ប្រទេសថៃ ៖ បច្ចុប្បន្ននេះ តម្លៃពងមាន់នៅប្រទេសថៃបានកើនឡើងខ្ពស់ ហើយធ្វើឱ្យអ្នកបរិភោគងាកមកទិញពងទាជំនួសវិញ ក្នុងនោះពងទាមានទំហំធំជាងគេមានតម្លៃ១១០បាតក្នុង១បន្ទះ គឺថោកជាងពងមាន់ចំនួន៣៥បាត ។ កសិករចិញ្ចឹមទានៅខេត្តនគរាជសីម៉ាបានសម្តែងក្តីរីករាយ និងចង់ចិញ្ចឹមទាបន្ថែមទៀត ព្រោះពងទាមានហាងឆេង ។ កសិករលើកឡើងថា ទាចំនួន២០០ក្បាល អាចប្រមូលពងទាលក់បានប្រាក់ពី៣៣០បាត ទៅ៤៤០បាតក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiXz8WseyfDp-7SaHNFJq5clDiRUqoj03VZNKdtF5H70_90nJ6BFRH739Qcia-IL8X2g44fRHD6Kox-uD6ak0dGEPL5Mo77oWzmVnsJtmXGWkrFS_ocRUe_Tbf_OE8wdIyddS6JdRgfhgi1PhCRzRYubtaEFteMJbe6fO7sP1gPQ4x-UaIufGvrRCz/s1280/photo_2023-06-16_09-42-42.jpg

កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងមក ពងមាន់មានទំហំធំជាងគេមានតម្លៃរហូតដល់១៤៥បាតក្នុង១បន្ទះ ។ ដូច្នេះ ពលរដ្ឋថៃបានងាកមកទិញពងទាទៅធ្វើម្ហូបជំនួសវិញ ដែលធ្វើឱ្យបច្ចុប្បន្ននេះ ពងទាលក់ដាច់ខ្លាំងនៅតាមផ្សារនានា ។ ពលរដ្ឋថៃនិយាយថា តម្លៃពងមាន់បានកើនឡើងមិនឈប់ឈរ ទើបពួកគេទិញពងទាជំនួសវិញ ព្រោះវាមានតម្លៃថោកជាង បើទោះជាវាឆ្អាបជាងពងមាន់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvRL0tf6gaqf4ZA2c29rNkoanFA10WLFqglmTRw9m9igRKs06mPBJ9wC7Q5F7QWdc-gOSt_opE7zneibtJkRiAPCOFYMx2zvaoSOE0j0mOpaO499Br7s0djc7nBiDFWLX_mqPBWHgs13fHgKtEO0BF8vsL9IQ2op50RkAOpaWmlPqEb4PbqcriHSG/s1280/photo_2023-06-16_09-42-43%20(2).jpg

អ៊ំស្រី Thongmian Kingmon អាយុ៦៦ឆ្នាំ ជាកសិករចិញ្ចឹមទានៅស្រុកផិម៉ាយ ខេត្តនគរាជសីម៉ា និយាយថា គាត់បានទិញទាចំនួន២០០ក្បាលមកចិញ្ចឹមយកពងអស់រយៈពេល៥ឆ្នាំហើយ ។ កាលពីមុន គាត់ធ្លាប់បោះបង់មុខរបរនេះចោល ហើយងាកមកដាំដំឡូង និងធ្វើស្រែចម្ការវិញ ។ ក្រោយមក គាត់ក៏បានចិញ្ចឹមទាឡើងវិញ ព្រោះយល់ឃើញថា ពងទា គឺមិនអាចខ្វះបានទេក្នុងការចម្អិនម្ហូប ហើយពងទាលក់នៅតាមផ្សារសព្វថ្ងៃនេះ ក៏មិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការលើទីផ្សារដែរ ។ គាត់បន្តថា គាត់បានចំណាយពេលចិញ្ចឹមទាប្រមាណ៤ខែប៉ុណ្ណោះ ទាក៏ចាប់ផ្តើមពង ហើយការចំណាយដើមទុនចិញ្ចឹមទា ក៏មិនច្រើនដូចការចិញ្ចឹមមាន់ដែរ ព្រោះគេអាចលែងវានៅតាមស្រះធម្មជាតិបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJA_MPWQVDAGe0ztE1tmIUD25IvOQ7RZ-zdYK0aSQf-NO5WS8AlveZGBmLZrVGsgjgn-JfpMdNyyLRSAGLteMubA6EWawV1iapzX9VPlwsuHJVlzZaugpvdQ6rVqWaXNZZ0DZ8zROyHtzKzS3UeErRseJjGWVw7chE6Rw8I8pmUO_V1W0gWHmc_Ueu/s1280/photo_2023-06-16_09-42-43.jpg

អ៊ំស្រី Thongmian Kingmon បន្តថា ក្នុង១ថ្ងៃៗ គាត់អាចប្រមូលពងទាបានច្រើនដែរ ហើយគាត់លក់ក្នុងតម្លៃ១១០បាតក្នុង១បន្ទះ និងទទួលប្រាក់ចំណូលពី៣៣០បាត ទៅ៤៤០បាត ។ ស្របពេលនេះ តម្លៃពងមាន់កើនឡើងខ្លាំង ទើបធ្វើឱ្យអ្នកភូមិភាគច្រើនងាកមកទិញពងទាវិញ ។ គាត់បន្ថែមថា នៅឆ្នាំ២០២៣ ពងទាលក់ដាច់ជាងឆ្នាំកន្លងមក ហើយពងទារបស់គាត់ថ្មីៗទាំងអស់ មានគុណភាព និងមានអតិថិជនជាច្រើននាក់មកកក់ប្រាក់ទិញពងទារបស់គាត់ ។ ក្រោយពីឃើញពងទាលក់ដាច់បែបនេះ អ៊ំស្រីនឹងពង្រីកកន្លែងចិញ្ចឹមទាចំនួន១.០០០ក្បាលបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនលើទីផ្សារ ៕ ប្រភព ៖ Thairath