Home ព័ត៌មានអន្តរជាតិ ខេត្ត Zhejiang លើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្ម

ខេត្ត Zhejiang លើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្ម

70
0

ប្រទេសចិន ៖ ភូមិ Lujia ស្ថិតនៅខេត្ត Zhejiang ប្រទេសចិន បានក្លាយជាភូមិមួយទាក់ទាញភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ ដោយសារពួកគេចង់ទទួលបាននូវបទពិសោធន៍ពីជីវិតនៅតាមជនបទ ។ ការទាក់ទាញភ្ញៀវទេសចរមកកាន់ភូមិ Lujia នាពេលបច្ចុប្បន្ននេះ ដោយសារពលរដ្ឋរស់នៅក្នុងភូមិបាននាំគ្នាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកសិកម្ម អស់រយៈពេល២០ឆ្នាំមកហើយ ។

ភូមិ Lujia ស្ថិតនៅទីក្រុង Anji មានពលរដ្ឋរស់នៅប្រមាណ២.២០០នាក់ ហើយមានផ្ទៃដីព្រៃឫស្សីចំនួន៣.៣០០រ៉ៃ ។ គេសង្កេតឃើញថា បរិវេណនៅជុំវិញភូមិមានទេសភាពខៀវខ្ចីដ៏ស្រស់ស្អាត ហើយភ្ញៀវទេសចរអាចជិះរថភ្លើងទស្សនាចម្ការតែ និងទស្សនាទេសភាពនៅតាមដងផ្លូវចម្ងាយ៤,៥គីឡូម៉ែត្រផងដែរ ។Villages of Dazhai, Jingzhu named best for tourism in 2022 |  www.chinaservicesinfo.com

វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងកសិកម្មបានធ្វើឱ្យជីវភាពរស់នៅរបស់អ្នកភូមិល្អប្រសើរជាងមុនច្រើន ។ លោក Zhu Renyuan ជាអ្នកភូមិម្នាក់និយាយថា លោកបានផ្លាស់ប្តូរដីរបស់លោកមកធ្វើជាចម្ការតែវិញ ហើយរហូតមកដល់បច្ចុប្បន្ន លោកបានប្រកបមុខរបរធ្វើចម្ការតែទាំងស្រុង ពីព្រោះមុខរបរនេះបានជួយពលរដ្ឋក្នុងភូមិមិនចាំបាច់ចេញទៅធ្វើការនៅកន្លែងផ្សេងទេ ។ លោកបន្តទៀតថា កាលពី២០ឆ្នាំមុន Lujia គឺជាភូមិមួយក្រីក្រ និងពោរពេញទៅដោយជាតិពុល ប៉ុន្តែក្រោយពីមានគម្រោងអភិវឌ្ឍន៍តំបន់ជនបទពណ៌បៃតង កាលពីឆ្នាំ២០០៣ មក ភូមិនេះក៏បានអភិវឌ្ឍន៍រហូតមក ។China is experiencing a rural tourism boom amid the Covid-19 pandemic | CNN

មេភូមិ Lujia គឺជាអ្នកដឹកនាំពលរដ្ឋក្នុងភូមិមកជួយអភិវឌ្ឍន៍ភូមិ កែលម្អបរិស្ថាន និងបង្កើតមុខរបរផ្សេងៗ រហូតដល់ឆ្នាំ២០១៣ ។ សព្វថ្ងៃ ភូមិ Lujia បានក្លាយជាភូមិមួយដ៏ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ពីគ្រប់ទិសទីមកកម្សាន្តនៅទីនេះ ព្រមទាំងជួយឱ្យអ្នកភូមិទទួលបានប្រាក់ចំណូលពីការអភិវឌ្ឍភូមិទេសចរណ៍ប្រកបដោយនិរន្តរភាពផងដែរ ៕ ប្រភព ៖ China Face