Home Blog Page 1646

ប្រទេសប៊ូលហ្ការី វាយប្រហារធ្ងន់ៗលើប្រេសិតរុស្ស៊ី ជុំវិញប្រឌិតព័ត៌មាន

0

រដ្ឋធានីសូហ្វៀ (Sofia) ៖ សាធារណរដ្ឋប៊ូលហ្ការី (Bulgaria) បានស្ដីបន្ទោសខ្លាំង មកដល់ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅរដ្ឋធានីសូហ្វៀ ជុំវិញការពង្រីកព័ត៌មានមិនពិត អំពីប្រទេសជាសមាជិកអង្គការណាតូមួយនេះ បញ្ជូនកងទ័ពរបស់ខ្លួន ទៅជួយដល់អ៊ុយក្រែន ទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន។Russian Ambassador to Bulgaria Eleonora Mitrofanova (file photo)

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ថា ក្រសួងការបរទេសប៊ូលហ្ការី បានបញ្ជាក់ ថា «រដ្ឋាភិបាលក្រុងសូហ្វៀ បានផ្ដល់នូវការគាំទ្ររបស់ខ្លួន ជួយដល់ប្រទេសអ៊ុយក្រែន ដោយអនុលោមទៅលើច្បាប់ និង បទដ្ឋាននានា ហើយការប៉ុនប៉ងណាមួយ នៅក្នុងការឃោសនា និង ការផ្ដល់ព័ត៌មានក្លែងក្លាយ គឺជាការមិនសមស្របនឹងតម្លៃប្រជាធិបតេយ្យ ហើយវាជាសកម្មភាព មិនអាចទទួលយកបាននោះឡើយ»។

ក្រសួងការបរទេសប៊ូលហ្ការី បានស្ដីបន្ទោសទៀត ថា «យើងមានភាពស៊ីសង្វាក់គ្នា នៅក្នុងសាមគ្គីភាពរបស់យើង ជាមួយនឹងប្រជាជនអ៊ុយក្រែន ហើយយើងនឹងគាំទ្រដោយគ្មានលក្ខខណ្ឌរបស់យើង សម្រាប់ឯករាជភាព អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែន ត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមទាំងដែនទឹកផងដែរ»។Bulgaria to Probe Assets of EU-sanctioned Russian Citizens | Balkan Insight

ការស្ដីបន្ទោសរបស់ប៊ូលហ្ការី ប្រឆាំងនឹងប្រេសិតរបស់ក្រុងមូស្គូ បានកើតឡើង ក្រោយពេលឯកអគ្គរដ្ឋទូតរុស្សី លោកស្រី អេលៀណូរ៉ា មីត្រូវហ្វាណូវ៉ា (Eleonora Mitrofanova) បានសរសេរ បង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថា ប៊ូលហ្ការី នឹងបញ្ជូនកងទ័ពរបស់ខ្លួន ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ការអះអាងបែបនេះ ត្រូវបានរដ្ឋាភិបាលសូហ្វៀ ច្រានចោលម្ដងជាពីរដង រួចមកហើយ ថា ប៊ូលហ្ការី នឹងមិនធ្វើសកម្មភាពបែបនេះទេ។

លោក ទូឌ័រ តាហ្ការេវ (Toodor Tagarev) រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ូលហ្ការី បានបញ្ជាក់ ថា ប៊ូលហ្ការី នឹងបន្តគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីការពារសេរីភាព បូរណភាពទឹកដី និង ឯករាជភាពរបស់ពួកគេ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងសូហ្វៀ នឹងមិនមានគោលបំណងដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅលើប្រទេសកំពុងតែហែកហួរ ដោយសារសង្គ្រាមឈ្លានពានមួយនេះឡើយ៕Bulgaria Expels 70 Russian Embassy Staff Accused Of Working Against Sofia's  Interests

ប្រសិនបើមានការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ ប្រធានសភានឹងរាប់រងការងារដ៏ធ្ងន់

0

រាជធានីបាងកក៖ ការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ថ្វីបើគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានទទួលអាសនៈច្រើនជាងគេ ក៏ពិតមែន ប៉ុន្ដែគណបក្សឈ្នះឆ្នោតមួយនេះ នៅតែមិនមានសំឡេងគ្រប់គ្រាន់ សម្រាប់ការបង្កើតរដ្ឋាភិបាល ហើយមានឧបសគ្គ កាន់តែច្រើនឡើង នៅចំពោះមុខ ខណៈឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះ អះអាង ថា ប្រធានសភា នឹងរ៉ែកពុនការងារដ៏ធ្ងន់ធ្ងរ ប្រសិនបើព្យួរតំណែងនាយករដ្ឋមន្រ្ដី។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ថា លោក វីសសានូ ក្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះថៃ បានបញ្ជាក់ ថា ប្រធានសភា នឹងទទួលខុសត្រូវការងារទាំងអស់ ប្រសិនបើបុគ្គលដែលសភាស្នើឱ្យមានការយល់ព្រម ពីព្រះមហាក្សត្រ ដោយសារតែនាយករដ្ឋមន្ត្រីបន្ទាប់ មិនអាចបំពេញភារកិច្ចរបស់ខ្លួនបាន ខណៈតុលាការធម្មនុញ្ញ ព្យួរតួនាទី។Wissanu: Read charter before criticising it

លោក វីសសានូ ក្រាង៉ាម បានឆ្លើយតបនឹងសំណួរជាច្រើន លើកឡើង ជុំវិញសេណារីយ៉ូជាក់លាក់មួយ ដោយការស្រមៃ ពីអ្នកឆ្លើយឆ្លងព័ត៌មាននយោបាយមួយចំនួន ដោយយោងទៅលើស្ថានភាពនយោបាយជាក់ស្តែងរបស់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (MFP) ។

លោកឧបនាយករដ្ឋមន្រ្ដី វីសសានូ ក្រាង៉ាម បានសង្កត់ធ្ងន់ ថា មានតែតុលាការធម្មនុញ្ញប៉ុណ្ណោះ ទើបមានសិទ្ធិអំណាចព្យួរលោក ភីថា អំពីកាតព្វកិច្ច ប្រសិនបើស្ថាប័នកំពូលមួយនេះ សម្រេចចិត្តស្តាប់ញត្តិ ប្រឆាំងនឹងមេបក្សប្រឆាំងឈ្នះឆ្នោតរូបនេះ។ ចំណែកលទ្ធផលនៃការព្យួរកាតព្វកិច្ចនេះ នឹងអាស្រ័យទៅលើលក្ខណៈ នៃញត្តិនោះ។Thailand's Pita Limjaroenrat vows to be 'PM for all' as Move Forward claims  right to govern with Pheu Thai | South China Morning Post

បើទោះជាយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្ដីថៃ រូបនេះ មិនបានផ្ដល់ព័ត៌មានលម្អិត ស្ដីអំពីប្រភេទញត្តិ និង ផលវិបាក នៃញត្ដិនោះ ប្រសិនបើតុលាការទទួលយក។

លោកឧបនាយករដ្ឋមន្រ្ដី វីសសានូ ក្រាង៉ាម បានបន្ថែម ថា «នៅក្នុងសេណារីយូរដ៏អាក្រក់បំផុត ប្រសិនបើលោក ភីថា ក្រោយពេលព្យួរតួនាទី ពីនាយករដ្ឋមន្ត្រី ក្រោយការតែងតាំង ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ ត្រូវតែទទួលការគាំទ្រ ពីព្រះមហាក្សត្រ។ បញ្ហាថ្មីនេះ នឹងកើតឡើង ដោយសារតែនាយករដ្ឋមន្ត្រី ជាអ្នកមានសិទ្ធិ នៅក្នុងការប្រឆាំងនឹងព្រះរាជបញ្ជា អនុម័តបញ្ជីគណៈរដ្ឋមន្ត្រី។ ប្រធានសភា ដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងស្ថានភាពបែបនេះ ដោយសារពួកគេទទួលខុសត្រូវ នៅក្នុងការចុះហត្ថលេខា និង អនុម័តនូវការតែងតាំងនាយករដ្ឋមន្ត្រីមុននឹងបញ្ជូនកិច្ចការទាំងនោះ សម្រាប់ទទួលការយល់ព្រមពីព្រះមហាក្សត្រ»។Pita Limjaroenrat Archives — Sahan Journal

សមាជិកសភា ទាំងអស់៥០០នាក់ និង ព្រឹទ្ធសភា សរុបទាំង២៥០នាក់ មានសិទ្ធិអំណាច ចូលរួមបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មី ហើយពួកគេមិនត្រឹមតែជាអ្នកទទួលខុសត្រូវ ចំពោះផលវិបាកនយោបាយតែប៉ុណ្ណោះ ប្រសិនបើការតែងតាំងនេះ មានការខុសឆ្គង ក៏នឹងត្រូវប្រឈមមុខនឹងការទទួលខុសត្រូវ តាមផ្លូវច្បាប់ផងដែរ។

លោកឧបនាយករដ្ឋមន្រ្ដីថៃ រូបនេះ បានទទួលស្គាល់ ថា ចាប់តាំងពីមិនធ្លាប់មានសេចក្តីសម្រេចពីមុនមក លើបញ្ហាសិទ្ធិ ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនោះ វាមិនមានអ្វីដែលត្រូវយោង ទៅលើករណីញត្តិថ្មី ត្រូវបានដាក់ទៅតុលាការធម្មនុញ្ញ សម្រាប់ការបកស្រាយ អំពីសិទ្ធិរបស់អ្នកណាម្នាក់នោះឡើយ។Thai parliament opens to discuss pro-democracy protests

លោកអតីតចៅក្រមតុលាការធម្មនុញ្ញ ចារុន ភូកឌីតាណាគូល (Jarun Pukditanakul) បានពន្យល់ ថា ការចោទប្រកាន់ ប្រឆាំងនឹងលោក ភីថា អំពីការរំលោភ លើមាត្រាទី១៥១ នៃអង្គច្បាប់ ស្តីអំពីការបោះឆ្នោតជ្រើសរើសសមាជិកសភា មិនមានអ្វីពាក់ព័ន្ធនឹងតុលាការធម្មនុញ្ញនោះដែរ។

ដោយឡែក ប្រភពមួយ បានអះអាង ថា លទ្ធផលនៃការបោះឆ្នោត នៅតាមខេត្តចំនួន៣៧ ឥឡូវនេះកំពុងតែរង់ចាំនូវការស៊ើបអង្កេត លើការប្រព្រឹត្តខុសឆ្គង អាចបណ្តាលឱ្យសមាជិកសភា ចំនួន ៧១រូប ដោយភាគច្រើន មកពីគណបក្សភូមិចៃថៃ (Bhumjaithai) មិនទទួលបានការគាំទ្រ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត៕

អាមេរិកគ្រោងបង្កើតរោងចក្រដំបូងគេបង្អស់នៅក្នុងលំហ

0

បរទេស៖ យោងតាមប្រភព SpaceX កាលពីថ្ងៃទី ១៣ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Varda Space Industries ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសពីការដាក់ពង្រាយផ្កាយរណប W-Series1 ជាលើកដំបូងដោយជោគជ័យនៅក្នុងគន្លងតារាវិថី។ ក្រុមហ៊ុនក៏ចាប់ផ្តើមមានគោលបំណងផលិតឱសថ និងសម្ភារៈជាច្រើនផ្សេងទៀតនៅក្នុងលំហ តាមរយៈកន្សោមតូចមួយដែលភ្ជាប់ទៅនឹងផ្កាយរណប។GCOM-W (Global Change Observation Mission - Water)

ផ្កាយរណប W-Series1 ផ្ទុកកន្សោមតូច ៩០ គីឡូក្រាម ដែលត្រូវបានរចនាឡើងសម្រាប់ការស្រាវជ្រាវគ្រឿងញៀន។ យោងតាមក្រុមហ៊ុន Varda Space បាននិយាយថា កន្សោមនេះនឹងផ្តាច់ចេញពីផ្កាយរណប ហើយក៏ចាប់ផ្តើមហោះហើរក្នុងលំហ ខណៈពេលដែលផ្កាយរណបនៅតែភ្ជាប់ទៅនឹងរចនាសម្ព័ន្ធដែលផ្តល់ថាមពល ការជំរុញ និងទំនាក់ទំនងដែលត្រូវការដើម្បីរុករកក្នុងចន្លោះទំនេរ។This Startup Is Building Infrastructure For The First Factory In Space

Varda Space ក៏បាននិយាយទៀតថា គោលបំណងដ៏ធំរបស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រដំបូងបង្អស់នៅក្នុងលំហនេះ គឺដើម្បីស្រាវជ្រាវវិទ្យាសាស្ត្រ និងផលិតថ្នាំជាច្រើនប្រភេទដើម្បីទប់ស្កាត់ជំងឺកាចសាហាវផ្សេងៗរបស់ផែនដី។
គួរបញ្ជាក់ដែរថា ឱសថសង្គ្រោះជីវិតសំខាន់ៗដែលមាននៅលើផែនដី សុទ្ធតែជាឱសថដែលផលិតបានតែក្នុងលំហប៉ុណ្ណោះ៕ ប្រភព៖vnexpress

ភោជនីយដ្ឋានចិនកាក់កបនឹងការលក់ម្ហូបបុរាណ «ឆាដុំថ្ម»

0

ប្រទេសចិន ៖ បច្ចុប្បន្ន គេសង្កេតឃើញថា មុខម្ហូបប្លែកមួយឈ្មោះ «ឆាដុំថ្ម» ត្រូវបានគេមកលក់នៅផ្សាររាត្រីមួយកន្លែងនៅខេត្តហ៊ូណាន ប្រទេសចិន គឺតម្លៃ១៦យាន់ក្នុង១ចាន ។ ភោជនីយដ្ឋានចិនឱ្យដឹងថា មុខម្ហូបនេះលក់ដាច់ណាស់ ហើយភោជនីយដ្ឋានអាចយកដុំថ្មដដែលមកឆាឡើងវិញលក់ឱ្យអតិថិជន ដោយគ្រាន់តែផ្សំគ្រឿងថ្មីប៉ុណ្ណោះ ។

ចំណែកការចម្អិនម្ហូបនេះ គឺគេបានយកដុំថ្មពីទន្លេមកឆាជាមួយគ្រឿងផ្សេងៗដើម្បីឱ្យវាមានរសជាតិឆ្ងាញ់ ។ ជនជាតិចិនហៅឈ្មោះម្ហូបនេះថា «ស៊ូទៀវ» មានន័យថា អ្នកបរិភោគអាចជញ្ជក់ដុំថ្ម រួចខ្ជាក់វាចេញមកក្រៅវិញ ។ ជនជាតិចិនប្រាប់ថា ការបរិភោគម្ហូបឆាដុំថ្ម គឺវាមានរសជាតិស្រដៀងគ្នានឹងការបរិភោគសាច់ត្រីដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMIeZzlcyCifK0H5HF_3yR2m8o5cTFDBD0pk93KnVTdhs63z44TxD2UqS2ZHv4MIXVvTXDVOjdY65ObhOtyDC1fOdrxz2buKl3O5pz6RW-ziHNeSKBxFY_059Z075iSUwv8fuSfXIgGF1T7RxiEHP5m7gxM6wUPxxMnQYhZwas5kxoTF6G2ystPw1J/s1100/photo_2023-06-15_09-33-22%20(2).jpg

ភោជនីយដ្ឋាននៅប្រទេសចិនឱ្យដឹងថា ដុំថ្មដែលគេយកមកធ្វើម្ហូបនេះ មិនមែនសម្រាប់បរិភោគទេ ប៉ុន្តែទុកសម្រាប់ជញ្ជក់តែប៉ុណ្ណោះ ដើម្បីទទួលបាននូវរសជាតិគ្រឿងផ្សំផ្សេងៗដែលគេយកមកឆាបញ្ចូលគ្នា បន្ទាប់មក អ្នកបរិភោគត្រូវខ្ជាក់ដុំថ្មចេញវិញ ។ ចំណែកដុំថ្មដែលអតិថិជនបរិភោគរួចហើយ ខាងភោជនីយដ្ឋានបានយកវាមកលាងសម្អាតឱ្យស្អាត រួចយកទៅឆាលក់ម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWmXBWfx_0_Z9HZVjIgt9VXbTsMejN3fVam5pTZ64q7sJ2WZJeXWVTkm5gKiZRnFb8TfeJchzoih-5hzsAod66EIFP-_W4qMKA-Xoy1GmcXIrjggzHlYkfQZ3sntqEDPl1xr8Fa2FbGDNmYGZRZmyQgDPxrcW28BNaPWrF9v_bql2vYBTRhNRzyWwG/s1280/photo_2023-06-15_09-33-22.jpg

ម្ចាស់ភោជនីយដ្ឋានបញ្ជាក់ថា វាមិនមែនជាមុខម្ហូបថ្មីប្លែកទេ ប៉ុន្តែវាជាម្ហូបបុរាណរបស់ចិនរាប់រយឆ្នាំមកហើយ ។ គេជឿថា ម្ហូបនេះមានប្រភពពីអ្នកជិះទូកនៅសម័យមុនខ្វះខាតអាហារក្នុងអំឡុងពេលពួកគេជិះទូកតាមទន្លេយ៉ង់សេ ដូច្នេះ ពួកគេក៏រើសដុំថ្មយកមកឆា ។ ក្រោយមក វាបានក្លាយជាម្ហូបពេញនិយមនៅខេត្តយូណាន ក្នុងអំឡុងពេលសង្គ្រាមរវាងប្រទេសចិន និងជប៉ុន ចាប់ពីឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៥ ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនគិតថា វាជាម្ហូបថ្មីប្លែក ប៉ុន្តែការពិត គេបានលក់ម្ហូបឆាដុំថ្មជាច្រើនកន្លែងនៅប្រទេសចិន ៕

ប្រភព ៖ Mono News

រឿង ៣០M Views របស់ សុខុម រចនា ធ្លា.យដល់ មាស នីតា

0

នៅមិនទាន់បញ្ចប់ទាំងស្រុងនោះទេចំពោះរឿងបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលមិនបន្ទន់ឥរិយាបថរបស់ខ្លួន រហូតមានរៀមច្បមជាច្រើនរូបដូចជាអ្នកនាង ខាត់ សុឃីម, សាយ , ចិត្ត កញ្ចនា បានបង្ហោះសារឱ្យអ្នកចម្រៀង Cover រូបនេះបន្ទន់ឥរិយាបថរបស់ខ្លួនបន្តិចនិងកុំភ្លេចម្ចាស់ដើមផឹកទឹកឱ្យនឹកឃើញប្រភព ក៏ដូចជាសុភាសិតមួយឡើងលើកថា «ងើយស្កក ឱនដាក់គ្រាប់»ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCwZBK84WO_8eGUX7dBrXzc_qKgOtKLAtx-n69PI4zJgfnLKo-duO5C1HFKuMbCNtiO_beXyNSJrwXMn3SZC3Xrsm5-GXAItdqNEQ5fACtbKGwAfmb5t6G1-qfi3EgJFSnwAblH-mWMWw_Ly69n5b20Lchd4bQI13UbJNT7DwUQVkIge-eNVV91DpH/s2048/351130391_234485682672407_1358360713526229051_n.jpg

ជាមួយគ្នានោះសារតែ សុខុម រចនា បានបង្ហោះក្នុងន័យផ្លែផ្កាអរគុណដល់អ្នកបញ្ចេញមតិ ជាន់ពន្លិចនោះ បន្ទាប់ពីមហាជនរិះគន់កាន់តែខ្លាំងអ្នកបាត់ដំបងរូបនេះបានកែប្រែ Caption របស់ខ្លួនឡើងវិញដោយបញ្ជាក់ថា ជី ដេវីត ជាម្ចាស់ដើមបទ «How about Now?» ហើយនាងជាអ្នកCover បទនេះ និងសូមអធ្យាស្រ័យពីសំណាក់មហាជនថាខ្លួនមិនបានតាំងចិត្តធ្វើជាម្ចាស់បទឡើយ និងប្តូរពីពាក្យជាន់ពន្លិចទៅជាអរគុណសម្រាប់ការបញ្ចេញមតិរបស់មហាជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtRmHOFIHoreRmQ-hkWWw4LsPd2dKu2cgCpydu7w-VVHR8d_6Ma_v5MpEr9Q2e5H_rydW6U0saxDTPmpsCUAdPIQnwJtY-dbGObGYGgsezrDPYkXCuVndsIrUxOAWSDyKCE0O6kVAtQywA6z1FXEWQv_-plUnLXM015ow5sCXF78cII8MA_Jaeoo-o/s2048/353834296_234875509300091_1437149071621562003_n.jpg

យ៉ាងណារឿងរបស់ សុខុម រចនា អរគុណ៣០M Views អ្នកលេងបណ្តាញសង្គមធ្លាយដល់តារាចម្រៀង ពៅ ស្រីមាស ឬ មាស នីតា ដែលជាអតីតបេក្ខនារីលេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤។ ក្នុងវគ្គ Judge Audition នៅពេលគណៈកម្មការ ណុប ប៉ារ៉ារិទ្ធ បានចោទសួរថា មាស នីតា មានសមិទ្ធិផលអ្វីទេដែលមហាជនស្គាល់មុនពេលចូលរួមប្រកួត។ នៅពេលនោះ មាស នីតា បានឆ្លើយដោយមិនស្ទាក់ស្ទើរថាមហាជនបានស្គាល់នាងតាមរយៈការ Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» បើទោះជាបទនេះត្រូវម្ចាស់ដើមកញ្ញា ថាន់ នឿថង ស្នើឱ្យលុបបទដែលនាង Cover ចេញក្តីបន្ទាប់ពីបទនេះមានសន្ទុះខ្លាំងជាងម្ចាស់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2hH_iZv9kL3BPo5RBIBVn_J4qh8evvcmzhz7yXFJ4EqNUUXvh0v-uPU9tu4CD60o7XU7Sf85e4JYkJSTBI-IB2WYLKNUBajmWx7xMM0p5UCE23HQbEuJlMaWNzxqLkJS-OO-oSkoTyeAmXzyIFzhHwIu7dJUvdsBN50pB9SJydkGK4fKjbe8tfYF/s2048/353440960_105971869197283_2525114896029423958_n.jpg

នៅពេលមានរឿងហេតុស្រដៀងគ្នានេះ អ្នកលេងបណ្តាញសង្គមបានសរសើរទៅដល់ទឹកចិត្ត ជី ដេវីត ដូចគ្នាដែលបានបើកចិត្ត បើកបេះដូងធំទូលាយទោះអ្នកយកទៅ Cover បទលោកមានអ្នកទស្សនាច្រើនជាងម្ចាស់ដើមយ៉ាងណាលោកមិនដែលរករឿងឡើយ មានតែប្រាប់លោកប្រសិនជាយកទៅ Cover មានបញ្ហាជាប់ Copy Right អីអាចទាក់ទងទៅលោក លោកនឹងឱ្យក្រុមការងារជួយសម្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfL-m2wwoRc2eBXaK167tmXsM67fOu8YbtuoYK75IWm8tdjZCDy6If2vtHjjVjMe9sQ7MgraVbH5lD6Ln5vaH-dizKuk0Js3JUuebDf1_lHtoVtM2-U3Elw4_Mg2dIuOvpJt0VvH_ZOXVz1_JSfl1LUMPOq7VnlmU39K6N-Lu0xwNZvPVVrcGDItIa/s2048/343201567_1299097417622526_7980169580991866893_n.jpg

រឿងអាស្រូវរបស់ សុខុម រចនា នេះទៀតសោតក៏ជាមេរៀនសម្រាប់អ្នក Cover ឯទៀតកុំភ្លេចដល់ម្ចាស់ដើមមិនត្រូវធ្វើចរិតខ្មើតឡើយទោះបីជាឈានដល់កម្រិតណាក៏ដោយ ព្រមទទួលស្គាល់កំហុស និងទទួលយកការរិះគន់ពីមហាជនដើម្បីកែលម្អ។ ការគាំទ្រ និងការមិនគាំទ្រគឺអាស្រ័យលើទង្វើនិងឥរិយាបថរបស់បុគ្គលនោះហើយជាមេរៀនដែល សុខុម រចនា ត្រូវរៀនសូត្រនិងកែប្រែកំហុសរបស់ខ្លួនទើបទទួលលទ្ធផលល្អទៅថ្ងៃមុខ៕

https://www.tiktok.com/@the.voice.cambodia/video/7244073374069116162

ក្រុមហ៊ុនយក្សជប៉ុន បោះទុនវិនិយោគ២០០លានដុល្លារ បង្កើតរោងចក្រនៅប្រទេសក្បែរខាងកម្ពុជាយើង

0

ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Meiko គ្រោងនឹងសាងសង់រោងចក្រ ផលិតបន្ទះសៀគ្វី នៅភាគខាងជើងខេត្ត Hoa Binh ដោយចំណាយទុនវិនិយោគ២០០លានដុល្លារអាមេរិក។

ក្រុមហ៊ុន Meiko គ្រោងនឹងជួលដីទំហំ ៩.២​ហិកតា  សម្រាប់រោងចក្រទី៤ របស់ខ្លួននៅក្នុងប្រទេសវៀតណាម។បច្ចុប្បន្ននេះ Meiko មានរោងចក្របន្ទះសៀគ្វីបោះពុម្ពចំនួន ៣ នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃ ៥០០លានដុល្លារ និងផ្តល់ការងារដល់មនុស្ស ៧,០០០នាក់។Vietnam must ride semiconductor wave to cement its place in global value  chain | South China Morning Post

សូមរំលឹងផងដែរថា ក្រុមហ៊ុននេះបាន​វិនិយោគ​ដំបូង​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០០៦ ដោយ​បាន​សាងសង់​រោងចក្រ​នៅ​ជាយក្រុង​ Thach That ក្នុង​ទីក្រុង​ហាណូយ។

ក្រៅតែពីមានរោងចក្រនៅប្រទេសវៀតណាម ក្រុមហ៊ុនអេឡិចត្រូនិក ដ៏ឈានមុខគេមួយរបស់ប្រទេសជប៉ុននេះ ក៏មានរោងចក្រចំនួនប្រាំនៅក្នុងប្រទេសកំណើតរបស់ខ្លួន និងពីរនៅក្នុងប្រទេសចិនផងដែរ៕Construction project of finishing and derived works for Meiko Electronics  Co., Ltd. Vietnam PCB factory

ប្រភព៖ VN express

ថៃផ្តាំមកថា តារាចម្រៀងល្បីឈ្មោះ លីសា មិនមែនជាជនជាតិខ្មែរទេ

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG បានចុះផ្សាយថា ក្រោយពីនាង លីសា ជាតារាចម្រៀងថៃដ៏ល្បីឈ្មោះម្នាក់បានស្លៀកសម្លៀកបំពាក់ថៃមកសំពះព្រះក្នុងវត្ត និងដើរលេងជាមួយមិត្តភក្តិនាងនៅអយុធ្យា ប្រទេសថៃ ក្រោយពីនាងបញ្ចប់ការងារច្រៀងនៅលើឆាក បានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកសរសើរថា នាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់ណាស់ ។ ប៉ុន្តែប្រទេសជិតខាងរបស់ថៃ គឺកម្ពុជាបានអះអាងថា លីសា ជាជនជាតិខ្មែរ ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា នាង លីសា បានស្លៀកសម្លៀកបំពាក់របស់ថៃទៅសំពះព្រះនៅវត្តល្បីឈ្មោះមួយកន្លែង និងដើរកម្សាន្តជាមួយមិត្តរបស់នាងនៅអយុធ្យា បន្ទាប់មក នាងបានបង្ហោះរូបភាពនាងស្លៀកសម្លៀកបំពាក់ថៃនៅក្នុង instagram ផ្ទាល់ខ្លួន ហើយមានមនុស្សជាច្រើននាក់ចូលមកបញ្ចេញមតិ ។ លើសពីនេះ មានអ្នកគាំទ្រនាងជាច្រើននាក់បានស្លៀកឈុតនេះតាមដែរ ហើយធ្វើឱ្យអយុធ្យាល្បីល្បាញកាន់តែខ្លាំង ។BLACKPINK's Lisa Sets Three New Guinness World Records – Billboard

ទំព័រហ្វេសប៊ុក TOURLONG និយាយទៀតថា ប៉ុន្តែពួកខ្មែរបានដណ្តើម លីសា ពីប្រទេសថៃទៀតហើយ ដោយពលរដ្ឋខ្មែរនិយាយថា លីសា ជាជនជាតិខ្មែរ ក្នុងនោះមានសមាជិកម្នាក់នៅក្នុងក្រុមបណ្តាញសង្គមបានបង្ហោះរូបភាពរបស់ លីសា និងដាក់ទង់ជាតិកម្ពុជា ។ បន្ទាប់ពីឃើញការបង្ហោះរូបភាពនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះទំព័រហ្វេសប៊ុក TOURLONG បានដកស្រង់យោបល់របស់អ្នកលេងបណ្តាញសង្គមថៃម្នាក់ថា រឿងនេះ បណ្តោយតាមខ្មែរទៅ បើរឿងកាន់តែវែងឆ្ងាយ គេនឹងមើលឃើញថា ពលរដ្ឋខ្មែរកាន់តែអន់ថែមទៀត ។ រីឯជនជាតិថៃម្នាក់ទៀតថា ទៅសួរម្តាយរបស់ លីសា ថា តើឪពុករបស់នាងជាជនជាតិអ្វី ។

ចំណែកជនជាតិថៃម្នាក់ទៀតថា យកទង់ជាតិខ្មែរមកដាក់លើរូបរបស់ លីសា ធ្វើឱ្យ លីសា ក្លាយជាជនជាតិខ្មែរតែម្តង ហើយជនជាតិខ្មែរនៅតែល្ងង់រហូត គួរបើកភ្នែកមើលពិភពលោកខ្លះទៅ ព្រោះ លីសា ក៏ធ្លាប់បាននិយាយថា នាងជាជនជាតិថៃ ហើយនាងមានមោទនភាពដែលបានបង្ហាញនូវវប្បធម៌ថៃ ប៉ុន្តែខ្មែរនៅតែមុខក្រាស់ទៀត ។ ជនជាតិថៃម្នាក់ទៀតថា អាក្រក់ណាស់ ប្រទេសខ្វះការអភិវឌ្ឍដូចជាកម្ពុជា តែងមានគំនិតអាក្រក់ និងទុច្ចរិតផ្នែកសង្គម ។BLACKPINK member Lisa begins solo career by smashing YouTube record |  Guinness World Records

ទំព័រហ្វេសប៊ុក TOURLONG បន្ថែមថា កាលពីមុននេះ នាង លីសា ក៏ធ្លាប់ត្រូវបានខ្មែរលើកឡើងថា នាងជាជនខ្មែរជាច្រើនលើកមកហើយ ។ ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំ២០២១ ពេលនោះ លីសា បានបញ្ចេញបទចម្រៀងមួយរបស់នាងក្នុងបណ្តាញសង្គម ហើយមានអ្នកចូលមើលប្រមាណ៦០លាននាក់ ហើយអ្វីដែលគេគាំទ្រ លីសា ខ្លាំងបំផុត ដោយសារនាងស្លៀកសម្លៀកបំពាក់ថៃ និងអង្គុយនៅលើបល្ល័ង្កពណ៌មាស ។ ចំណែកផ្ទាំងខាងក្រោយខ្នងនាង គឺជារូបភាពប្រាសាទភ្នំរូងនៅខេត្តបុរីរាំ ដែលជាទឹកដីកំណើតរបស់នាង ហើយនាងបានបង្ហាញទៅកាន់ពិភពលោកថា នាងមកពីប្រទេសថៃ ប៉ុន្តែនាងបានទៅប្រទេសកូរ៉េខាងត្បូង ។Lisa explains that she wanted to include Thai culture in her music video  for 'LALISA' | allkpop

ទំព័រហ្វេសប៊ុក TOURLONG បន្ថែមទៀតថា ចំណែកបណ្តាញសង្គមនៅប្រទេសកម្ពុជាបានបង្ហោះថា នេះជាវត្តរបស់កម្ពុជា នៅក្នុង MV បទចម្រៀងថ្មីរបស់ លីសា ហើយអរគុណដែលស្រឡាញ់វប្បធម៌ខ្មែរ ។ នាង លីសា មានឈាមជ័រជាខ្មែរ១០០% ចំណែកខេត្តបុរីរាំ គឺជាអតីតខេត្តមួយរបស់កម្ពុជា ដូច្នេះ លីសា គឺជាមោទនភាពរបស់ពលរដ្ឋខ្មែរ ។ ចុងក្រោយ ទំព័រហ្វេសប៊ុក TOURLONG និយាយថា សូមផ្តល់កម្លាំងចិត្តដល់នាង លីសា ផងដែរ ដែលត្រូវបានពលរដ្ឋខ្មែរចោទថា នាងជាជនជាតិខ្មែរជាច្រើនលើកមកហើយ ហើយក៏សូមផ្តាំផ្ញើមកពលរដ្ឋខ្មែរដែរថា បើអាចកាត់បន្ថយបាន កាត់បន្ថយទៅ ព្រោះបើខ្មែរទាមទារអ្វីគ្រប់យ៉ាងពីថៃច្រើនពេក ក៏មិនអាចទៅរួចដែរ ។

គេសង្កេតឃើញថា ក្រោយពីនាង លីសា បានស្លៀកសម្លៀកបំពាក់នេះមកលេងនៅអយុធ្យា មានអ្នកគាំទ្រនាងជាច្រើននាក់នាំគ្នាទិញសម្លៀកបំពាក់នេះស្លៀកតាមដែរ ហើយធ្វើឱ្យហាងមួយចំនួននៅប្រទេសថៃកាក់កបយ៉ាងខ្លាំង ក្នុងការលក់សម្លៀកបំពាក់ដូច លីសា បានស្លៀកមកលេងនៅអយុធ្យា ។ កាលពីអតីតកាល កម្ពុជាបានបាត់បង់ខេត្តជាច្រើនទៅឱ្យថៃ ក្នុងនោះរួមទាំងខេត្តបុរីរាំផងដែរ ហើយពលរដ្ឋរស់នៅក្នុងខេត្តបុរីរាំបាននិយាយភាសាខ្មែររហូតមកដល់បច្ចុប្បន្ននេះ ៕LALISA MV Review: I'm Not A Blink But Lisa's New Song Slayed Me Hard ប្រភព ៖ TOURLONG

គួរដឹង! ជិះឡាន និងម៉ូតូ បើកភ្លើងពេលថ្ងៃ តើប៉ូលិសមានសិទ្ធផាកឬអត់?

0

កន្លងមកតែងតែមានមហាជន​មានមន្ទិលសង្ស័យ តើ​ថាសមត្ថកិច្ច​ចរាចរណ៍​អាចផាក​ពិន័យ​ដែរ​ឬ​យ៉ាង​ណា នៅពេលដែរយើងប្រើប្រាស់​ភ្លើង​ពេល​ថ្ងៃ​លើ​យានជំនិះ​ដែលយើងកំពុងធ្វើ​ដំណើរ​តាម​ដង​ផ្លូវ។

ពាក់ព័ន្ធ​នឹង​សំនួរ​នេះ​ត្រូវ​ខាង​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោក បាន​បក​ស្រាយ​ថា ច្បាប់​ពុំ​​មាន​ការ​ផាក​ពិន័យ​អ្វី​នោះ​ឡើយ ចំពោះ​ការ​បើក​ភ្លើង​កូត​​​យាន​ជំនិះ​​នៅ​ពេល​ថ្ងៃ។ បន្ថែម​ពី​នេះ បើ​យោង​តាម​​មាត្រា​​​​​២៧ នៃ​​ច្បាប់ស្ដី​ពី​​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៥ និង​មាត្រា​៨ នៃ​អនុក្រឹត្យ​លេខ​៨៥ អនក្រ បក ​ ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ចុះ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥ ​គ្មាន​​ការ​ចែង​ណា​មួយ​នៃ​ការ​ភ្លើង​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​ពេល​ថ្ងៃ​គឺ​ជា​​​បទ​​ល្មើស​នឹង​ច្បាប់​នោះ​ទេ។

នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោក ក៏បានសង្កត់ធ្ងន់ថា ទោះ​បីអ្នក​បើកបរ​ភ្លេច​បិទ​ភ្លើងកូត ក៏​មន្ត្រី​នគរបាល​មិន​ត្រូវ​ពិន័យ​ដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcRkrhzC1AmwEaS_uHPyUCtozrkQ81RxXq2ztM6yBPaNUoMZhZmfusTpBD6GORgRI8-b4pJFFQ_Hm6Bb3ZvsQN4fQPtaFsXxWPFjL_1OTPZTuEIeqGg-IRcsO1RC6XmJ0t3wcx2-jlcyHiO-JlFIHhq8_dhp42jQ9zL15EMmSEiwXPK4m4F7JwKi0w/s491/6423b280c97a0_1680061020_medium.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivS0E8R7OhdlZ13TBBaJ1LpR2PczZ9K44_2RZkem-umXtFth-EQuWaI4QLfe4C01Xy0XWS6WB0iKrnh1evajaQ1_TOBlWmCz_M1s1f-p_2CREiKFwTtMFAp6lkDuhaLnMUCLjnBf5Cow5Zlc8TlPJ1jHKOP2pWNDWMmlIdztkwBXUjxG5VIrh7ycD2/s919/6423b2826cbac_1680061020_medium.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKegGbFHIQHHAODaWiTDyNb89-pyDxROOXQaiOs79a90d6pHOkq1hFVENp74K84KT0bgJcW3UFLjKCUec8wpFamqjxC390KIJ6YsmwhAJd81857fcXzVQwDf7CEXa4RISkfcqmfmvLLKt-8xnEtqGt3M3RTv8vKsbOcqm0vXfddnEy63ZUG-uSKyk3/s888/6423b2812b312_1680061020_medium.png

 

Free សំបុត្រយន្តហោះរបស់ក្រុមហ៊ុន Air Asia ទាំងក្នុងនិងក្រៅប្រទេស

0

ប្រទេសថៃ៖ ដំណឹងល្អសម្រាប់ភ្ញៀវទេសចរ ដែលមានគម្រោងធ្វើដំណើរទៅក្រៅប្រទេស ក្រុមហ៊ុន អ៊ែរ អាស៊ី បានធ្វើការប្រូម៉ូសិនសំបុត្រយន្តហោះដោយឥតគិតថ្លៃ ទាំងជើងហោះហើរក្នុងប្រទេស និងក្រៅប្រទេស ដោយមានកៅទំនេរជាង ៨ ម៉ឺនកៅអី គឺចាប់ពីការផ្សព្វផ្សាយនេះតទៅ។

ដែលក្រុមហ៊ុនបើកឱ្យកក់ចាប់ពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ សម្រាប់តែជើងហោះហើរ FD ហើយអាចធ្វើដំណើរបានក្នុងអំឡុងថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤។AirAsia To Increase Counter Check-In Fee To RM100 This March - Lowyat.NET
តម្លៃសំបុត្ររបស់ Air Asia មិនរាប់បញ្ចូលពន្ធព្រលានយន្តហោះទេ។ ពន្ធប្រេងឥន្ធនៈ សេវាបន្ថែម និងថ្លៃសេវាផ្សេងៗទៀត តម្លៃប្រូម៉ូសិនចាប់ផ្តើមពី ០ បាត មួយជើងអាចកក់បានតាមរយៈ airasia.com និង airasia superapp តែប៉ុណ្ណោះ យោងទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ដែរថា តម្លៃមួយជើងចាប់ផ្តើមពី ០ បាតសម្រាប់តែជើងហោះហើរត្រង់ពីបាងកក ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភីតសានូឡុក អ៊ូប៊ុន រ៉ាត់ថានី អ៊ូដនថានី ខនខេន បុរីរ៉ាម ស៊ូរ៉ាត់ថានី ភូកេត ញ៉ាត្រាង ហូជីមិញ សៀមរាប ភ្នំពេញ យ៉ាំងហ្គោន ឆុងឈីង ម៉ាកាវ និងឆាងសា សម្រាប់តែប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងចិនតែប៉ុណ្ណោះ។Tape seen on AirAsia plane seats were cosmetic repairs and a 'temporary  measure': Airline - CNA

របៀបកក់សំបុត្រប្រូម៉ូសិនដោយឥតគិតថ្លៃពី អ៊ែរ អាស៊ី (Air Asia)
• ការកក់ទុកអាចធ្វើឡើងចាប់ពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ ព្រឹក ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១១:០០ យប់។
• Pro Route ០ បាត អ្នកដំណើរបង់តែសម្រាប់ពន្ធប៉ុណ្ណោះ។
• កាលបរិច្ឆេទធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤៕ ប្រភព៖sanook

គន្លឹះ ៥ យ៉ាងសម្រាប់ការធ្វើដំណើរកម្សាន្តក្នុងរដូវវស្សា

0

ជាទូទៅ យើងដឹងហើយថារដូវវស្សា ជារដូវភ្លៀងធ្លាក់ ក្នុងស្ថានភាពខ្លះ ក៏មានព្យុះ និងទឹកជំនន់ផងដែរ ដូច្នេះវាមិនសូវមានអំណោយផលក្នុងការធ្វើដំណើរកំសាន្តនោះទេ។ ប៉ុន្តែបើអ្នកពិតជាមានចំណូលចិត្តចង់ដើរលេងក្នុងរដូវវស្សារមែន អ្នកគួរតែអនុវត្តគន្លឹះទាំងនេះដើម្បីជួយដល់ការធ្វើដំណើរកម្សាន្តរបស់អ្នកកាន់តែល្អប្រសើរ ដែលគន្លឹះទាំង ៥ នោះមានដូចជា៖

១.ការជ្រើសរើសទីតាំង៖ នៅក្នុងរដូវវស្សាបែបនេះ យើងនៅតែមានសិទ្ធិជ្រើសរើសកន្លែងដែលយើងចង់ធ្វើដំណើរដូចជា ទៅវាលស្មៅ ឡើងភ្នំ ដើរចូលព្រៃ ទៅសមុទ្រ ទៅទឹកជ្រោះ ឬទៅក្រៅប្រទេសជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវជ្រើសរើសទីតាំងមួយដែលស្ថិតនៅជិតហាងកាហ្វេ ភោជនីយដ្ឋាន ឬនៅជិតតំបន់ទីប្រជុំជន ជៀសវាងការដើរព្រៃឆ្ងាយ ឬដាច់ស្រយាល ព្រោះរដូវធ្លាក់ភ្លៀងអាចនាំឱ្យអ្នកមានគ្រោះថ្នាក់បាន។Monsoon Season – Should I Travel During Rainy Season in Southeast Asia?

២.ការមើលឧតុនិយម៖ បើអ្នកពិតជាមានបំណងចង់ដើរកំសាន្តក្នុងរដូវវស្សានេះមែន អ្នកគួរតែតាមដានឧតុនិយមឱ្យបានដិតដល់ ព្រោះវាក៏អាចជួយដល់ការធ្វើដំណើរបស់អ្នកប្រកបដោយសុវត្ថិភាព។Weather Report Images - Free Download on Freepik

៣.ពិនិត្យស្ថានភាពរថយន្ត៖ វាជារឿងសំខាន់ណាស់ ដែលអ្នកចាំបាច់ត្រូវតែពិនិត្យមើលស្ថានភាពរថយន្តគ្រប់ផ្នែកទាំងអស់មុនពេលធ្វើដំណើរ ជៀសវាងហានិភ័យនៃការអស់សាំង ខូចសំបកកង់ឡានជាដើម…។9 Routine Car Check-Ups That Can Help Avoid Costly Repairs

៤.ត្រូវចេះបត់បែន៖ ក្រៅពីត្រូវប្រុងប្រយ័ត្ន អ្នកក៏គួរយកចិត្តទុកដាក់ជាពិសេសលើការបត់បែន ព្រោះអាកាសធាតុអាចប្រែប្រួលយ៉ាងលឿនដែលយើងមិនអាចកំណត់បាន ដូច្នេះបើអ្នកមើលទៅស្ថានភាពហាក់ដូចជាមានគ្រោះថ្នាក់ សូមត្រឡប់មកផ្ទះវិញភ្លាមៗមក។How To Drive Safely In The Rain? Rain Safety Tips For Driving

៥ .ឥវ៉ាន់ដែលត្រូវយក៖ សម្ភារៈដែលមិនអាចខ្វះបានក្នុងរដូវវស្សាមានដូចជា តង់, ឆ័ត្រ, អាវភ្លៀង, មួក, កាបូបដែលមិនជ្រាបទឹក, ជ្រើសរើសសំលៀកបំពាក់ និងស្បែកជើងដែលស្រួលពាក់, ភ្លើងពិល, ទូរស័ព្ទ, Power Bank, ថង់ផ្លាស្ទិក សំខាន់កុំភ្លេចថ្នាំក្នុងផ្ទះទូទៅដូចជា ថ្នាំសំលាប់សត្វល្អិត ថ្នាំផ្ទាល់ខ្លួន និងឧបករណ៍សង្គ្រោះបឋម ត្រូវតែរៀបចំ…៕ ប្រភព៖sanookThe Ten Essentials for Hiking & Camping | REI Expert Advice