Home Blog Page 1644

សូមប្រុងប្រយ័ត្នខ្ពស់! កុំចុចចូល Link ផ្តេសផ្តាស នៅពេលដែលមានគេផ្ញើសារតាមលេខទូរស័ព្ទទៅអ្នក

0

សមាគមធនាគារនៅកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន បន្ទាប់ថ្មីៗនេះ មានការកើនឡើងនូវសារក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ។What Is Smishing? How Scammers Use Texts to Steal Your Data
សមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ដើម្បីទទួលបាន ព័ត៌មានសម្ងាត់របស់លោកអ្នក។ ប្រសិនបើលោកអ្នកទទួលបានតំណភ្ជាប់ដែលមានការសង្ស័យ សូមកុំចុចបើក ឬបំពេញព័ត៌មានរបស់លោកអ្នក រួមមាន៖ លេខទូរសព្ទ, លេខគណនី, លេខ PIN, លេខកូដសម្ងាត់ ទិន្នន័យផ្ទាល់ខ្លួន។Mobile blackjack: The best places to play blackjack on your phone

ក្នុងករណីលោកអ្នកបានចុចបើក ឬបំពេញលើតំណភ្ជាប់ដែលមានការសង្ស័យទាំងអស់នោះហើយ សូមធ្វើការទាក់ទងទៅកាន់ធនាគារ ដែលលោកអ្នកប្រើប្រាស់សេវាជាបន្ទាន់តាមរយៈលេខទំនាក់ទំនង (Hotline) ឬ លេខទំនាក់ទំនងអតិថិជន (Toll-Free)របស់គ្រឹះស្ថាន។

សមាគមធនាគារនៅកម្ពុជា សូមជម្រាបជូនផងដែរថា ដោយសារចំនួនសារក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ (SMS Phishing) ឬតាមបច្ចេកវិទ្យាអ៊ិនធើណិត មានការរីករាលដាល និងមានភាពស្មុគស្មាញ សូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន។My genius iPhone hack can save you from those dangerous scam texts – and it  takes seconds | The US Sun

ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបានការពារលេខ PIN ឬលេខកូដសម្ងាត់របស់លោកអ្នកឱ្យបានល្អទេនោះ ទោះបីជាលោកអ្នកមានវិធានសន្តិសុខរឹងមាំក្នុងការការពារយ៉ាងណាក៏ដោយ។

សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា សូមលោកអ្នកកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មានជាមួយគ្រឹះស្ថានធនាគារ ដែលលោកអ្នកបាននឹងកំពុងប្រើប្រាស់សេវាទាក់ទងនឹងគន្លឹះខ្លីៗពីរបៀបដែលលោកអ្នករក្សាគណនី របស់លោកអ្នកឱ្យមានសុវត្ថិភាព។ សូមចែករំលែកនូវសេចក្តីជូនដំណឹងនេះជាមួយគ្រួសារ សាច់ញាតិ និង មិត្តភ័ក្តិរបស់លោកអ្នក៕

May be an image of text

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 

ថៃថា កម្ពុជាគ្មានគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិពិនិត្យកម្រិតពិការភាពកីឡាករ

0

ប្រទេសកម្ពុជា ៖ ក្រោយពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាក៏បានបន្តធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។ ប៉ុន្តែប្រទេសថៃលើកឡើងថា ការដាក់ពិន្ទុរបស់គណៈកម្មការកម្ពុជាអាចមិនយុត្តិធម៌ និងលម្អៀងចំពោះប្រទេសផ្សេងៗ ដោយសារកម្ពុជាគ្មានគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិមកពិនិត្យកម្រិតពិការភាពកីឡាករ ។Thai athletes at ASEAN Para Games 2022 get warm welcome home from fans |  Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in

កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមក មន្ត្រីអាជ្ញាធរកីឡាប្រទេសថៃបានលើកឡើងថា គណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) មិនបានបញ្ជូនមន្ត្រីរបស់ខ្លួនមកពិនិត្យកម្រិតពិការភាពរបស់កីឡាករចូលរួមប្រកួតនៅកម្ពុជាទេ ហើយធ្វើឱ្យកម្ពុជាដែលជាម្ចាស់ផ្ទះយកគណៈកម្មការរបស់ខ្លួនមកដាក់ពិន្ទុ ។ មន្ត្រីអាជ្ញាធរកីឡាថៃរូបនេះបន្តថា ការសម្រេចចិត្តដាក់ពិន្ទុរបស់គណៈកម្មការកម្ពុជា គឺអាចមិនប្រកាន់ជំហរកណ្តាលជាមួយកីឡាករមកពីប្រទេសផ្សេងៗ ។

លោក ប្រាឈុម ប៊ុនធៀម មន្ត្រីអាជ្ញាធរកីឡាប្រទេសថៃលើកឡើងថា លោកទទួលបានព័ត៌មានថា ម្ចាស់ផ្ទះកម្ពុជាបានយកគណៈកម្មការរបស់ខ្លួន ហើយគ្មានមន្ត្រីមកពីគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) មកពិនិត្យកម្រិតពិការភាពទេ ។ ដូច្នេះ អាជ្ញាធរកីឡាប្រទេសថៃបានដឹងពីបញ្ហានេះ និងត្រៀមផែនការដើម្បីទប់ទល់នឹងបញ្ហាដែលអាចកើតឡើងរួចហើយ ។ លោកបន្តថា លោកបានត្រៀមក្រុមគ្រូពេទ្យមកជួយវិនិច្ឆ័យក្នុងការពិនិត្យកម្រិតពិការភាព ហើយបើមានចំណុចអ្វីសង្ស័យ ពួកគេនឹងអាចតវ៉ាភ្លាមៗ ។C.P. Group to Support Nutritious Meals and Telecommunications for Thai Para  Athletes at ASEAN Para Games and Paralympic Games | Charoen Pokphand Group

លោក ប្រាឈុម ប៊ុនធៀម មន្ត្រីអាជ្ញាធរកីឡាប្រទេសថៃ បន្តថា ៖ «ការពិនិត្យកម្រិតពិការភាពនាពេលកន្លងមកនៅកម្ពុជា មិនមែនមានតែប្រទេសថៃមួយទេដែលរងផលប៉ះពាល់ ប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់មេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមកន្លងមក ហើយមានកីឡាករឆ្នើមធ្លាប់ទទួលបានពានរង្វាន់ជាច្រើន និងជាកម្លាំងដ៏សំខាន់របស់ឥណ្ឌូណេស៊ីនោះ ក៏ត្រួតពិនិត្យកម្រិតពិការភាពមិនជាប់ដែរ ហើយធ្វើឱ្យពួកគេមិនបានចូលរួមការប្រកួត ។ នេះចាត់ទុកថា គួរឱ្យសោកស្តាយ ចំណែកប្រទេសថៃវិញគ្មានបញ្ហារឿងកីឡាករមិនបានចូលរួមប្រកួតទេ» ។

លោក ប្រាឈុម ប៊ុនធៀម បន្ថែមថា ៖ «ទោះយ៉ាងណា ការពិនិត្យកម្រិតពិការភាពត្រូវតែមានគណៈកម្មការមកពីគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ដើម្បីធ្វើជាអាជ្ញាកណ្តាលត្រួតពិនិត្យ ។ ដូច្នេះ នៅពេលប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេម គឺថៃនឹងមិនធ្វើបែបនេះទេ ហើយការរៀបចំការប្រកួតគ្រប់យ៉ាង ប្រទេសថៃនឹងធ្វើតាមលក្ខណៈស្តង់ដារអន្តរជាតិប៉ុណ្ណោះ» ។C.P. Group to Support Nutritious Meals and Telecommunications for Thai Para  Athletes at ASEAN Para Games and Paralympic Games | Charoen Pokphand Group

កាលពីពេលកន្លងមក ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) ដើម្បីសហប្រតិបត្តិការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះឲ្យបានល្អ ព្រោះថា APSF មានបទពិសោធន៍រយៈពេល២០ឆ្នាំមកហើយលើការងារនេះ ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការជាតិរៀបចំកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ដែលមានលោកណ្ឌិត Osoth Bhavilai ប្រធាន APSF ជាភាគីហត្ថលេខី ៕ ប្រភព ៖ khaosod

សហរដ្ឋអាមេរិកបានបញ្ជូនថាមពលព្រះអាទិត្យពីផែនដីទៅកាន់លំហដោយជោគជ័យ

0

អាមេរិក៖ អ្នកវិទ្យាសាស្រ្តអាមេរិកមួយក្រុមនៅវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា (Caltech) បានធ្វើការពិសោធន៍បញ្ជូនថាមពលឥតខ្សែដែលមានមូលដ្ឋាននៅលើលំហដំបូងគេបង្អស់របស់ពិភពលោក។
យោងតាមប្រភពសារព័ត៌មាន New Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ៥ ខែមិថុនា ថា នេះជាលើកដំបូង ដែលក្រុមអ្នកវិទ្យាសាស្រ្តអាចរកឃើញអគ្គិសនីថាមពលព្រះអាទិត្យរបស់អវកាស។ មានន័យថា ពន្លឺអគ្គិសនីដែលតភ្ជាប់ពីផែនដីបានបញ្ជូនទៅកាន់លំហ ដោយមិនបាច់ប្រើខ្សែភ្លើងដោតដុយដូចនៅផែនដីនោះទេ (បើយើងនិយាយពាក្យសាមញ្ញគឺ តភ្លើងនៅលើលំហ)។Scientists Successfully Transmit Space-Based Solar Power to Earth for the  First Time
ថាមពលព្រះអាទិត្យអាចដោះស្រាយបញ្ហាជាច្រើននៅលើផែនដី ដូចជា បំភ្លឺផ្លូវ ផ្ទះ និងសំណង់អាគារធំៗជាច្រើនទៀត…។ ការផលិតថាមពលអគ្គិសនីនៅក្នុងគន្លងអាចប្រមូលពន្លឺព្រះអាទិត្យ ២៤/៧ ដោយមិនប៉ះពាល់បរិយាកាស ឬលក្ខខណ្ឌអាកាសធាតុឡើយ។ តាមទ្រឹស្ដី កោសិកាពន្លឺព្រះអាទិត្យក្នុងលំហអាចបង្កើតទិន្នផល ៨ ដងក្នុងមួយម៉ែត្រការ៉េ ច្រើនជាងកោសិកាពន្លឺព្រះអាទិត្យនៅលើផែនដី។Space-based solar power: How close to reality? | Earth | EarthSky

ជាលទ្ធផល ក្រុមស្រាវជ្រាវជាច្រើនកំពុងធ្វើការដើម្បីទាញយកថាមពលនេះ ទោះបីជាមានបញ្ហាប្រឈមធំៗមួយចំនួនក៏ដោយ។ ប្រព័ន្ធសាកល្បងថាមពលព្រះអាទិត្យអវកាស MAPLE ៥០ គីឡូក្រាមត្រូវបានដាក់នៅលើយានអវកាស Momentus Vigoride ហើយបានបាញ់បង្ហោះទៅកាន់គន្លងទាបដោយរ៉ុក្កែត SpaceX។
MAPLE គឺជាឧបករណ៍អគ្គិសនីថាមពលព្រះអាទិត្យអវកាស ដែលស្រូបថាមពលពន្លឺពីលំហត្រឡប់មកផែនដីវិញ ឆ្ពោះទៅរកមន្ទីរពិសោធន៍បច្ចេកទេសនៅ Caltech ក្នុងទីក្រុង Pasadena ការពិសោធន៍នេះទទួលបានជោគជ័យ។ ធ្នឹមថាមពលត្រូវបានរកឃើញដោយស្ថានីយដី តាមពេលវេលា និងប្រេកង់ដែលរំពឹងទុក។ នេះបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ក្រុមក្នុងការកំណត់គោលដៅធ្នឹមថាមពលយ៉ាងជាក់លាក់នៅចម្ងាយឆ្ងាយ ហើយបញ្ជាក់ថាឧបករណ៍ដែលពាក់ព័ន្ធគឺដំណើរការល្អបន្ទាប់ពីការធ្វើដំណើរទៅកាន់គន្លង៕ Unlimited Energy: The United States succeeds in transmitting sunlight from  space and is ahead of Japan - Gearriceប្រភព៖vnexpress

កក្រើកហើយ! ជី ដេវីត នឹងមានផ្ទាំងទស្សនីយភាពបទ «មហានគរ»ក្នុងជំនួបមិត្តភាព បាល់ទាត់ កម្ពុជាប៉ះបង់ក្លាដេស

0

អ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំពេលនេះបានក្លាយជាការពិតហើយតារាចម្រៀង ជី ដេវីត នឹងមានផ្ទាំងទស្សនីយ៍ភាពបទ «មហានគរ»ក្នុងជំនួបមិត្តភាពការប្រកួតបាល់ទាត់កម្ពុជាប៉ះជាមួយបង់ក្លាដេសនាពេលខាងមុខ ហើយជាពេលវេលាដែលអ្នកគាំទ្រលោកចង់ឃើញជាទីបំផុត បន្ទាប់ពីបទនេះបានទម្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMsBZPJiOlpNE1tdKkoEGvM-RjZ3IIc6uLM-AZx1sDI1pPHbTpgKRrsCwgmmD_u3kRX9V9fem4Oog5dTP0Bi8zdXEzF1apBqfeVsVYuEj4UAKOMZ-NyZtu0ACAWY7ETKrrw6AtvZCsV0TN94S-wEEPRqjic9GI1NiIVDITsIEgzNMZOtzQEVPSnvT6/s2048/image_2023-06-06_09-14-51.png

បទ «មហានគរ» របស់ តារាចម្រៀង ជី ដេវីត ដ្បិតតែមានការជជែកវែកញែកក៏ពិតមែន ប៉ុន្តែបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកមានអ្នកទស្សនារាប់លានដង ហើយអ្នកគាំទ្រក៏ចង់ឃើញមានការសម្តែងបទនេះនៅក្នុងព្រឹត្តិការណ៍ធំៗផងដែរ ព្រោះបង្កប់ខ្លឹមសារជ្រាលជ្រៅ។ យ៉ាងណា មហាជនក៏សម្តែងក្តីសោកស្តាយ និងខកចិត្តជាខ្លាំងបន្ទាប់ពីបទចម្រៀងពិសេសនេះមិនបានបង្ហាញក្នុងព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេម២០២៣ រួមទាំងពិធីបើកកីឡាប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxcscmg7hxCRUNB0RPxpExQC96jd4H_S4u1HN8esacAAfA_lV70i92w8xGt7mohM9NoZ-kOaFFya8Cv1nNh-ZsolFHdKN1-6mBDvMVd5REK4HEppnw7f1XtHFFkO-n6znRhIDOYcC4gGhxnAhksDeeaXm5dpC7JguOlT32QhXiEJSkT-CfUzDRN8_o/s2048/image_2023-06-06_09-14-49.png

ទោះជាយ៉ាងនេះក៏ដោយ ដ្បិតតែបទ «មហានគរ» ពុំមានវត្តមានក្នុងព្រឹត្តិការណ៍ខាងលើ តែតារាច្រៀងរូបនេះបានបង្ហាញទៅកាន់អ្នកគាំទ្ររបស់ខ្លួនថាកាលពីយប់ថ្ងៃទី៥ មិថុនា នេះថាលោកនឹងមានផ្ទាំងទស្សនីយ៍ភាពបទនេះក្នុងជំនួបមិត្តភាពបាល់ទាត់កម្ពុជា ប៉ះជាមួយបង់ក្លាដេស វេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនាពហុកីឡដ្ឋានជាតិអូឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg90eY1el6-AnFj_LD2LhIzEcH9E1ytJ5dMN7e7MQsLxk5k-K7nCur8nHb_4Z9m6xD1P6xgwqzVQMPvhuPQ9al-CRNvq3xyqydLU8_IkI2o_6aF_oXCcWdnC_jDMHRFC8-n3GzzXJYJeP7I2-nxbgFWc6hefSkI8rQSZpwUKWhWNnIFSpfpGfsunVda/s2048/image_2023-06-06_09-14-50.png

ការបង្ហាញដំណឹងនេះហើយ ធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះសប្បាយចិត្តយ៉ាងខ្លាំងអ្វីដែលពួកគេទន្ទឹងរង់ចាំអស់រយៈពេលជាយូរបន្ទាប់ពីបទនេះទម្លាក់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដែលមកទល់ពេលនេះមានអ្នកចូលស្តាប់ជាង៦លានដងនៅលើឆាណែលយូធូប បានឃើញការសម្តែងហើយ។

គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពបាល់ទាត់កម្ពុជា ប៉ះជាមួយបង់ក្លាដេស ក៏មានកីឡារជម្រើសជាតិចាស់ជាច្រើនរូបបានចូលរួមលេងវិញមានដូចជា ចាន់ វឌ្ឍនាកា , គួច សុកុម្ភៈ , សុះ ស៊ូហ៊ាណា និង សារ៉េត គ្រីយ៉ា ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-QyyotaNVgi3WdIwxZipEhhNcDw07HN83XFnMVfA92PR2Letd_OV-VhT5Zlr4EOMFZfZLTNErDeC1lYBC96UszqdyxGohueCkBAL2VPR8rg2Xh7bMEwX5WUXL-SfIkZGmBBgxsF50O7PXIHS23AN6J7vjd1JUntnXeuRXHZDiuJtxWAoxtj08Kh-o/s2048/image_2023-06-06_09-14-44.png

ឥទ្ធិពលជ្រលងសម្ពាធទាប កម្ពុជា បន្តមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀត

0

តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើ ប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ការទទួលឥទ្ធិពលនេះឱ្យកម្ពុជាមានភ្លៀងធា្លក់ លាយឡំ ដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C។ បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោមបរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់៕May be an image of map and text

iOS 17 នឹងចេញឆាប់ៗនេះ ខណៈត្រកូល iPhone ២ នឹងមិនអាចអាប់ដេតបានទេ

0

ក្រុមហ៊ុន Apple នឹងចេញ iOS 17 នាពេលដ៏ខ្លីខាងមុខនេះ ដោយត្រកូល iPhone ចំនួន២ម៉ូឌែល នឹងមិនអាចធ្វើការអាប់ដេតបាននោះទេ។

កំណែទម្រង់ថ្មី Version iOS 17 គឺជាអ្វីដែលអតិថិជននិយមប្រើទ iPhone កំពុងទទឹងរងចាំមើលថា តើ version ថ្មីមួយនេះមានអ្វីប្លែកខុសពី iOS 16 ខ្លះ។

បើតាមពាក្យចចាមអារ៉ាម បានឱ្យដឹងថា iOS 17 នឹងកែប្រែទៅលើមុខងារមួយចំនួនដូចជា Control Center ផ្ទាំងបង្ហាញលើកម្មវិធី និង Dynamic Island ជាដើម។

តែអ្វីដែលគួរឱ្យសោកស្តាយនោះ គឺថាត្រកូលiPhone ចំនួន២ម៉ូឌែល គឺ 8,8plus និង iPhone X មិនអាចធ្វើការអាប់ដេតឡើង Version iOS 17 បាននោះទេ៕iOS 17 Preview - AppleiOS 17 makes iPhone more personal and intuitive - Apple

ច្រាច់ រស់ច្រើនឆ្នាំដុះលឿន ជាបន្លែ និងជាឱសថព្យាបាលឈឺធ្មេញ និងក្អក

0

ច្រាច់ មានឈ្មោះវិទ្យាសាស្ត្រថា Pontederia vaginalis Burm.f. ជារុក្ខជាតិ ដុះដោយឯកឯង នៅតាមវាលស្រែក្នុងរដូវវស្សា។ បន្លែនេះមានប្រភពដើម នៅអាស៊ីខាងត្បូង និងផ្នែកអាគ្នេយ៍ អូស្ត្រាលីខាងជើង។No photo description available.

រុក្ខជាតិនេះអាចសម្គាល់បានតាមរយៈ ដើមដុះត្រង់ទៅលើ មានកម្ពស់៥-៥០ស.ម មានក្តៀងខ្លីៗក្នុងដី ស្លឹកតូចវែង ឬរីកធំប៉ោងនៅផ្នែកគល់ រួមស្រួចនៅផ្នែកលើ កញ្ចុំផ្កាជាចង្កោម (raceme) មានផ្កាតិច។ ទងផ្កាមានប្រវែង២-១០ម.ម។ ផ្កាមានបរិបុប្ផា perianth ប្រវែង១០-១៥ម.ម ពណ៌ខៀវរាងស្វាយ កេសរឈ្មោលមាន៦ គឺ១វែង និង៥ខ្លី កេសរញី ៣រួមគ្នា (ovary 3-locular)។ ផ្លែជាកាប់ស៊ុល (capsule) ដល់ ពេលចាស់អាចបែកជា៣ផ្នែក។ គ្រាប់តូចៗ មូលទ្រវែង។ច្រាច់???????? | Vegetables, Celery, Food

ច្រាច់ ជារុក្ខជាតិ រស់ច្រើនឆ្នាំដុះរហ័ស អាចរាតត្បាតរុក្ខជាតិឯទៀតក្នុងចម្ការ វាលស្រែ ត្រពាំង ថ្លុក និងកន្លែងដក់ទឹក ហើយ ដើម និងស្លឹកអាចធ្វើជាបន្លែស្ល និងអន្លក់ មានឱជាតិរសឆ្ងាញ់ពិសា ចំណែកឯស្លឹក និងឫស អាចច្របាច់យកទឹកសម្រាប់ព្យាបាលឈឺធ្មេញ និងក្អកផងដែរ៕No photo description available.No photo description available.

ក្វាងចូវក្លាយជាទីក្រុងទាក់ទាញសត្វស្លាបមករស់នៅ

0

ប្រទេសចិន ៖ បើគេធ្វើដំណើរទៅកាន់ទីក្រុងក្វាងចូវ ប្រទេសចិន គេនឹងបានឃើញសត្វស្លាបជាច្រើនក្បាល និងឮសំឡេងសត្វស្លាបយំទៀតផង ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ទីក្រុងក្វាងចូវបានយកចិត្តទុកដាក់លើបរិយាកាស កន្លែងរស់នៅរបស់សត្វស្លាប និងមានប្រភពទឹកគ្រប់គ្រាន់ ។ ជាច្រើនឆ្នាំកន្លងមក ទីក្រុងក្វាងចូវបានកែលម្អបរិយាកាស និងទឹកឱ្យមានគុណភាពល្អប្រសើរជាងមុន ហើយទីក្រុងនេះស្ថិតក្នុងលំដាប់ទី១ ជាទីក្រុងមានគុណភាពបរិយាកាសល្អក្នុងចំណោមទីក្រុងធំៗរបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02C33rt30FnOglYKZwR-UPEG2rkxCD4xFT603urRnmzzZRPLoMcDdID8_foRKedUV5X74GJR4SUqNDkaluAlJLOXUXGNKnCU5rdk5MZgJUQF6C4FlQp97p9Uhb9g0nh6yyWMFwJ8TI6R4765Tku-rKQevcp7FEEpGPVM2g2h0IXhoZ_lItBn5R-yH/s800/photo_2023-06-05_16-40-53.jpg

បុគ្គលិករបស់វិទ្យាស្ថានអភិរក្សសត្វលើកឡើងថា សត្វស្លាបចូលចិត្តមករស់នៅកន្លែងណាដែលមានសម្បុក អាហារគ្រប់គ្រាន់ និងមានសុវត្ថិភាពផងដែរ ហើយទីក្រុងក្វាងចូវបានរៀបចំនូវបរិស្ថានអំណោយផលដល់ការរស់នៅរបស់ពពួកសត្វស្លាបទាំងនោះ ។

ប្រទេសចិនបានព្យាយាមអភិវឌ្ឍន៍ក្វាងចូវឱ្យក្លាយជាទីក្រុងមួយទាក់ទាញសត្វស្លាប ។ ក្រៅពីទីក្រុងក្វាងចូវបានបង្កលក្ខណៈងាយស្រួលផ្នែកបរិយាកាស កន្លែងរស់នៅ និងមានទឹកគ្រប់គ្រាន់សម្រាប់សត្វស្លាបហើយ ទីក្រុងនេះក៏បានបង្កើតតំបន់អភិរក្សធម្មជាតិចំនួន១១ម៉ឺនហិកតាទៀតផង ក្នុងនោះរួមមាន ឧទ្យាន និងតំបន់មានប្រភពទឹកជាដើម ។ ដូច្នេះ សត្វស្លាបងាយស្រួលរកចំណីអាហារនៅតាមឧទ្យានទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMkNP5Lh_HvinqEHbcuvPhjCTgbnO4_qF6Ltx3FTtS4JF2P643OAg2F2eT5sfMibTS7FrzZDt_vkiH8Vt4mJsvnAQJrdqCNvhQyap42JYrKH0PoUMvoHFPyRDgu_0wgf0Bul7OPAxhvRuPopDKwzC8JDzlwMG400wumuR6dHSQdL--lH2BtwGXLoA/s800/photo_2023-06-05_16-40-42.jpg

គេសង្កេតឃើញថា មានសត្វស្លាបជាង១៨០ពូជដែលបានមករស់នៅ និងបង្កាត់ពូជនៅទីនេះ ខណៈកាលពី៨ឆ្នាំមុន មានសត្វស្លាបត្រឹមតែ៧០ពូជប៉ុណ្ណោះ ។ បច្ចុប្បន្ន នៅទីក្រុងក្វាងចូវបានគ្របដណ្តប់ទៅដោយព្រៃឈើខៀវស្រងាត់ និងជាទីក្រុងអភិរក្សបរិស្ថាននាំមុខគេ បើធៀបនឹងទីក្រុងធំផ្សេងទៀតនៅប្រទេសចិន ។

ក្នុងទីក្រុងនេះ មានឧទ្យានជាង១.២០០កន្លែង ហើយទីក្រុងក្វាងចូវ ក៏មានគម្រោងបង្កើនផ្ទៃដីព្រៃបៃតងចំនួន៦,៧ហិកតាថែមទៀតនៅឆ្នាំ២០២៧ ខាងមុខ ។ ហេតុនេះ វាមិនត្រឹមតែធ្វើឱ្យពលរដ្ឋរស់នៅក្នុងទីក្រុងបានរស់នៅជាមួយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចទទួលអារម្មណ៍ស្រស់ស្រាយជាមួយសត្វស្លាបនៅជុំវិញខ្លួនផងដែរ ដោយសារទីក្រុងបានបង្កើតកន្លែងថ្មីៗសម្រាប់សត្វស្លាបរស់នៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9r_JkmyJ8zABSRFReEzZeYdHQ6GfZL9MUMwbukX6NbIQJIcCFN7OwJHBVB2f5aToBk_LasFVKD9d8Mo_sa1G3OchS0C4tYkkXruwJnmgM8r5C4XcKSGpxgtAKyQRyQadmjhoDnv8lC1F8zmaAnuZqVa35Nt5zdV_Hq_Yg5Axmp0z8Q6XbEHF0ESHM/s800/photo_2023-06-05_16-40-36.jpg ប្រភព ៖ China Face

ថ្ងៃបោះឆ្នោតនីតិកាលទី៧ ពលរដ្ឋ អាចឈប់សម្រាក៣ថ្ងៃដោយមានប្រាក់ឈ្នួល

0

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយការឈប់សម្រាកនេះកម្មករ និយោជិតនឹងទទួលបានប្រាក់ឈ្នួល។

ការឈប់សម្រាកនេះធ្វើឡើងនៅថ្ងៃទី២២ – ២៣ – ២៤ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរ តាមសាចរណែនាំពីក្រសួងទេចរណ៍រយៈពេល២ថ្ងៃគឺនៅថ្ងៃទី២២ និង២៣ ខែកក្កដា ឆ្នាំ២០២៣ ក៏ហាមមិនឱ្យលក់ដូរ ពិសារគ្រឿងស្រវឹងផងដែរ ដើម្បីឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹង៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifkzs3iB6fh02EFMWzyeVllqa8Zow3UVlgCrwuhripFXFmkILJx10lNje3PRZEAUiVKm5rHep-72zfkHQykhDHpupNlmWjRcVlB8hZBrVC9dMH0CcCEqYNnfo-lRQEj_Y63ZOZQ-_BtzBtIclFFLd3sU7q64wTnD4xVG8ag_nHCQ9WQxxhNa379IWc/s1280/photo_2023-06-05_15-44-02.jpg 

ក្លិបបាល់ទាត់ PSG របស់បារាំងបានបាត់បង់អ្នកគាំទ្រជាងមួយលាននាក់ដោយសារ…

0

បរទេស៖ ក្លិបបាល់ទាត់ PSG របស់បារាំងបានបាត់បង់អ្នកគាំទ្រជាងមួយលាននាក់ ខណៈដែលកំពូលតារាបាល់ទាត់ពិភពលោក Lionel Messi មិនបានបន្តកិច្ចសន្យាជាមួយក្លិបនេះតទៅទៀត។
យោងតាមគេហទំព័រ The Sun កាលពីថ្ងៃទី ៣ ខែមិថុនា បានឱ្យដឹងថា បន្ទាប់ពីចប់ការប្រកួតចុងក្រោយរវាង PSG ទល់នឹង Clermont ខ្សែប្រយុទ្ធអាហ្សង់ទីនបានបង្ហោះវីដេអូសុំទោសក្រុម និងអ្នកគាំទ្រ ដោយបានពន្យល់ថា គាត់បានផ្អាកសកម្មភាព និងអវត្តមាននៅក្នុងក្លិបនេះច្រើនដងហើយ ដូច្នេះគាត់មិនអាចត្រឡប់មកវិញបានទេ។PSG fans cheer on Lionel Messi before win; Nice routs Lille

នៅថ្ងៃដដែលនោះក្លិប Paris Saint-Germain (PSG) ក៏ បានបញ្ជាក់ពីការលាឈប់របស់ ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះផងដែរ ដោយសេចក្តីថ្លែងការណ៍បានសរសេរថា “បន្ទាប់ពីពីររដូវកាលនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង ការផ្សងព្រេងរបស់ Leo Messi ជាមួយ PSG នឹងឈានដល់ទីបញ្ចប់” ។ “ក្លឹបសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុតចំពោះបុរសដែលបានឈ្នះពានរង្វាន់ Ballon d’Or ប្រាំពីរ និង French Super Cup រួមជាមួយពានរង្វាន់ Ligue ១ ជាមួយក្លឹបផងដែរ”។UEFA Open Disciplinary Proceedings for Alleged Racism by PSG Fans vs.  Chelsea | News, Scores, Highlights, Stats, and Rumors | Bleacher Report

គួរបញ្ជាក់ដែរថា លោក Messi មិនបានប្រកាសអំពីទិសដៅបន្ទាប់របស់ខ្លួននោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អឺរ៉ុប បានសន្និដ្ឋានថា ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះ អាចនឹងត្រលប់ទៅក្លិបចាស់ FC Barcelona (Barca) របស់លោកវិញ ៕ ប្រភព៖vnexpress