អ្នកបង្កើតមាតិកានិងជាអ្នកលក់អនឡាញ សឹក សិលា និង Anna ដែលជាគូស្នេហ៍បានចេញវីដេអូមួយប្រាប់សាធារណជនដែលមានបំណងទៅលេងកម្សាន្តនៅប្រទេសចិនត្រូវតែហ៊ានតថ្លៃ។ ការចេញមកបង្ហាញបែបនេះដោយសារអ្នកទាំងពីរជួបបទពិសោធន៍ទិញខ្សែដៃមួយតម្លៃ១៤០យ័នចុះមកសល់ត្រឹមតែ៣០យ័នគិតជាប្រាក់រៀលប្រមាណ៨០ ០០០រៀលមកនៅត្រឹមតែ១៧ ០០០រៀល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGEqNs9OMt1nUoMfKrJDjIFVXHn0h8DarVCb4NflYbn4xxfTKOgB66IDTLMTi-XMZz_qo0czJZPpW49z8NQJI0lsZP0v5QYYmx8EmYKiztmzLE37t_766l1M9sSCZrreKE9FiaZw6i2LuuNRG2-aoEOiREtKFiVZthgw3bkwomSg580IaUMYamgFbP269j/s2048/image_2026-01-22_15-55-15.png
នៅយប់ថ្ងៃទី២០ ខែមករា លោក សឹក សិលា បានបង្ហោះវីដេអូដោយការហួសចិត្តជាខ្លាំងនិងបានចែករំលែកបទពិសោធន៍ទៅកាន់អ្នកមានបំណងទៅកម្សាន្តនៅចិនត្រូវតែដឹងមុននឹងទិញអីវ៉ាន់នៅ Chengdu ។ អ្នកបង្កើតមាតិការូបនេះបាននិយាយថា ពេលមក Chengdu ដាច់ខាតត្រូវតែតថ្លៃនៅតំបន់រមណីដ្ឋានឬកន្លែងលក់របស់របរអនុស្សាវរីយ៍តាមផ្លូវឬតាមផ្សារ។ លោកបន្តថា លោកបានទៅកន្លែងមួយនៅ Chengdu ហើយលោកបានប៉ះខ្សែដៃមួយខ្សែដោយសារតែស្រស់ស្អាតប៉ុន្តែមិនចង់ទិញនោះទេ។ ភ្លាមនោះអ៊ំស្រីម្នាក់មកចាប់ដៃគូស្នេហ៍លោកជាប់ដោយប្រើសម្តីល្អ គួរឱ្យអាណិតដើម្បីជួយទិញខ្សែដៃរបស់គាត់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCCAWhECf6IJIK-ZfimPVykZOctK9Satn3GyL-QfwmvGOX4Hllj0PUhFGI2sJgrJ49VPz-Nj9qplIEwKWOPzTn0S0MguKQiI815Zys0b-hUWKkdT1fypvoQ9HjVKHwZGo5yyIR9QwVGWQKrsYdQKi1UN5xIJs0NlF-Gq7eTSqllBJ6kj2q_jaKfF3CoIgq/s1440/image_2026-01-22_15-55-17.png

    អ្នកលក់អនឡាញរូបនេះបន្តទៀតថា ដោយសារតែខ្សែដៃនោះពួកគេមិនចង់បាននោះទេគ្រាន់តែចង់មើលប៉ុណ្ណោះ តែ Anna បានតថ្លៃចោលដោយដំបូងបានកាត់ថ្លៃ១៤០យ័ន ហើយនាងដើរចេញក៏អ្នកលក់ទាញដៃនាងចូលវិញដោយចុះថ្លៃមកនៅនៅត្រឹម៨០យ័ន ។ ទោះជាយ៉ាងណាអ្នកទាំងពីរបានផ្លាស់ប្តូរខ្សែមួយផ្សេងទៀតដែលអ្នកលក់អះអាងថាមានតម្លៃ៥០យ័នស្មើគ្នាប៉ុន្តែពួកគេតចោលមកនៅសល់ត្រឹមតែ៣០យ័នប៉ុណ្ណោះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijkTeB5WVrGjjuLA44wrw8DcJWpsbadSOvWI2SrK26RUBzX0nKMD92o3FXl891KMzANNsooKggU3bLfzDDJFAN-TTZvQcKirpbtOxjPEHXHtw4N0_HMNXlWaS3Wy8qczBQKEbPmTnTSK5Ty7NN8UzfuIzeFAQYvOULBBwVdP4mp1N-HAePeSVOwUB9x-bw/s1596/image_2026-01-22_15-55-18.png
    លោក សឹក សិលា និងគូស្នេហ៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលខ្សែដៃនៅ Chengdu មានតម្លៃ១៤០យ័នចុះមកនៅសល់ត្រឹមតែ៣០យ័នប៉ុណ្ណោះ។ ជាមួយនឹងបទពិសោធន៍នេះ សឹក សិលា បានផ្តាំទស្សនិកជនថាពេលមកចិនត្រូវតថ្លៃដោយមិនបាច់ខ្លាចចិត្តនោះទេហើយអ្នកលក់ក៏មិនបានខឹងយើងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-qIKmmorDXXkDuGfdPjMtr1-Sb9MhW2QBkdi75SVbT36YqH4S0WJu6WgWKyxNTRIhxFV4KU1UyZ7RefvEeK9ab4X22BuDgWsdz9ehBtMpvqFl6y2YWkpWkpWufCfHPXC5zn-rGWIcFESRW807L513L04vwEVqXNb0wDrUY-34trY69AvvzbyqRgJmEZqG/s960/image_2026-01-22_15-55-19.png

    ការចែករំលែកនេះ អ្នកមួយចំនួនដែលធ្លាប់ទៅចិនបានបង្ហាញថាពួកគេក៏ធ្លាប់ជួបប្រទះមិនខុសគ្នាប៉ុន្មានដូចអ្វីដែល សិលា និង Anna បានជួបនោះទេ៕