Home Blog Page 162

ដណ្តើមមិនបានបំផ្លាញប្រាសាទខ្មែរ ល្អហួស ដាក់បណ្ដាសាឱ្យថៃជួបទុក្ខគុណមួយម៉ឺនលានដង

0

ការបំផ្លិតបំផ្លាញប្រាង្គប្រាសាទមរតដូនតាខ្មែរពីសំណាក់យោធាថៃបានធ្វើឱ្យប្រជាជនទូទាំងនគរសោកស្តាយឈឺអួលណែនយ៉ាងខ្លាំងនិងទទូចឱ្យ UNESCO ចាត់វិធានការជាបន្ទាន់ចំពោះទង្វើភាគីថៃ។ រូបភាពរបស់លោករៀនថតពីប្រៀបធៀបប្រាសាទតាក្របីមុននិងក្រោយការបំផ្លាញរបស់ថៃបានធ្វើឱ្យ ល្អហួស ឈឺចាប់យ៉ាងខ្លាំងនិងបានដាក់បណ្ដាសាឱ្យប្រទេសថៃជួបនឹងហេតុការណ៍បែកបាក់ខ្ទេចខ្ទី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisIriPviHtr5sczsOR-FhKersuobDa8Yo2-LuZ67O4D_kzco5tHFMrEEGHRH6IQMJpUe3F8J4VGg0ztIzNWqf4XQAPxk7ED5S38k_3NkHEodgC1jO-k_cykYzl0cPU5UzAu94upZXjWoSmmHQGDUaRRnkE9TNxmhnOpSnhHNEhz_Gu0nqGXBICZVHBNqlT/s2048/image_2025-12-11_15-41-56%20(2).png
នៅរសៀលថ្ងៃទី១១ ខែធ្នូ ល្អហួស Miss Teen Cambodia 2025 បានបង្ហោះរូបមួយសន្លឹកអមដោយខ្លឹមសារថា «ដណ្តើមមិនបាន មកបំផ្លាញ សៀ..ម ចិត្តខ្មៅឫស្យា ខ្ញុំសូមដាក់បណ្តាសាឱ្យរាល់ការបែកបាក់ ខ្ទេចខ្ទីរបស់ប្រាសាទខ្មែរ សូមឱ្យវិលត្រឡប់តបស្នងទៅប្រទេសរបស់អ្នកឯងវិញ ១ គុណនឹង១០០០០លានដងក្នុងការបែកបាក់ ខ្ទេចខ្ទី ប្រទេស សៀម ក្លាយជាវាលហោស្ថានដែលគ្មានមនុស្សនៅសូម្បីតែ១នាក់ ប្រទេសពោរពេញទៅដោយ ភ្លើង ផ្សែង ផ្ទៃទឹក ព្យុះភ្លៀងរន្ទះ ឆាប់ៗនេះផងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOS13kv39II1sPncJnwzDiE8kAlqQjDDG7SpZosABvupzk_O0A2dLn5wB4tqJdXZyZrREYX5GqhvrXFB_FQSKU1CEbG8JA67v03ELMRGxMcvpHmEmEdLchWCtbSgDUIMK-3UPc6CdcXLyjoA_fBCIobh-lERgi4NWzJwPlj4l4pHHc-N7ubePB_0beg19r/s2048/image_2025-12-11_15-41-58.png

គួរឱ្យដឹងថា ស្របពេលប្រទេសជាតិកំពុងជួបសឹកសង្គ្រាម ល្អហួស ក៏បានប្រកាសមូលនិធិដើម្បីជួយដល់ជនភៀសសឹកនិងកងទ័ពជួរមុខ។ យុវតីរូបនេះក៏បានប្រើប្រាស់សំឡេងរបស់ខ្លួនបញ្ជាក់ទៅកាន់បណ្តាប្រទេសដទៃទៀតពីការឈ្លានពានរបស់ថៃ។ កន្លងមក ល្អហួស បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីប្រើប្រាស់វេទិកាប្រកួត Miss Teen Cambodia និយាយពីការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជានិងទទូចឱ្យដោះលែងកងទ័ពទាំង១៨នាក់ដែលថៃចាប់យកទៅដោយខុសច្បាប់។ មិនត្រឹមតែធ្វើឱ្យប្រទេសថៃក្តៅក្រហាយប៉ុណ្ណោះទេ ល្អហួស បានបញ្ជាក់ថានាងនឹងប្រើប្រាស់សំឡេងរបស់ខ្លួនថែមទៀតនៅពេលតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip9OUGd6lIxk8EiM7GdQQy7apOtyaProc9kKCIDQUdosz7nZIwHQ8fen3ILbQyJjxLBQTTirPMFqmoSnm4GB6KOwsBzL3P73HuUrmXxSuz-WPNlidUdlS8pDHXpys5ve6phBlUsh6e8o3eJ374wT0AVVXAE7ZSreScuJA5Fhu4_9gAt0EZCG-GU7DdYYel/s2048/image_2025-12-11_15-41-55.png

កាលពីមុន ល្អហួស ធ្លាប់បាននិយាយថា «សូមឱ្យទឹកភ្នែកប្រជាជនកម្ពុជាក្លាយជាទឹកភ្លៀង លិចលង់ប្រទេសសៀមឱ្យវិនាសអន្តរាយ» ក្រោយមកគាប់ជួនប្រទេសថៃប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងខ្លាំងក្លាពុំធ្លាប់មានពីមុនមក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNDEJjiW-i1i0dxmbdJrGmgufSGrPk7LCDICMTmt7LhqucyIGjajCSvTwxW18DxHiNuAAJmOPX3DnUGRvglK_ESMnFlEVO61UJdpvV6gf7rr0Il-envn190t4hmnM7TMjFqINgx87hTBV16-HPj4FSgqh1cPjZ88RqWyYUrD78rjCw2kjZYeDtTjisCgRu/s2048/image_2025-12-11_15-41-59.png

ទោះកំពុងប្រកួត ដេត ស្រីនាឌ ប្រើប្រាស់សំឡេងរបស់ខ្លួនបង្ហាញទៅមិត្តអន្តរជាតិ

0

ដេត ស្រីនាឌ Miss Charm Cambodia 2025 បានប្រើប្រាស់សំឡេងរបស់ខ្លួនបញ្ជាក់ទៅកាន់មិត្តអន្តរជាតិមិនមែនជាបវរកញ្ញាប៉ុន្តែគឺជាប្រជាជនមួយរូបដោយបញ្ជាក់ថាថៃបានឈ្លានពានកម្ពុជាធ្វើឱ្យកុមារ ពលរដ្ឋជាច្រើនរងគ្រោះ។ ស្រីនាឌ កំពុងស្ថិតនៅប្រទេសវៀតណាមចូលរួមប្រកួតកម្មវិធីសម្រស់ដែលតំណាងឱ្យកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh47YVUwa_q0xnTBz2A56Kq5yi7EvO338K2jEj-Kpxn3jkyIdhyphenhyphene-BhzYxeLeabgFsJ1RYvv2asld7_5JUvKeMIleePM5AxUSCer6Q-mr5gLnYsBXZ-NXO9vew8NeRu6cmngFyq5hbWMkbnohZT76lJOwYn6CprHkiVIQ4_B1fwqVjJ9cJLYg8qIJEkyUb7/s1605/image_2025-12-11_14-51-57.png

នាពេលនេះ ដេត ស្រីនាឌ លែងខ្វល់អ្នកណាមើលមកយ៉ាងមិចឬអាចនឹងត្រូវបានគណៈកម្មការដកពិន្ទុ បានចេញវីដេអូពីប្រទេសវៀតណាមដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជាដែលកំពុងជួបសង្គ្រាមក្រោមការឈ្លានពានរបស់ថៃទៅកាន់មិត្តអន្តរជាតិ។ ការប្រើប្រាស់សំឡេងនេះ ស្រីនាឌ ថានាងមិនបាននិយាយក្នុងនាមជាបវរកញ្ញានោះទេប៉ុន្តែនាងនិយាយក្នុងនាមជាប្រជាជនមួយរូប។ Miss Charm Cambodia 2025 បានបញ្ជាក់ទៀតថាដ្បិតតែពេលនេះនាងកំពុងប្រកួតនៅលើឆាកអន្តរជាតិពិតមែនប៉ុន្តែមិនអាចឈរឱបដៃមើលស្ថានភាពកើតឡើងមកលើទឹកដីកំណើតនាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ3tRz12KR_3VhEfwX-ZZSqZmfbUbBVPCsdHMYZ0RkmciLA1JpCvx2eUJvljCEZ5zrsDGr2GMCc2SJp7zFHmSNmNdfl4jFyGSqvnmH-7DYueVUbC-t31uydIvDWTxv7v-FCsuqEQpVaKMZgFgWpdMg62tk0eGg6ZMhtmLrnwJAZTZQWNZ1NaeX4PgrCDGF/s2048/image_2025-12-11_14-51-49.png

វីដេអូជាង១នាទី ឆ្លៀតថតកំឡុងពេលប្រកួត ដេត ស្រីនាឌ បានរៀបរាប់ពីភាគីថៃវាយប្រហារមកលើកម្ពុជាតាំងពីថ្ងៃទី៧ ធ្នូ ដែលបណ្តាលឱ្យសិស្សានុសិស្សរងភាពភ័យខ្លាចរត់រកទីសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋរងការខូចខាត មនុស្សចាស់រត់ភៀសសឹក មនុស្សមួយចំនួនបាត់បង់អាយុជីវិត ។ ស្រីនាឌ ក៏បានបញ្ជាក់ពីទង្វើអត្មានិយមរបស់ថៃបំផ្លាញប្រាសាទខ្មែរតាក្របី ព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ទាត់ចោលកិច្ចព្រមព្រៀងដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើសាក្សី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8erktSC8y_NOAUyqdkS5zn6mJMHYUIQItoAf8vEHw-2fiAbHYKOcHGnakiBtioXBkg-IbtiadHJzp6jfxFVVmq9k3CjAQcUAotgjcWY6j8P91EV_42UpTutZCfkROSqtRlYZw5UMGVGCEB_z5Ku5-Yruiy8HNU1Y0UqwdneCA0xTb51PIfdF2G00-wfWs/s2048/image_2025-12-11_14-51-50.png

Miss Charm Cambodia 2025 ថានាងពិតជាមិនយល់ទាល់តែសោះហេតុអ្វីបានជាប្រទេសថៃចង់ធ្វើសង្គ្រាម។ មុននឹងបញ្ចប់វីដេអូ ដេត ស្រីនាឌ បានបន់ស្រន់ឱ្យកងទ័ព ប្រជាជនកម្ពុជាសុវត្ថិភាព ហើយតស៊ូរឹងមាំទាំងអស់គ្នាក្នុងដំណាក់កាលនេះដោយប្រកាន់គោលជំហរថាកម្ពុជាត្រូវការសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3qCQ6OQ46B7zCgnFHIrwJYJHFklfr6XgkKrofq828Mqs_ajuYUQGsmYj95XxerdTqKu_zjY5WK13yQWcbP9dVXsnOrh04Cbfy7NjwtRjz2q-868hWRDsY7UJIDUJ39tnGy3feqKF2J3Li8A-C_aMoDmYr5YrTrfK6vBNJn-bS4OAPctgb-yUICxUSQBw2/s2048/image_2025-12-11_14-51-54.png

គួរបញ្ជាក់ថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Charm 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូនេះ។ ការប្រកួតនេះ ដេត ស្រីនាឌ ទទួលបាននូវការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីសាធារណជននិងអ្នកគាំទ្របរទេស ខណៈអ្នកគាំទ្រក្នុងស្រុករំពឹងថានាងនឹងបើកទ្វារកម្ពុជាចូល TOP នៅក្នុងការប្រកួតនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihcqsF7kJVLEMj4QfyN5zaoet8XsG7_xK7bdBv0_SnE1nT7hgzmsr8M7ODQ_n2tt_V9aMt-LZw9y_C2agVQIJKq2GggkfevPk8Cxy8nhzDw-j-AScGKDCHugllwSfMx3oytvNJKeOkcmhH3mZVhDhetkt6hJ0SU1vue-bmirQY7beB9ARxA6qFaMftLmP-/s2048/image_2025-12-11_14-51-55.png

មាលា ដាក់ចុកៗទៅភាគីថៃថាគ្មានលុយជួយពលរដ្ឋពីគ្រោះទឹកជំនន់ ធ្វើស៊ីហ្គេម តែមានលុយវាយប្រទេសដទៃ

0

មិនមាត់ៗប៉ុន្តែពេលនេះតារាម៉ូដែល មាលា បានពន្លះផាំងៗទៅកាន់ភាគីថៃគ្មានលុយជួយពលរដ្ឋខ្លួនពីគ្រោះទឹកជំនន់ ខ្វះលុយសម្រាប់ធ្វើស៊ីហ្គេមតែបែរជាមានលុយដោយបញ្ជូនយន្តហោះចម្បាំងមកកាន់ប្រទេសផ្សេង។ មាលា ថាថៃគួរយកចិត្តទុកដាក់ជួយពលរដ្ឋខ្លួនឯងជាងធ្វើបាបអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil21cpQpUlFaHE9Sb5ogOQiLdAD0mlNMxRAGN3_61dizlx-68axeQkpkLUv8E-c27Gyai0PmmorAZliVrNghjX4KZ5jE2j1pYnxCXVfru1nGLbn1-nAbFBnEfLxsA9Sg-ZtxOe1C_HZCbgBcSGNBWOzctN4jTdkJiMPDX2xmlM0XpUIVi4qAZI0aXJ7KGH/s1920/FB_IMG_1765433597737.jpg

ទស្សនិកជនមួយចំនួនជ្រាបមកហើយថា ប្រទេសថៃធ្លាប់បានប្រកាសថាការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមខ្វះថវិការហូតដល់១៤លានដុល្លារឯណោះសម្រាប់ការរៀបចំ។ ការប្រកាសនេះបានក្លាយជាការពិតខណៈពេលព្រឹត្តិការណ៍ស៊ីហ្គេមបានមកដល់ប្រទេសថៃក្នុងនាមធ្វើជាម្ចាស់ផ្ទះមិនបានបំពេញតួនាទីឱ្យបានល្អនោះទេមានការខ្វះខាតជាច្រើនសូម្បីតែអត្តពលិកមួយចំនួនក៏ចេញមកត្អូញត្អែរ។ លើសពីនេះយើងអាចឃើញយ៉ាងច្បាស់នៅពេលថៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ រងភាពអាម៉ាស់យ៉ាងចាស់ដៃក្រោយរៀបចំយ៉ាងខ្ជីខ្ជាទោះបីមានបទពិសោធរៀបចំជាច្រើនដងក្នុងនាមជាម្ចាស់ផ្ទះហើយក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb87k0oSrLqidmuqRtARXJGf8gS0UT65ewNM0HkcV2SW4Qh594xH8q1oWSESSRtyBhtNB93rmLMW5m3rgKMPfKQbi9B3ZsBSBLBHECEUlRfvk0N_F9-kBeQW5sdpGVnAUGQhn6YFsI3l8Y47SeKKm7mMeyNcSXIqg8taD6e05spqmSA4AKUhnwJhVfh8od/s1911/FB_IMG_1765433611238.jpg

ងាកមកការគ្រប់គ្រងទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃវិញ អានុទីន គ្មានសមត្ថភាពគ្រប់គ្រង ជួយសង្គ្រោះប្រជាជនខ្លួនឱ្យបានទាន់ពេលវេលាធ្វើឱ្យបាត់បង់អាយុជីវិតរាប់រយនាក់រហូតមានការទម្លាយថាបិទបាំងតួលេខពីអ្នកស្លាប់ថែមទៀត។ កម្សោយ អសមត្ថភាព មិនមានថវិកាជួយប្រជាជនខ្លួនឯង រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍បែរជាមកធ្វើបាបប្រទេសដទៃនេះបានជំរុញឱ្យ មាលា ដាក់ចុកៗទៅកាន់ភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj64AYJBWX4zxu9CkR6VS15bReDmLxgsA6nfdwTDTW0ndXYOJhu25soHtXDpGOLN1FkoLJelNBMNNn6SzNT-5CKpR6UF56WGYVIE5fB1O_I6CzEJPYSpHQAoXmBoDTmhxaadD2Y5VKcSh6uUhSYRJu4L6nYDKSBbYtT5F80ihHjUNU-wSfs7Z4at70pbJX/s960/photo_2025-12-10_15-20-18.jpg

តួសម្តែងក្នុងបទ «សង្ក្រាន្តស្គាល់ស្នេហ៍» បានបង្ហោះសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា «ប្រទេសថៃនិយាយថា ពួកគេគ្មានលុយជួយពលរដ្ឋខ្លួនឯង គ្មានលុយសម្រាប់ជនរងគ្រោះដោយសារទឹកជំនន់ និងគ្មានលុយសម្រាប់ស៊ីហ្គេម។ប៉ុន្តែម៉េចក៏មានលុយសម្រាប់បញ្ជូនយន្តហោះទៅប្រទេសផ្សេង?ប្រទេសថៃគួរតែយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្លួនឯងជាជាងធ្វើបាបអ្នកដទៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUxKHkIhFhs3d5P_kQCEaQq0Axy8xuae2v6CVuY9U2bt_Pbcy4JTwX6KEj3rUQEmc0qVi23x6XFCTWSvZx9sVz-hCr_ZBtP087S_ETbyn2P19OQF2CvPRC_L_ax-xyCD1LanyZfOxPkgGfIXkg0JxLeajYoRXNuzVxJY10kVAsdksXnb5FtiopRjRcO1_z/s1280/photo_2025-12-01_17-08-02.jpg

ពាក្យសម្តីស្រាលៗតែមុតស្រួចរបស់ មាលា បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងច្រើនពីព្រោះនេះគឺជាការពិតជាក់ស្តែងរបស់ប្រទេសថៃដែលល្មោភសង្គ្រាម មិនខំរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឱ្យបានល្អ ជួយប្រជាជនពីគ្រោះទឹកជំនន់ប៉ុន្តែគិតតែឈ្លានពានមកលើកម្ពុជាទៅវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhggt6U6U8qgK_zMac750WOafnGJIvJ8Wek57VE8zMYOHdv282MmDDQiRyJDd8G2qiesnoFUHkGfEia-AOK3OjaFUrisjn0vMc1rWaFsBINh2QVl8OBF__0E7ZcMHxPMi9GKCrlQcf9kHhzBWQdu800g44_lEs3_0YWKONJWfzGnNq-RGcDVwlZe9b9VDAV/s960/photo_2025-12-10_15-20-17.jpg

ខឹងចិត្តខ្លាំង ងិន ម៉ារ៉ាឌី បួងសួងឱ្យចោ.រដែលឈ្លានពានទឹកដីខ្មែរឱ្យវិនាស ទ្វារនរកកំពុងបើកចាំ

0

ខឹងចិត្តខ្លាំងដែលឃើញមានការឈ្លានពានមកលើទឹកដីខ្មែរ ងិន ម៉ារ៉ាឌី លែងសម្តីទន់ភ្លន់តទៀតបួងសួងឱ្យចោរទាំងនោះវិនាសទ្វារនរកកំពុងតែចាំស្រូបយក ហើយអ្នកដែលនៅប្រើផលិតផលសៀ.មក៏ ងិន ម៉ារ៉ាឌី មិនទុកមុខដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEHPIdmANFT0dRhpDgn9VthtLiRH39nGuu8Fa252mG2_LyRJQbNMTKjnPw4pQQHqUIkkQ8TGR7ZdTEF8U1KiCr3HULV5LHQVskQAFXKNOi4yLMYLDGsfQLAxubFh-y4W23YaxZF930O0sHlJvAnbq3DWj_qB33fwDs0gwkq416EZVDDJcLmuJ1-INDS50Y/s2048/image_2025-12-11_11-20-25.png

នៅព្រឹកថ្ងៃទី១១ ខែធ្នូ នេះភាគីថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់ ទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាម៉េរិកជាសាក្សី។ ថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដាក់ពង្រាយទាហានដ៏ច្រើនលើសលុប បំផ្លាញប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCz5oS1yUycpcOc7QGXnxeThWm3cbKgl_L7vcn8cMhdctoaY06Xvkmp3Qrtn1o5haL8eKoWXvzoSD_nWL96Vgqi1YjetNNvURWfoPJTR_9mYNirnVKsYH_oUxBD6XXx1V0PxV-pI2xaCcj1R9FwLnSzd79VtYjkFUI7_cY7T5UPpedAd8GUhslTXLtbmsA/s1799/image_2025-12-11_11-20-19.png
ទង្វើឈ្លានពានរបស់ភាគីថៃ ធ្វើឱ្យ ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ អត់ទ្រាំពុំបានបួងសួងឱ្យចោរឈ្លានពានទឹកដីខ្មែរវិនាស។ ងិន ម៉ារ៉ាឌី បានបង្ហោះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១០ ថា «សូមបួងសួងឱ្យអាចោរឈ្លានពានទឹកដីប្រទេសខ្មែរ អោយវិនាស ទ្វារនរកបើកចាំហើយ ស្រូបពួកហែងយកទាំងអស់ ហើយជាមួយពួកដែលនៅប្រើផលិតផលអាសៀមដូចគ្នា ត្រៀមខ្លួនស្រូបទៅជួបគ្នាពួកឯងនៅឋាន នរក១៨ជាន់ទៅ ។ ហើយសូមទសបារមីថែទឹកដីកម្ពុជា តាមថែរក្សាវីរកងទ័ពនៅសមរភូមិមុខឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវដែលឈ្លានពាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzyjyyBtX3s4QjzUT0BIiEI5BOubrcVhzedP_bNaO8Pp8EpvUNUMrEDktFbATasR4O5xcM2ru4xvH9zTsTNCn4Fd6RgLX1rx6-JKxKrr4SUAsmvfvplUobrdxFKy55MB9AKrJ2NdDtLzzbbm_AtNcrmK-DXz9wt_T72wm_diJxAhGyclkC6Y7z29utovVN/s2048/image_2025-12-11_11-20-20%20(2).png

ជាមួយនឹងការបួសសួងឱ្យសត្រូវខ្មាំងវិនាស កងទ័ពខ្មែរជួបតែសុខនៅព្រឹកថ្ងៃទី១១ ធ្នូ ងិន ម៉ារ៉ាឌី បានអំពាវនាវឱ្យអាជីវករលក់ដូរកុំឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OnGkpXEkFniqjUIk3LxqbIZMCXo-hfrV3Wh952_ywRKqKK93Bbxejx-xn3mIkfrmgTligSArLciGhOqFgCXm-X7FoRb0K_9RiniknRnbx4gBdzv73f4EoPPa8cJaRYLanq4PFFaUhq0yzmX7zjTWcuDZXG4GxkTa85Pz1KfuZNRkdqGHDiYSplRhsehr/s1226/image_2025-12-11_11-20-20.png

អតីតអ្នកតំណាងកម្ពុជាឈរនៅលើឆាកអន្តរជាតិរូបនេះបានលើកឡើងថា «ឃើញបងប្អូនមួយចំនួនផុសថាពេលនេះ ពងទាឡើងថ្លៃ អំបុកឡើងថ្លៃ ហើយសាច់ផាត់ក៏ឡើងថ្លៃទៀត បើជាការពិតមែន ខ្ញុំសុំចិត្តចុះបងប្អូន មិចបានជាមកឡើងក្នុងគ្រាអាសន្នពេលនេះទៅវិញ? លក់តម្លៃធម្មតាទូទៅដូចរាល់ដងទៅបងប្អូន មិនខ្វះពេលឡើងធ្វើអ្នកមានទេ កុំឆក់ឱកាសពេលប្រទេសកំពុងមានអាសន្នអី ជួយគ្នាទៅវិញទៅមកផង»៕

ប៉ីប៉ី ឌី ទម្លាយដំបៅក្នុងចិត្ត ខណៈការចុះជួយកងទ័ពនិងជនភៀសសឹកកាលពីមុនប្រថុយជីវិតខ្លាំង

0

បន្ទាប់ពីលាក់បាំងរឿងមួយចំនួនដែលជាដំបៅនៅក្នុងចិត្តទទួលរងនូវការបាក់ទឹកចិត្តតែម្នាក់ឯងពេលនេះ ប៉ីប៉ី ឌី បានសម្រេចចិត្តលាតត្រដាងការពិតមួយចំនួនបន្ទាប់ពីមានការចោទប្រកាន់ជាច្រើនមកកាន់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxSIK997G8A6ve2ggQ7u4gdEgxWNgsuYITuFqqcW5RfSbeli6bAgLrjuKUv7bEwXJVDUYf5GKWvKoqo553YMl35o20-iI_Ub2Prsh0WXqpX7pLsoc80tZMLk9sztLCLP5h8a_81ItkNpjA6FA6OneEjBqM34IFJNKXyRo-8yU3ms7kwXIis5TI5iWzy4zI/s1440/image_2025-12-10_09-05-07.png
នៅយប់ថ្ងៃទី១០ ខែធ្នូ ប៉ីប៉ី ឌី បានរៀបរាប់ថាចំពោះការរៃអង្គាសមុនមិននឹកស្មានថាលោកបានរួចចំណែកជួយជាតិដោយគ្រាន់តែប្រើសំឡេងមនសិការរបស់ខ្លួនមានការចូលរួមយ៉ាងច្រើនលើសលប់។ រាល់ការចំណាយលោកធ្លាប់បានបង្ហាញពីរបាយការណ៍លើកការទិញសម្ភារៈ ស្បៀង ទិញដី ធ្វើផ្ទះ និងជូនថវិការគ្រួសារសពលើកលែងតែថវិការជូនកងទ័ព និងអ្នករបួសតាមមន្ទីរពេទ្យដែលគេមិនឱ្យបញ្ចេញតួលេខ និងបន្ទាយទាហានដែលមិនអាចផុសពីទីតាំង និងរូបភាព ខណៈដែលថវិកាចុងក្រោយជួយធ្វើ លេណដ្ឋាន ដែលជាការសម្ងាត់មិនអាចបញ្ចេញបាន ដោយខាងថ្នាក់លើប្រាប់ខ្លួនឱ្យស្ងប់ស្ងាត់កុំតបចំពោះការរិះគន់ ការសង្ស័យតែលោកពិតជាពិបាកទទួលយកណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAIQohhvRdJOsQsihvDO0yowObZKo0zM6EkGmCBdOMht7DeMjvAbmrzP8q62-MH9heKhWNg7dRctpRxy93lTdTTspe5yNDJ60MEeq7_1jSq-xaxAJKQjaWntS3tlZfWzUmoO5aY7mor0Qrz5enpNsEf3NUXPimfy2kIEpzelXdRz5xZfFXfI3Vgq03aTHs/s1440/image_2025-11-22_13-47-29.png

ជាមួយគ្នានេះ ប៉ីប៉ី ឌី បានទម្លាយអ្វីដែលខ្លួនជួបប្រទះកំឡុងពេលចុះជួយជនភៀសសឹកនៅតាមព្រំដែនដែលបានក្តៅគគុកកាលពីមុនដោយប្រថុយប្រថានយ៉ាងខ្លាំងពីព្រោះតែ សៀមបានកំពុងទម្លាក់គ្រាប់ មានការឱ្យលោកដូរឡានខ្លាចមានរណុកក្នុង សមាជិកខ្លួនតាមលោកទាំងអស់សម្រេចទៅមុនឬត្រឡប់មកភ្នំពេញវិញប៉ុន្តែលោកបានតាំងចិត្តមិនខ្លាចដើម្បីដឹកស្បៀង រហូតចូលទៅតំបន់ក្រហម ជិះតាមឡានដឹកស្បៀងទាហានចូលទៅខាងមុខ និងជូនថវិការដល់ដៃផ្ទាល់ ស្រាប់តែគេប្រកាសអាសន្ន ហើយពួកលោកត្រូវចេញមកវិញទាំងព្រលឹងចុងសក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibptfvCWBEoEbgMsvDzgXh8vRFvpP-2dgV3ORLraoX27-kC9GM4LPJjAqEHLGVK5_ezPev-c3P39lL7FC9CghdSZLXrrpP3zWML2BQIorLggXS9ZYk2uKlBpO_ZqGSUSUIRg80UwiAUXCzGwOdc6q2W-LGkCBbEj7BbmZwCEw4dIf1r3pMBW9FMMDvQ-oC/s1440/image_2025-12-10_09-05-02%20(2).png

ប៉ីប៉ី ឌី ថាពេលនោះមានទាំង drone ហោះស៊ើបការ ខ្លួនទៅឃើញកន្លែងសៀមទម្លាក់គ្រាប់F-16ដោយផ្ទាល់ភ្នែក ហើយក្នុងក្រុមមានតែលោកម្នាក់គត់ ដែលរួមដំណើរជាមួយនឹងលោក ទេព ប៉ុន ហើយមិនអាចទាក់ទងគ្នាបានព្រោះសូម្បីតែពន្លឺទូរស័ព្ទក៏ត្រូវបិទ។ ទោះបីជាពេលនោះភ័យយ៉ាងណាតែលោកនៅតែបន្តបេសសកម្មរហូតដល់ចប់។ ជាមួយគ្នានេះ ប៉ីប៉ី ឌី លាតត្រដាងទៀតថាពេលទិញស្បៀងមានអ្នកបោកលុយអង្ករ ក៏មិនហ៊ានផុស បានត្រឹមថតវីដេអូចចារដោយសម្រួលព្រោះខ្លាចគេថាប្រឌិតរឿង។ ប្រថុយគ្រោះថ្នាក់ច្រើនធ្វើដំណើរឆ្ងាយតែមកហត់នឹងពាក្យសម្តី ការគិត និងការសង្ស័យមួយចំនួនដែលមិនអាចបកស្រាយ ព្រោះជាការសម្ងាត់ ប៉ុន្តែអ្នកដែលដឹងរឿងមិនចេញមុខការពារលោកផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU466xCgaBteHLDiCzHTb80GoT2ZLlb6NKFHM59vqDQXS4kZ6Vq_Qu_Dw5ivGnZNWZ0BWraWDy-qABpMswYEQ6qFiZ4IrOMc8Or24yAz-EG7qMzm08E1WD9o9PUXSR1ku7S92KTIPn8_s9MRAML8K9Xik-F6h0yBnuCHB0s_mdLcwGRr4kT9bJBbHDk2kl/s1440/image_2025-12-10_09-05-03%20(2).png

ជាមួយនឹងទម្លាយការចុះជួយរបស់ខ្លួនដែលប្រថុយប្រថាននឹងជីវិត ប៉ីប៉ី ឌី បានបញ្ជាក់រឿងដីនៅសៀមរាបដែលមានតម្លៃ២០ម៉ឺនដុល្លារលោកទិញតាំងពីខែ៣ហើយគម្រោងសាងសង់វីឡាជិត៣០ម៉ឺនដុល្លារតាំងពីខែ៥ចេញប្លង់រឹងថ្ងៃទី១១ ខែ៧ មុនសង្គ្រាមផ្ទុះឡើងទៀត មានអជ្ញារធរមន្ត្រីខាងសុរិយោដីដឹងឮតែចុងក្រោយគេថាជាលុយដែលបានមកពីការរ៉ៃអង្គាស ហើយមានរឿងខ្លះលោកពិតជាឆ្អែតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZORgoyM2UnR2MM2SGIPfh7ZL9ahikxW5LMeKTb1AHS-UM29pQ8E21KchT-jZQo6ajej-zA7a6_36lSgLlk04x-Yi6jpQ7SfBU9zmmXHgpthHdov3RzCSpT3cawRqyn-K_D0ddH_cBHNHs0TSYBx0c-Kl9C31YWPN_2NcvJTpe60T9anJEs-dyNkMWN7zJ/s1440/image_2025-12-10_09-05-04.png

ទោះជាយ៉ាងនេះក្តី ប៉ីប៉ី ឌី ថាសំឡេងរបស់ខ្លួននៅតែមានចាំបាច់ត្រូវតែប្រើបើទោះបីជារឿងខ្លះបាក់ទឹកចិត្តមែន បើនៅតែអាចជួយជាតិបានក្នុងពេលនេះលោកពេញចិត្តនឹងធ្វើបន្ត៕

ស៊ីន យូប៊ីន និង រ៉េត សារីតា ប្រឈមនឹងការរិះគន់សាជាថ្មី

0

តារាសម្តែង ស៊ីន យូប៊ីន បានប្រឈមមុខនឹងការរិះគន់សាជាថ្មីពីសហគមន៍អនឡាញបន្ទាប់ពីតារាស្រីរូបនេះបង្ហោះឡើងវិញពីវីដេអូរបស់តារាចម្រៀង Lisa ចូលរួមព្រឹត្តិការណ៍ LV កាលពីថ្ងៃទី៣ ធ្នូ ។ មិនត្រឹមតែ យូប៊ីន ប៉ុណ្ណោះដែលរងការរិះគន់សំណេរចាស់របស់ រ៉េត សារីតា ត្រូវបានជីកកាយឡើងវិញបន្ទាប់ពីថៃបើកការឈ្លានពានមកកាន់កម្ពុជាម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPL9VxWg8u-Je9fvfUza6kfsM5O02gVh48FJhgtD2QllLiEo7qoKpI1axd2HQ1Gg90NtnU6g6tN4gNGoqrw7LLBplAaicDJX_EDJOrma7ZcItogrQDQrHnN9eRLDjaUl9My2HITFnHScRiUh06fG69KTLsQvAiQ0FqDIxTsZ4DSgVS9IFiRnbNbZwNVIp/s1080/SnapInsta_to_573353906_18541039579006076_7933871084303917361_n.jpg
នៅថ្ងៃទី១០ ខែធ្នូ នេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងការខកចិត្តនិងមានមតិខ្លះទៀតរិះគន់ចំពោះតារាសម្តែង ស៊ីន យូប៊ីន បន្ទាប់ពីឃើញគណនីទិកតុករបស់នាង Repost វីដេអូរបស់ Lisa សមាជិក BLACKPINK ។ បន្ទាប់ពីរងប្រតិកម្មពីសាធារណជនគណនីទិកតុករបស់ យូប៊ីន ក៏បានលុបការ Repost ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIL8gO0oZ819mfTY7fGVn-CQdHy1Q9Ra3YCmwWS-iXpHReFJUapINoTIUY3uQPckKS3mAU3vDUyfNlYxdhgMhlj6urOQnIXXgFe2cg8K0npv6mQiNYaE4oo26wF34Y3MuRpXdjERbI3lik2eJ4VHeFS61NgFAO53kLBJvd640hiSEZ5hKp72zAzEGE-2EP/s1350/SnapInsta_to_591152551_18547571767006076_8621278214001192362_n.jpg

គួរឱ្យដឹងថាផេករបស់តារាសម្តែងជួរមុខរូបនេះពុំមានសកម្មភាពជាយូរមកហើយដោយសារតែមានបញ្ហាប៉ុន្តែគណនីទិកតុកនិង IG របស់ យូប៊ីន នៅដំណើរការខណៈការបង្ហោះរបស់នាងផ្តោតទៅលើបណ្តាញសង្គមពីរនេះវិញ។ ជាមួយនឹងការខកចិត្តអ្នកលេងបណ្តាញសង្គមខ្លះបានចង្អុលបង្ហាញថាតារាសម្តែង ស៊ីន យូប៊ីន គឺចូលរួមបង្ហោះតិចតួចក្នុងពេលថៃឈ្លានពានកម្ពុជាសាជាថ្មីបំពានបទឈប់បាញ់ទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFPCM1aX4xzAF_03C9fNptvWJbde4MPRN3pa-1Tc3siNL5mVWWP3f6pmaeWJm-SwlPt21dLuwVplwmPPlQ_892KApZRei4czRRacpjmKYkwSe8tQ9wK1Xr0scZ_csVdpJjV5yyTKwLLRBPSPZQCFvTISArwd8I9YtZ2QOSWVCUJnQtEjfInBnlwFSGvB0i/s2048/image_2025-12-10_14-31-50.png
មិនត្រឹមតែតារាសម្តែង ស៊ីន យូប៊ីន ប្រឈមមុខនឹងមតិសាធារណៈប៉ុណ្ណោះទេងាកមកកាន់កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ក៏រងនូវមតិរិះគន់ជាថ្មីទៅលើសំណេរចាស់របស់នាង។ កាលពីមុន រ៉េត សារីតា បានបង្ហោះសំណេរក្នុងន័យវិជ្ជមានកុំឱ្យយកទុក្ខសោកអ្នកដទៃមកលេងសើចឱ្យរក្សាភាពថ្លៃថ្នូរជាកូនខ្មែរក្នុងពេលព្រះមហាក្សត្រីថៃ Sirikit សោយទិវង្គត។ ក្រោយមកនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កញ្ញា រ៉េត សារីតា បានបង្ហោះសំណេរវែងមួយឆ្លើយតបទៅកាន់អ្នកមួយចំនួនយកលេសស្នេហាជាតិមកជាន់ពន្លិចខ្មែរគ្នាឯង។ បវរកញ្ញារូបនេះថាអ្នកដែលប្រមាថមកលើនាង នាងមិនខឹងនោះទេប៉ុន្តែអាណិតវិញហើយបើមានខ្លួនស្រូបយកឱ្យអស់ចុះយុគ៩នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyxTvPy-4ojL6QJE6m_VfWpO59u_w6xd3_AXp5mkEYr-TjI_gaW1zEd_yzQ9kzmaX5-e9uO3J1ScCXaHHahpuCJiFwcwx1WdY4pM_7lOBn69qLaYmhxoQT10DynUQIrcadzh-463s11nd_CLh2WsJ53OmALd5uBv_wJ80xf6N9Lb8xvcwLlsqQJff7CNry/s2048/image_2025-12-10_14-31-52.png

ទោះបីជាកន្លងផុតទៅហើយក្តី ប៉ុន្តែប្រយោគរបស់ រ៉េត សារីតា បានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់ម្តងទៀតបន្ទាប់ពីសង្គ្រាមខ្មែរនិងថៃបានផ្ទុះឡើងវិញយ៉ាងក្តៅគគុកនាពេលនេះ៕

អែនជី ខឹងខ្លាំងក្រោយអ្នកលក់មួយចំនួនឆ្លៀតឱកាសឡើងថ្លៃពេលប្រទេសជាតិកំពុងជួបបញ្ហា

0

អតីតតារាចម្រៀង អែនជី ដែលបច្ចុប្បន្នជាម្ចាស់ប្រ៊េនមួយរូបបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីអ្នកលក់ដូរមួយចំនួនឆ្លៀតឱកាសឡើងថ្លៃគុណទ្វេដងក្នុងពេលប្រទេសជាតិកំពុងរងការឈ្លានពានពីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh60Zgu0MQlm1EWH95vZ9DbTChaMd7xkhGsOe_z7FhbglHHQ0LVIcqSMeYH7Oe0eMh5nmZm3_UaWtMCKXm6uOsgMlIHYgGYKJIw1Wl0Mo6Bd68kpGSbDX8gZAiEfVM8zal21yijlpIb6UCae0YoeOX8KbwEdaAFHk6I-SFAvuTivsdZIN5aL49Yntfg0kHA/s2048/image_2025-12-11_09-06-35.png
កាលពីយប់ថ្ងៃទី១០ ខែធ្នូ អ្នកនាង អែនជី បានផ្ញើវីដេអូជូនដល់អ្នកលក់អំបុក លក់ ឆៃប៉ូវ មួយចំនួន កុំឆ្លៀតឱកាសលក់ឡើងថ្លៃ។ អតីតតារាចម្រៀងរូបនេះថានាងទិញឆៃប៉ូវ១០គីឡូ៨០០០០រៀលឡើងដល់១០គីឡូ២០០០០រៀលដោយមិនដឹងថាចិត្តសាងមកពីអ្វីនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNBQ4h1b-zglkds78nIkBQnlzMQvFPu6ru0GCS1EUoqirBvYb18ITVYJq-Hs0_h1n6_glAOywHMwhYoo4sX6vXHCi4bUv_gXl270jzeNM885OP15DpmysERKfKxo0yo9Q3pn-s6dxY0PYSRoDOJU4QNMDF_3cn2zrcNqKA-bn9dRbo3A-IoTiWA40DWStE/s2048/image_2025-12-11_09-06-36.pngអ្នកលក់អនឡាញរូបនេះបន្តទៀតថា អ្នកលក់មួយចំនួនហេតុអ្វីឡើងថ្លៃចាក់កសាហាវក្នុងកាលៈទេសៈនេះចង់ក្លាយជាអ្នកមានក្នុងពេលនេះឬ។ ចំណែកឯអ្នកលក់អំបុកមួយចំនួនវិញ អ្នកនាង អែនជី ថាកាលពីម្សិលមិញនាងទិញ១គីឡូតែជាង៤០០០រៀលប៉ុណ្ណោះប៉ុន្តែបានឡើងគុណទ្វេដងរហូតដល់១គីឡូ១២០០០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqNxZ2w0J9ZdYG50VBmgkMPoPwedkOUcINTCITO-DmZkhDRHHV9RQE22a_hoxX-75gSNe_4bmGxJQNk3KgauXvwAlXSf3Xsx7eVOTW6V5a6ABBSMkoXApW56tXbQL7Kaa68Zb0JwSzSVB2E8FecAJ4hnx19S2Q33ZjsreL7WezV5KaXsaok7TgEUz8oe_/s2048/image_2025-12-11_09-06-38.png

អតីតតារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះ បានបញ្ជាក់ច្បាស់ៗថានាងមិនបានទិញយកមកលក់ទេ ប៉ុន្តែទិញមកដើម្បីរៀបចំជួយដល់ជនភៀសសឹករងការឈ្លានពានពីប្រទេសចោរសៀមហេតុអ្វីបានជាលក់សម្លាប់ខ្មែរគ្នាឯង។ ជាមួយនឹងការហួសចិត្តដែលខ្មែរមួយចំនួនធ្វើបាបខ្មែរគ្នាឯងបែបនេះ អែនជី បានបញ្ជាក់ថាបើនៅតែបន្តលក់ដូរបែបនេះនាងនឹងបង្ហោះអាខោនឈ្មោះលេខទីតាំងឱ្យខ្មាសគេតែម្តង។ ម្ចាស់ប្រ៊េនរូបនេះថាបើធ្វើដូចនេះមិនមែនជាជនជាតិខ្មែរទេប៉ុន្តែជាជនឆ្លៀតឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG0a7gc4uUwK4kk5a_u697scFkhyphenhyphenRklmaFgwZTHr_OGp1sQog2f4-seUnJJ0qAj1wd0LpmUxoX2fFITYJ7kUUuvddDAfrLTaDfBujvc9c_K7sbATflGXB-_CqyU-tLhu0KGN4XShi3nrQB9KQrjEsomkzpIhGMZhOKEenslXyxmhH6mjPZbfElNdaZthlF/s2048/image_2025-12-11_09-06-39.png

គួរបញ្ជាក់ផងដែរថា បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មានសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជាត្រឹមព្រឹកថ្ងៃទី១១ ធ្នូនេះ បង្កឱ្យជនស៊ីវិលស្លាប់ ១០ នាក់ក្នុងនោះមានទារកម្នាក់, របួស ៥០ នាក់ និងមានជនភៀសសឹកចំនួន ៥៥ ៧៤៣ គ្រួសារ ស្មើនឹង ១៩២ ១៧៣ នាក់៕

រាជធានីភ្នំពេញស្អែកនេះ នឹងមានការរៀបចំពិធីរំឭកគុណបារមីឲ្យប្រោសព្រំពរជ័យដល់វីរកងទ័ពខ្មែរ

0

អ្នកនៅភ្នំពេញកុំភ្លេចចូលរួមឲ្យបានច្រើនកុះករ! នៅល្ងាចថ្ងៃសុក្រ ទី១២ ធ្នូ ស្អែកនេះ សាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈ នឹងរៀបចំពិធីបួងសួង រំឭកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកឱ្យជួយប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់កម្ពុជា ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim0LwQVsIcPF3uEJTu7293HHLPSv0rpnWzQOESq_GcB-J2qkzS7JqzJeBPcTt3KAwkpzJQ9F1-GlMn_UmSABko-ijz7RuPQ-h_4chNZmdGDNqgRQ-gVngnOP-D8ezFtIuOGBeOiGS4IlHa9yeesIbskeSvT66V9ikFfdZvT5ubg-_uHrOGtHhWatCB0wyJ/s1280/photo_2025-12-11_13-19-58.jpg

យោងតាមការជូនដំណឹងនៅលើទំព័រផេកហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈ បានប្រកាសថា នៅថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ទីតាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទីតាំងទី១ (ក្រោយសារមន្ទីរជាតិ) នឹងប្រារព្ធកម្មវិធីបួងសួង រំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកឱ្យជួយ ប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់ខ្មែរយើង ដែលកំពុងតតាំងជាមួយសត្រូវឈ្លានពាននៅតាមព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNc4jAX-sbLQ98s7y8DOokAYSU9jAhcU1oi1ecmDiX6aKt4y1wdgeS3CVkNV8YfX7WdaGu7zfmhU1LEteJUmpATanDypaS5sCWFhGG7zyz9DqGZUBsELCoOxMzH8YZn3FWaJXIGn0Y5xP_kswpVLUp-6toTnZLz0uPbA76nQce88bOLshFkV-jFavBRL03/s1280/photo_2025-12-11_13-19-58%20(2).jpg

កម្មវិធីនេះនឹងចាប់ផ្ដើមចាប់ពីវេលាម៉ោង 6:00ល្ងាចតទៅ ដោយមហាជនទូទៅអាចចូលរួមបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXt0tHYQd8qd2z2b5Djlihdr7ligQbzsE22ahAFgqTAKJkxyp5PKfZ09OmVC9K2Idc27aPuXj5JSIHqebwARHYH6ieZO2G0RGwTRkz_xt1QFNzt8HjFmFfBnlEnLhYq3HPFbGj_7se_-ay3u-bCaXB9Ib3ezBdX6hyL2ecuIr7I_AO4JaeRtH6mJfFUPwC/s1280/photo_2025-12-11_13-19-58%20(3).jpg

តាមការបញ្ជាក់ ការរៀបចំកម្មវិធីនេះឡើងមក គឺមានគោលបំណងនាំពរជ័យ ជូនវីរកងទ័ពខ្មែរដ៏អង់អាចក្លាហាន ដែលកំពុងឈរជេីងប្រយុទ្ធការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7kYoDvF-iZq7WbTczg_lvfx9ivLb86A6Q9_5_z9T37PYEUqJIWWjvxseWMwq0wC_rMp59-XFR7F61spAgPUfbNODcpHaRyQ5yiQeSFAhy5mq1IsFLrw74gV_nArMrev4mIuEythajfp102Yo76wE-Wq8EY7eNZqXQYfYQR6vpcx2WKXWIDMs67im1-oxT/s1280/photo_2025-12-11_13-19-58%20(4).jpg
លើសពីនេះ វាជាការបង្ហាញការគោរព គាំទ្រ និងដឹងគុណដោយស្មោះត្រង់ ក្នុងនាមជាប្រជាជាតិខ្មែរ និងសូមពរជ័យជាសេចក្តីសុខ និងសុវត្ថិភាព ចូលមានដល់វីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងស្ថិតក្នុងសមរភូមិ នាស្ថានការដ៏តានតឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoUI1HHiAuJAOHk6VKEqr-ngFeSK0VgjTnvWDLzX6ZHVk617I68w4ZrksyF4PJDbLhKDhkK4P-7sGwxgIxOU8tbWU3LnVJxuh2khElumZntS-IfuEYkYAd-igoNsA5WHNQHumek7LJq_mvXtyMUGN_KVo_kqP_JMEvisTwZL3LCdprSJZggAmjh-E2NVaK/s526/photo_2025-12-11_13-19-57.jpg

អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិចូលរួមឲ្យបានច្រើនកុះករនៅក្នុងកម្មវិធីនេះ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីគ្នា រំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិ ដាស់ដួងព្រលឹងបុព្វបុរស និងអតីតព្រះមហាក្សត្រខ្មែរឲ្យជួយថែរក្សា ឃុំគ្រង ទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង៕

មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍ រួមគ្នាដើម្បីជំនួយមនុស្សធម៌

0

ភ្នំពេញ ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍កំពុងសហការគ្នា ដើម្បីប្រែក្លាយល្ខោនអូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោកមួយនេះ ឱ្យទៅជាកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពលមួយ ដោយរាល់ការលក់សំបុត្រនីមួយៗ នឹងត្រូវដក១០ភាគរយសម្រាប់ទៅបរិច្ចាគជួយដល់ជនរងគ្រោះ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ ក្រុមហ៊ុនរៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ ។
នៅក្នុងសេចក្ដីប្រកាសនោះបានឱ្យដឹងថា វណ្ណកម្មរឿង Don Giovanni របស់ Mozart ដែលនឹងបង្ហាញជូនអ្នកទស្សនានាពេលខាងមុខឆាប់នេះៗ គឺជា «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលនឹងចូលរួមចំណែកជួយដោយផ្ទាល់ដល់សហគមន៍ជនភៀសសឹកដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_rU8W4yJnZ-RZg6SrN9P81_yHsuwHavrISy_fXC-_i5U4bzjHihLI5eEdsJ595x_VM2ZrdDKBvdooZDPZ1iLJR-tf6Dh39avn-Oy3Bu6PbcCDbFARswjb36XYo6QIu8xJc1eJkV5A3F8W9r7bV3c78uBgSsGsH9leqLJTkGhDFzP3P7cSttowVYAMpqTK/s1280/photo_2025-12-11_14-33-29.jpg
ការចូលរួមជំនួយមនុស្សធម៌ ៖
ដើម្បីគាំទ្រការឆ្លើយតបផ្នែកមនុស្សធម៌ជាបន្ទាន់ ផលិតកម្មនឹងបរិច្ចាគប្រាក់ចំណេញទាំងអស់ (បន្ទាប់ពីបានទូទាត់ថ្លៃផលិតហើយរួចរាល់) របស់ខ្លួន ដល់អង្គការសប្បុរសធម៌ និងអង្គការនានាដែលជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1IuCW-QYIAu1aiZvOvrZ5T6hzRUT2lnDeub5uNWegvxFW0weYH7jHnbSvSQpi6ccBZYUOpOc525EuE7DIuv9LWmoQONPjQgIVZcOAMlqvmtlnzM8X1r0atNRzfHr63c45L96TVx_H7S1i98KS6K0IHhFl7uYrSZRIao5ICEohhTPB_VKahPWW4lO7K0nP/s1280/photo_2025-12-11_14-33-30%20(2).jpg
ក្រៅពីនេះ ផលិតកម្មបានសម្រេចដក ១០% លើតម្លៃសំបុត្រទាំងអស់ដែលលក់បាន ចាប់ពីវេលានេះតទៅ យកទៅបន្ថែមលើប្រាក់ចំណេញរបស់ខ្លួន ដើម្បីបង្កើនកញ្ចប់ថវិកាជំនួយ។
ការផ្តល់ជូនអ្នកមានបំណងចង់ចូលរួមទស្សនា ៖
ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន អ្នករៀបចំកម្មវិធីបានប្រកាសបញ្ចុះតម្លៃ ១០% លើសំបុត្រដែលនៅសល់ទាំងអស់ ។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ក្រុមគ្រួសារ ក្រុមហ៊ុន និងអ្នកស្រឡាញ់វប្បធម៌ចូលរួមបានកាន់តែច្រើន រួបរួមគ្នាជុំវិញវប្បធម៌ មេត្តាធម៌ និងសកម្មភាពមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA0SVpayH6Ez69Iq9RXmk8asT-A-ho96Gl8ovrS37Z5-ws2NbMv7Bc2RYUSuNlbceVFj5jJAvyaNJM70Es94FpH9D2GdaJPWbQPT905N9f90PWh_RvE5nE4DX5LXZVmdtR-T4RFNqcu3YTZh1WJfl5sibm5RGIOUzwnJ4W0Om0JhmRjnfnjw5yFMuJ1aWF/s1024/photo_2025-12-11_14-33-30.jpg
ព័ត៌មានអំពីកម្មវិធី ៖
ការសំដែង ៖ ល្ខោនអូប៉េរ៉ា Mozart’s Don Giovanni – មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព
• កាលបរិច្ឆេទ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច
ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល។
• ទីតាំង ៖ សាលមហោស្រពណាបា នៃណាហ្កាវើលដ៍ ២ រាជធានីភ្នំពេញ

មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ សង្ឃឹមថា អ្នកទាំងអស់គ្នា ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសមាគមវប្បធម៌នានានឹងចូលរួមតាមរយៈតន្ត្រី ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។
សម្រាប់សំបុត្រ និងព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ ៖ www.phnompenhopera.comhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQPcHJ5XJnhabjkBRbzVenfNr73Di9olkPBBeE-nuX0tJ4SiUZnVPvByapPqIsUlJpuuFN4HFQnPfUzLY6qN27HgQSiXxWTbZ3b0b5XEBW5kqVlwsEO2-aWgi9KO64dBroNvRtz_k_DQvtBhR0igTPqyCkWecI7R340qkvRdUUnCFR0tMyQHcaVUbor0zK/s1280/photo_2025-12-11_14-33-31%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigEvWOehusL5goRy2iaTklmvX4fO2DNwzoazay91IFHQSv_A3iigm6887FZagGEJ13C0QHBw4_979fe_BBC7Qwx_RDVn8XOy9gbB-5pseb9eknr2gS9u1m5GCk7CjDZTBjUKuPRP9I68ZZBm0qkNrMgkXBGmyviEJVOQUZeuQY-o2wzul1uBuG59GJFer_/s1280/photo_2025-12-11_14-33-31%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicsUyHmz8P_lanfwI5kTrlbmVpaj-H6rvJMxG00labAmjBgyWnbdZMMZ9Kx2PlOuN0HlOw-KNYejfeWhdubqplgPZVUr3HEQ64jvvhwnpZ5MOwSN7YsDixC_qVTsYO8JPP0lLnOxFu0DdCSmVydyHV9TLnfYzCmROR9jiBnUlwiJLIIXKSWkIUpJllzJ4G/s1280/photo_2025-12-11_14-33-31.jpg

ថៃមិនជឿថាកម្ពុជាអាចបង្ហោះដ្រូនអត្ត.ឃា.ត ដោយចោទថាមានបរទេសនៅពីក្រោយ

0

ប្រទេសថៃ ៖ ទំនងបែបទ្រោមខ្លួនខ្លាំងនៃការចាញ់សង្គ្រា.ម បន្ទាប់ពីកងទ័ពកម្ពុជាវាយតបតវិញចំគោលដៅធ្វើឱ្យកងទ័ពថៃស្លា.ប់ និងរងរបួសជាច្រើននាក់ ទើបសារព័ត៌មាននានានៅប្រទេសថៃចុះផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រឌិតថា កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្ត.ឃា.តនៅតំបន់ព្រំដែន ។

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ហ្វេសប៊ុកផេក Army Military Force និងសារព័ត៌មាន Thai Tribune បានចុះផ្សាយព័ត៌មានចោទប្រកាន់ និងភូតកុហកថា ៖ «កម្ពុជាបានបញ្ជូនទាហានស៊ីឈ្នួលបរទេសមកកាន់តំបន់ព្រំដែន ដើម្បីជួយបង្ហោះដ្រូនអត្តឃាតជាមួយទាហានកម្ពុជា ដូចកាលពីពេលប៉ះទង្គិចគ្នាលើកដំបូង» ។

បន្ទាប់ពីហ្វេសប៊ុកផេក Army Military Force និងសារព័ត៌មាន Thai Tribune ផ្សព្វផ្សាយព័ត៌មានភូតកុហក និងលាបពណ៌មកលើកម្ពុជា ប្រធានមូលនិធិការពារទឹកដីនៅប្រទេសថៃ លោក ប៉ាន់ថេប ផួផុងផាន់ ក៏បានបង្ហោះព័ត៌មានក្លែងក្លាយនេះដែរ ដោយសរសេរភូតកុហកក្នុងហ្វេសប៊ុកថា ៖ «ចូរប្រុងប្រយ័ត្ន! ដ្រូនរបស់កម្ពុជាមានទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះ» ។

សារព័ត៌មាន Thai Tribune, ហ្វេសប៊ុកផេក Army Military Force និងប្រធានមូលនិធិការពារទឹកដីនៅប្រទេសថៃ ព្រួតគ្នាផ្សព្វផ្សាយព័ត៌មានភូតកុហក ព័ត៌មានប្រឌិត លាបពណ៌ ចោទប្រកាន់កម្ពុជា ដើម្បីបិទបាំងទង្វើឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃ ។ បន្ទាប់មក នៅថ្ងៃទី១១ ខែធ្នូ សារព័ត៌មាន Amarin News ក៏យកព័ត៌មានលាបពណ៌នេះទៅផ្សព្វផ្សាយបន្ត និងត្រូវបានពលរដ្ឋថៃចែកចាយយ៉ាងច្រើន ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai Tribune និងហ្វេសប៊ុកផេក Army Military Force ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្ត.ឃា.តក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។

ក្រសួងការពារជាតិកម្ពុជាបានទាត់ចោលនូវខ្លឹមសារដែលចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងអះអាងថា គឺជាព័ត៌មានភូតកុហុក ជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ ។ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន ដោយលាបពណ៌កម្ពុជាដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា ។

ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ថៃ គឺប្រាសចាកពីការពិតទាំងស្រុងក្នុងចេតនាមូលបង្កាច់ លាបពណ៌ប្រទេសកម្ពុជា ដើម្បីបំភ័ន្តមតិសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងបិទបាំងចេតនាការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា និងបង្កការញុះញង់ ៕