រាជធានីបាងកក៖ អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ តែងតែប្រកាស អំពីការចង់ធ្វើមាតុភូមិនិវត្ដន៍ ចូលមករស់នៅក្នុងប្រទេសកំណើតរបស់គាត់វិញ ក្រោយការនិរទេសខ្លួន ទៅរស់នៅក្រៅប្រទេស ដោយខ្លួនឯង អស់រយៈពេលជិត២០ឆ្នាំកន្លងមក ចាប់តាំងពីពួកយោធា បានធ្វើរដ្ឋប្រហារ ទម្លាក់គាត់ចេញពីតំណែងនោះមក ប៉ុន្ដែផែនការរបស់គាត់ នឹងត្រូវពន្យារពេលទៅ ដើម្បីបញ្ចៀសនូវភាពចលាចលនយោបាយ ខណៈមានភាពមិនប្រាកដប្រជា សម្រាប់បេក្ខភាពរបស់មេបក្សប្រឆាំងឈ្នះឆ្នោត ក្លាយជានាយករដ្ឋមន្រ្ដី និង បង្កើតរដ្ឋាភិបាលចម្រុះថ្មី ហើយអាជ្ញាធរថៃ ក៏ត្រៀមខ្លួន សម្រាប់ការមកដល់របស់គាត់ផងដែរ។Thailand's ex-PM Thaksin shakes up election with talk of return | Reuters

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ថា បើតាមលោកស្រី ផេថុងថាន ស៊ីណាវ៉ាត (แพทองธาร ชินวัตร Paetongtarn Shinawatra) បានឲ្យដឹង ថា ការធ្វើមាតុនិវត្ដន៍ មកកាន់ប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រី ដែលកំពុងតែនិរទេសខ្លួន រស់នៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra) នៅតែបន្ដដំណើរការដដែល។ ប៉ុន្តែផែនការនេះ ទំនងជាត្រូវពន្យារពេលបន្តិច ដើម្បីបញ្ចៀសនូវភាពវឹកវរខាងនយោបាយ។

លោកស្រី ផេថុងថាន ស៊ីណាវ៉ាត បានបញ្ជាក់ ថា ឪពុករបស់លោកស្រី បានបញ្ជាក់ ក្រោយការសន្ទនាគ្នា កាលពីយប់ ថ្ងៃអង្គារ ថា គាត់នឹងនៅតែមានគម្រោង វិលត្រឡប់មកកាន់ប្រទេសកំណើតវិញដដែល ក្រោយការនិរទេសខ្លួន អស់រយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ។ បើទោះជាយ៉ាងណា ផែនការនេះ អាចនឹងត្រូវពន្យារពេល ដោយសារតែលោកឪពុករបស់លោកស្រី សុខចិត្តរង់ចាំ រហូតដល់ស្ថានការណ៍នយោបាយ នៅក្នុងប្រទេសថៃ មានស្ថិរភាពជាងនេះបន្ដិចសិន។Thai politics heats up as Thaksin returns

លោកស្រី ផេថុងថាន ស៊ីណាវ៉ាត ជាបេក្ខនារីមួយរូប នៅក្នុងចំណោមបេក្ខជនចំនួន៣នាក់ សម្រាប់ឈរឈ្មោះកាន់កាប់តំណែងនាយករដ្ឋមន្រ្ដីរបស់គណបក្សភឿថៃ ដែលបានឈ្នះសំឡេង ភាគច្រើនលំដាប់ទី២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ថា «ឪពុករបស់លោកស្រី ប្រាកដជានឹងវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ។ ប្រសិនបើគាត់មិនមក នៅក្នុងខែកក្កដា ទេនោះ គាត់នឹងអាចពន្យារពេលបន្តិច។ យើងនឹងឃើញ ថាតើការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ទៅយ៉ាងណា?»។

លោកស្រី ផេថុងថាន បានបន្ថែម ថា លោក ថាក់ស៊ីន មិនបាននិយាយ ថា តើគាត់នឹងវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ ក្រោយការបោះឆ្នោត ឬ ពេលណារដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង នោះឡើយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គាត់មិនចង់ឱ្យការវិលត្រឡប់របស់គាត់ បង្កឲ្យមានបញ្ហានយោបាយណាមួយនោះដែរ។2023 Thai Election Results: An Opposition Win but Unclear Path Ahead

ពាក្យចចាមអារ៉ាមជាច្រើន បានលេចឡើង ថា លោក ថាក់ស៊ីន នឹងវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ នៅក្នុងពេលដ៏ឆាប់ៗនេះ។ ប៉ុន្ដែពាក្យទាំងនេះ បាននាំឲ្យមានការចាប់អារម្មណ៍ជាថ្មី ពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅសប្តាហ៍នេះ ស្របពេលនឹងមានច្បាប់ថតចម្លង នៃការរៀបចំសន្តិសុខ សម្រាប់កិច្ចប្រជុំមួយ ហើយត្រូវបានអ្នកសារព័ត៌មាន ទទួលបាន កាលពីថ្ងៃពុធ។

របៀបវារៈ នៃកិច្ចប្រជុំ នៅថ្ងៃទី១២ ខែកក្កដា រួមមាន នីតិវិធីត្រូវអនុវត្ត នៅក្នុងករណីមានការមកដល់ នៃបុគ្គលមិនត្រូវបានបញ្ចេញឈ្មោះ ដែលប្រឈមនឹងដីកាចាប់ខ្លួន។ ច្បាប់ថតចម្លងនោះ ក៏បានរាយបញ្ជីឈ្មោះផ្លូវ អាចធ្វើទៅបានចំនួន៦ សម្រាប់ការដឹកជញ្ជូនមនុស្សនោះ ដោយចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ឬ ដុនមឿង ឆ្ពោះទៅកាន់គោលដៅផ្សេងៗ នៅក្នុងរាជធានីបាងកក រួមទាំង តុលាការកំពូល និង ពន្ធនាគារបាងកក ផងដែរ។Thai election: promising policies or empty promises?

លោក វីសសានុ គ្រឿងង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងយុត្តិធម៌ បានបញ្ជាក់ ថា ទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ កំពុងតែរៀបចំ សម្រាប់ព្រឹត្ដិការណ៍ចាំបាច់ នៃការវិលត្រឡប់របស់លោក ថាក់ស៊ីន ដោយសារតែនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែង បានផ្សព្វផ្សាយ ជាសាធារណៈ អំពីផែនការរបស់គាត់ កាលពីខែមុន។

លោកឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) បានបញ្ជាក់ ថា ការរៀបចំបែបនេះ ក្លាយជារឿងធម្មតា ព្រោះលោក ថាក់ស៊ីន កំពុងតែប្រឈមមុខនឹងការជាប់ពន្ធនាគារ។ គេក៏រំពឹង ថា លោក ថាក់ស៊ីន នឹងទាក់ទងជាមួយអាជ្ញាធរថៃស ខណៈគាត់បានបញ្ចប់ផែនការរបស់គាត់។Wissanu Krea ngam - Alchetron, The Free Social Encyclopedia

លោក ថាក់ស៊ីន ស៊ីណាវ៉ាត នាយករដ្ឋមន្រ្ដីថៃ ត្រូវបានបណ្ដេញពីអំណាច ដោយរដ្ឋប្រហារយោធា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅ ដោយនិរទេស ដោយខ្លួនឯង នៅក្រៅប្រទេសរហូតមកដល់ពេលនេះ។ ថ្វីត្បិតតែលោក ថាក់ស៊ីន អស់អំណាចក៏ពិតមែន ប៉ុន្ដែបេះដូងរបស់ប្រជាជាតិថៃ នៅតែគាំទ្រគាត់យ៉ាងច្រើនដដែល៕