អាហ្វ្រិកខាងត្បូង ៖ ទីផ្សាររថយន្តអគ្គិសនីនៅអាហ្វ្រិកខាងត្បូងកំពុងតែរីកចម្រើន ហើយធ្វើឱ្យនៅរយៈពេលប៉ុន្មានខែមុននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើនរបស់ប្រទេសចិន រួមទាំងក្រុមហ៊ុន BYD ផងដែរបានឈានជើងចូលមកកាន់ទីផ្សារអាហ្វ្រិកខាងត្បូង ។BYD launches Dolphin in Brazil, enters South African EV market with Atto 3  - CnEVPost

Build Your Dreams ឬគេស្គាល់ឈ្មោះថា BYD គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីចុងក្រោយគេ ដែលបានចូលមកកាន់ទីផ្សារអាហ្វ្រិកខាងត្បូង ។ សម្រាប់រថយន្តអគ្គិសនី១០០% យីហោ Atto 3 នាយកប្រតិបត្តិក្រមហ៊ុន BYD លើកឡើងថា អាហ្វ្រិកខាងត្បូងបានរីកចម្រើនផ្នែកឧស្សាហកម្មរថយន្ត ហេតុនេះ ការចូលមកកាន់ទីផ្សារអាហ្វ្រិកខាងត្បូង គឺជាពេលវេលាសមរម្យក្នុងការនាំយកបច្ចេកវិទ្យា និងរថយន្តរបស់ BYD មកកាន់ទីនេះ ។ ក្រុមហ៊ុនមានទំនុកចិត្តថា នឹងអាចបំពេញចិត្តពលរដ្ឋអាហ្វ្រិកខាងត្បូងនាពេលឆាប់ៗ ។The BYD Atto 3 Has Launched In South Africa, Starting At Just R768,000  ($40,941) - CleanTechnica

បច្ចុប្បន្ន ពលរដ្ឋអាហ្វ្រិកខាងត្បូងចាប់ផ្តើមចាប់អារម្មណ៍រថយន្តអគ្គិសនីកាន់តែច្រើន មនុស្សភាគច្រើនចង់ទិញរថយន្តអគ្គិសនី ប៉ុន្តែពួកគេមិនទាន់មានប្រាក់គ្រប់គ្រាន់ដើម្បីទិញរថយន្តទេ ព្រោះវាមានតម្លៃខ្ពស់ គឺស្មើប្រមាណ១សែនដុល្លារអាមេរិក ។ ដូច្នេះ ក្រុមហ៊ុន BYD បានកំណត់តម្លៃលក់រថយន្តយីហោ Atto3 ប្រមាណតែ៤៥.០០០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលរថយន្តនេះបានបញ្ចុះតម្លៃជិតពាក់កណ្តាល ។The BYD Atto 3 Has Launched In South Africa, Starting At Just R768,000  ($40,941) - CleanTechnica

សហស្ថាបនិកក្រុមហ៊ុន Everlectric របស់អាហ្វ្រិកខាងត្បូងលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក ចំនួនការលក់រថយន្តអគ្គិសនីនៅអាហ្វ្រិកខាងត្បូងបានកើនឡើងជិត២ដង ហើយបានរីកលូតលាស់ជាបន្តបន្ទាប់ ។ រថយន្តយីហោផ្សេងៗគ្នា រួមទាំងយីហោ Mercedes, Benz, BMW និង Audi កំពុងសម្លឹងមកកាន់ទីផ្សារកំពុងរីកលូតលាស់នៅអាហ្វ្រិកខាងត្បូង ។

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តបានលើកឡើងដូចគ្នាថា ទីផ្សាររថយន្តអគ្គិសនីនៅអាហ្វ្រិកខាងត្បូងរឹងមាំខ្លាំង និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយក៏ជាតម្រូវការរបស់មនុស្សគ្រប់វ័យ និងគ្រប់មុខរបរ ប៉ុន្តែបញ្ហានៅត្រង់វាមានតម្លៃខ្ពស់ ។ ទោះយ៉ាងណា បច្ចេកវិទ្យាបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងមានរថយន្តជាច្រើនយីហោបានចូលមកកាន់ទីផ្សារនេះ ដូច្នេះ វានឹងធ្វើឱ្យតម្លៃរថយន្តអគ្គិសនីធ្លាក់ចុះ ៕ ប្រភព ៖ Nation World