ប្រទេសចិនដំណើរការផ្លូវរថភ្លើងថ្មីមកកាន់តំបន់អាស៊ាន
ប្រទេសចិន ៖ សារព័ត៌មាន China Daily រាយការណ៍ថា រថភ្លើងដឹកជញ្ជូនទំនិញខ្សែទី១ ចេញពីទីក្រុងឆុងឈីងស្ថិតនៅទិសនីរតីប្រទេសចិន បានធ្វើដំណើរមកដល់ទីក្រុងប៉ាតាងបេសា ប្រទេសម៉ាឡេស៊ី ក្រោយពីចំណាយពេលវេលាសរុប១៣ថ្ងៃ និងបានដឹកជញ្ជូនទំនិញឧស្សាហកម្មពេញទូររថភ្លើង ។ ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងថ្មីនេះអាចជួយកាត់បន្ថយការចាយវាយ និងពេលវេលាធ្វើដំណើរពីប្រទេសចិនមកកាន់តំបន់អាស៊ាន ។
មុនពេលដំណើរការផ្លូវរថភ្លើងថ្មី ការដឹកជញ្ជូនទំនិញត្រូវចំណាយពេលរហូតដល់២៥ថ្ងៃ ដោយសារការនាំចេញទំនិញពីតំបន់ផ្សេងៗនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងសៀងហៃជាមុនសិន ដោយឆ្លងកាត់ទន្លេយ៉ង់សេនៅចិន មុននឹងបញ្ជូនទៅកាន់ទីក្រុងប៉េណាងនៅម៉ាឡេស៊ី តាមរយៈផ្លូវសមុទ្រ ។ ច្រករបៀងពាណិជ្ជកម្មរវាងប្រទេសនានាតាមរយៈផ្លូវគោក និងផ្លូវសមុទ្រ គឺជាគំនិតផ្តួចផ្តើមរបស់ចិនក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសសំខាន់ៗ និងប្រទេសដៃគូពាណិជ្ជកម្មប្រមាណ៩០ប្រទេស ។ ការដឹកជញ្ជូនទំនិញនេះនឹងជួយកាត់បន្ថយពេលវេលាពាក់កណ្តាល ក្នុងការដឹកជញ្ជូនទំនិញពីតំបន់ផ្សេងៗរបស់ចិនទៅកាន់ម៉ាឡេស៊ី ។
លោក Gao Chenglin នាយកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Yuxin’ou (Chongqing) Logistics លើកឡើងថា ការដំណើរការផ្លូវដឹកជញ្ជូនថ្មីនេះ មិនត្រឹមតែជួយបន្ថែមគុណតម្លៃក្នុងការដឹកជញ្ជូនទំនិញរវាងទីក្រុងឆុងឈីង និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយកាត់បន្ថយពេលវេលា និងដើមទុនការដឹកជញ្ជូនផងដែរ ។ រថភ្លើងនេះនឹងចេញដំណើរពីស្ថានីយរថភ្លើង Tuanjiecun ក្នុងទីក្រុងឆុងឈីង ទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយប្រើប្រាស់ខ្សែរថភ្លើងចិន-ឡាវ ។ បន្ទាប់មក គេនឹងប្រើប្រាស់រថភ្លើងនៅប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុងប៉ាតាងបេសា ស្ថិតនៅភាគខាងជើងនៃជាយដែនប្រទេសថៃ និងម៉ាឡេស៊ី ។
ក្រៅពីនេះ រថភ្លើងដឹកជញ្ជូនទំនិញរវាងប្រទេសចិន-វៀតណាម, ចិន-ឡាវ-ថៃ និងចិន-មីយ៉ាន់ម៉ា បានក្លាយជាផ្លូវមួយងាយស្រួលក្នុងការដឹកជញ្ជូនទំនិញពីប្រទេសចិនទៅកាន់ទីផ្សារតំបន់អាស៊ាន និងអឺរ៉ុបផងដែរ ៕ ប្រភព ៖ AEC connect


ម្នាក់នោះគឺជាលោក Stockton Rush ដែលជា CEO ក្រុមហ៊ុន OceanGate និងជាអ្នកបើកយានជ្រមុជទឹក “Titan” នេះតែម្តង ដែលលោកគឺជាចៅទួតរបស់លោក Isidor Straus និងលោកស្រី Ida Straus ជនរងគ្រោះប្តីប្រពន្ធដ៏ល្បីមួយគូរ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ លិចកប៉ាល់ Titanic កាលពីឆ្នាំ១៩១២។
សូមរំលឹកផងដែរថា សម្រាប់ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions៕

























.png)


ប្រភព៖vnexpress




