ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសអនុវត្តច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI មុនគេនៅលើពិភពលោក ក្នុងគោលដៅផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនបារម្ភពីច្បាប់នេះអាចរារាំងការរីកចម្រើនអាជីវកម្មរបស់ពួកគេក្នុងផ្នែកបច្ចេកវិទ្យា និងថាច្បាប់មិនបានកំណត់ច្បាស់លាស់ពីចំណុចលម្អិតសំខាន់ៗ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdBt22TbWLJvJ8MYjZ6dLF_OknmD8o01g_1xTRnit6iGZNtxkrBQFKEKPsGC46virx9lN3L5BHv3_SSgiBwi385IN2Np5IW55ArJVyh0mHVR33iR_pE4ZmJGvBo-aw2xiH5Qk3YbyjkvY12HhFbBdE5OnL-l8HVfvYJMjDoePqCeC8kyBp0anhbKGF-S1/s905/photo_2026-01-23_09-22-28%20(4).jpg
រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ច្បាប់នេះនឹងជួយជំរុញឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសឈានមុខគេផ្នែកគ្រប់គ្រងបច្ចេកវិទ្យា AI និងជាការអនុវត្តមុនបណ្តាប្រទេសនៅតំបន់អឺរ៉ុប ខណៈសហភាពអឺរ៉ុបប្រឹងប្រែងអនុវត្តច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI (EU AI Act) បែងចែកជាដំណាក់កាលរហូតដល់ឆ្នាំ២០២៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Q2xawE_FARRwV4cOmbrWCBHwdZ2ASIcG6oCT6qqhxfIVKaZRWt9mjZJJvXtNufw3fooJlRVkMpkMN7OBnbc8wb_gorK0D_kc-5nQYvQ43R3p2m7TlxZAMOb_yf0pLbOmqnkBgyItn6FOGf-_spNXs5D4_dlKTLeOnAo4yITQ2OAuPKP0diN2gh0-KLQk/s1140/photo_2026-01-23_09-22-28%20(5).jpg

ខ្លឹមសារសំខាន់នៃច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI របស់កូរ៉េខាងត្បូង គឺកំណត់ឱ្យក្រុមហ៊ុននានាត្រូវមានបុគ្គលិកទទួលខុសត្រូវកុំឱ្យបច្ចេកវិទ្យាផ្តល់ផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ ដោយគ្របដណ្តប់សុវត្ថិភាពនុយក្លេអ៊ែរ ការផលិតទឹកបរិសុទ្ធ ការដឹកជញ្ជូន ការថែទាំសុខភាព ព្រមទាំងប្រើប្រាស់ក្នុងវិស័យហិរញ្ញវត្ថុ រួមមាន ៖ ការវាយតម្លៃឥណទាន និងពិនិត្យប្រាក់កម្ចី ។ ក្រៅពីនេះ ក្រុមហ៊ុនត្រូវជូនដំណឹងជាមុនទៅអ្នកប្រើប្រាស់ពីផលិតផល ឬសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យាប្រភេទ Generative (ឬបច្ចេកវិទ្យាផ្តល់ផលប៉ះពាល់ខ្លាំង) ក៏ដូចជាបញ្ជាក់ឱ្យច្បាស់ពីផលិតផលឆ្លងកាត់ការផលិតតាមបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsq5yhJClkGl0MC0A3TPz6DwDWJndxa0Y6jNsN79ZdjXrb92cRgzeR7NJvJHIVcP2iAUXlwbka56GPhK-1fVaQDbXHahMMDxhSjTRhPr-uxlFm5_4qu1hDAEiGAb8xqzqMiEpdk3TLyrpdCRB8rMmt9-BGZsX3DPdFUJWzZL3rnaaTuAuLHh9udkgNbEXS/s1024/photo_2026-01-23_09-22-28.jpg

បើតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េខាងត្បូង ច្បាប់នេះបង្កើតឡើងដើម្បីយកបច្ចេកវិទ្យាមកប្រើប្រាស់ឱ្យមានសុវត្ថិភាព និងទំនុកចិត្ត បន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងទូលំទូលាយ ហើយរដ្ឋាភិបាលទុករយៈពេលឱ្យក្រុមហ៊ុននានាត្រៀមខ្លួនអនុវត្តច្បាប់រយៈពេល១ឆ្នាំ មុននឹងពិន័យប្រាក់ក្រុមហ៊ុនល្មើសច្បាប់ ចំនួន២ម៉ឺន ៤រយដុល្លារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLtcNOYxZTpQzHoD2T1KCIfH5IdI8iCD2uET9aXTYpdZmW_LpEAmgyk9EfmNtk_yjbNMeIdp3TBVNCXifUKQ29VcshOrscbbviXv7DjzPT2ziG-KNM1FCq7BcLOuggPhv0uLfLX3y9XTYEQ-8ZU-_7n7xly1N3EehBMuMU_JWPYVB4EbY3DawpF2wrwqxL/s610/photo_2026-01-23_09-22-28%20(2).jpg
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ លោក Bae Kyung-hoon និងជាអតីតប្រធានស្រាវជ្រាវបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន LG និយាយថា ច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI នឹងមានសារៈសំខាន់សម្រាប់កូរ៉េខាងត្បូងក្លាយជាប្រទេសនាំមុខផ្នែកបច្ចេកវិទ្យាមុនគេលើពិភពលោក ។

ទោះយ៉ាងណា ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនមិនពេញចិត្តនឹងច្បាប់នេះដោយសារមិនបានកំណត់ច្បាស់លាស់ពីចំណុចលម្អិតសំខាន់ៗ និងសួរថា ហេតុអ្វីកូរ៉េខាងត្បូងអនុវត្តច្បាប់នេះមុនគេ? ខណៈអ្នកស្រាវជ្រាវមើលឃើញច្បាប់នេះមិនច្បាស់លាស់ដែលអាចធ្វើឱ្យក្រុមហ៊ុននានាជ្រើសរើសវិធីសុវត្ថិភាពដើម្បីចៀសវាងការល្មើសច្បាប់ និងប៉ះពាល់ដល់ការរីកចម្រើនរបស់ក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbam343WG5hVJOJqZyTEGyXkNxfTFaAkMcDIIL80jYGhpXcOVkJocIrgVlQljRQDFu7rYkxpK3dUK5QCisqTBuIezwx-QdZ6Ty4qm3Yx600x1o5Qmw_U3T4wyCcx7DwCjtKHsODZ6l4vgrtbM-1VcBQpSd9w9e7ZZX9_wPfJs5OKVXzxwrGTfhc73DDxjv/s1280/photo_2026-01-23_09-22-28%20(3).jpg

គួរបញ្ជាក់ថា ប្រទេសនានាលើពិភពលោក មានការយល់ឃើញផ្សេងៗគ្នាពីការគ្រប់គ្រងបច្ចេកវិទ្យា AI ក្នុងនោះអាមេរិកផ្តោតលើវិធីសាស្ត្រអាចបត់បែនបានដើម្បីចៀសវាងរារាំងការរីកចម្រើនបច្ចេកវិទ្យា ខណៈចិនចាប់ផ្តើមអនុវត្តគោលការណ៍បច្ចេកវិទ្យា AI មួយចំនួន និងស្នើឱ្យបង្កើតអង្គការសម្របសម្រួលគោលការណ៍ AI នៅទូទាំងពិភពលោក ៕