Home ព័ត៌មានអន្តរជាតិ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ និងលាលែងពីសមាជិកគណបក្ស

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ និងលាលែងពីសមាជិកគណបក្ស

67
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍នយោបាយ ព្រមទាំងលាលែងចេញពីសមាជិកគណបក្ស «រួមថៃសាងឆាតិ» ។ លោកបានផ្តាំផ្ញើទៅកាន់សមាជិកគណបក្សបន្តធ្វើសកម្មភាពនយោបាយឱ្យរឹងមាំ និងការពារជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងមើលថែទាំពលរដ្ឋថៃបន្តទៀត ។ លើសពីនេះ លោកក៏បានសូមឱ្យប្រជាពលរដ្ឋជឿជាក់ និងគាំទ្រសកម្មភាពការងាររបស់គណបក្ស «រួមថៃសាងឆាតិ» ផងដែរ ។Thai caretaker PM Prayut announces retirement from politics

លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណដល់សំឡេងគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រកន្លងមក រហូតធ្វើឱ្យគណបក្ស «រួមថៃសាងឆាតិ» ទទួលបានសំឡេងច្រើនស្ថិតក្នុងលំដាប់ទី៣ របស់ប្រទេសថៃ ហើយគណបក្សនេះទទួលបានអាសនៈក្នុងសមាជិកសភាតំណាងរាស្ត្រចំនួន៣៦រូប ។ ហេតុនេះ ចាត់ទុកថា វាជាចំនួនមិនតិចទេ សម្រាប់គណបក្សនយោបាយទើបបង្កើតថ្មី ។The Military Wins Big in Thailand | Council on Foreign Relations

ក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីប្រទេសថៃ ដែលកាន់តំណែងអស់រយៈពេល៩ឆ្នាំមកហើយ លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកបានបំពេញការងារដោយការព្យាយាម និងអស់ពីសមត្ថភាពដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងផលប្រយោជន៍របស់ពលរដ្ឋ ។ លោកទទួលបានជោគជ័យលើផ្នែកជាច្រើនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការបង្កើនល្បឿនវិនិយោគពីក្រៅប្រទេសក្នុងតំបន់សេដ្ឋកិច្ច, គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការទប់ស្កាត់ជំងឺឆ្លងរាតត្បាត ជាដើម ។Thailand's strongman Prayuth Chan-ocha 'failed to swear loyalty to  constitution'

លោក ប្រាយុទ្ធ ចាន់អូចា បន្តថា លោកបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រទេសជាតិរឹងមាំគ្រប់វិស័យ មានស្ថេរភាព សន្តិភាព និងពុះពរគ្រប់ឧបសគ្គទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតសម្រេចបានគោលដៅគ្រប់ផ្នែក ។ ចុងក្រោយ លោកបានផ្តាំផ្ញើទៅកាន់រដ្ឋាភិបាលថ្មីឱ្យខិតខំអភិវឌ្ឍន៍ប្រទេសថៃបន្តទៀត ៕ ប្រភព ៖ beartai BRIEF