ថ្ងៃទី២២ ខែមករា គឺជាថ្ងៃកំណើតរបស់ វណ្ណដា ហើយជារៀងរាល់ថ្ងៃតារារ៉េបរូបនេះតែងតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រ។ មិនខុសពីរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៩ មក វណ្ណដា តែងតែទម្លាក់បទហើយក្នុងឆ្នាំ២០២៦នេះមានចំណងជើងថា «NEON LIGHT» ដែលលោកបានផ្តិតទិដ្ឋភាពនៅទីក្រុងប៉ារីសបញ្ចូលក្នុង MV របស់ខ្លួន។

មិនត្រឹមតែថ្ងៃកំណើតមានបទថ្មីជូនអ្នកគាំទ្រប៉ុណ្ណោះទេប៉ុន្តែក្នុងឆ្នាំនេះ វណ្ណដា បានចែករំលែកក្តីស្រលាញ់បន្ថែមទៀតទៅកាន់ក្មេងៗនៅអង្គការ Sunrise Cambodia ដោយមានជារបស់របរជូនពួកគេ និងបានមើលពួកគេសម្តែងរបាំ និងលេងឧបករណ៍ភ្លេងជាដើម។ ក្នុងការចែករំលែកក្តីស្រលាញ់ជាមួយប្អូនៗក្មួយៗនៅអង្គការនេះឪពុកម្តាយរបស់ វណ្ណដា ក៏បានទៅចូលរួមជាមួយនឹងកូនប្រុសផងដែរ។

ក្រៅពីទៅអង្គការ Sunrise Cambodia វណ្ណដា ក៏មានពិធីជប់លៀងខួបកំណើតជាមួយនឹងមនុស្សជាស្រលាញ់ ក្រុមការងារនៃកម្មវិធីរ៉េបរបស់ខ្លួន និងមនុស្សជាច្រើននាក់ទៀត ប៉ុន្តែអវត្តមានគូស្នេហ៍ ឡូរីន។ នេះមិនមែនជាលើកទី១នោះទេក្នុងថ្ងៃកំណើត វណ្ណដា បានចែករំលែកក្តីស្រលាញ់ជាមួយនឹងក្មេងៗកន្លងមកលោកក៏បានទៅមណ្ឌលកុមារកំព្រាផ្សេងទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៩ មក វណ្ណដា បានទម្លាក់បទក្នុងថ្ងៃកំណើតដូចជា «J+O», «BORN THIS WAY», «IF I DIE», «KHMER BLOOD», « CHAPTER 1» ,«៦ Years In The Game» , «J+O Zero III» និងចុងក្រោយនេះគឺបទ «NEON LIGHT»៕










