ប្រទេសថៃ ៖ អ្នកប្រើប្រាស់ហ្វេសប៊ុកជនជាតិថៃម្នាក់ឈ្មោះ «Num tip» បានបង្ហោះរូបភាពជណ្តើរយន្តខូចនៅត្រង់បរិវេណឡើងទៅកាន់ជាន់ទី២ ក្នុងផ្សារទំនើបល្បីមួយកន្លែងនៅតំបន់បាងណា (Bang Na) ទីក្រុងបាងកក ។ ប៉ុន្តែសំណាងល្អ មិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ទេ ។

ចំណែកអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ «Natnathakrit Khajorndechasak» ក៏បានបង្ហោះរូបភាព និងវីដេអូហេតុការណ៍ជណ្តើរយន្តខូចផងដែរ ដើម្បីជាការដាស់តឿនដល់ពលរដ្ឋថៃ និងភ្ញៀវទេសចរដែលមកកាន់ផ្សារទំនើបនេះឱ្យប្រយ័ត្នខ្លួន ។ អ្នកលេងហ្វេសប៊ុករូបនេះនិយាយថា ៖ «យើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយខ្ញុំកំពុងតែជជែកជាមួយអតិថិជន ស្រាប់តែជណ្តើរយន្តបាក់នៅចំពោះមុខតែម្តង ។ វាល្អហើយដែលបងប្រុសម្នាក់នោះលោតឡើងមកខាងលើទាន់ពេលវេលា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOjEYhGpW1RioLEYvFSbL0ycL0wYmSPb9GmHJXBgEeuEnFv3zSvjNUuOCAVJwV3biuFtgfVdG-tzSiwdUVqTvZOZiK_K1rfqWxO2BYFzaD3pYNOH2uvJsVvKjrHF2WfSySamJcPrXyAmf5COzvJPFTfRSUciV-xuVqOLFIBT8kQqE17R2lKcv2nTXaW7w/s728/photo_2023-07-12_09-35-01.jpg

វាជាហេតុការណ៍មួយគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបានកើតឡើងក្នុងផ្សារទំនើបមួយកន្លែងនៅប្រទេសថៃ ដោយសារតែជណ្តើរយន្តក្នុងផ្សារនេះគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ រហូតធ្វើឱ្យមនុស្សនៅក្បែរនោះតក់ស្លុត ព្រោះឃើញជណ្តើរយន្តបាក់នៅចំពោះមុខ ។ ក្រោយមក ភ្នាក់ងារជំនាញក៏បានមកត្រួតពិនិត្យរកមូលហេតុដែលបណ្តាលឱ្យជណ្តើរយន្តបាក់ផងដែរ ។

ក្រោយពីព័ត៌មាននេះបានបង្ហោះក្នុងបណ្តាញសង្គមមិនយូរប៉ុន្មាន ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ និងបានចែកចាយព័ត៌មាននេះប្រមាណ២,៣ពាន់លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRRsh2Rh7xnZpvEbJ8a_78xT_238_t2mhfxRUSIb3YG9BnkK0wuKVbFcDJvLh9Huw2TtMDypMwSDDrCm_O0adHrjYXkdp05oBDzGfAjOkPjIA6vwlPt050SW0ZPsaNH8qP_wIvBYsgoeDYW_j-1rOrMpi5Kxr0VMQ2ebo-YN0dfZkp_QEDsC2qgT-u8dk/s1280/photo_2023-07-12_09-35-10.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងមក មានស្ត្រីម្នាក់បានជាប់ជើងក្នុងជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿង ប្រទេសថៃ ខណៈរូបនាងបម្រុងធ្វើដំណើរទៅខេត្តនគរស្រ៊ីថាម៉ារ៉ាជ ហើយបណ្តាលឱ្យនាងដាច់ជើងខាងឆ្វេងភ្លាមៗ ដែលធ្វើឱ្យអ្នកឃើញហេតុការណ៍នេះភ័យយ៉ាងខ្លាំង ។

ដូចគ្នានេះ កាលពីថ្ងៃទី១៩ ខែមិថុនា ក៏មានគ្រោះថ្នាក់ដោយសារជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងផងដែរ ដោយអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ zjbambam បានបង្ហោះហេតុការណ៍កូនប្រុសរបស់ខ្លួនកៀបជើងក្នុងជណ្តើរយន្ត ដែលបណ្តាលឱ្យរងរបួសជើង និងដេរអស់១១ថ្នេរ ៕ ប្រភព ៖ Thairath