ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងពេលចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដោយលើកឡើងពីសង្គ្រា.មនៅអ៊ុយក្រែនដែលបន្លាយពេលជិត៤ឆ្នាំ ។ ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន ក៏បានពិភាក្សាពីការត្រៀមចូលរួមកិច្ចប្រជុំត្រីភាគីជាមួយរុស្ស៊ីផងដែរ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា នៅទីក្រុងអាបូដាប៊ី អេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីរកវិធីបញ្ច.ប់សង្គ្រា.ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx0tcYPKFfZsGCinaD9reGlDXK06OqwNNHxzQtchmFAigkhFpy1c-5QJrE9Xbbx-Y4dIixXdkGn9MXHhafCuhwyU8yIiVioVXJ8BVsSW8PDPf_YDHD7AEAhIXnrFz4rxv264A7HEiar6pmeyvsusyc0ppVHhoWd-FUyGhyphenhyphenaBBUtOIlZnEH1F6dPj4B0MOa/s1280/photo_2026-01-23_10-46-27.jpg
ក្រោយជំនួបជាមួយប្រធានាធិបតីអាមេរិកនៅទីក្រុង Davos ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy និយាយនៅថ្ងៃទី២២ ខែមករា ថា មន្ត្រីអ៊ុយក្រែនបានធ្វើការជាមួយមន្ត្រីអាមេរិកស្ទើរតែរាល់ថ្ងៃដើម្បីជំរុញការបញ្ចប់សង្គ្រាម រីឯឯកសារកំណត់គោលដៅដោះស្រាយជម្លោះរវាងអ៊ុយក្រែនជាមួយរុស្ស៊ីជិតបញ្ចប់ហើយ ។ កិច្ចប្រជុំត្រីភាគីរវាងអាមេរិក អ៊ុយក្រែន និងរុស្ស៊ី នៅអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ដែលនេះជាការពិភាក្សាត្រីភាគីលើកដំបូងតាំងពីចាប់ផ្តើមសង្គ្រាមកាលពីឆ្នាំ២០២២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhU0Fk6Nd0tHauyu-N1X0rDXpZqGYZjf3O0K-0hbCsR7GOxCxMcl6ZnwJQJmrX6FP-isR30JewzdmSKyjII7bIKQYnryly5a4929G7OjO1MWPuoVvXXrBNVXXp7dMDPtXl5MK5JbnEOisP_INGRmj0M9Of3vU-pMBVNSK8mGJGK23IKSMB2bFcoaBi5cB0/s1280/photo_2026-01-23_10-45-52.jpg
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បាននិយាយនៅលើវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ដោយលោកបង្ហាញការមិនពេញចិត្តរបស់គោលជំហររបស់សហគមន៍អឺរ៉ុបដែលអសកម្ម និងគ្មានវិធានការម៉ឺងម៉ាត់ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ លោកថា មេដឹកនាំបណ្តាប្រទេសអឺរ៉ុបជ្រាបពីបញ្ហាជម្លោះនានា ប៉ុន្តែរង់ចាំការសម្រេចចិត្តពីអាមេរិក ។

ប្រធានាធិបតីអ៊ុយក្រែនចង់ឱ្យសហគមន៍អឺរ៉ុបបំពេញតួនាទីសកម្មជាងនេះ ជាពិសេស ការកសាងសមត្ថភាពការពារខ្លួន ប៉ុន្តែប្រសិនបើសហគមន៍នៅតែពឹងផ្អែកលើអាមេរិកតែម្យ៉ាងនោះ គឺសហគមន៍អឺរ៉ុបប្រហែលជាមិនអាចរក្សាតួនាទីរបស់ខ្លួននៅលើឆាកនយោបាយពិភពលោករយៈពេលវែងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiagd01e9dFI7t3JJafhvuASxVm5Wvoy6XEWju5kTJDUJug8sGKaYvu5HqwZnRjpGCxVzeCL-UkwdQnb-NkDQzDnolgTDJTdGdgnMpzmsQBZVDKuXACBKADOtGU3ioBDZ7UPSKCvOveWTZlY_4GmMwvLLZkoExsxQcR-2sH-KjTLGKPL3waBfiwwmkkP1Dz/s1200/photo_2026-01-23_10-45-53.jpg

បើតាមប្រភពព័ត៌មានពីមន្ត្រីអឺរ៉ុប កិច្ចប្រជុំត្រីភាគីដើម្បីរកវិធីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែនជាមួយរុស្ស៊ីនាពេលនេះ គឺមិនទាន់ទទួលបានលទ្ធផលទេ ដូចជា ៖ រុស្ស៊ីកាន់កាប់ទឹកដីរបស់អ៊ុយក្រែន ដែលជាបញ្ហាសំខាន់ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAWnJCDyI2-Xzb3QWzLrHF-8i9Bb3reqYnQpiuJEK2z9qOkXg6NJPnm8UaR15mGv_D041gorh_5Eq3kkSI-4g0zZ-M3j8ahwvYRuWt36DJPui7DsZfNtixC7LfdiyHxE1HdFzzGpp8GJje1_HB7gNhsly2YKNuocoxrgt3JvhgGz-077wnpb1Qqq9JGO4-/s1280/photo_2026-01-23_10-45-51.jpg

ជំនួបរវាងប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Davos ព្រមទាំងការត្រៀមខ្លួនចូលរួមកិច្ចប្រជុំត្រីភាគីរវាងអាមេរិក អ៊ុយក្រែន និងរុស្ស៊ី ត្រូវបានចាត់ទុកថា គឺជាការចាប់ផ្តើមចរចាការទូតជាផ្លូវការ បើគិតតាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើម ។ ទោះយ៉ាងណា នៅមិនទាន់ច្បាស់លាស់ពីការចរចាត្រីភាគីនេះនឹងអាចបញ្ចប់សង្គ្រាម ឬឈានទៅធ្វើកិច្ចព្រមព្រៀងសន្តិភាពនាពេលឆាប់ៗ ឬយ៉ាងណាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs6WHh6ZSbXGE8AmJEemiCkU1LWkoG3cl7GM57G9g1E_7jEaLhFMovBwrBsQTiPshV5e-780Wi7iBcjezl01Yf7CE29_smzsoi0u0rZ5S5ZBrIZ51D0Vt1UQrC3sLsrjU3xqeMyP0vmYUMCvHeOxXB6PCqDw80PE15QltEON6OJxTtcrBzqAJLE9mvtMGk/s1280/photo_2026-01-23_10-45-52%20(2).jpg
ម្យ៉ាងទៀត មិនទាន់មានព័ត៌មានច្បាស់លាស់ តើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងយល់ព្រមចូលរួមកិច្ចប្រជុំត្រីភាគីជាមួយអាមេរិក និងអ៊ុយក្រែន នៅអេមីរ៉ាតអារ៉ាប់រួមដែរឬទេ ដោយសារគ្មានការបញ្ជាក់ជាផ្លូវការពីប្រទេសរុស្ស៊ី ៕