអាចប្រើប្រាស់កង្ហារបានក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ។ មិនតែប៉ុណ្ណោះ គេបានប្រកាសឱ្យបិទសាលារៀនបឋមសិក្សា នៅខែមិថុនា ឆ្នាំ២០២៣ ផងដែរ ។Scorching heat forces Bangladesh to shut primary schools - Khmer Times

លោក Nasrul Hamid រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ បានថ្លែងថា បង់ក្លាដែសអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនីរយៈពេល២សប្តាហ៍ទៀត ដោយសារការខ្វះខាតប្រេងឥន្ធនៈ ហើយគេត្រូវផ្អាកការផលិតថាមពលជាច្រើនកន្លែង រួមទាំងរោងចក្រថាមពលធ្យូងថ្មដ៏ធំបំផុតរបស់ប្រទេស ។ អាកាសធាតុក្តៅខ្លាំងបានកើតឡើងស្របពេលប្រទេសបង់ក្លាដែសកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ លើសពីនេះ វាក៏បានប៉ះពាល់ដល់ឧស្សាហកម្មសម្លៀកបំពាក់ដ៏សំខាន់ ដែលមានសមាមាត្រច្រើនជាង៨០% នៃការនាំចេញទំនិញទៅក្រៅប្រទេស ។Schools in Bangladesh were closed for longer than in any other country.  Here's how BRAC is supporting their reopening - The Good Feed

អ្នកជំនាញចង្អុលបង្ហាញថា សីតុណ្ហភាពកើនឡើង ក៏ដូចជារលកកំដៅបានគ្របដណ្តប់នៅតំបន់ជាច្រើនទូទាំងប្រទេសមានរយៈពេលយូរជាងមុន គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក ។ ហេតុនេះ វាមានចំណែកធ្វើឱ្យពិភពលោកប្រែប្រួលដូចជា ជួបគ្រោះមហន្តរាយញឹកញាប់ ធ្ងន់ធ្ងរ និងយូរជាងមុន ៕

ប្រភព ៖ Tnn earth