ប្រទេសថៃ ៖ កាលពីខែឧសភា ឆ្នាំ២០២៣ រដ្ឋាភិបាលថៃបានជំរុញឱ្យមានការចុះបញ្ជីក្រម៉ាជាមួយអង្គការយូណេស្កូ សម្រាប់ទុកជាមរតកវប្បធម៌របស់ថៃ ព្រោះពលរដ្ឋថៃគ្រប់រូបបានស្គាល់ពីផលប្រយោជន៍របស់ក្រម៉ា ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក បានស្នើឱ្យក្រម៉ាដែលអាចប្រើជាប្រយោជន៍ច្រើនយ៉ាងក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋថៃ ដើម្បីចុះឈ្មោះជាសម្បត្តិវប្បធម៌របស់មនុស្សជាតិក្នុងអង្គការយូណេស្កូ ។Oops! Culture Ministry deletes website suggestion that traditional Thai  garment could be used to commit suicide | Thaiger

តាមការពិចារណាពីគុណតម្លៃរបស់ក្រម៉ាពីគ្រប់ភូមិភាគ និងទីប្រជុំជនក្នុងប្រទេសថៃឃើញថា ក្រម៉ាអាចប្រើប្រាស់ធ្វើជាប្រយោជន៍បានច្រើន ងាយស្រួលរកទិញ និងមានទំនាក់ទំនងគ្នាក្នុងជីវភាពរស់នៅរបស់ពលរដ្ឋថៃ ។ ហេតុនេះ កាលពីខែឧសភា ឆ្នាំ២០២៣ លោក ប្រយុទ្ធ ចាន់អូចា បានលើកសរសើរភ្នាក់ងារពាក់ព័ន្ធ ដែលបាននាំយកក្រម៉ាមកបង្ហាញក្នុងពិធីមួយនៅទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងពិធីនេះ ប្រទេសថៃបានបង្ហាញពីប្រវត្តិរបស់ក្រម៉ា ដែលបានប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋថៃ រហូតអ្នកចូលរួមពិធីនេះជាច្រើននាក់នាំគ្នាទះដៃ និងសុំថតរូបទុកជាអនុស្សាវរីយ៍ ។

គួរបញ្ជាក់ថា នៅសម័យមុន ពលរដ្ឋថៃបានប្រើប្រាស់ក្រម៉ាសម្រាប់ងូតទឹក ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ពលរដ្ឋថៃបានកែច្នៃក្រម៉ាធ្វើជាកាបូប សម្លៀកបំពាក់ និងប្រដាប់តែងខ្លួនផ្សេងៗ ជាពិសេស គេសង្កេតឃើញមានការបង្ហាញក្រម៉ានៅពិធីបង្ហាញម៉ូដសម្លៀកបំពាក់កាន់តែច្រើន ។ ហេតុនេះ ក្រម៉ាត្រូវបានប្រទេសថៃចាត់ទុកថាជា Soft Power របស់ខ្លួនផងដែរ ។Pha Khao Ma to Be Proposed for UNESCO's Intangible Cultural Heritage List

ប្រទេសថៃបានត្រៀមចុះបញ្ជីក្រម៉ាជាមួយអង្គការយូណេស្កូ តាំងពីឆ្នាំ២០២២ មកម៉្លេះ ដោយប្រទេសថៃលើកឡើងថា ពលរដ្ឋខ្លួនបានប្រើប្រាស់ក្រម៉ាអស់រយៈពេលយូរយាណាស់មកហើយ ហើយពលរដ្ឋថៃទទួលបានវប្បធម៌ប្រើប្រាស់ក្រម៉ាពីអាជីវករជនជាតិពឺសៀរក្នុងសម័យអយុធ្យា ។ ប្រទេសថៃលើកឡើងថា បើតាមការកត់ត្រារបស់ជនជាតិចិននាសម័យអង្គរវត្តបញ្ជាក់ថា ពលរដ្ឋខ្មែរមិនស្គាល់ពីការដេរប៉ាក់ និងការប្រើប្រាស់ក្រណាត់ទេ ដែលខុសពីពលរដ្ឋសៀមអាចធ្វើបានទាំងពីរយ៉ាង ។ ហេតុនេះ ថៃមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់តាំងពីសម័យអតីតកាលមកម៉្លេះ ហើយថៃនឹងមានប្រៀបជាងប្រទេសផ្សេងទៀត ក្នុងការចុះក្រម៉ាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ។Very Thai summed up in just a loincloth - Thailand NOW

ប្រទេសថៃលើកឡើងបន្តថា បើថៃអាចចុះឈ្មោះក្រម៉ាជាមួយអង្គការយូណេស្កូបានជោគជ័យនោះ នឹងធ្វើឱ្យការសម្លៀកពាក់របស់កីឡាករគុនខ្មែរ និងសម្លៀកបំពាក់ប្រចាំជាតិរបស់កម្ពុជារងផលប៉ះពាល់មិនខាន ៕

ប្រភព៖ CH7HD