បរទេស៖ ក្រុមហ៊ុន Goldman Sachs របស់អាមេរិក បានព្យាករណ៍ថា ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនៅឆ្នាំ ២០៧៥ ដោយវ៉ាដាច់អាល្លឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ចុងក្រោយរបស់ Goldman Sachs (USA) ក្នុងឆ្នាំ ២០៧៥ បានឱ្យដឹងថា GDP របស់ប្រទេសចិននឹងកើនឡើងដល់ ៥៧ ម៉ឺនលានដុល្លារ និងជាសេដ្ឋកិច្ចដ៏ធំបំផុតនៅលើពិភពលោក។ ខណៈដែលប្រទេសឥណ្ឌាមាន ៥២.៥ ម៉ឺន លានដុល្លារ និងសហរដ្ឋអាមេរិកមាន ៥១.៥ ម៉ឺនលានដុល្លារ។India Capital Growth Fund leads the way in the sub-continent - Master  Investor

បច្ចុប្បន្នឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីប្រាំរបស់ពិភពលោកដែលមានផលិតផលក្នុងស្រុកសរុបចំនួន ៣.៥ ម៉ឺនលានដុល្លារ ដោយតាមពីក្រោយសហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ និងជប៉ុន។ ក្រុមហ៊ុន Goldman Sachs ក៏បានពន្យល់ទៀតថា បន្ថែមពីលើចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ឥណ្ឌាក៏មានភាពជឿនលឿនជាច្រើននៅក្នុងរបកគំហើញ បច្ចេកវិទ្យា ផលិតភាពការងារ និងការវិនិយោគផងដែរ។List of Capital Cities in India

លោក Santanu Sengupta សេដ្ឋវិទូនៅក្រុមហ៊ុន Goldman Sachs របស់អាមេរិក បាននិយាយថា “ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ អនុបាតភាពអាស្រ័យរបស់ឥណ្ឌានឹងស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់” ។ លោកក៏បានបន្តទៀតថា គន្លឹះក្នុងការបង្កើនសក្តានុពលពីកំណើនប្រជាជនយ៉ាងឆាប់រហ័សគឺការបង្កើនអត្រាចូលរួមនៃកម្លាំងពលកម្ម ដែលនេះគឺជាគន្លឹះសម្រាប់ប្រទេសឥណ្ឌាក្នុងការបង្កើនសមត្ថភាពផលិតកម្ម កំណើនសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។Delhi vs Bengaluru: Does India need a second capital city?

រដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្នកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការកសាងផ្លូវ និងផ្លូវដែកថ្មី។ គោលដៅថវិកានាពេលថ្មីៗនេះរបស់ពួកគេគឺដើម្បីបន្តកម្មវិធីកម្ចីគ្មានការប្រាក់រយៈពេល ៥០ ឆ្នាំជាមួយរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះហើយ ក្រុមហ៊ុន Goldman Sachs ជឿជាក់ថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិស័យឯកជនក្នុងការរៀបចំទំហំផលិតកម្ម និងសេវាកម្ម ដើម្បីបង្កើតការងារបន្ថែម និងស្រូបយកកម្មករយ៉ាងច្រើន។The Economy of Mumbai - India's Commercial Capital - India Briefing News

ជាមួយគ្នានេះដែរ ក្រុមហ៊ុន S&P Global និង Morgan Stanley ក៏ធ្លាប់បានព្យាករណ៍ថា ប្រទេសឥណ្ឌាកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៣ របស់ពិភពលោកនៅឆ្នាំ ២០៣០។ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាក្នុងត្រីមាសទី ១ បានកើនឡើង ៦.១% ពីមួយឆ្នាំទៅមួយឆ្នាំ លើសពីការព្យាករណ៍របស់ Reuters ៥% ហើយកំណើនសេដ្ឋកិច្ចឆ្នាំនេះត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ ៧,២%៕ ប្រភព៖vnexpress