នេះជាលើកដំបូងហើយដែលតារាចម្រៀង ជី ដេវីត មានឱកាសសម្តែងបទ «មហានគរ »ដែលជាបទទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនបានសម្តែងនៅក្នុងជំនួបបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាមួយបង់ក្លាដេស។ អ្វីដែលមហាជនកាន់តែរំភើបចិត្តចំពោះផ្ទាំងទស្សនីយភាពចំនួន៧ក្នុងបទនេះប៉ុណ្ណោះទេ តែមុនពេលសម្តែងផ្ទៃមេឃបញ្ចេញរស្មីយ៉ាងស្រស់ស្អាតមានទាំងឥន្ទធនូទៀតកាន់តែមានភាពអស្ចារ្យខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMryfzMha1gTzkHc3g2CJ68h2oMPocSFbeTLlEGuutgf7dPtmQaCyCnPKuCyg0RKxHH34eR98O_Pl4k0vWVrmXqJKftZx53wkpjb7CWYGXRmGo3StMzL4N7zVs_hMUvYh_gnnUO3o0WuB4wUaTG-TFeKe_s37t6VdYRpvv1NhLFGYsVkOMdTfT81Ei/s2048/346656768_1501399250600915_1142610076768494230_n.jpg

នៅរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាជាមួយបង់ក្លាដេសបានបញ្ចប់ហើយជាមួយលទ្ធផលច្រំដែលគឺម្ចាស់ផ្ទះចាញ់ភ្ញៀវ១ទល់០។ ក្នុងការប្រកួតនេះទៀតសោត តារាចម្រៀង ជី ដេវីត ម្ចាស់បទ «មហានគរ» ក៏បានសម្តែងបទនេះជាលើកដំបូងរបស់ខ្លួនផងដែរនៅពេលការប្រកួតបញ្ចប់តង់ទី១។ ជាមួយការសម្តែងលើកដំបូងនេះ លោក ជី ដេវីត ទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមដូចគ្នាថាផ្ទាំងទស្សនីយភាពដែលមានដូចជា៖ កូរសមុទ្រទឹកដោះ ,អប្សរា,ម្ករ ,ល្ខោនខោល ,គុនល្បុក្កតោ ,ផ្កាយសំណាង កាន់ទង់ និង គ្រុឌ ពិតជាអស្ចារ្យខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEUMkzXpzosmMbvBhDAnMSvkOjPjrnEWcLqIq3r4FvAnSf7nF7YV4OLyksDaQx4fyw-UJbfKVuuPNnNrxbMGNtxILxPdMyUztG6gAKGcEHidpguf536IqsnDBy7LCJTL9jfs5DdOrw5omgvNsts2_b89x7O0KFmTgoiHbweHfYVS5c6Y43zdfizIAc/s2048/347620260_1501399400600900_2972140643967717874_n.jpg

មិនត្រឹមតែផ្ទាំងទស្សនីយភាពនៅក្នុងបទ «មហានគរ» ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរដល់ជនរួមជាតិ និងភ្ញៀវអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែមហាជនក៏ចាប់អារម្មណ៍ចំណុចមួយទៀតនោះគឺផ្ទៃមេឃមានភាពស្រស់ស្អាតប្លែកតែម្តងនៅក្នុងថ្ងៃនោះ។

មុនពេលឈានដល់ការប្រកួតនិងការសម្តែងរបស់ ជី ដេវីត ផ្ទៃមេឃបានបញ្ចេញរស្មីយ៉ាងស្រស់ស្អាតទាក់បេះដូងកូនខ្មែរដែលទៅទស្សនាផ្ទាល់និងអ្នកមើលតាមបណ្តាញសង្គមលាន់មាត់សរសើរមិនដាច់ពីមាត់ និងអ្នកចូលរួមបានថតរូបភាព វីដេអូ បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយព្រោងព្រាត ព្រោះផ្ទៃមេឃបែបនេះកម្រនឹងកើតឱ្យចក្ខុឃើញប្រទះឃើញណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibcWxIiuMVKjv-AYtp7XeZfUXYE7J6fuN68TWRDFQsTudVFMKi3DOcAcDnA1mJd5aU1irr59ABP1eiwO7zKsM-_fcFjnAM8vin2Y9FCk7x_sVRgEuMx_WDN9Rv1E7-KcyVNSHh751Qf_XGeoviEsHsPFuKodfq6feT_d-oc6i7imuqpB3gMdner7vU/s2048/348733143_1501399393934234_3661813800111173131_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYDvt-OP9RYnY6LDZOg6eLjMdCb2HUfohLKHNIEeZS3KCuWXZKi9gr0bRYqOnKUMK8NwpgIW2zujtxd5LBBd8kuMc1fnOjUy2VROV7Jjof12MIdyMqR79jcbHT4kAG6ZkWfAz2w7LBzpz2Gf8pfKLwEtg2jjZjJeYbHr1vMBIWccJMYsZ_9m8mQe4U/s2048/353640501_746205844172368_8537205412894885957_n.jpg