Home Blog Page 163

កងទ័ពថៃអនុវត្តច្បាប់អាជ្ញាសឹកកំណត់ពេលហាមពលរដ្ឋចំនួន៤ស្រុកក្នុងខេត្តស្រះកែវចេញពីលំនៅឋានជាដាច់ខាត

0

ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅតែវាយប្រ.ហារចូលដែនអធិបតេយ្យកម្ពុជាមិនឈប់ឈរ ដោយមិនខ្វល់ពីការរំលោ.ភច្បាប់អន្តរជាតិ មិនចាប់អារម្មណ៍ការអំពាវនាវរបស់ប្រទេសនានាឱ្យបញ្ចប់សង្គ្រា.មឡើយ ។ មេដឹកនាំថៃប្រកាន់ជំហររឹងរូសមិនឱ្យកងទ័ពដកថយជាដាច់ខាត ក្នុងគោលបំណងឈ្លានពា.នដណ្តើមទឹកដីកម្ពុជាទាំងកំរោល និងសា.ហាវព្រៃ.ផ្សៃបំផុត ។ ជាក់ស្តែង កងទ័ពបូព៌ាថៃបានអនុវត្តច្បាប់អាជ្ញាសឹកកំណត់ពេលវេលាហាមពលរដ្ឋនៅព្រំដែនខេត្តស្រះកែវចេញពីលំនៅឋាន ដើម្បីងាយស្រួលវាយប្រ.ហារកម្ពុជាតាមផែនការគ្រោងទុក ។

សារព័ត៌មាន Thairath រាយការណ៍ថា កាលពីថ្ងៃទី១០ ខែធ្នូ កងទ័ពបូព៌ាថៃ (ឬកងកម្លាំងបូរ៉ាផា) បានចេញសេចក្តីប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកកំណត់ពេលហាមពលរដ្ឋចំនួន៤ស្រុកក្នុងខេត្តស្រះកែវចេញពីលំនៅឋានជាដាច់ខាត ចាប់ពីម៉ោង៧យប់ រហូតដល់ម៉ោង៥ភ្លឺ ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែធ្នូ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។ ការអនុវត្តច្បាប់អាជ្ញាសឹកនេះ បន្ទាប់ពីកងទ័ពថៃសម្រុកវាយប្រ.ហារកម្ពុជាមិនបង្អង់ដៃ ថែមទាំងពង្រីកសមរភូមិប្រយុទ្ធស្ទើរតែគ្រប់បណ្តោយព្រំដែន ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 និង Gripen ។

មេបញ្ជាការកងទ័ពបូព៌ាថៃ លោក ដេឆាវង្ស អយុថាយ៉ា បានចុះហត្ថលេខាលើសេចក្តីប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី១០ ខែធ្នូ ដែលមានខ្លឹមសារថា ពលរដ្ឋចំនួន៤ស្រុកក្នុងខេត្តស្រះកែវ (ជាប់ខេត្តបន្ទាយមានជ័យ) ហាមចេញពីលំនៅឋានចាប់ពីម៉ោង៧យប់ រហូតដល់ម៉ោង៥ភ្លឺ ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែធ្នូ ដើម្បីសុវត្ថិភាព សន្តិសុខ និងចៀសផុតការគំរាមកំហែងពីប្រទេសជិតខាង ។ ការអនុវត្តចច្បាប់អាជ្ញាសឹកនេះក្នុងគោលបំណងការពារអធិបតេយ្យ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ ។

ខាងក្រោមនេះជាខ្លឹមសារក្នុងសេចក្តីប្រកាសអនុវត្តច្បាប់អាជ្ញាសឹករបស់កងទ័ពបូព៌ាថៃ ៖

១-ហាមចេញពីលំនៅឋានតាមពេលវេលាកំណត់ ចាប់ពីម៉ោង៧យប់ រហូតដល់ម៉ោង៥ភ្លឺ សម្រាប់ពលរដ្ឋនៅស្រុកចំនួន៤ក្នុងខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា រួមមាន ៖ ស្រុកតាប្រាយ៉ា, ខូកស៊ូង, អារញ្ញប្រាថេត និងឃ្លងហាត ។
២-ចាត់វិធានការតាមច្បាប់អាជ្ញាសឹកយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងតំបន់ គ្រប់គ្រងពលរដ្ឋ ត្រួតពិនិត្យតំបន់គ្រោះថ្នាក់ និងអសន្តិសុខ ។
៣-សេចក្តីប្រកាសនេះអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា គឺចាប់ពីថ្ងៃទី១០ ខែធ្នូ រហូតដល់មានការជូនដំណឹងជាថ្មី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ មន្ត្រីច្រកព្រំដែនខេត្តស្រះកែវបានបើកទ្វារព្រំដែនឱ្យពលករខ្មែរជាច្រើននាក់ដែលធ្វើការនៅផ្សាររុងក្លឿ និងពលករមកពីបណ្តាខេត្តផ្សេងទៀតត្រឡប់មកប្រទេសកម្ពុជាវិញ តាំងពីពេលល្ងាចរហូតដល់ព្រលប់ បន្ទាប់ពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃតានតឹងខ្លាំង ។

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺភាគីថៃបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធារហូតមកដល់ព្រឹកថ្ងៃទី១១ ខែធ្នូ ។ ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ថៃ និងការដាក់ពង្រាយកងទ័ពដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ។

កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យកម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕

លីម តិចម៉េង លើកដៃសំពះអង្វរកុំឱ្យមានការថតបង្ហោះការចល័តសព្វាវុ.ធ

0

តឹងចិត្តតឹងទ្រូងនឹងជនមួយចំនួនតូចដែលចង់បានការ Like ការ Share លើបណ្តាញសង្គមបង្ហោះការចល័តសព្វាវុធ តារាចម្រៀង លីម តិចម៉េង បង្ហោះវីដេអូលើកដៃសំពះសុំអង្វរឱ្យគោរពតាមការណែនាំរបស់រដ្ឋាភិបាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9-GmKJR2d3ijXx3LQ2YaNp3zx95yV6qTW3Mx5fZsPWg9aJPnhXfKs-SzuvcAPVtep1vojjm8DCZPG8LQ8I2cSg_Jx0tDRTbmNO6VLr2mOhBDD4l5qsU9KA_lUqaw_glTVSFCGMbip6S1RR1aimQ7EMMz8wGCRzr6EeRWOte_SrwT29MJzzUguk-JhVkz/s1440/image_2025-12-10_15-19-02.png
នៅថ្ងៃទី១០ ខែធ្នូ តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានលើកដៃសំពះអង្វរសុំចិត្តកុំឱ្យថតការចល័តទ័ព ចល័តសព្វាវុធ តាមការស្នើសុំរបស់ក្រសួងការពារជាតិ។ តារាចម្រៀងរូបនេះថា Views Like Share មិនបានយកទៅណានោះទេហើយក៏មិនចំណេញប៉ុន្តែផ្ទុយមកវិញធ្វើឱ្យប៉ះពាល់ដល់អ្នកនៅជួរមុខ។ មកទល់នឹងពេលនេះ តិចម៉េង ថាខ្លួនបានអង្គុយតាមដានព័ត៌មានហើយនៅតែឃើញមានការបង្ហោះ ឆ្លៀតថតបង្ហោះនៅលើទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkVd_dfg9LudhRucBXEe3e6YG35jddSnoW_s8WgVQBfzRa4PmL9QJuKXGq-2HfO2RG0ccDuzhHBuIvfpRI4t6ZGNz41bpEXI3mHLnAaa94BuMmfk7LuGflam9Q8p0peTd_P9NZ_VjHSSe4AQC1nARpGmEyZfXl6P7U5GH842BCrR3-0iiHj3LhzntlUk7_/s1440/image_2025-12-10_15-19-00.png

ជាមួយគ្នានេះ លីម តិចម៉េង បានបន្ថែមទៀតថាប្រសិនជាសាធារណជនបានឃើញមានការបង្ហោះអ្វីដែលជាបម្រាមរបស់រាជរដ្ឋាភិបាល កុំចូលទៅ Share តែជាការ Report ទៅលើជនដែលស្រែកឃ្លានងប់នឹង Views។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6eKkqrksAq3E_aA557tQki0qmGpyljl9GnWCl1hs0s3OHSxKQWhb-CZy0QsXfd9gwzr2AGqJz_INI5tVx-0t6dvlHwT-UGxGttDFbfpfDTLLzu7eAP9ESAevqe6i19gwTlo58zM5lOEDQ62OdLVVycckfwa3G8j420Yke_5KsyzjqQ95w3URsxo0yRRtd/s1280/image_2025-12-10_15-11-47.png
តាមការអំពាវនាវរបស់ក្រសួងការពារជាតិ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕

ទេព ពិសិដ្ឋ សម្រេចបន្តទទួលការងារដើម្បីរកចំណូលបន្ថែមជួយគ្រួសារនិងសង្គមជាតិ

0

ស្របពេលស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនសិល្បករមួយចំនួនបានសម្រេចចិត្តផ្អាកការងារជាបណ្តោះអាសន្ន ប៉ុន្តែសម្រាប់តារាចម្រៀង ទេព ពិសិដ្ឋ បានប្រកាសថាលោកនឹងបន្តទទួលការងារជាធម្មតាដើម្បីរកប្រាក់ចំណូលជួយគ្រួសារនិងសង្គមជាតិ។ ការសម្រេចចិត្តរបស់តារាចម្រៀងរូបនេះមានមតិភាគច្រើនគាំទ្រ។ មិនត្រឹមតែ ទេព ពិសិដ្ឋ ប៉ុណ្ណោះទេដែលបន្តសកម្មភាពការងារសិល្បករមួយចំនួនទៀតក៏បន្តទទួលការងារដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1lQTZ_mM1PgLAqdcOEFIUgpO1pCvaFpJp8YuSQPJXwm8-2MXcQcTbEV-j2eZ9xg8TlxOnB-1-DlVx74ajWckv1cy-3RfTi4giwy9s1Wxvm1KWrPhQp0zJqXI39ruAfC6gcenqmIvaq20VbpYS5oogDGM-yLrPETSnvLxDvoL2RE1vKggfopBDxlHeJ7RT/s2048/image_2025-12-10_15-39-44%20(2).png
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ តារាចម្រៀង ទេព ពិសិដ្ឋ បានប្រកាសនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំគិតថាខ្ញុំមិនអាចផ្អាកការងារបានទេ ខ្ញុំបាទ ទេព ពិសិដ្ឋ នៅតែបន្តទទួលការងារជាធម្មតា ហើយនេះក៏ជាផ្លូវតែមួយគត់ដែលអាចឱ្យខ្ញុំមានឱកាសរកចំណូលបន្ថែមក្នុងការចូលរួមជួយគ្រួសារ និង ជាតិ»។ សំណេររបស់ម្ចាស់បទ «យប់ស្ងាត់» មានមនុស្សជាច្រើនយល់ស្របនូវការលើកឡើងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVeQlAXhNuJKBy1UJfpB-VkB-KTDI6G8d_gFvVS2jaGDj5qK18eR6-rbnVM22pAYUaX5m37Pr0YR3trhej3DfDzVME1aGAYFIVqxZiFZz1wa233qphmR2op0LsHN5Pfa9HPDdUkDHEfCTdNNV2s-h1bOXQkwRCbXtsualhkO-FLHAjwxRkttdN4_xLGKgj/s2048/image_2025-12-10_15-39-48.png

គណនីបណ្តាញសង្គមមួយបានបញ្ចេញមតិដែរថា «មានអ្នកជួយ មានអ្នករកលុយ មានអ្នកចេញកំលាំង នេះជាវិធីសាស្ត្រល្អមួយ»។ អ្នកគាំទ្រផ្សេងទៀតបានផ្តល់យោបល់ដល់ ទេព ពិសិដ្ឋ ឱ្យបន្តសកម្មភាពដដែលប៉ុន្តែកាត់បន្ថយការបង្ហោះនៅលើបណ្តាញសង្គមព្រោះអាចមានអ្នកខ្លះបញ្ចេញមតិរិះគន់។ ជាមួយនឹងការប្រកាសទទួលការងារជាធម្មតា ទេព ពិសិដ្ឋ គឺតែងតែជួយស្បៀងដល់ជនភៀសសឹកមិនថាការផ្ទុះសង្គ្រាមលើកនេះឬលើកមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWFssK9DF_osTw3V6QlrSmwVlGKfFz6mhrk1-0eUHjImWYjQthelIyXyyBY21kUpmxQgGOucul5JB7uw5Xr5ggjUsPAe91SQAsVd666T50UlpheKKHyrUdyiQaFazL4w7-fYT48K9h2TOfcaqclOKho_03DwFHEpnyyH2t5P4Dd6Baka8WCXCjpBWZJ3mS/s854/image_2025-12-10_13-39-03.png

មិនត្រឹមតែ ទេព ពិសិដ្ឋ ប៉ុណ្ណោះដែលនៅតែទទួលការងារជាធម្មតាតារាចម្រៀងរ៉េប ហ្សេដេស NPN ក៏ប្រកាសទទួលការងារដូចគ្នា៕

ឡូរីន សង្សារ វណ្ណដា ប្រកាសធ្វើមូលនិធិជួយដល់ជនភៀសសឹក

0

កញ្ញា ឡូរីន សង្សារតារារ៉េប វណ្ណដា បានប្រកាសប្រមូលនិធិជាលើកដំបូងដើម្បីជួយដល់កងទ័ពនិងជនភៀសសឹក។ ជាមួយនឹងការប្រកាសនេះ ឡូរីន បានរួមចំណែលថវិកាផ្ទាល់ខ្លួនមុនចំនួន២០០០ដុល្លារ។ ជាមួយនឹងការប្រកាសនេះ ឡូរីន បញ្ជាក់ថាបើទុកចិត្តនាងអាចចូលរួមជាមួយនាងបានឬអ្នកណាក៏បានដែលមហាជនទុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsTRl22pGYtSV9KckKBOIT4QmLdJRlC5tKX0VMMgvwqyv5xNEaro7mk9fP0XY4vc3yjlia6st198VRBMAnsdzmovbHL24Sm13EOGMKLrN2rrj8wkF1Z9oMS_ljCJi_U38mfkVXyizOofqf3OFPhTqPlBsB_xRw1V4FPbNcpyGIHj4uNiIC5XHu356bf54M/s1800/image_2025-12-10_16-31-37.png

រសៀលថ្ងៃទី១០ ខែធ្នូ ឡូរីន បានប្រកាសនៅលើបណ្តាញសង្គមថា «បងប្អូនអាចចូលរួមថវិកាដើម្បីជនភៀសសឹកនិងវីរកងទ័ពជាមួយខ្ញុំនិងក្រុមការងារ។ ខ្ញុំបានរួមចំណែកនាងខ្ញុំផ្ទាល់ 2000$ ពួកយើងនឹងធ្វើរបាយការណ៍ ចំណូល-ចំណាយ និងគ្រប់គ្រងទៅលើគ្រឿងសំខាន់ប្រើប្រាស់ចាំបាច់»។ ឡូរីន បានបញ្ជាក់ទីតាំងស្ថិតនៅបឹងកក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsGGl-qpdybOK8Qg39UKRz16zLbwtrD7F-gZSSbh4Tx_YJVcMOcGv7ZfctS2xWSxx5MmJoofJLqo_q6uC10CjUjhWCXTueDx7-P3-m4isCghzaJQCuJokB90QrnipJv-ZcAo83rpcatZ6J1mAYxNIX5AEfTEhk2GBceYAhvl714ArFIEflymRI44rsSkyX/s2048/image_2025-12-11_08-35-26.png

បន្ថែមពីការបង្ហោះសំណេរ ឡូរីន បានចេញវីដេអូបន្ថែមទៀតដោយនិយាយថាលើកនេះ នាងមានចិត្តចូលរួមហើយនឹងទៅដល់ទីតាំងផ្ទាល់ដើម្បីទិញអីវ៉ាន់ ខណៈពេលនេះក្រុមការងាររបស់នាងកំពុងរៀបចំអីវ៉ាន់ដែលផ្តោតសំខាន់ទៅលើរបស់ប្រើប្រាស់ចាំបាច់។ ឡូរីន ថាប្រសិនជាទុកចិត្តនាងអាចចូលរួមជាមួយនាងបាន ហើយក៏អាចចូលរួមជាមួយនឹងអ្នកណាដែលទុកចិត្ត។ ឡូរីន បញ្ជាក់ថានាងនឹងទៅដល់ទីតាំងផ្ទាល់ដើម្បីចូលរួមចំណែកជាមួយនឹង Influencer ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaMaoQ_n_j_NZzA4CTAM4MRqOQYOaYwErH1vqHtCeJKbXA4gWRmilfWW8C0RLOKV6ZTQMMaNnbnbFr3SIXsyba4CVubxFRIYH7F-O2oXFUmU0iIZTvVxpekQM7jD_MXWi4_ZkAS3MdfIiqf4rlB2enPUhSU0f5pm_G1sKrD3d3qc5pg-PJTSs2-lL7bZdh/s2048/image_2025-12-11_08-35-27.png

គួរបញ្ជាក់ផងដែរថា Influencer សិល្បករសិល្បការិនីជាច្រើនរូបបានជួយគ្នាយ៉ាងសស្រាក់សស្រាំរៀបចំស្បៀង សម្ភារៈចាំបាច់ជួយដល់ជនភៀសសឹកដែលមានទីតាំងនៅ Eatmore បឹងកក់៕

ឈឺចា.ប់ណាស់! ថៃបានបំផ្លា.ញប្រាសាទតាក្របីឲ្យដួលរៀបស្ទើដល់ដីហើយនៅពេលនេះ

0

សូមពិភពលោកថ្កោលទោ.សនូវទង្វើឈ្លានពានដ៏អសីលធម៌ និងសា.ហាវព្រៃ.ផ្សៃរបស់ថៃ! ពេលនេះប្រាសាទតាក្របីដែលបន្សល់ទុកដោយដូនតាខ្មែរមានអាយុកាលខ្ទង់ពាន់ឆ្នាំបានបែ.កបា.ក់ខូចខាតទ្រង់ទ្រាយស្ទើតែទាំងស្រុង ដោយសារការបា.ញ់បំផ្លា.ញ់ពីសំណាក់យោធាថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVhRuIL_pi0jVSpPcUJ8juEcFDh1d_bI2bgfwRVjhCUjkQIRWM8312Dnb6pA6EE-CTLXy7oNIRECA4X6jMP3Xm0hCCGCEpg1pQOeuBC1DMC75yZpgWZMWsd6DMN8aWoAZqexQte8kx4WVPl7fFPB3HPLK9Pdy25vARzN3psx5xzWUgN4aO181uzlFsfEW/s1280/photo_2025-12-11_09-00-16%20(4).jpg

យោងតាមការបង្ហោះរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញឲ្យឃើញពីស្ថានភាពរបស់ប្រាសាទតាក្របី បន្ទាប់ពីការទម្លាក់គ្រាប់មិនឈប់មិនឈររបស់ទាហានឈ្លានពានថៃ ថាមានសភាពមើលសឹងលែងយល់ថាជាប្រាសាទទៅហើយ។

តាមរយៈការបង្ហោះនោះ លោកបានសរសេថា យោធាថៃមិនមែនត្រឹមតែរំលោ.ភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិលនោះទេ យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។ យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg544o7Z-HZSa2aNjPNwzsSpCplupD2-FFuj0NNd1z7jvRGfi4aEuK28C-1v_4azZG4gaFhRSJwuWJVqz5mfKd4ESBgr2caNV6DBrTO6CKMo8TAEvWlZKKpMeS5rxG5CNc2D3DUmTFZUFfCaIidllGJTh1KUi2-hS82MmIchLxWnjscG5NgEVOP0KYOOYNv/s1280/photo_2025-12-11_09-00-16%20(3).jpg

ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការបញ្ជាក់ថា កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ថៃបានបង្កហេតុគ្រប់បែបយ៉ាងដើម្បីមួលបង្កាច់និងចោទប្រកាន់កម្ពុជាដើម្បីរកលេសឈ្លានពានកម្ពុជា។

សូមជម្រាបថា ការឈ្លានពានរបស់យោធាថៃ មិនត្រឹមតែបានបំផ្លាញនូវសម្បត្តិវប្បធម៌របស់កម្ពុជាតែមួយមុខនោះទេ ប៉ុន្តែពួកគេក៏បានធ្វើឱ្យកងកម្លាំងទាហាន និងជនស៊ីវិលកម្ពុជាស្លាប់ និងរបួសជាច្រើននាក់ ប៉ះពាល់ដល់ទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXY4mRIsPFKEbkZdx2iCuYYuH8hXAPcx3Y8dV9_kLvUBW_G0d5ZRFUNSafhF1YClsA8b5grEmPlGHeCbm2uIAg-0zs_BglYhtnWIuzuadsRw77XPf8-o-9BnWRwOkfM4nkv-o1Gzq8I69TBJbG7cmU1WoDGFgqpdDguwJrU-zQYr7WYu0PWPvRV_n4zLjT/s1280/photo_2025-12-11_09-00-16%20(5).jpg
តាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជានាព្រឹក ទី១១ ខែធ្នូនេះ ចំនួនជនស៊ីវិលកម្ពុជាដែលស្លា.ប់បានកើនដល់១០នាក់ហើយ ក្នុងនោះក៏មានទារកម្នាក់ផងដែរ និងបង្ករបួសស្នាមដល់មនុស្សជាង ៦០នាក់ផ្សេងទៀត។

បើតាមក្រសួងការពារជាតិ យោធាថៃ គឺនៅតែបន្តសកម្មភាពយ៉ាងគឃ្លើនទន្រ្ទានទឹកដីកម្ពុជាដោយបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដោយគិតចាប់តាំងពីម៉ោង៤ភ្លឺមក យោធាថៃចាប់ផ្តើមការបាញ់ប្រហារចូលទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រប្រាសាទខ្នា ដោយប្រើកាំភ្លើងធំ. បា.ញ់ផ្លោងគ្រាប់ចូលមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ដែលជាមូលដ្ឋានជនសុីចិលរស់នៅសុទ្ធសាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVCM7QsK2Xhz2ivgApGRo2DR83SUSsW7JGXrVeWW4OJvCYJowCt5ZW8HM3jxtdU5qZe0kTbD61F9U58q-QJ4aTsEoQydWdPOTZFQYks6rvbByYPIwF0V35Xh267qaeJ9r2A-wA958mFF2LaV7-bSTmK7tMXTpcNy66p-xrm4hKwbBzAmbvItgdsDzg9kkf/s1280/photo_2025-12-11_10-06-20.jpg

កម្ពុជាចាត់ទុកសកម្មភាពនេះ គឺជាការវាយប្រហារដ៏កំរោល មិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕

ត្រៀមៗ! កងទ័ពថៃប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីព្រំដែនខេត្តត្រាតជាបន្ទាន់នៅថ្ងៃទី១១នេះ ដើម្បីបើកការវាយប្រ.ហារយ៉ាងធ្ងន់ធ្ងរ

0

ប្រទេសថៃ ៖ ហ្វេសប៊ុកផេកខេត្តត្រាតរបស់ថៃបានបង្ហោះសារបន្ទាន់ថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ កងទ័ពថៃនឹងបើកការវាយប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងពង្រីកសមរភូមិប្រយុ.ទ្ធបន្ថែមទៀត ។ កងទ័ពថៃស្នើឱ្យពលរដ្ឋទាំងអស់ចូលរួមសហការ ដោយហាមយករបស់របរទៅប្រគល់ឱ្យកងទ័ពក្នុងតំបន់គ្រោះថ្នា.ក់, ហាមប្រើប្រាស់ទូរស័ព្ទដៃក្នុងតំបន់គ្រោះថ្នា.ក់ ពីព្រោះកងទ័ពកម្ពុជាអាចចាប់សេវាទូរស័ព្ទដៃវាយតបមកកងទ័ពថៃវិញ និងឱ្យពលរដ្ឋជម្លៀសចេញពីព្រំដែនខេត្តត្រាតឱ្យអស់ (ឬជម្លៀសចេញ១០០%) ។

ខេត្តត្រាតរបស់ថៃ ស្ថិតនៅជាប់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ។ បើគិតត្រឹមវេលាម៉ោង៩និង៤៩នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ នេះ ពលរដ្ឋថៃបានជម្លៀសចេញពីព្រំដែនខេត្តត្រាត ១០០% ហើយ បន្ទាប់ពីកងទ័ពថៃប្រកាសឱ្យពលរដ្ឋជម្លៀសចេញជាបន្ទាន់ពីស្រុកចំនួន៣ គឺស្រុកមឿង, ស្រុកបរ៉ៃ និងស្រុកឃ្លងយ៉ៃ ។

គួរបញ្ជាក់ថា មេដឹកនាំថៃបានរៀបចំផែនការសម្ងាត់ចោទប្រកាន់ និងទម្លាក់កំហុសលើកម្ពុជាមិនឈប់ឈរ ដើម្បីយកលេសបង្កសង្គ្រា.មជាថ្មីក្នុងគោលបំណងកេងចំណេញនយោបាយ បិទបាំងចំនួនពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូង និងបិទបាំងព័ត៌មានមេដឹកនាំថៃមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិ.ដ្ឋកម្មអនឡាញបរទេស ដោយបើកដៃឱ្យកងទ័ពបើកការវាយប្រ.ហារកម្ពុជាទាំងកំរោល មិនបង្អង់ដៃ ថែមទាំងពង្រីកសមរភូមិប្រយុ.ទ្ធស្ទើរតែពេញបណ្តោយព្រំដែន ។

ការបង្កសង្គ្រាមជាថ្មីរបស់កងទ័ពថៃពេលនេះកាន់តែមានទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរជាងមុន ដោយការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ បាញ់ផ្សែងពុល យន្តហោះចម្បាំង F-16 និង Gripen ដែលកងទ័ពថៃបានរៀបចំផែនការជាមុន ដើម្បីឈ្លានពានដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ។ សង្គ្រាមផ្ទុះឡើងម្តងទៀត គឺជាការរៀបចំរបស់មេដឹកនាំថៃសហការជាមួយកងទ័ព ដើម្បីរកសំឡេងឆ្នោតកាន់តំណែងបន្ត បន្ទាប់ពីមេដឹកនាំថៃរងការរិះគន់យ៉ាងខ្លាំងរឿងអសមត្ថភាពដឹកនាំប្រទេស និងភាពអាម៉ាស់រាប់មិនអស់ ។

ទោះជាប្រទេសជាច្រើន រួមទាំងមហាអំណាចអាមេរិក និងមហាអំណាចចិន អំពាវនាវឱ្យថៃបញ្ឈប់សង្គ្រាម ងាកមកគោរពកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ ចរចាសន្តិភាពជាមួយកម្ពុជា ប៉ុន្តែមេដឹកនាំថៃបដិសេធគ្រប់ការអំពាវនាវ ។ លើសពីនេះ ថែមទាំងព្យាយាមចោទប្រកាន់ និយាយបំភ្លៃ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំភ័ន្តភ្នែកអន្តរជាតិ ខណៈកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារទឹកដី បន្ទាប់ពីអត់ធ្មត់មិនតបត ។

ចាប់តាំងពីមុនបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលនិងខុសច្បាប់ កងទ័ពថៃបានបំពានគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ។ សំណាក់សហគមន៍អន្តរជាតិបានអំពាវនាវយ៉ាងទទូចឱ្យថៃប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះ ប៉ុន្តែថៃលែងទទួលស្គាល់កិច្ចព្រមព្រៀងដោយឯកតោភាគី ខណៈកម្ពុជានៅតែបន្តប្តេជ្ញាចិត្តម្តងហើយម្តងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត ។ នេះបញ្ជាក់យ៉ាងច្បាស់ថា តើកម្ពុជាឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ ៕

អង្គការយូណេស្កូ ជំរុញការការពារប្រាង្គប្រាសាទបុរាណខ្មែរដែលកំពុងរងការបំផ្លា.ញដោយថៃ

0

អង្គការយូណេស្កូ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងឡើងវិញរវាងកម្ពុជា និងថៃ រួមទាំងការប៉ះទង្គិចគ្នានៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVhRuIL_pi0jVSpPcUJ8juEcFDh1d_bI2bgfwRVjhCUjkQIRWM8312Dnb6pA6EE-CTLXy7oNIRECA4X6jMP3Xm0hCCGCEpg1pQOeuBC1DMC75yZpgWZMWsd6DMN8aWoAZqexQte8kx4WVPl7fFPB3HPLK9Pdy25vARzN3psx5xzWUgN4aO181uzlFsfEW/s1280/photo_2025-12-11_09-00-16%20(4).jpg
តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អង្គការយូណេស្កូបានឲ្យដឹងថា អង្គការសូមអំពាវនាវឱ្យមានការការពារបេតិកភណ្ឌវប្បធម៌របស់តំបន់គ្រប់ទម្រង់ទាំងអស់ជាបន្ទាន់ និងបានរំឭកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ ១៩៧២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg544o7Z-HZSa2aNjPNwzsSpCplupD2-FFuj0NNd1z7jvRGfi4aEuK28C-1v_4azZG4gaFhRSJwuWJVqz5mfKd4ESBgr2caNV6DBrTO6CKMo8TAEvWlZKKpMeS5rxG5CNc2D3DUmTFZUFfCaIidllGJTh1KUi2-hS82MmIchLxWnjscG5NgEVOP0KYOOYNv/s1280/photo_2025-12-11_09-00-16%20(3).jpg
អង្គការយូណេស្កូបានបញ្ជាក់ថា ខ្លួននឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ ដើម្បីធានាការការពាររបស់ប្រាសាទ។ ដើម្បីសម្រេចគោលដៅនេះ អង្គការយូណេស្កូបានជម្រាបដល់គ្រប់ភាគីពាក់ព័ន្ធអំពីកូអរដោនេភូមិសាស្ត្រនៃទីតាំងនានាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាទីតាំងដែលមានសារៈសំខាន់ជាតិ ដើម្បីជៀសវាងការខូចខាតដែលអាចកើតមាន។

ជាមួយគ្នានេះ អង្គការយូណេស្កូក៏បានបញ្ជាក់ពីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់តាមដែលលក្ខខណ្ឌអនុញ្ញាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhILzpaWi-E6Did0Gu4JGPi8qKFfLmF9hLYMd-n4abOYxQLHoxuczEa1we6iLUvzAV1Ovq3NThWJmdbcc1u2l8AsZvNPn-8OKNgd6ApvidZ7dfkaK8VYRsP5GBRdZHXrPvSiHcPNTsCkI1MGz3WXwVcz6Az0A7NEYtOZw1Jkp8YHM2hyphenhyphen07VFdMykOH_lNWq/s750/photo_2025-12-11_09-00-16%20(2).jpg
គួរជម្រាបថា ការថ្លែងពីក្ដីបារម្ភ និងទទូចឲ្យមានការការពារដូចខាងលើនេះ ធ្វើឡើងក្រោយពេលដែលយោធាថៃបានបើកការឈ្លានពានលើកម្ពុជាជាថ្មីម្ដងទៀត ដោយបានបើកការវាយប្រ.ហារយ៉ាងខ្លាំងក្លា និងព្យាយាមបំផ្លិចបំផ្លាញប្រាង្គប្រាសាទបុរាណខ្មែររួមមានប្រាសាទតាក្របី និងប្រាសាទព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYO6P0yU2q6Gs4bwnwmymR9DuEuXZli3vT1T7uJn7vvYshMAqHDCTZXagvP10bTpLrxojk5WJMEPwGdq_HJKZAzRTxR_GzNrcPCw4QCU5g0t0p8dpVpZFqbfxHTSmtGKX8FfpXQ9BF7eMyeSlE5dHxsRkQh02qHzN3sEra8zSLpb4qA6ovjtan_9UJUC2H/s900/photo_2025-12-11_09-00-16.jpg

យោងតាមកាលវិភាគសង្ខេបដែលចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១០ ខែធ្នូ កងកម្លាំងថៃបានវាយប្រហារជាបន្តបន្ទាប់លើទីតាំងរបស់កម្ពុជានៅក្នុងតំបន់យោធាទី៤ ដោយចាប់ផ្តើមដំបូងនៅទីតំបន់ប្រាសាទតាមាន់ បន្ទាប់មកបានពង្រីកទីតាំងវាយប្រហារដោយបន្ដផ្លោងលើតំបន់ជាច្រើនដូចជា ប្រាសាទតាក្របី ប្រាសាទខ្នា ថ្មដូន តាថាវ និងអានសេះ។ មិនតែប៉ុណ្ណោះ ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើចំណោទភ្នំតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាយូរមកហើយនោះ ក៏បានក្លាយជាចំណុចក្តៅគគុកក្នុងអំឡុងពេលនៃការប្រយុទ្ធមួយនេះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXY4mRIsPFKEbkZdx2iCuYYuH8hXAPcx3Y8dV9_kLvUBW_G0d5ZRFUNSafhF1YClsA8b5grEmPlGHeCbm2uIAg-0zs_BglYhtnWIuzuadsRw77XPf8-o-9BnWRwOkfM4nkv-o1Gzq8I69TBJbG7cmU1WoDGFgqpdDguwJrU-zQYr7WYu0PWPvRV_n4zLjT/s1280/photo_2025-12-11_09-00-16%20(5).jpg

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទបុរាណដែលជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន៕

មេដឹកនាំថៃប្រកាន់ជំហររឹងរូសមិនបញ្ចប់សង្គ្រា.មឈ្លានពា.ន និងបិទការចរចាទោះមានការអំពាវនាវពីលោក Trump

0

ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅតែសម្រុកវាយប្រ.ហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាទាំងកំរោល និងពង្រីកសមរភូមិប្រ.យុទ្ធនៅតាមបណ្តោយព្រំដែនដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ ផ្សែងពុល យន្តហោះចម្បាំង F-16 និង Gripen ដោយទាត់ចោលការអំពាវនាវរបស់ប្រទេសនានាដែលស្នើឱ្យថៃបញ្ឈប់សង្គ្រា.ម ។ សកម្មភាពឈ្លានពា.នដោយប្រដាប់អាវុ.ធរបស់ថៃបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ បើគិតត្រឹមថ្ងៃទី១០ ខែធ្នូ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិ.តកើនឡើងរហូតដល់៩នាក់ និងរងរបួសជនស្លូតត្រង់៤៦នាក់ ។

កាលពីថ្ងៃទី១០ ខែធ្នូ នាយកដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសពីគោលជំហររបស់ខ្លួនទៅកាន់សារព័ត៌មាន គឺនៅតែធ្វើសង្គ្រាមឈ្លានពានកម្ពុជាបន្តទៀត និងបិទការចរចាទោះជាមានការអំពាវនាវពីប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដោយ ។ លោកថា ប្រសិនបើលោកប្រធានាធិបតី Trump ទូរស័ព្ទមកឱ្យថៃបញ្ឈប់សង្គ្រាមងាកមកចរចា គឺមិនព្រមដាច់ខាត លោកនឹងចោទប្រកាន់ លាបពណ៌ និងទម្លាក់កំហុសលើកម្ពុជាគ្រប់បែបយ៉ាងប្រាប់ទៅប្រធានាធិបតីអាមេរិក ។

ការប្រកាន់ជំហររឹងរូស និងបិទការចរចារបស់មេដឹកនាំថៃ បន្ទាប់ពីសារព័ត៌មានបរទេសផ្សាយថា លោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin ឆាប់ៗនេះ ដើម្បីបញ្ចប់សង្គ្រាមនៅព្រំដែនប្រទេសទាំងពីរដែលបង្កឡើងដោយកងទ័ពថៃ ។ ថៃបានទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលប្រធានាធិបតីអាមេរិកជាអ្នកផ្តួចផ្តើមឱ្យកម្ពុជា-ថៃចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ។

ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១០ ខែធ្នូ លោក Anutin ថា នឹងបដិសេធការចរចាសន្តិភាពជាមួយកម្ពុជា ប្រសិនបើលោកប្រធានាធិបតី Trump ទូរស័ព្ទមកឱ្យថៃបញ្ឈប់សង្គ្រាម លោកនឹងប្រាប់ប្រធានាធិបតីអាមេរិកពីមូលហេតុដែលថៃបង្កសង្គ្រាមជាថ្មី ។ កងទ័ពថៃនៅតែបន្តការប្រយុទ្ធមិនឈប់ឈរ មិនអាចបញ្ជាក់ពីពេលវេលាបញ្ចប់សង្គ្រាមទេ ពីព្រោះជាការវាយលុកតាមផែនការគ្រោងទុក ។ អាមេរិកមិនអាចដាក់សម្ពាធឱ្យថៃបញ្ឈប់សង្គ្រាមពេលនេះទេ ព្រោះជាបញ្ហារវាងកម្ពុជា-ថៃ ប្រទេសផ្សេងមិនពាក់ព័ន្ធ ។ ថៃនឹងព្យាយាមបំភ័ន្តភ្នែកពិភពលោក ដោយលាបពណ៌កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាព ទើបថៃបើកការវាយប្រហារ និងមិនដោះលែងវីរៈកងទ័ពកម្ពុជាដែលថៃចាប់ខ្លួនដោយខុសច្បាប់ ។

លោក Anutin បានប្រគល់អំណាចឱ្យកងទ័ពជើងគោក ជើងទឹក និងអាកាស បើកការវាយប្រហារកម្ពុជាជាផ្លូវការតាំងពីថ្ងៃទី៧ ខែធ្នូ និងអំពាវនាវឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុលជួយគាំទ្រសកម្មភាពឈ្លានពានរបស់កងទ័ព ។ កងទ័ពថៃនៅតែបន្តសកម្មភាពវាយប្រហារក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ និងមិនអាចប្រាប់ពីពេលវេលាបញ្ចប់សង្គ្រាម ពីព្រោះជាការសម្ងាត់របស់កងទ័ព ។

គួរបញ្ជាក់ថា មេដឹកនាំថៃតែងតែនិយាយថា កងទ័ពខ្លួនបើកការវាយប្រហារជាថ្មីនេះគ្រាន់តែការពារអធិបតេយ្យ និងសុវត្ថិភាពលរដ្ឋខ្លួន ថៃចង់បានសន្តិភាពជាមួយប្រទេសជិតខាង ។ សំណួរសួរថា បើថៃពិតជាចង់បានសន្តិភាពមែន ហេតុអ្វីបិទការចរចា? បើថៃប្រយុទ្ធដើម្បីការពារពលរដ្ឋខ្លួន ហេតុអ្វីពង្រីកសមរភូមិចូលក្នុងទឹកដីកម្ពុជា? ហេតុអ្វីប្រើប្រាស់យន្តហោះចម្បាំង F-16 របស់អាមេរិក និងយន្តហោះ Gripen របស់ស៊ុយអែត? នេះជាការវាយប្រហារដ៏កំរោលមិនរើសគោលដៅរបស់កងទ័ពថៃ និងបំពានច្បាប់មនុស្សធម៌អន្តរជាតិ ។

កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាម ខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថាបានទូរស័ព្ទជជែកជាមួយមេដឹកនាំកម្ពុជា-ថៃ តែពុំទាន់មានលទ្ធផល

0

ប្រទេសម៉ាឡេស៊ី ៖ ប្រទេសនានាលើពិភពលោក ដូចជា ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន វៀតណាម និងអង្គការសហប្រជាជាតិ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចដោយអាវុ.ធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យភាគីថៃបញ្ឈប់ការវាយប្រ.ហារឈ្លានពា.នកម្ពុជាជាបន្ទាន់ ដោយងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។ ម៉ាឡេស៊ីបានអំពាវនាវម្តងហើយម្តងទៀតឱ្យថៃងាកមកចរចាស្វែងរកសន្តិភាពក្នុងតំបន់ បន្ទាប់ពីកងទ័ពថៃសម្រុកវាយចូលដែនអធិបតេយ្យកម្ពុជា ខណៈកម្ពុជាប្រើប្រាស់សិទ្ធិការពារទឹកដី ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហោះសារក្នុងហ្វេសប៊ុកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ថា លោកបានទូរស័ព្ទជជែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីបញ្ចប់សង្គ្រា.មលើកនេះ ។ ភាគីទាំងពីរមានឆន្ទៈបើកចំហរសម្រាប់ការចរចាដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ប៉ុន្តែជំនួបនេះមិនទាន់ទទួលបានលទ្ធផលអ្វីទេ ។

លោក Ibrahim បានបង្ហោះសារក្នុងហ្វេសប៊ុកថា ៖ «ខ្ញុំបានទូរស័ព្ទជជែកជាមួយមេដឹកនាំកម្ពុជា-ថៃកាលពីថ្ងៃទី៩ ខែធ្នូ កន្លងមក ពាក់ព័ន្ធនឹងស្ថានការណ៍ការប៉ះទង្គិចដោយអាវុធជាថ្មីម្តងទៀតរវាងប្រទេសទាំងពីរ ។ ខ្ញុំអរគុណដែលមេដឹកនាំកម្ពុជា-ថៃមានឆន្ទៈបើកចំហរសម្រាប់ការចរចា និងរីករាយក្នុងការគាំទ្រឱ្យភាគីទាំងពីរចរចាគ្នាដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ចៀសវាងការយល់ខុសអាចធ្វើឱ្យស្ថានការណ៍កាន់តែក្តៅជាងនេះ» ។

ទោះជាពេលនេះ ពុំទាន់ទទួលលទ្ធផលច្បាស់លាស់ ប៉ុន្តែការទំនាក់ទំនងការទូតជាបន្តបន្ទាប់នឹងធ្វើឱ្យប្រាកដចិត្តថា នឹងគ្មានអំពើហិង្សាកើតឡើងទៀតក្នុងស្ថានការណ៍ដ៏អាក្រក់បែបនេះ ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសពីគោលជំហររបស់ម៉ាឡេស៊ីនៅតែគាំទ្រការចរចាដោយសន្តិវិធី រកដំណោះស្រាយដោយផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់ ។ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​លោក Ibrahim ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជួយអន្តរាគមន៍បញ្ចប់សង្គ្រាមកម្ពុជា-ថៃរហូតមក ហើយលោកក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាមួយប្រធានាធិបតីអាមេរិកផងដែរ ។ ម៉ាឡេស៊ីចង់ឃើញថៃគោរពបទឈប់បាញ់ និងអនុវត្តបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Trump ។

ប៉ុន្តែមេដឹកនាំថៃនៅតែប្រកាន់គោលជំហររឹងរូសមិនព្រមចរចាសន្តិភាព បើទោះជាប្រទេសនានា រួមទាំងម៉ាឡេស៊ី អំពាវនាវជាច្រើនលើកឱ្យបញ្ឈប់ការវាយប្រហារកម្ពុជាក្តី ។ មេដឹកនាំថៃថែមទាំងប្រកាសថា មិនអាចបញ្ចប់សង្គ្រាមបានទេ និងមិនចាប់អារម្មណ៍អាមេរិកដំឡើងពន្ធទំនិញខ្ពស់ កងទ័ពថៃត្រូវតែប្រយុទ្ធបន្តទៀតតាមផែនការគ្រោងទុក ៕

ប្រធានគណបក្សប្រជាជនជំរុញឱ្យលោក Anutin ចរចាសន្តិភាព ព្រោះគ្រប់សង្គ្រា.មត្រូវបញ្ចប់ដោយការចរចា

0

ប្រទេសថៃ ៖ បន្ទាប់ពីមេដឹកនាំថៃបើកដៃឱ្យកងទ័ពបើកការវាយប្រ.ហារលើដែនអធិបតេយ្យកម្ពុជាទាំងកំរោលយ៉ាងសា.ហាវព្រៃ.ផ្សៃបំផុត ក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ បានធ្វើឱ្យសង្គមថៃ ជាពិសេស អ្នកវិភាគ និងអ្នកនយោបាយនានាចេញមករិះគ.ន់រដ្ឋាភិបាលថៃជាបន្តបន្ទាប់ ដែលបង្កសង្គ្រា.មជាថ្មីធ្វើឱ្យកូនទាហានតូចតាចស្លា.ប់ រងរបួស និងពលរដ្ឋតាមព្រំដែនរស់នៅលំបាកវេទនា ។ សង្គមថៃចាត់ទុកសង្គ្រាមលើកនេះគ្រាន់តែជាកូនអុកនយោបាយ និងបង្វែរស្ថានការណ៍ទាក់ទងនឹងការបិទបាំងភាពអាម៉ាស់ និងបណ្តុះគំនិតជាតិនិយមជ្រុល ។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ធ្លោយមាត់និយាយការពិតថា រដ្ឋាភិបាលថៃបានរៀបចំផែនការសម្ងាត់ជាមួយកងទ័ពដើម្បីទម្លាក់កំហុសលើកម្ពុជា និងយកលេសបើកការវាយប្រហារពេលឱកាសល្អមកដល់ ។ ទោះជាប្រទេសនានា រួមទាំងមហាអំណាចអាមេរិកអំពាវនាវឱ្យបញ្ឈប់សង្គ្រាមឈ្លានពានក៏ដោយ ក៏ថៃមិនបញ្ឈប់ដែរ កងទ័ពត្រូវតែប្រតិបត្តិតាមផែនការគ្រោងទុក គឺកំទេចគោលដៅនានារហូតដល់កម្ពុជាចុះចាញ់យល់ព្រមអនុវត្តតាមលក្ខខណ្ឌរបស់ថៃ ប្រសិនបើថៃបញ្ឈប់សង្គ្រាម មានន័យថា ថៃចាញ់ ។

ការបង្កសង្គ្រាមលើកនេះរងការរិះគន់ពីសង្គមថៃជាបន្តបន្ទាប់ថា ដោយសារលោក Anutin ចង់រកសំឡេងឆ្នោតកាន់តំណែងបន្តទៀត បន្ទាប់ពីមានរឿងអាម៉ាស់ជាច្រើន និងអសមត្ថភាពដោះស្រាយទឹកជំនន់បណ្តាលឱ្យពលរដ្ឋភាគខាងត្បូងស្លាប់រហូតដល់ជាង១,០០០នាក់ និងលាក់បាំងព័ត៌មាន ។ ហេតុអ្វីរដ្ឋាភិបាលចាំបាច់បង្កសង្គ្រាម លាក់បាំងព័ត៌មានបែបនេះ បច្ចុប្បន្ន បច្ចេកវិទ្យាទំនើបដល់កម្រិតណាហើយ និងសំណូមពរឱ្យរដ្ឋាភិបាលបញ្ឈប់ការរកសំឡេងឆ្នោតដោយលះបង់ជីវិតកូនទាហានក្នុងសង្គ្រាម ។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង ជ្រើសយកលោក Anutin ជានាយករដ្ឋមន្ត្រី បានចេញមករិះគន់គោលជំហរបស់លោក Anutin បដិសេធការចរចាកំពុងបង្កគ្រោះថ្នា.ក់យ៉ាងខ្លាំងដល់ប្រទេសថៃ ពីព្រោះលោក Anutin និយាយថា នឹងគ្មានការចរចាសន្តិភាពជាមួយកម្ពុជាទៀតទេ ។ ប្រធានគណបក្សប្រជាជនថា មេដឹកនាំថៃមិនគួរបដិសេធការចរចាបែបនេះ សូម្បីមេបញ្ជាការរងកងទ័ពភូមិភាគទី២ ក៏ធ្លាប់និយាយកន្លងមកថា គ្មានសង្គ្រាមណាបញ្ចប់ដោយគ្មានការចរចាឡើយ រីឯការធ្វើសង្គ្រាម គឺដើម្បីដាក់សម្ពាធកម្ពុជាឱ្យព្រមទទួលយកលក្ខខណ្ឌរបស់ថៃ ។

ផ្ទុយទៅវិញ លោក Anutin បែរជាបដិសេធការចរចាសន្តិភាព ដែលធ្វើឱ្យប្រទេសថៃចាញ់ប្រៀប និងរងការស្តីបន្ទោសពីពិភពលោក ដោយសារថៃបើកការវាយប្រហារឈ្លានពានកម្ពុជា ។ ក្រៅពីនេះ ប្រធានគណបក្សប្រជាជនណែនាំថា ក្នុងអំឡុងពេលថៃកំពុងវាយប្រហារកម្ពុជា រដ្ឋាភិបាលត្រូវគិតជានិច្ចថា ការធ្វើសង្គ្រាមនេះដើម្បីការពារខ្លួនឯង និងចោទប្រកាន់កម្ពុជាមិនគោរពកិច្ចព្រមសន្តិភាពទីក្រុងគូឡាឡាំពួរ ព្រមទាំងផ្តោតលើការងាររបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ឱ្យត្រួតពិនិត្យភាគីណាល្មើសកិច្ចព្រមព្រៀងសន្តិភាពដែលពិភពលោកទទួលស្គាល់ ។

គួរបញ្ជាក់ថា ក្រុមជ្រុលនិយមដែលញុះញង់ឱ្យវាយប្រហារកម្ពុជា គាំទ្រលោក Anutin ដែលបង្កសង្គ្រាម និងមិនគាំទ្រការលើកឡើងរបស់ប្រធានគណបក្សប្រជាជនដែលជំរុញឱ្យរដ្ឋាភិបាលថៃងាកមកចរចារកសន្តិភាព ។ ក្រុមជ្រុលនិយមថា ប្រធានគណបក្សប្រជាជនមិនគួរណែនាំឱ្យរដ្ឋាភិបាលចរចាសន្តិភាពពេលនេះ និងមិនគួរបន្ទោសលោក Anutin បដិសេធការចរចា ។

បច្ចុប្បន្ន ថៃប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ជាពិសេស ការបង្កសង្គ្រាមជាមួយកម្ពុជាម្តងទៀតនឹងប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅកាន់អាមេរិក ដែលការនាំចេញកន្លងមកស្មើប្រមាណ២០% នៃទំហំការនាំចេញសរុបរបស់ថៃ ។ លើសពីនេះ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ បើមេដឹកនាំថៃនៅតែរឹងរូងមិនព្រមចរចា មិនស្តាប់តាមការណែនាំរបស់ប្រទេសនានា ។

យោងតាមក្រសួងការពារជាតិកម្ពុជា នាវេលាម៉ោង១៤និង២២នាទី កងទ័ពថៃបានបាញ់ផ្សែងពុលក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ ដែលនេះជាការវាយប្រហារដ៏កំរោល មិនរើសគោលដៅរបស់កងទ័ពថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ។ ក្រសួងការពារជាតិអំពាវនាវឱ្យចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ ឬរូបភាព ដែលបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, បង្ហាញពីការចល័ត ឬដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដាច់ខាត ៕