Home Blog Page 1645

អត់ទាន់ចប់ទេ! ធ្លាយរឿងបងប្រុស សុខុម រចនា បោះសម្តីថាម្ចាស់បទមិនអាច Report បានទេព្រោះតុងខុសគ្នា Melody ថ្មី

0

ជុំវិញការរិះគន់រឿង សុខុម រចនា មានចរិតខ្មើតមិនផ្តល់ Credit ឱ្យម្ចាស់ដើមបទ «How abot Now?លោកជី ដេវីត កៀកនឹងបញ្ចប់ទៅហើយ ស្រាប់តែធ្លាយរឿងបងប្រុសរបស់បេក្ខនារីរូបនេះបោះសម្តីថា ម្ចាស់បទក៏មិនអាច Report បទដែលប្អូនលោក COVER បានឡើងព្រោះច្រៀងតុងខុសគ្នា ថែមទាំងជា Melody ថ្មីទៀត ស្រាប់តែអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី ព្រមទាំងនាំគ្នាសម្រុកចូលទៅ Report បទ «How abot Now?» Version អកកាដង់យ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixiivq_av9ML3JcDfLiW0sV6seNN59kqqcUwfX3Dk-nqzAtw97lc0Vwiu5o_sZYuYBVSuXt-ptw-nySaxdRLbKsZ9jcUYtfd4oZADqe9X8ajBAMsK7NPlgAUm3sp8K__6X34ms8scwRE6pplfCvZZ-rdRQGA-I_9PJGp6bL3zXhiteeT4EzrBhS5rO/s1546/251102147_199299255662885_2737918605473944248_n.jpg

ជឿជាក់ថាប្រិយមិត្តជ្រាបមកហើយរឿងក្តៅគគុកទៅលើបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា អរគុណ៣០M Views មិនខ្ចីអរគុណម្ចាស់ដើមលោក ជី ដេវីត ធ្វើឱ្យមហាជនរិះគន់ និងបញ្ចេញប្រតិកម្មយ៉ាងច្រើនព្រមទាំងមានការលើកឡើងថា នាងជាមនុស្សខ្មើតនិងហៅជាច្រើនទៀតតាមការយល់ឃើញរបស់ពួកគេ។ យ៉ាងណាមិញ រឿងនេះបានថយកម្តៅបន្តិចបន្ទាប់ពី សុខុម រចនា បានប្តូរ Caption សុំការអធ្យាស្រ័យពីសំណាក់មហាជននិងបានបញ្ជាក់ថាលោក ជី ដេវីត ជាម្ចាស់បទ «How about Now?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY5mydfLiWksECnoxcoLXitMnVurUOJuYKjvbyicw9GAAAWXhDywgaJ6SMH94a4JpNf_cOAiE-Z3Oeg2e5JNYOohQUbXCRVHkH2yTFG-bNgNw_6R4MzEB2vR7A38t0iPG-3NyKzSe8rqdVhTOxlGPvocLZVfZgwxUC-gTo061xSreqZvnOahu4yqDH/s2035/354059188_576487467944060_6417829149065478231_n.jpg

កៀកនឹងបញ្ចប់ទៅហើយស្រាប់តែអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី បន្ទាប់ពីធ្លាយរឿងបងប្រុសរបស់ សុខុម រចនា ដែលមានគណនី Thik TK បានបោះសម្តីថាបទ How about Now? អកកាដង់ សូម្បីម្ចាស់បទក៏មិនអាច report បានដែរ រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី។
អត្ថន័យដែលគណនី Thik Tk បានសរសេរនោះមានសេចក្តីថា «បើមិនយល់អាចសួរខ្ញុំបាន ម្ចាស់បទក៏មិន អាចReport បទខ្ញុំមិនកើតដែរ តុងខុសគ្នា Melodyថ្មីទៀត សូមឱ្យតម្លៃសិល្បៈផង មិនមែនអង្គុយៗចេញលទ្ធផលឯកឯងទេ»។ ការសរសេរនេះគឺលោកឆ្លើយតបទៅគណនីមួយដែលមានការលើកឡើងថា «ខ្លួនឯងខ្លាចគេយកវីឌីអូផុស ត តែមើលទៅម្ចាស់បទដូចអត់ខ្លាចដូចគាត់សោះ» ដែលការឆ្លើយឆ្លងនេះគឺកាលពី១២សប្តាហ៍មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1Fs3SauMpHbkzxBKj-OULx3iwqtmENeHXLvKRv7Ldf_od6AlWDTfx9t6vQ2SNsr0GYiGUhJMQ_GkqammwKS6wm_lppqakZsn5HNV6LP4Pf8pMxlsIBcgpyy5WieCztjkrDZ1BJcx2xg-aHJ6CAtzAtGWPWyhE_sHRTwQykFJrOhoEEWiNVYMyDyc/s1280/353603379_106342765826860_409309418589955019_n.jpg

យ៉ាងណាមិញ បន្ទាប់ពីធ្លាយរឿងបងប្រុស សុខុម រចនា លើកឡើងថាម្ចាស់បទក៏មិនអាច Report បានអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការមិនពេញចិត្តឡើយ ដោយមានអ្នកលើកឡើងថា នៅពីក្រោយភាពខ្មើតរបស់ប្អូនស្រីគឺដោយសារតែមានប្រុសនេះឯង ចំណែកមួយផ្នែកធំទៀតបាននាំគ្នាសម្រុកចូលទៅ repot បទ Cover «How about Now?»ដែលពេលនេះមានចំនួន៣១លានដងនៅលើឆាណែលយូធូបរបស់ Thik Tk ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM-uelwuCHJ9xAPM0ucF5FxbGICcKm9C4crdKjcfWOeULXUSBlXXR4qgZFJtttDAOKvAdl2U_01UBnvxCdWps4FrJ61HlHE7B2bH95Rlnkw0L5FHwZg0OGetD1-YF8OunDMe74vaxTYFMpppjPDdlZ2sdR0RFtwv1ySSrPDlH73S61xgQ_UhZ8Kq-T/s1280/354067329_729895672244730_5913630715617466336_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZwtoml4uc3h9eeKMuwBXJx3hCZ79LsVLWaRgDIXU7xlTeOZX8GWzXLP02QSw0HmT5GFwXbfSi2f3Tz7l82dlMXLKn7sQ9OwQxukbnlqC-gCxr29vFNVfysfcY1sxTKRZCkuFphfg3R6wVKA5-z0Qn7-5kfO3hr62D0ZjTFriKVJcpvZ0EfrIuQMg0/s960/353799639_729895622244735_5211259713975834207_n.jpg

ប្រទេសជប៉ុនចាប់អារម្មណ៍នាំចូលផ្លែចេកស្រស់ និងផលិតផលចេកកែច្នៃពីថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែមិថុនា លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លើកឡើងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែលទទួលបានព័ត៌មានថា ផ្លែចេក និងផលិតផលចេកកែច្នៃរបស់ថៃ ទទួលបានការពេញនិយមនៅប្រទេសជប៉ុន ។Cambodia optimistic about banana exports to Korea - Khmer Times

លោក Anucha Burapachaisri លើកឡើងថា តាមរយៈការរៀបចំកម្មវិធី THAIFEX – Anuga Asia 2023 របស់ថៃនាពេលកន្លងមកឃើញថា មានក្រុមហ៊ុនជប៉ុនចំនួន១០ ក្នុងមានក្រុមហ៊ុនផ្សារទំនើបដូចជា Gyomu Super មានសាខាជាង១.០៥០កន្លែង និងក្រុមហ៊ុន Beisia មានសាខាជាង១៣០កន្លែងនៅទូទាំងប្រទេសជប៉ុន និងក្រុមហ៊ុនមានសក្តានុពលផ្សេងទៀតបានចាប់អារម្មណ៍លើផ្លែចេកស្រស់ និងផលិតផលចេកកែច្នៃរបស់ថៃ ។ ហេតុនេះ ប្រទេសថៃបានចរចាជាមួយបណ្តាក្រុមហ៊ុននាំចេញរបស់ថៃចំនួន២៣ក្រុមហ៊ុន ដើម្បីនាំចេញផលិតផលមានគុណភាពទៅជប៉ុន ។Government defends action against some activists, says others' rights must  not be violatedលោក Anucha Burapachaisri បន្តថា ៖ «លោកនាយករដ្ឋមន្ត្រីជឿជាក់លើគុណភាពផ្លែឈើថៃ ខណៈប្រទេសផ្សេងៗក៏ទទួលស្គាល់ផងដែរ ហើយលទ្ធផលការចរចានេះ នឹងជាការបើកផ្លូវឱ្យថៃអាចពង្រីកការពាណិជ្ជកម្មក្រៅប្រទេសបាន ។ ផ្លែចេកស្រស់ និងផលិតផលចេកកែច្នៃរបស់ថៃមានរសជាតិពិសេស ប្រកបដោយការច្នៃប្រឌិតគុណភាពគួរឱ្យចាប់អារម្មណ៍ ហើយវានឹងអាចទាក់ទាញទីផ្សារជាច្រើន ។ រដ្ឋាភិបាលនឹងជំរុញផ្លែឈើថៃឱ្យក្លាយជាតម្រូវការលើទីផ្សារក្រៅប្រទេស រួមទាំងការអភិវឌ្ឍ និងគាំទ្រក្រុមហ៊ុនផលិត ក៏ដូចជាកសិករផងដែរ» ។Banana exports solid but mangoes struggling as Novel Coronavirus affects  fresh fruit markets - Khmer Times

ក្រសួងពាណិជ្ជកម្មថៃឱ្យដឹងថា នឹងអាចបង្កើតតម្លៃពាណិជ្ជកម្មរហូតដល់១.០៧០លានបាត ហើយប្រទេសថៃនឹងទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចរវាងប្រទេសថៃ និងជប៉ុន (Japan-Thailand Economic Partnership Agreement : JTEPA) ដើម្បីបង្កើនការនាំចេញចេកទៅកាន់ទីផ្សារជប៉ុនជាបន្តបន្ទាប់ ។ក្រសួងពាណិជ្ជកម្មវាយតម្លៃថា ការបញ្ជាទិញពីក្រៅប្រទេសនឹងកើនឡើងបន្ថែមទៀត ពីព្រោះពលរដ្ឋជប៉ុនភាគច្រើនចូលចិត្តបរិភោគចេក ដោយសារវាមានរសជាតិឆ្ងាញ់ មានគុណសម្បត្តិផ្នែកអាហារខ្ពស់ ខណៈតម្លៃអាចទទួលយកបាន ហើយគេអាចយកចេកទៅកែច្នៃធ្វើនំជាច្រើនប្រភេទ ។Banana processing plant in Colombia - CFT Group

ក្នុងមួយឆ្នាំៗ ប្រទេសជប៉ុនបាននាំចូលចេកចំនួន១លានតោន ដោយសារតែអាកាសធាតុនៅប្រទេសជប៉ុនមិនអំណោយផល ដូច្នេះ ធ្វើឱ្យជប៉ុនអាចដាំចេកបានចំនួនតិចតួចប៉ុណ្ណោះ ។ ប្រទេសជប៉ុនបានផ្តល់សិទ្ធិពិសេស គឺលើកលែងពន្ធនាំចូលចេកពីប្រទេសថៃចំនួន៨.០០០តោន ដែលធ្វើឱ្យថៃអាចនាំចេញចេកក្នុងបរិមាណច្រើនបន្ថែមទៀត ៕ ប្រភព ៖ Thairath

កម្ពុជា នឹងមានលីគបាល់ទះក្នុងសាលនាចុងឆ្នាំនេះ

0

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា VFC លោក អាំង សិរីពិសិដ្ឋ បានបង្ហើបតម្រុយមកថា កម្ពុជាយើងនឹងមានលីគបាល់ទះ តាមស្តង់ដាមួយ នាចុងឆ្នាំនេះ។

លោក អាំង សិរីពិសិដ្ឋ និយាយថា៖ “នៅចុងឆ្នាំ២០២៣ នេះយើងនឹងបង្កើតពានរង្វាន់លីគកីឡាបាល់ទះ តេជោលីគ។ ទន្ទឹមនឹងជិតបើកលីគបាល់ទះ មន្រ្តីសហព័ន្ធយើងក៏មានកង្វល់ចំពោះអ្នកលេងបាល់ទះក្រៅផ្លូវការដែលជាកត្តាមួយនាំឱ្យវិស័យបាល់ទះនៅកម្ពុជា ធ្លាក់អន់ថយវិញផងដែរ”។No photo description available.

លោកបានសង្កត់ធ្ងន់ថា៖”យើងកំពុងរង់ចាំច្បាប់កីឡាដាក់ចេញសិន និងយើងមានតែអញ្ជើញម្ចាស់តារាងមកអប់រំណែនាំ ហើយនូវពេលដែលច្បាប់បានចេញហើយយើងនឹងមានការបពិន័យផ្សេងៗ»។ នេះជាការបន្ថែមរបស់អគ្គលេខាធិការ VFC ក្រោយលោកមើលឃើញថា ការលេងចាប់បាល់បោករបស់អ្នកលេងមួយចំនួនធំ នៅតែបន្តដែលធ្វើឱ្យខូចសណ្តាប់ធ្នាក់វិស័យកីឡាបាល់ទះនៅកម្ពុជា”៕

៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់

0

រយៈពេល៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។ នេះបើតាមការប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw1k0YkoX6v2f_AZK-vzfQY5Bg0PcseGHs03U5e-2ZNPRfzJ0MRxEw_zxA5-P3XV4obh-LM2cY9lIqPdWfWdEbHEKghDmO8d-TmdfDqLHd6TfmBqmLdUVrBpjnUjMN7MQl1NU_Y5ANjQURc9gYhQKkcenTEwRCXXatUiLOmKroYm-63kQMrWhp3OEJ/s2048/image_2023-06-15_14-24-12.png

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន តាមការព្យាករក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណយ៉ាងតិច ១៦លាននាក់។ ការសម្រេចបាននេះ គឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថាការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់ ៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U។ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​កើន​ឡើង​៥%​ធៀប​នឹង​ឆ្នាំ​២០១៤ — ខ្មែរ

ឯកឧត្ដម ថោង ខុន បានឱ្យដឹងទៀតថា ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរនៃវិស័យទេសចរណ៍កម្ពុជាការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំនូវសេចក្ដីព្រាង ផែនការយុទ្ធសាស្រ្តជាតិនេះឡើង៕

បច្ចេកទេសនៃការដើរទាំង ៩ ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

0

ការដើរ គឺជាវិធីសាស្រ្តមួយនៃលំហាត់ប្រាណដែលរួមចំណែកដល់ ការសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ ពិតណាស់ ការដើរត្រឹមតែ ១០ នាទីក្នុងមួយថ្ងៃនឹងធ្វើឱ្យសុខភាពសរសៃឈាមបេះដូងរបស់អ្នកប្រសើរឡើងយ៉ាងខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបន្ថែមបច្ចេកទេសទាំងនេះទៅក្នុងការដើររបស់អ្នក វានឹងជួយឱ្យការសម្រកទម្ងន់របស់អ្នកកាន់តែមានប្រសិទ្ធភាព ដែលបច្ចេកទេសនៃការដើរទាំងនោះមានដូចជា៖

១.ធ្វើទម្លាប់ ឬចលនាខ្លីៗមុនពេលដើរ៖ ការលាតសន្ធឹង ឬកាច់ដៃជើងតិចតួច អាចជំរុញសាច់ដុំរបស់អ្នកមុនពេលដើរ និងកាត់បន្ថយឱកាសនៃការរងរបួសអំឡុងពេលដើរ និងក្រោយពេលដើរ។

២.ស្ពាយកាបូបដែលមានទម្ងន់នៅពេលដើរ៖ ការបន្ថែមទម្ងន់ដល់ការដើររបស់អ្នកនឹងបង្កើនតម្រូវការ អាំងតង់ស៊ីតេលើរាងកាយអំឡុងពេលដើរ ។The 3 Things You Should Always Do Before A Walk, Trainers Say — Eat This  Not That

៣.ប្រើកម្មវិធី ឬទូរស័ព្ទដើម្បីតាមដានជំហានរបស់អ្នក៖ ការតាមដានទិន្នន័យអាចជួយជំរុញឱ្យអ្នកឈានដល់គោលដៅមួយដើម្បីសម្រេចបាន។

៤.រត់តិចៗ៖ ការរត់តិចៗ ឬយឺតៗ ១០ វិនាទី បន្ទាប់មកដើររយៈពេល ២ នាទី ហើយធ្វើដដែលៗម្តងទៀត វាបង្កើនអាំងតង់ស៊ីតេនៃការហាត់ប្រាណដើររបស់អ្នក ដែលនឹងពន្លឿនការសម្រកទម្ងន់។

៥.ស្តាប់តន្ត្រី៖ ការស្តាប់តន្ត្រីដែលអ្នកចូលចិត្ត នឹងធ្វើឱ្យអ្នកមានថាមពលនៅលើម៉ាស៊ីនហាត់ប្រាណ ដែលអាចនាំឱ្យអ្នកហាត់ប្រាណបានយូរ។18 Reasons Why You Need to Walk More | Fitness | MyFitnessPal

៦.យកដបទឹកទៅជាមួយ៖ ការរក្សាជាតិទឹកបានត្រឹមត្រូវ គឺជាគន្លឹះនៃសុខភាពដ៏ប្រសើរបំផុត អ្នកកាន់តែមានសុខភាពល្អ និង កាន់តែសម្រកទម្ងន់បានល្អ។

៧.ឧស្សាហ៍ដើរ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ អ្នកត្រូវតែខិតខំដើរឱ្យទាន់ពេល មិនថាមួយថ្ងៃម្តង ឬម្តងក្នុងមួយសប្តាហ៍ទេ សុខភាពគឺជាផ្លូវនៃជីវិត។Missed your walk today? 7 solutions to overcome excuses and get your steps.  - The Pacer Blog: Walking, Health and Fitness

៨.រៀបចំផែនការ៖ នៅពេលអ្នកដើរ អ្នកត្រូវតែដឹងច្បាស់ពីកន្លែងដែលអ្នកនឹងដើរ ត្រូវរៀបចំកាលវិភាគ ឱ្យបានត្រឹមត្រូវ ដែលនេះអាចធ្វើឱ្យអ្នកនឹងសម្រេចបានគោលដៅ។

៩.ការដើរមានគ្នា៖ ការដើរមានគ្នា គឺជាវិធីដ៏ល្អមួយដើម្បីរក្សាទំនាក់ទំនង ហើយវានឹងជួយអ្នកឱ្យដើរបានជាប់លាប់៕ ប្រភព៖ sanook

កូរ៉ខាងជើងបញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍អន្តរជាតិជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ

0

ប្រទេសកូរ៉េខាងជើង ត្រៀមបញ្ជូនអត្តពលិកខ្លួនជាច្រើន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា​អាស៊ី​លើក​ទី​១៩ ឆ្នាំ២០២២ (Asian Games 2022) ដែលប្រព្រឹត្តិទៅនៅទីក្រុង Hangzhou ប្រទេសចិន។

សម្រាប់ព្រឹត្តិការណ៍កីឡានេះ ​កូរ៉េខាងជើង បាន​ចុះ​ឈ្មោះ​អត្តពលិក គ្រូ​បង្វឹក និង​ប្រតិភូ ប្រមាណ​២០០នាក់  នៅលើ៤០ប្រភេទកីឡា។ Host China confirms N. Korean registration for Asian Games - The Korea Times

នេះជាលើកទីមួយហើយ ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ ដែល​កូរ៉េខាងជើង សម្រេចចិត្ត​បញ្ជូន​​អត្តពលិក​គ្រប់​ប្រភេទ​កីឡា​​របស់​ខ្លួន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ ៣ឆ្នាំកន្លងទៅ ពួកគេមិនបានបញ្ជូនអត្តពលិកទៅប្រកួតក្រៅប្រទេសនោះទេ ដោយពួកគេខ្លាចអត្តពលិកទាំងនោះ នាំយកជំងឺកូវីដ១៩ ចូលមកប្រកាន់ប្រទេសខ្លួន។S. Korea monitoring N. Korea's possible participation in Asian Games:  ministry | Yonhap News Agency

តែយ៉ាងណាមិញ ការដែលកូរ៉េខាងជើងបញ្ជូនអត្តពលិកមកចូលរួមព្រឹត្តិការណ៍កីឡា​អាស៊ី​លើក​ទី​១៩ នេះ​ ក៏ដោយសារតែ ចិនជាផ្ទះ។ ជាទូទៅ វត្តមានរបស់អត្តពលិកកូរ៉េខាងជើង នៅលើឆាកអន្តរជាតិ ភាគច្រើនដោយសារតែរុស្សុី ឬក៏ចិនជាម្ចាស់ផ្ទះតែប៉ុណ្ណោះ៕

ប្រភព៖ Reuters 

ភ្នំខ្នងព្រះជាគោលដៅទេសចរណ៍បែបផ្សងព្រេង ដ៏មានសក្កានុពលនៅលើទឹកដីខេត្តពោធិ៍សាត់

0

ភ្នំខ្នងព្រះ ជាគោលដៅទេសចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់ កំពុងតែទាក់ទាញភ្ញៀវទេសចរឱ្យចង់ដឹងចង់ស្គាល់ពីសក្កានុពល សម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្អាត មានព្រៃឈើតូចធំ ខៀវស្រងាត់អមដោយផ្កាព្រៃចម្រុះពណ៌ និងមានជីវៈចម្រុះជាច្រើន។

ភ្នំខ្នងព្រះ ជាតំបន់អេកូទេសចរណ៍ថ្មី កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំង ជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរផ្សង ព្រេងដោយសារទីនោះ មានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានព្រៃព្រឹក្សាខៀវស្រងាត់ ជាមួយនឹងភ្នំល្វឹងល្វើយអមដោយផ្កាព្រៃ ចម្រុះពណ៌ដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរឡើងភ្នំបោះតង់ សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និង ស្តាប់សំឡេងសត្វយំប្រគំជាបទភ្លេង រំសាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់។

នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចអង្គុយមើលទេសភាពពីលើកំពូលភ្នំឃើញខេត្តពោធិ៍សាត់ទាំងមូល និងផ្លូវកាច់កោងគួរឱ្យទាក់ទាញនៃភ្នំ ១៥០០។ភ្នំខ្នងព្រះជាគោលដៅទេស ចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់ -  ក្រសួងព័ត៌មាន

លើសពីនោះនៅព្រឹកព្រលឹមអ្នកទេសចរអាចអង្គុយមើលថ្ងៃរះពីលើកំពូល ភ្នំហើយនៅពេលថ្ងៃអាចដើរ កម្សាន្តថតរូបទុកជាអនុស្សាវ រីយ៍ រីឯពេលរាត្រីអាចដុតភ្លើងអង្គុយមុខតង់មើលផ្កាយរះយ៉ាងប្លែកភ្នែកទៀតផង។

យើងក៏អាចក្រឡេកមើលឃើញទេសភាពទៅខេត្តត្រាតប្រទេសថៃ និងមើលថ្ងៃលិច នៅលើភ្នំ១៥០០ នេះផងដែរ។ No photo description available.

សូមបញ្ជាក់ផងដែរថា ភ្នំខ្នងព្រះស្ថិតនៅតាមតំបន់ភ្នំ ១៥០០នៃឃុំអូរសោមស្រុកវាលវែងខេត្តពោធិ៍សាត់ភ្ញៀវទេសចរអាចធ្វើដំណើរឡើង លើភ្នំនេះដោយថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿនតែប៉ុណ្ណោះ៕

រកឃើញទំនប់ថ្មបុរាណដ៏អស្ចារ្យរបស់អេហ្សុីប

0

បរទេស៖ ប្រជាជនអេហ្ស៊ីបបុរាណ បានសាងសង់បណ្តាញទំនប់ទឹកយ៉ាងទូលំទូលាយនៅទូទាំងទន្លេនីល និងដាំដំណាំនៅលើដីដោយមិនចាំបាច់ត្រូវការប្រព័ន្ធធារាសាស្រ្ត។

យោងតាមប្រភពព័ត៌មាន Phys.org កាលពីថ្ងៃទី ១៣ ខែមិថុនា បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរបស់អង់គ្លេសបានរកឃើញបណ្តាញដ៏ធំនៃទំនប់ថ្មនៅតាមដងទន្លេ Nile ក្នុងប្រទេសអេហ្ស៊ីប និងស៊ូដង់ ដែលបង្ហាញពីទម្រង់វិស្វកម្មធារាសាស្ត្រដ៏អស្ចារ្យនៅក្នុងជ្រលងទន្លេ Nile និងទំនាក់ទំនងរវាង Nubians និងអេហ្ស៊ីបបុរាណ។How did the ancient Egyptians measure the water level of the Nile?

ដោយអ្នកស្រាវជ្រាវបានប្រើរូបភាពផ្កាយរណប យន្តហោះគ្មានមនុស្សបើក និងការស្ទង់មតិលើដី ក៏ដូចជាប្រភពប្រវត្តិសាស្ត្រ ដើម្បីកំណត់អត្តសញ្ញាណទំនប់ទឹកជិត ១,៣០០ រវាងភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប និងស៊ូដង់ ។ ដែលបង្ហាញថាទំនប់ទឹកទន្លេទាំងនេះស្ថិតនៅក្នុងវាលខ្សាច់ ខាងក្នុងប្រឡាយស្ងួត ដោយពួកវារក្សាដីល្បាប់ដែលមានជីជាតិក្នុងរដូវទឹកជំនន់ប្រចាំឆ្នាំនៅលើទន្លេនីល ដែលអនុញ្ញាតឱ្យដំណាំត្រូវបានដាំដុះនៅលើដីដោយមិនចាំបាច់ស្រោចស្រព។Nile River Facts, Nile River History, Nile River Location - Journey To Egypt

ក្រុមស្រាវជ្រាវនេះក៏បានរកឃើញទំនប់ថ្មធំៗជាច្រើននៅទន្លេនីល ដែលខ្លះមានកម្រាស់ដល់ទៅ ៥ ម៉ែត្រ និងបណ្តោយ ២០០ ម៉ែត្រ ទាំងនេះគឺជាទំនប់ទឹកទាបដែលដឹកនាំលំហូរ និងជួយទូកក្នុងការឆ្លងកាត់ទន្លេដែលមានចលនាលឿន។ យោងតាមលោក Dalton អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Western Australia បាននិយាយថា រចនាសម្ព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសហគមន៍ឱ្យរីកចម្រើន និងបង្កើនអាហារនៅក្នុងបរិយាកាសដ៏អស្ចារ្យបំផុតកាលពីរាប់ពាន់ឆ្នាំមុន៕Stones around the Nile reveal an ancient method of hydraulic engineering |  archeology ប្រភព៖vnexpress

ខេម លើកឡើងបែបនេះក្រោយធ្លាយរឿងអតីតកីឡាករ បឺត សំរេច ជាកូនប្រុសបង្កើត របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត

0

ថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីធ្លាយរឿងអតីតកីឡាករ បឺត សំរេច គឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដោយលោក បឺត សំរេច បានរៀបរាប់ទាំងអួលដើមករនៅក្នុងកម្មវិធីមួយ។ ខណៈរឿងនេះដែរ តារាចម្រៀង ខេម ក៏បានយល់ឃើញថាលោក បឺត សំរេច មានមុខស្រដៀង សំឡេងស្រដៀងទៅលោកតា ស៊ិន ស៊ីសាមុត មែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrn1lD54oUcTgY5VfQ2-N0Y2yJGDOKITQfMptV4UzYAPeaF57lzR7NP-Yp_Sh0QQfS2yBBfjq4sMl_KLdn_1W7QtjDo3bfnq0PnVMmckuPSGliicu9zRCogp2QTaof2IevLaS8cgN8um2uE84RVT_s2HtQEWhGJKir27lI1yxImc2SI4tDE6oSRQTX/s2048/image_2023-06-15_11-43-46.png

ក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» លោក បឺត សំរេច ដែលជាអតីតកីឡាករប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបបានរៀបរាប់ទៅពិធីករ ពិធីការិនី ដោយអួលដើមករស្រក់ទឹកភ្នែកព្រមទាំងទម្លាយថាលោកគឺជាកូនប្រុសបង្កើតរបស អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ។ លោកបន្តរៀបរាប់ថា ម្តាយរបស់លោកគឺជាអ្នករាំរបាំងព្រះរាជ្យទ្រព្យ និងជាគ្រូពេទ្យប្រចាំខេត្តកំពង់ឆ្នាំ ដោយមុនជួបលោក ស៊ិន ស៊ីសាមុត ម្តាយលោកជាស្រ្តីមេម៉ាយម្នាក់ផងដែរ។ លោក បឺត សំរេច បានបញ្ជក់ទៀតថានៅពេលម្តាយលោកមានទម្ងន់លោក៤ខែ លោក ស៊ិន ស៊ីសាមុត បានសម្រេចចិត្តរៀបការស្របច្បាប់ជាមួយនារីផ្សេង រហូតធ្វើឱ្យម្តាយលោកខឹងពេលលោកមានអាយុ៦ខែម្តាយបាននាំស្រុកឡាវ ដែលជាផ្ទះជីតាខាងម្តាយ។ អ្វីដែលលោកបានដឹងនេះ លោក បឺត សំរេច បានឱ្យដឹងថាម្តាយចិញ្ចឹមរបស់លោកបានប្រាប់បែបនេះនៅពេលលោកមានអាយុ១៤ឆ្នាំ។

បន្ទាប់ពីទម្លាយរឿងនេះដោយអារម្មណ៍សោកសៅហើយ លោក បឺត សំរេច ក៏បានបង្ហើរសំឡេងជាមួយបទចម្រៀងមានចំណងជើងថា «បុផ្ផាកំពង់ហាវ» យ៉ាងអន្លង់អន្លោច។
យ៉ាងណាមិញដំណឹងដែល លោក បឺត សំរេច អះអាងថាខ្លួនគឺជាកូនបង្កើតរបស់លោក ស៊ិន ស៊ីសាមុត នេះក៏បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្លះក៏បានលើកឡើងថាលោកមានទឹកដមសំឡេងពីរោះ ហើយមុខទៀតសោតក៏ស្រដៀងគ្នាទៅអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFBq2xLvDSVvgtGIrpbC2Sr9s6r5eo3U0fdUT6jIHjaYnFc4k5B9lmnnsx9d8KInGZOCugOBYINqvCVuKCJJToSVPGgl62WxBaCU6nrPlGQLvkbkiAvCJdKaFURdNrmUD1GmMADoLG7SpPwPVtloBiTh8tlIxw7U0XPVWwalpDF63pcfIyBywnvWHq/s848/Capture%20(13).PNG

ជាមួយគ្នានេះ តារាចម្រៀងសំឡេងស្អក ខេម វិញក៏បានបង្ហោះសារនៅថ្ងៃទី១៥ ខែមិថុនា ថា «តើពុកម៉ែបងប្អូនយល់យ៉ាងណាដែរ ? សម្រាប់ខ្ញុំ មុខស្រដៀង សំឡេងស្រដៀង បញ្ជាក់ខ្ញុំធ្លាប់ស្គាល់យូរហើយយតាំងពីខ្ញុំនៅស្រុកកំណើតមកម្ល៉េះ តាំងតែពីខ្ញុំមិនទាន់ចូលសិល្បៈទៅទៀត ប៉ុន្តែខ្ញុំមិនដឹងថាគាត់ជាកូនអ្នកណាទេ ហើយស្គាល់តាមរយ:បឺត ខាំ ទៅទៀត បើចឹងមែនខ្ញុំពិតជាមានសំណាងហើយ»៕

ផែនការអភិរក្សសត្វដំរីព្រៃអាស៊ីត្រូវចំណាយថវិកាជាង៤០លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ខណៈកម្ពុជាមានដំរីនេះរាប់រយក្បាល

0

យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ី កម្ពុជាត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាម៉រិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ខណៈបច្ចុប្បន្នដំរីប្រភេទនេះមាននៅកម្ពុជាចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលបានបង្ហាញរូបភាពសត្វដំរីព្រៃអាស៊ីថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់អភិរក្សក្នុងភូមិភាពឦសាននៃប្រទេសកម្ពុជា។May be an image of elephant and text

ផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ បានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន៖ ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។វត្តមានសត្វដំរីអាសុី ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់  មានតួលេខខ្ពស់ជាងការប៉ាន់ស្មាន

ក្នុងនោះដែរ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។ប្រទះនឹងសត្វដំរីអាស៊ីមួយហ្វូងចំនួន ៦ក្បាល នៅដែនជម្រកសត្វព្រៃស្រែពក  ខេត្តមណ្ឌលគីរី - Kley kley

ចំពោះដំរីព្រៃនៅកម្ពុជាវិញ ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល៕May be an image of elephant and text