យោងតាមវេជ្ជបណ្ឌិតឯកទេសសម្រស់ Shinya Yamanaka បាននិយាយថា ការសម្រកទម្ងន់ដ៏ល្អគួរតែចាប់ផ្តើមជាមួយនឹងពោះវៀនធំស្អាត។ ប្រសិនបើពោះវៀនមិនត្រូវបានសម្អាតទេ កាកសំណល់ពីអាហារដែលបន្សល់ទុក នឹងត្រូវបឺតចូលទៅក្នុងចរន្តឈាម បណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ក្រោមស្បែក និងសរីរាង្គផ្សេងៗទៀតក្នុងរាងកាយ។ ដូចនេះបើអ្នកចង់ទទួលបានស្បែកល្អ មិនងាយធាត់ ចូរអ្នកអនុវត្តរូបមន្ត”ស្មូតធី”ទាំងនេះ ដូចខាងក្រោម៖
ស្មូតធី (Smoothie) គឺជាប្រភេទទឹកក្រឡុកផ្លែឈើ និងបន្លែ សម្រាប់ការថែរក្សាសុខភាពពោះវៀន ដោយសម្បូរជាតិសរសៃ ជួយពង្រឹងរាងកាយ ដុតបំផ្លាញថាមពលបានល្អ ហើយក៏ជួយឱ្យប្រព័ន្ធបន្ទោរបង់ដំណើរការធម្មតាផងដែរ។
រូបមន្ត Smoothie ទី១៖ ដើម្បីសម្អាតពោះវៀនមានដូចជា ផ្លែប៉ោម១/២, ចេក១ផ្លែ, ស្ពៃក្តោប១, ទឹក១/៣កែវ។
របៀបធ្វើ៖ យកស្លឹកស្ពៃមកលាងអោយស្អាត ប្រើដៃរបស់អ្នកហែកវាជាបំណែកតូចៗហើយដាក់ក្នុងម៉ាស៊ីនលាយ បន្ទាប់មកលាងផ្លែប៉ោមឱ្យស្អាត កាត់ស្នូលចេញ ហើយកាត់ជាដុំៗ រួចដាក់ចូលម៉ាស៊ីនជាមួយនឹងចេក ចាក់ស្អាត១ ឬ២កែវ ហើយក្រឡុកឱ្យសព្វជាការស្រេច។
រូបមន្ត Smoothie ទី២៖ ផ្លែប៉ោម១-២, ការ៉ុត១/៣ចំណិត, ទឹកក្រូចស្រស់១/២កែវ,ទឹក១/៣កែវ។
របៀបធ្វើ៖ លាងផ្លែប៉ោមឱ្យស្អាត កាត់ស្នូលចេញ ហើយកាត់ជាដុំៗ រួចដាក់ចូលម៉ាស៊ីនជាមួយការ៉ុត និងទឹកក្រូចស្រស់ ហើយនិងទឹកធម្មតា រួចក្រឡុកឱ្យសព្វជាការស្រេច។
រូបមន្ត Smoothie ទី៣៖ ចេក១ ផ្លែ, ផ្លែស្ត្របឺរី ៥ ផ្លែ, ទឹកក្រូចឆ្មារលឿង ១ស្លាបព្រាបាយ ដាក់ចូលម៉ាស៊ីន រួចក្រឡុកឱ្យសព្វជាការស្រេច។
រូបមន្ត Smoothie ទី៤៖ ចេក១ ផ្លែ, គីវី ១ ផ្លែ, និងទឹកដោះគោជូរ ១/២ ពែង ដាក់ចូលម៉ាស៊ីន រួចក្រឡុកឱ្យសព្វជាការស្រេច។
រូបមន្ត Smoothie ទី៥៖ ស្ពៃក្តោប១ដុំ(ហែកវាជាបំណែកតូចៗ), ផ្លែស្វាយ ១/២, ទឹកដោះគោជូរ ១/២ ពែង ដាក់ចូលម៉ាស៊ីន រួចក្រឡុកឱ្យសព្វជាការស្រេច។
គួរបញ្ជាក់ដែរថា ពេលវេលាដ៏ល្អសម្រាប់ផឹកទឹកក្រឡុកដើម្បីសុខភាពពោះវៀន និងលទ្ធផលក្នុងការសម្រកទម្ងន់ឱ្យមានប្រសិទ្ធភាព គឺពេលល្ងាច៕ ប្រភព៖sanook










