រដ្ឋធានីវិលនីស (Vilnius)៖ ថ្វីបើឥឡូវនេះ ប្រទេសអ៊ុយក្រែន នៅតែមិនទាន់អាចចូលជាសមាជិកសម្ពន្ធភាពយោធារបស់លោកលិចក៏ពិតមែន ប៉ុន្ដែបណ្ដាប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនបំផុត ឬ G7 បានប្រកាស អំពីរៀបចំកញ្ចប់ជំនួយសន្ដិសុខ រយៈពេលវែង សម្រាប់ជួយដល់រដ្ឋាភិបាលក្រុងកៀវ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ។G7 nations will announce 'long term' security package for Ukraine at NATO  summit | Daily Mail Online

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ នៅថ្ងៃពុធ ទី១២ ខែកក្កដា ថា បណ្ដាសមាជិកប្រទេស G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ត្រូវគេរំពឹង ថា នឹងផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងសន្តិសុខដ៏ទូលំទូលាយមួយ ជាមួយនឹងប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅថ្ងៃពុធ នេះ។ ប៉ុន្តែភ្លាមៗនោះ បណ្ដាប្រទេសទាំងនេះ បានឈប់ផ្តល់នូវពេលវេលា សម្រាប់រដ្ឋាភិបាលក្រុងកៀវ សម្រាប់ការចូលរួម នៅក្នុងអង្គការសម្ពន្ធភាពសន្តិសុខ ដែលនាំឲ្យការផ្ទុះកំហឹង ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky)។ ការរៀបចំកញ្ចប់ជំនួយសន្តិសុខទាំងនេះ នឹងរួមបញ្ចូលទាំងឧបករណ៍ការពារ ការបណ្តុះបណ្តាល និង ការចែករំលែកព័ត៌មានសម្ងាត់ ផងដែរ។G7 to announce long-term Ukraine security package at Nato summit - Saudi  Gazette

លោក រីស៊ី ស៊ូណាក់ ( Rishi Sunak) នាយករដ្ឋមន្រ្ដី ចក្រភពអង់គ្លេស បានបញ្ជាក់ ថា កញ្ចប់ជំនួយសន្ដិសុខ រយៈពេលវែង សម្រាប់អ៊ុយក្រែន នឹងផ្ញើសារដ៏ខ្លាំងក្លាមួយ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

ការរៀបចំកញ្ចប់ជំនួយសន្តិសុខ ជាមួយអ៊ុយក្រែន បានកើតឡើង ក្រោយពេលលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បានខឹងសម្បាយ៉ាងខ្លាំង ប្រឆាំងនឹងការស្ទាក់ស្ទើររបស់អង្គការណាតូ នៅក្នុងការផ្តល់នូវពេលវេលាដ៏ជាក់លាក់ សម្រាប់អ៊ុយក្រែន ចូលរួមជាមួយសម្ពន្ធភាពយោធាមួយនេះ។NATO-Gipfel in Vilnius - G7-Staaten wollen Erklärung zu  Sicherheitsgarantien für die Ukraine abgeben

មេដឹកនាំក្រុមប្រទេស G7 នឹងចុះហត្ថលេខា លើសេចក្តីប្រកាស នៅទីក្រុងវិលនីស (Vilnius) នៅថ្ងៃពុធ នៅក្រៅកិច្ចប្រជុំកំពូលការពារជាតិរបស់អង្គការណាតូ នាថ្ងៃទី២។

លោកនាយករដ្ឋមន្រ្ដី ចក្រភពអង់គ្លេស បានថ្លែង នៅមុនជំនួបជាមួយលោកប្រធានាធិបតី ហ្សេឡែនស្គី នៅថ្ងៃពុធ ថា «សម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងកៀវ កំពុងតែបង្កើននូវការរៀបចំកញ្ចប់ជំនួយ រយៈពេលវែង ជាផ្លូវការរបស់ខ្លួន សម្រាប់ការពារអ៊ុយក្រែន។ យើងនឹងមិនអាចមើលឃើញនូវការកើតឡើងជាដដែលៗ ចំពោះអ្វីដែលបានកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រកាស នាពេលនេះ ចង់បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង នៅក្នុងការធានា ថា អ៊ុយក្រែន នឹងមិនត្រូវទុកឱ្យរងគ្រោះ សម្រាប់ប្រភេទអំពើឃោរឃៅរបស់រុស្ស៊ី ធ្វើមកលើប្រទេសមួយនេះ ម្តងទៀតនោះឡើយ»។As NATO's leaders gather in Vilnius, Ukraine will dominate everything

ក្រុមមន្រ្ដី ចក្រភពអង់គ្លេស បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងឡុងដ៍ នឹងដើរនាទីនាំមុខគេ នៅក្នុងកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងដៃគូ G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង សហរដ្ឋអាមេរិក។ រីឯព័ត៌មានលម្អិត ត្រូវគេរំពឹង ថា នឹងប្រកាស នៅថ្ងៃពុធនេះ។

នៅមុននេះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតី សហរដ្ឋអាមេរិក បានស្នើនូវគំរូមួយសម្រាប់អ៊ុយក្រែន មានលក្ខណៈស្រដៀងគ្នា ទៅនឹងកិច្ចព្រមព្រៀង រវាងក្រុងវ៉ាស៊ីនតោន ជាមួយនឹងអ៊ីស្រាអែល។ ក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាផ្តល់ជំនួយយោធា មានទំហំទឹកប្រាក់ ចំនួន ៣,៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំ រយៈពេលមួយទសវត្សរ៍។ ប៉ុន្ដែបញ្ហានេះ មិនដូចជាសមាជិកភាពរបស់អង្គការណាតូ ព្រោះករណីនេះ មិនរាប់បញ្ចូលជាមួយឃ្លាមួយ សម្រាប់កំណត់គោលដៅលើជំនួយរបស់ប្រទេសជាតិ នៅក្នុងអំឡុងរងការវាយប្រហារនោះឡើយ។

G7 to ratify long-term security guarantees for Ukraine at NATO summit in  Vilnius | Ukrainian news

ក្រុមប្រទេស G7 បានប្រកាស អំពីការរៀបចំកញ្ចប់ជំនួយ រយៈពេលវែង សម្រាប់រដ្ឋាភិបាលក្រុងកៀវ ក្រោយពេលអង្គការណាតូ បានបញ្ជាក់ ថា អ៊ុយក្រែន អាចនឹងចូលរួមជាមួយសម្ពន្ធភាពយោធាមួយនេះបាន ខណៈសម្ពន្ធមិត្តព្រមព្រៀង និង មានលក្ខខណ្ឌជាច្រើន ត្រូវប្រឈមមុខ។ រដ្ឋាភិបាលក្រុងកៀវ បានទទួលស្គាល់ ថា អ៊ុយក្រែន មិនអាចចូល ជាសមាជិករបស់អង្គការណាតូ នាពេលនេះ ខណៈកំពុងតែធ្វើសង្គ្រាម ជាមួយនឹងរុស្ស៊ី។ ប៉ុន្ដែអ៊ុយក្រែន ចង់ចូលរួមឲ្យបានឆាប់ តាមអ្វីដែលអាចធ្វើទៅបាន ក្រោយការបញ្ចប់សង្គ្រាមនេះ៕