ទឹកចិត្តគួរឱ្យគោរព និងមានសេចក្តីជ្រះថ្លាណាស់ កីឡាការិនី ស្រួង ភាវី ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ ប្រកាសឧបត្ថម្ភអាគារសិក្សា១ខ្នង ៤បន្ទប់ និងកុំព្យូទ័រចំនួន១០គ្រឿងដល់សាលាបឋមសិក្សាមាន់ដប់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ជាមួយអាគារសិក្សានិងកុំព្យូទ័រ សិស្សានុសិស្ស៦៤២នាក់ និងអាណាព្យាបាលសិស្សចំនួន១៨០នាក់ ផ្តល់នៅសម្លៀកបំពាក់ រួមថ្នាំទម្លាក់សត្វល្អិតផងដែរ។ អំពើសប្បុរសរបស់កីឡាការិនីដែលភ្លេចប្រទេសកំណើតរូបនេះពិតជាធ្វើឱ្យមហាជនស្ងប់ស្ងែងខ្លាំងណាស់ ខណៈនាពេលកន្លងមកតម្លៃខ្លួនក្នុងនាមជាទូតសុឆន្ទៈក្រុមហ៊ុនអាកាសចរណ៍មួយក៏លោកស្រីបង្វែរមកធ្វើសប្បុរសធម៌ទាំងអស់។ មែនទែនទៅ អំពើសប្បុរសធម៌កីឡាការិនី ស្រួង ភារី មិនមែនទើបតែចាប់ផ្តើមក្នុងឆ្នាំនេះទេ ដោយម្ចាស់មេដាយលំដាប់ពិភពលោកកីឡាស្នូកឃ័ររូបនេះជារឿយៗតែងតែធ្វើអំពើសប្បុរសធម៌នៅប្រទេសកម្ពុជាជាពិសេសនៅស្រុកកំណើត។
គួរបញ្ជាក់ផងដែរ ពេលនេះកីឡាការិនី ស្រួង ភារី កំពុងតែនៅទឹកដីកូរ៉េ មមាញឹកនឹងការហ្វឹកហាត់ និងផ្តល់សម្ភាសន៍កម្មវីធីធំៗមួយចំនួនទៀត ដោយប្តេជ្ញាខិតខំមសាងកេរ្តិ៍ឈ្មោះជូនដល់ប្រជាពលរដ្ឋកម្ពុជា៕

.png)














