ផែនដីគឺជាភពទី ៣ នៃប្រព័ន្ធព្រះអាទិត្យដែលកកើតឡើងពីថ្ម និងលោហៈ ហើយវាមានទំហំធំ នឹងមានរាងមូលដូចជាបាល់។ ដូច្នេះហើយតើអ្នកដឹងទេ? ភពផែនដីរបស់យើងមានទំហំប៉ុនណា?
យោងតាមអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA បានគណនាអំពីទំហំផ្ទៃ និងអង្កត់ផ្ចិតរបស់ផែនដីទាំងមូល ដោយបានរកឃើញថា ផែនដីរបស់យើងមានទំហំសរុប ៥១០ លានគីឡូម៉ែត្រក្រឡា និងមានអង្កត់ផ្ចិត ៦,៣៧១ គីឡូម៉ែត្រ។
ប្រសិនបើគណនាមួយជុំតាមបណ្ដោយខ្សែអេក្វាទ័ររបស់ផែនដី គឺមានប្រវែង ៤០,០៧៦ គីឡូម៉ែត្រ ចំណែកឯមួយជុំខ្សែបណ្តោយកាត់ប៉ូលទាំងពីរ គឺមានប្រវែង ៤០,០០៧ គីឡូម៉ែត្រ។
ដូចនេះ ផ្ទៃដីដែលផុសពីទឹកសមុទ្រមានចំនួន ១៤៩ លានគីឡូម៉ែត្រ និងមានផ្ទៃសមុទ្រសុទ្ធ ៣៦០ លានគីឡូម៉ែត្រក្រឡា។
គួរបញ្ជាក់ដែរថា ភពផែនដីទាំងមូលរបស់យើងគឺមានផ្ទៃដីតិចជាងផ្ទៃទឹក ដែលទឹកមានសរុបទាំងអស់ ៧១ ភាគរយនៃផែនដី ចំណែកឯផ្ទៃដីវិញគឺមានត្រឹមតែ ២៩ ភាគរយប៉ុណ្ណោះ នៃផែនដីសរុប ៕![]()










