Home Blog Page 1633

គុណវិបត្តិទាំង ៥ ដែលបណ្តាលមកពីការ “ទទួលទានលឿនពេក”

0

ពិតណាស់ មនុស្សមួយចំនួនអាចមានទម្លាប់នៃការញ៉ាំលឿន ដើម្បីឱ្យទាន់ពេលវេលា។ ប៉ុន្តែប្រហែលអ្នកមិនដឹងទេ ការទទួលទានអាហារលឿនពេកអាចជះឥទ្ធិពលអវិជ្ជមានដល់រាងកាយរបស់យើងបាន នឹងធ្វើឱ្យសុខភាពរបស់អ្នកទ្រុឌទ្រោមជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាគុណវិបត្តិទាំង ៥ ដែលបណ្តាលមកពីការញ៉ាំលឿនពេក៖

១.ហើមពោះ៖ មូលហេតុចម្បងនៃការហើមពោះ គឺដោយសារការជ្រើសរើសអាហារដែលមានប្រតិកម្មជាមួយនឹងប្រព័ន្ធរំលាយអាហារដូចជា អាហារដែលសម្បូរទៅដោយម្សៅ ស្ករ សាច់ ខ្លាញ់ និងរួមបញ្ចូលទម្លាប់នៃការញ៉ាំលឿនរបស់យើងផងដែរ។Eating too quickly linked to obesity and increased risk of heart disease,  diabetes and stroke | The Independent | The Independent

២.ឆាប់ធាត់៖ មនុស្សភាគច្រើនដែលញ៉ាំលឿនច្រើនតែជាអ្នកដែលមិនបានទំពាអាហារឱ្យបានហ្មត់ចត់ ការទំពាអាហារមិនបានហ្មត់ចត់នឹងធ្វើឱ្យអ្នកញ៉ាំច្រើនខុសធម្មតា។

៣.ជំងឺទឹកនោមផ្អែម៖ យោងតាមការសិក្សាពីសាកលវិទ្យាល័យ Lithuanian University of Health Sciences បានឱ្យដឹងថា អ្នកដែលញ៉ាំលឿនទំនងជាវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ច្រើនជាងអ្នកញ៉ាំធម្មតា ២.៥ ដង។Why Eating Lunch At Your Desk Is Bad? - Boldsky.com

៤.ជំងឺក្រពះ ឬមហារីកក្រពះ៖ អ្នកដែលញ៉ាំលឿនទំនងជាមិនបានទំពារអាហារឱ្យត្រឹមត្រូវ នៅពេលដែលភាគល្អិតអាហារត្រូវបានបញ្ជូនទៅក្រពះដោយបំណែកធំពេក ក្រពះនឹងបញ្ចេញទឹកអាស៊ីតកាន់តែច្រើន។ ដែលនេះអាចជាមូលហេតុនៃជំងឺក្រពះ និងការចាល់អាស៊ីតនៅពេលអនាគត លើសពីនេះទៀតប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ក៏អាចប្រឈមនឹងជំងឺមហារីកក្រពះផងដែរ។

៥.ការពុលអាហារ៖ ៥-១០% នៃការពុលអាហារអាចកំណត់អត្តសញ្ញាណបានតាមរូបរាង រសជាតិ និងក្លិន។ ប៉ុន្តែអ្នកដែលញ៉ាំលឿននឹងស្គាល់រសជាតិ និងក្លិនអាហារតិចជាងមនុស្សធម្មតា (ព្រោះតែប្រញាប់ញ៉ាំ) ដូច្នេះកាលណាសមត្ថភាពយល់ឃើញទម្រង់ រសជាតិ និងក្លិនតិច ក៏អាចមានហានិភ័យខ្ពស់នៃការពុលអាហារផងដែរ៕ ប្រភព៖sanook

វៀតណាមក្លាយជាទីផ្សាររថយន្តអគ្គិសនីរឹងមាំនៅលើពិភពលោក

0

ប្រទេសវៀតណាម ៖ វៀតណាម គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅតំបន់អាស៊ាន ហើយគេសង្ឃឹមថា ពលរដ្ឋវៀតណាមនឹងកើនដល់ជាង៣៦លាននាក់នៅឆ្នាំ២០៣០ ។ ហេតុនេះ កំណើនការទិញទំនិញកើនឡើង វានឹងក្លាយជាកត្តាមួយទៀតជួយជំរុញឱ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើនយ៉ាងរឹងមាំ ។

ឧស្សាហកម្មមួយរបស់វៀតណាមដែលកំពុងរីកចម្រើន គឺឧស្សាហកម្មផលិតរថយន្តអគ្គិសនី (Electric vehicle) ។ ការផលិត និងការលក់រថយន្តកើនឡើងនៅវៀតណាម នឹងធ្វើឱ្យវៀតណាមក្លាយជាទីផ្សាររថយន្តអគ្គិសនីរឹងមាំមួយនៅលើពិភពលោក នាពេលឆាប់ៗនេះ ហើយវៀតណាមនឹងមានសក្តានុពលអាចរារាំងឥទ្ធិពលចិនក្នុងការផលិត និងការលក់រថយន្តអគ្គិសនីទៀតផង ។Vietnam's VinFast Investing Up To $6.5 Billion in U.S. EV Production -  Forbes Wheels

ការផលិតរថយន្តអគ្គិសនីជាផ្នែកសំខាន់មួយ ដែលធ្វើឱ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើននាពេលបច្ចុប្បន្ន គឺស្មើជិត២៥% របស់ GDP នៅឆ្នាំ២០២១ ។ ហេតុនេះ ការចាប់អារម្មណ៍ក្នុងការផលិតរថយន្តអគ្គិសនី និងថ្មរថយន្តអគ្គិសនីនៅវៀតណាមបានកើនឡើងយ៉ាងខ្លាំង ។ កាលពីខែឧសភា ឆ្នាំ២០២៣ នេះ BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន ក៏មានគម្រោងផលិតរថយន្តអគ្គិសនីនៅវៀតណាមផងដែរ ។EV Startup VinFast Hits the U.S., Opens First Showrooms In California - WSJ

ក្រៅពីនេះ ក្រុមហ៊ុនវៀតណាម VinFast បានបោះជំហានទៅមុខទៀត ដោយសារក្រុមហ៊ុនមិនត្រឹមតែផលិតរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនក៏បានប្រកាសថា នឹងបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកផងដែរ ។ ក្រុមហ៊ុន VinFast បានបង្កើតរោងចក្រផលិតថ្មរថយន្តអគ្គិសនីដំបូងគេនៅវៀតណាម ស្មើនឹងទឹកប្រាក់១៧៥លានដុល្លារអាមេរិក ។Volvo Car Malaysia unveils latest mid-sized SUV | The Star

តម្រូវការរថយន្តអគ្គិសនីនៅវៀតណាមបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន Volvo Car Malaysia បានប្រកាសថា នឹងចាប់ផ្តើមនាំចេញរថយន្តអគ្គិសនីមកវៀតណាម ។ ដូចគ្នានេះ ក្រុមហ៊ុន Nissan ក៏បានប្រកាសថា នឹងនាំចេញរថយន្តអគ្គិសនីមកវៀតណាមផងដែរ កាលពីពេលខែវិច្ឆិកា ឆ្នាំ២០២២ ។ ហេតុនេះ វៀតណាមនឹងក្លាយជាប្រទេសផលិតរថយន្តអគ្គិសនីដ៏រឹងមាំ និងចាប់ផ្តើមផ្គត់ផ្គង់ថ្មរថយន្តអគ្គិសនីផងដែរ រហូតដល់វៀតណាមអាចទប់ស្កាត់ឥទ្ធិពលចិនក្នុងទីផ្សាររថយន្តអគ្គិសនី ។

កាលពីខែធ្នូ ឆ្នាំ២០២២ វៀតណាមជាប្រទេសមួយស្ថិតក្នុងចំណោម៣ប្រទេសដំបូង ដែលបានប្រកាសចូលរួមក្នុងបណ្តាញផ្លាស់ប្តូរថាមពល ហើយវៀតណាមនឹងអាចក្លាយជាប្រទេសផ្តល់ប្រភពថាមពលប្រកបដោយនិរន្តរភាព ៕ ប្រភព ៖ AEC connect

រំជួលចិត្តណាស់! តារាសម្តែង អេង វ៉ាណង កើតជំងឺមហារីកសុដន់ដំណាក់កាលទី៣

0

តារាសម្តែងដែលលេចមុខក្នុងខ្សែភាពយន្តរឿងភាគជាច្រើនអ្នកនាង អេង វ៉ាណង ធ្វើឱ្យមហាជននិងអ្នកក្នុងរង្វង់សិល្បៈរំជួលចិត្តអាណិតជាពន់ពេកបន្ទាប់ពីដឹងថាតារាសម្តែងនេះកំពុងមានជំងឺមហារីករហូតដល់ត្រូវកោរសក់ ខណៈជំងឺមហារីកឈានដល់ដំណាក់កាលទី៣ ដោយក្តីអាណិតអាសូរអ្នកសិល្បៈជាច្រើនរូបរួមទាំងសប្បុរសជននានាបានចូលរួមបរិច្ចាគថវិកា។

អ្នកនាង អេង វ៉ាណង ជាតារាសម្តែងម្នាក់ដែលភាគច្រើនបានដើរតួជាម្តាយនៅក្នុងខ្សែភាពយន្តរឿងភាគតាមបណ្តាស្ថានីយទូរទស្សន៍នានា។ អ្វីដែលនឹកស្មានមិនដល់ថ្មីៗនេះតារាស្រីរូបនេះបានបង្ហោះរូបភាពជាមួយខ្លឹមថាខំអស់លទ្ធផលភាពហើយមិនមានថវិកាសម្រាប់ព្យាបាលទៀតដែលរូបនាងកំពុងមានជំងឺកាចសាហាវរហូតត្រូវកោរសក់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwhDpQD5uW8vn6hJtJvnRHqycqrmt3azRVw0VkdboIzG-3xhszXgyYK_2NOHt5BzwigMP_j7yzlj6_mNw_R1BI8r1e2x1EnuYSiaKhku2gQZ3Kld6ubnqaJ23kwOpBGkk0hK_KF0P9jn7fHkH7V658sGke70hYWy5oD_sB7rqRK4TRvUbjQ0hnQglEmgM/s885/347255048_6320398494718636_8511991629464209577_n.jpg

បើតាមការឆ្លើយឆ្លងខំមិន អ្នកនាង អេង វ៉ាណង ពេលនេះកំពុងមានជំងឺមហារីកសុដន់ ខណៈដែលតារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ជាក់ថាជំងឺមហារីករបស់តារាសម្តែងរូបនេះស្ថិតក្នុងដំណាក់កាលទី៣ហើយ ខណៈពេលនេះតារាសម្តែងរូបនេះក៏ខ្វះខាតថវិកាព្យាបាលជំងឺផងដែរ។ បន្ទាប់ពីទទួលដំណឹងថាតារាសម្តែង អេង វ៉ាណង មានជំងឺកាចសាហាវជាប់ខ្លួនបណ្តាមិត្តរួមអាជីពសិល្បៈ និងសប្បុរសជនបានចូលរួមបរិច្ចាគដល់តារាស្រីរូបនេះ និងជូនពរឱ្យនាងឆ្លងផុតពីជំងឺនេះឆាប់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE5if6U-D7YaTWH3iHhW1AdcPCe3L8LfHYUwtl9PEAnroj8u0H-uj5wVOgS2KJL238iaa8obiQvQTUYB3uqUSDODhwa3KycA39eglT_IU8C9k2iLgzec2wt3qnM83sQvkkMthOlpzGZm4xHiPSrjz2vRLw_AaqalXcqJfIJJXqpJk1_I9bouY-IIn8GAE/s2048/347423871_6320398808051938_6254949409669935141_n.jpg

ក្នុងនោះដែរ បើតាមសម្តីរបស់អ្នកសិល្បៈដែលរួមការងារជាមួយតារាសម្តែងស្រីខាងលើបានឱ្យដឹងថា អ្នកនាង អេង វ៉ាណង មានទំនួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួនណាស់ ឈឺក៏ដោយសុខចិត្តទ្បើងចុះរត់មកថតផងរត់ទៅពេទ្យផងដោយសារតែមិនចង់ឱ្យតួដទៃពិបាកដោយសារខ្លួនឯង។

ឃើញស្ថានភាពបែបនេះមហាជនសម្តែងនូវក្តីអាណិតជាខ្លាំង និងជូនពរឱ្យនាងឆាប់ជាសះស្បើយអាចវិលមកបម្រើវិស័យសិល្បៈវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxH-aOQn-nmxMoWSKquJXGHJk_DjLF4sQTBa9lPoAwut0rh9LzTJueC4Z39d5nomjS2AHao2l4dTd73rj6w--elhkq6TQHJDQPVUhunc3AtnZ1nXZT5OuJqJ7cehQ7Vl86_xOHYViA7ZfFuxGKvkA6AZonxWGYTBYSaF_7m3zUSkpTSPdM8vOR-xSs7MI/s2048/347245989_6324624574296028_725551678760370218_n.jpg

គួរបញ្ជាក់ផងដែរថា បើតាមគេហទំព័រហេឡូគ្រូពេទ្យ បានឱ្យដឹងខ្លះៗផងដែរថាជំងឺមហារីកសុដន់មាន៤ដំណាក់កាល ដោយដំណាក់កាលទី៣គឺជាដំណាក់កាលរីករាលដាល ហើយចូលទៅដល់កូនកណ្ដុរជុំវិញឆ្អឹងកងក ឬទៅក្នុងសុដន់ជ្រៅ។ ដុំមហារីកអាចរីកលូតលាស់ទំហំ ហើយបន្តរីករាលដាលទៅដល់ជញ្ជាំងទ្រូង ឬស្បែក៕

ត្រូវដឹង! ខេត្តណាខ្លះ នៅក្នុងប្រទេសកម្ពុជាដែលមានក្រុង២?

0

ក្នុង​ចំណោម​រាជធានី-ខេត្ត ទាំង ២៥ ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​ខេត្តចំនួន៤ ដែល​មាន​ក្រុង​ ២ ខណៈ​ខេត្ត​ផ្សេង​ទៀត មាន​ក្រុង​១​ប៉ុណ្ណោះ។

ខេត្តទាំងនោះរួមមាន៖

ខេត្ត​បន្ទាយមានជ័យ

  • ខេត្ត​បន្ទាយមានជ័យ ចែកចេញជាក្រុង ២ និងស្រុក ៧។
  • ក្រុង ២ របស់​ខេត្ត​បន្ទាយមានជ័យ គឺ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។ ចំណែក​ស្រុក​ទាំង ៧ រួម​មាន ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក និងស្រុកម៉ាឡៃ។ខេត្តបន្ទាយមានជ័យ - Visit Cambodia

ខេត្ត​ស្វាយរៀង

  • ខេត្ត​ស្វាយរៀង ចែកចេញ​ជា​ក្រុង ២ និង​ស្រុក ៦។
  • ក្រុង ២ របស់​ខេត្ត​ស្វាយរៀង គឺ ក្រុង​ស្វាយរៀង និង​ក្រុងបាវិត ។ ចំណែក​ស្រុក​ទាំង ៦ រួមមាន​ ស្រុក​រមាសហែក ស្រុក​ស្វាយជ្រុំ ស្រុកកំពង់រោទ៍ ស្រុក​រំដួល ស្រុក​ស្វាយទៀប និង​ស្រុក​ចន្ទ្រា។ប្រជាជននៅស្វាយរៀង: អំពីខេត្តស្វាយរៀង

ខេត្តកំពត

  • ខេត្តកំពត ចែកចេញជាក្រុង២​ និងស្រុក ៧។
  • ក្រុង២​របស់​ខេត្តកំពត គឺ​ក្រុងកំពត និងក្រុងបូកគោ (ក្រុងបូកគោ ទើបបង្កើតនៅខែមីនា ឆ្នាំ២០២១)។ ចំណែកស្រុកទាំង៧ រួមមាន ស្រុកកំពង់ត្រាច ស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។អាជ្ញាធរខេត្តកំពតត្រៀមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខនេះ - ក្រសួងព័ត៌មាន

ខេត្តព្រះសីហនុ

  • ខេត្ត​ព្រះសីហនុ ចែកចេញជា​ក្រុង ២ និងស្រុក ៣។
  • ក្រុង ២ របស់​ខេត្ត​ព្រះសីហនុ គឺ ក្រុង​ព្រះសីហនុ និង​ក្រុង​កោះរ៉ុង។ ចំណែក​ស្រុកទាំង ៣ រួមមាន ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ៕Preah Sihanouk will test a jabbed tourist scheme - Asia For Holiday News

លេចវត្តមាននាវាពិឃាតដឹកយន្តចម្បាំងអាមេរិក នៅដែនសមុទ្រវៀតណាម

0

នាវាដឹកយន្តចម្បាំងអាមេរិក  Ronald Reagan របស់សហរដ្ឋអាមេរិក បានមកដល់ទីក្រុង Danang ភាគកណ្តាលប្រទេសវៀតណាម បន្ទាប់ពីនាវាចម្បាំងចិន បើកចូលដែនទឹកវៀតណាមជាច្រើនលើកច្រើនសារ បើទោះមានការព្រមានពីប្រទេសវៀតណាមយ៉ាងក៏ដោយ។US's Ronald Reagan aircraft carrier arrives in Vietnam's Danang | Military  News | Al Jazeera

ដំណើរការចុះចតនៅកំពង់ផែក្រុងដាណាង របស់នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan នេះ ធ្វើឡើងនៅក្នុងការប្រារព្ធខួបលើកទី១០នៃ”ភាពជាដៃគូនៃពាណិជ្ជកម្មសកលរវាងប្រទេសទាំងពីរ” និងក៏ដើម្បីផ្តល់ភាពកក់ក្តៅដល់វៀតណាម ដែលកំពុងរងការរំលោភចូលដែនទឹកពីចិនផងដែរ។DVIDS - Images - USS Ronald Reagan (CVN 76) pulls into Da Nang, Vietnam  [Image 8 of 8]

ទន្ទឹមនឹងវត្តមានរបស់ នាវាដឹកយន្តចម្បាំងអាមេរិក ខាងចិនឯណោះ បានលើកឡើងថា៖” ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ស្ថិតនៅក្នុងដែនទឹក និងការគ្រប់គ្រងរបស់ចិន ដូច្នេះ ការបើកចូលទៅកាន់សមុទ្រភាគកណ្តាល នៃប្រទេសវៀតណាម ជាប់សមុទ្រចិនខាងត្បូងមិនបានរំលោភបំពានច្បាប់អ្វីណាមួយនោះទេ”។Vietnam: the US aircraft carrier "USS Ronald Reagan" in stopover in Danang  - Teller Report

សូមរំលឹកផងដែរថា​ ជម្លោះសមុទ្រចិនខាងត្បូង បានបង្កជាភាពអសន្តិសុខជាខ្លាំង ទៅដល់ប្រទេសដែលបានអះអាងថាខ្លួនជាម្ចាស់នៃដែនសមុទ្រនោះ ដោយរួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ៕USS Ronald Reagan arrives in Vietnam | Philstar.com

ប្រភព៖ aljazeera

បម្រែបម្រួលអាកាសធាតុអាចធ្វើឱ្យកើតរលកយក្សស៊ូណាមិ

0

តាមការស្រាវជ្រាវមួយរបស់ទស្សនាវដ្តី Nature Communications បង្ហាញថា កាលពី៣លាន ទៅ១៥លានឆ្នាំមុន ពិភពលោកធ្លាប់មានហេតុការណ៍បាក់ដីនៅក្រោមសមុទ្រដ៏ធំមួយនៅទ្វីបអង់តាកទិក ដែលធ្វើឱ្យកើតរលកយក្សស៊ូណាមិវាយប្រហារឆ្នេរសមុទ្រអាមេរិកខាងត្បូង, ប្រទេសនូវែលសេឡង់ និងតំបន់អាស៊ីអាគ្នេយ៍ ។ អ្នកស្រាវជ្រាវលើកឡើងថា បម្រែបម្រួលអាកាសធាតុអាចធ្វើឱ្យកើតរលកយក្សស៊ូណាមិម្តងទៀត ។Nord Stream pipeline explosions raise concerns for Baltic Sea ecosystem

អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិដោយការជីកស្រទាប់ដីល្បាប់នៅបាតសមុទ្រជ្រៅនៅទ្វីបអង់តាកទិក ហើយពួកគេរកឃើញថា ស្រទាប់ដីល្បាប់ទន់នៅក្រោមបាតសមុទ្របានធ្វើឱ្យដីក្រោមបាតសមុទ្របាក់ រហូតបណ្តាលឱ្យកើតរលកយក្សស៊ូណាមិកាលពីអតីតកាល ។ អ្នកស្រាវជ្រាវប៉ាន់ស្មានថា រលកយក្សស៊ូណាមិនេះអាចកើតឡើងដោយសារផ្ទាំងទឹកកករលាយ ដែលធ្វើឱ្យសម្ពាធដីនៅក្រោមសមុទ្រកាត់បន្ថយ និងបាក់ស្រទាប់ដីផ្នែកខាងលើ ។volcanic eruption Archives - Universe Today

គ្មានអ្នកណាម្នាក់បានដឹងអំពីទំហំ និងភាពធ្ងន់ធ្ងរនៃរលកយក្សស៊ូណាមិកាលពីអតីតកាលទេ ប៉ុន្តែអ្នកស្រាវជ្រាវលើកឡើងថា រលកយក្សស៊ូណាមិកាលពីអតីតកាលមានកម្ពស់១៣ម៉ែត្រ ដែលបានកើតឡើងនៅឆ្នេរសមុទ្ររដ្ឋញូវហ្វូនឡែន ប្រទេសកាណាដា កាលពីឆ្នាំ១៩២៩ បានឆ.ក់យកជី.វិតមនុស្សអស់ចំនួន២៨នាក់ ។ ចំណែកស៊ូណាមិមានកម្ពស់១៥ម៉ែត្របានកើតឡើងនៅប្រទេសប៉ាពួញូហ្គីណេ កាលពីឆ្នាំ១៩៩៨ បានឆ.ក់យកជី.វិតមនុស្សអស់រាប់ពាន់នាក់ ។

អ្នកស្រាវជ្រាវម្នាក់លើកឡើងថា ៖ «វាអាចជាការប៉ាន់ស្មានខុសក៏ថាបាន ហើយវាអាចមានមូលហេតុផ្សេងទៀតដូចជា សីតុណ្ហភាពនៅសមុទ្រប្រែប្រួលយ៉ាងឆាប់រហ័សបានបំផ្លាញដីល្បាប់នៅក្រោមទឹក និងបណ្តាលឱ្យកើតការបម្លាស់ទីសំបកផែនដី ។ ការប្រើគំរូក្នុងកុំព្យូទ័រនឹងជួយឱ្យយើងអាចស្វែងរកចម្លើយនៅថ្ងៃអនាគតបាន» ។Japan earthquake and tsunami of 2011 | Facts & Death Toll | Britannica

ទោះយ៉ាងណា សីតុណ្ហភាពកើនឡើងនៅលើពិភពលោកបានធ្វើឱ្យផ្ទាំងទឹកកករលាយ ហើយសំបកផែនដីផ្លាស់ទីម្តងទៀតនៅថ្ងៃអនាគត ដោយសារសម្ពាធពីផ្ទាំងទឹកកកថយចុះ ហើយរលកយក្សស៊ូណាមិដែលគេប៉ាន់ស្មានក្នុងការស្រាវជ្រាវនេះអាចនឹងកើតឡើងពិតប្រាកដ ។ ហេតុនេះ ការជួយគ្នាកាត់បន្ថយសីតុណ្ហភាពនៅលើពិភពលោកមិនឱ្យកើនឡើង គឺប្រទេសនានាត្រូវប្រញាប់ដោះស្រាយរួមគ្នា ដើម្បីការពារកុំឱ្យមានការបាត់បង់ដ៏ធំកើតឡើង ៕ ប្រភព ៖ environman

ប្រទេសស៊ុយអែតគ្រោងសាងសង់ទីក្រុងឈើដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ ក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង Atrium Ljungberg គ្រោងនឹងសាងសង់អាគារដែលធ្វើពីឈើទាំងអស់ក្នុងទីក្រុង Stockholm ដោយចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥។

យោងតាមប្រភព Interesting Engineering កាលពីថ្ងៃទី២៤ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Atrium Ljungberg មានគោលបំណងអភិវឌ្ឍន៍ទីក្រុង Stockholm នឹងកំណត់ឡើងវិញនូវជីវិតទីក្រុងតាមរយៈការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ភាពច្នៃប្រឌិត និងសោភ័ណភាព មួយវិញទៀតគឺដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលកំពុងប្រឈមមុខនឹងទីក្រុងស៊ុយអែត។Sweden will have an entire city made of wood in 2027

ក្រុមហ៊ុនគ្រោងសាងសង់ទីក្រុងឈើ ដែលលាតសន្ធឹងលើផ្ទៃដី ២៥០,០០០ ម៉ែត្រការ៉េ ដោយទីក្រុងនេះនឹងមានការិយាល័យចំនួន ៧,០០០ និងលំនៅដ្ឋានចំនួន ២,០០០ រួមជាមួយភោជនីយដ្ឋាន សាលារៀន និងហាងនានាផងដែរ។ មូលហេតុនៃការសាងសង់ទីក្រុងឈើនេះគឺ ដោយសារឈើបង្កើតការបំភាយកាបូនតិចជាងដែក និងបេតុង គម្រោងទីក្រុងឈើក៏ផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានជាច្រើនទៀតផងដែរ។ ដូច្នេះហើយ ប្រភេទឈើដែលត្រូវប្រើក្នុងគម្រោងគឺឈើប្លុកធន់នឹងភ្លើង យោងតាមអ្នកអភិវឌ្ឍន៍ បានឱ្យដឹងថា ឈើដែលបានកែច្នៃបង្កើតជាស្រទាប់ការពារលើផ្ទៃ ជួយរក្សាកម្លាំងភាគច្រើន រួមចំណែកដល់អគារដែលមានសុវត្ថិភាពជាងមុន។World's largest wooden city" set to be built in Stockholm

យោងតាមអ្នកតំណាងក្រុមហ៊ុន Atrium Ljungberg ក៏បាននិយាយថា ទីក្រុងនឹងមានលក្ខណៈពិសេសជាច្រើនដែលផ្អែកលើធម្មជាតិ នឹងត្រូវបានរចនាឡើងដើម្បីឱ្យមានអារម្មណ៍ដូចជាព្រៃឈើ។ យើងក៏បានស្វែងរកការបង្កើតបរិយាកាសទីក្រុងដែលបំផុសគំនិតដោយភាពស្ងប់ស្ងាត់នៃព្រៃឈើ។ ស្ថាបត្យកម្មនឹងរួមបញ្ចូលធាតុធម្មជាតិជាច្រើនដូចជាដំបូលពណ៌បៃតងសម្រាប់អ៊ីសូឡង់ល្អប្រសើរជាងមុននិងបង្អួចធំដើម្បីឱ្យមានពន្លឺ៕Stockholm Wood City: Construction of the World's Largest Urban Development  Project in Wood to Begin in 2025 | ArchDailyប្រភព៖vnexpress

ឯកឧត្តមស៊ុន ចាន់ថុល ចង់ឃើញ​ផ្លូវល្បឿនលឿន​ទៅដល់​មណ្ឌលគិរី

0

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់រួចមកហើយនូវផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ហើយក៏នឹងកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ថែមមួយទៀតផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថា៖”ឯកឧត្តមចង់ឃើញណាស់ ផ្លូវល្បឿនលឿនពីភ្នំពេញទៅស្នួល ទៅមណ្ឌលគិរី ទៅរតនគិរី មកស្ទឹងត្រែង មកព្រះវិហារ ហើយមកភ្ជាប់ផ្លូវល្បឿនលឿនទី៣ នៅសៀមរាប ឬផ្លូវល្បឿនលឿនពីភ្នំពេញ ទៅត្រពាំងក្រៀល ព្រំដែនកម្ពុជា-ឡាវ តែម្តង”។

សូមជម្រាបថា ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញ-បាវិត ប្រវែង ១៣៥គីឡូម៉ែត្រ ដែលភ្ជាប់ពីស្រុកល្ងាឯម ខេត្តកណ្តាល កាត់ខេត្តព្រៃវែង ស្វាយរៀង រហូតដល់ក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ខណៈដែលផ្លូវល្បឿនលឿនទី៣ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បែងចែកជាពីរដំណាក់កាល រួមមាន ដំណាក់កាលទី១ ពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ៕

 

ព្រីហ្គោហ្ស៊ីន អាចនឹងដឹកនាំកម្លាំងទាហានវ៉ាគណឺរ វាយប្រហារជាថ្មីលើអ៊ុយក្រែន ចេញពីបេឡារុស

0

រាជធានីឡុងដ៍៖ ក្រោយការសម្របសម្រួល ដោះស្រាយបញ្ចប់វិបត្ដិដ៏ធ្ងន់ធ្ងរភ្លាមៗ នៅក្នុងប្រទេសរុស្ស៊ី បញ្ចៀសនូវការបង្ហូរឈាមគ្នាឯង រវាងកងទ័ពរដ្ឋាភិបាលរុស្ស៊ី និង កម្លាំងទាហានស៊ីឈ្នួលនោះមក អតីតមេទ័ពកំពូលរបស់ចក្រភពអង់គ្លេស កំពុងតែជំរុញឲ្យអ៊ុយក្រែន គួរតែបង្កើននូវការការពារ ទប់ទល់នឹងកម្លាំងទាហានស៊ីឈ្នួល Wagner អាចនឹងវាយប្រហារ ចេញពីបេឡារុស សម្រាប់ការដណ្ដើមកាន់កាប់រដ្ឋធានីកៀវ សាជាថ្មី។

សារព័ត៌មាន Alarabiya News បានផ្សាយ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា លោកឧត្តមសេនីយ៍ រីឆាដ ដានណាត (Richard Dannatt) អតីតនាយអគ្គសេនាធិការកងទ័ពរបស់ចក្រភពអង់គ្លេស បានបញញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា អ៊ុយក្រែន ត្រូវតែពង្រឹងកិច្ចការពាររបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង សម្រាប់ត្រៀមខ្លួន ទប់ទល់ប្រឆាំងនឹងការវាយប្រហារដ៏ខ្លាំងក្លា ពីកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin)។ ទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner អាចនឹងចាប់ផ្ដើម ប្រតិបត្ដិការយោធាវាយប្រហារ ដណ្ដើមកាន់កាប់ទីក្រុងកៀវ ជាថ្មី ដោយចេញពីប្រទេសបេឡារុស ។Who Is Prigozhin, the Wagner Leader Russia Accused of Mounting a Coup? -  The New York Times

អតីតមេទ័ពកំពូលអង់គ្លេស រូបនេះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ Sky News ថា «វាជាការពិតណាស់ ស្ថាបនិកក្រុមហ៊ុនទាហានឯកជន Wagner លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានធ្វើដំណើរទៅកាន់បេឡារុស ក្រោមការសម្របសម្រួល ពីមេដឹកនាំរបស់ប្រទេសនេះ ជុំវិញសកម្មភាពបះបោររបស់គាត់។ បញ្ហានេះ កំពុងតែក្លាយជារឿងដ៏គួរឲ្យព្រួយបារម្ភបំផុត សម្រាប់អ៊ុយក្រែន ផងដែរ។

លោកឧត្ដមសេនីយ៍ រូបនេះ បានបន្ថែម ថា នៅក្នុងករណីលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន នៅតែរក្សាកម្លាំងប្រយុទ្ធដ៏ខ្លាំងក្លារបស់គាត់ នៅជុំវិញខ្លួនរបស់គាត់ គាត់ពិតជានៅតែជាការគំរាមកំហែងដ៏ខ្លាំង សម្រាប់អ៊ុយក្រែន ព្រោះរដ្ឋធានីកៀវ មានទីតាំងនៅជិតបំផុតរបស់បេឡារុស ខណៈប្រទេសនេះ ក្លាយជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី។ សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង ជាលើកដំបូង នៅអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ចេញពីបេឡារុស និង ពីភាគខាងកើត និង ភាគខាងត្បូងរបស់អ៊ុយក្រែន។Who is Yevgeny Prigozhin, the Wagner chief turned rebel? | News | wxow.com

អតីតមេទ័ពកំពូលចក្រភពអង់គ្លេស រូបនេះ បានបន្ដ ថា «ការវាយប្រហារដណ្ដើមកាន់កាប់រដ្ឋធានីកៀវ នៅតែអាចនឹងកើតឡើង ដោយសារតែរុស្ស៊ី នៅតែប្រើប្រាស់កម្លាំងទាហានស៊ីឈ្នួល Wagner ដើម្បីដណ្ដើមកាន់កាប់រដ្ឋធានីកៀវ ម្ដងទៀត។ ការបះបោរដោយកម្លាំងប្រដាប់អាវុធរបស់ទាហានវ៉ាគណឺរ (Wagner) ក៏នឹងធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប្រឈមនឹងសម្ពាធ និង ភាពអាម៉ាស់ កាន់តែធ្ងន់បំផុតមួយ ចាប់តាំងពីគាត់បានឡើងកាន់កាប់អំណាច នៅក្នុងប្រទេសរុស្ស៊ី។ ការបះបោរនេះ បានបង្ហាញនូវការថមថយឥទ្ធិពលច្រើន និង ភាពកម្សោយលើការគ្រប់គ្រងរបស់លោក ពូទីន ស្របពេលកម្លាំងយោធារបស់រុស្ស៊ី ស្ថិតក្នុងភាពជ្រួលច្របល់»។

ថៅកែទាហានស៊ីឈ្នួល Wagner លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍មុន បានទៅកាន់កាប់ទីបញ្ជាការយោធាដ៏ធំរបស់រុស្ស៊ី នៅតំបន់រូស្ដូ-អន-ដូន (Rostov-on-Don) សម្រាប់ប្រតិបត្តិការសឹក នៅអ៊ុយក្រែន។ បន្ទាប់មក ពួកគេបានបន្តដំណើរឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ដោយគោលបំណងផ្ដួលរំលំលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកឧត្ដមសេនីយ៍ វ៉ាឡេរី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ចេញពីតំណែង។ ទន្ទឹមគ្នានេះ កម្លាំងទាហានឯកជនវ៉ាគណឺរ (Wagner) ក៏បានអះអាង អំពីការទម្លាក់ឧទ្ធម្ភាគចក្រ និង យន្តហោះយោធារបស់រុស្ស៊ី ជាច្រើនគ្រឿង។Russia, Turkey agree on Putin visit to Turkey 'soon,' Interfax reports |  Reuters

ការបះបោររបស់កម្លាំងទាហានវ៉ាគណឺរ បានជំរុញឲ្យរុស្ស៊ី ដាក់ពង្រាយកងទ័ពជាដំបូង សម្រាប់ការពាររដ្ឋធានីមូស្គូ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចចិត្ត ដកកម្លាំងទាហានទាំងនោះវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកម្លាំងទាហានស៊ីឈ្នួល Wagner បានសម្រេច បង្វែរក្បួនទ័ពរបស់ពួកគេ ត្រឡប់ទៅចូលបន្ទាយ ក្រោមការសម្របសម្រួលរបស់លោក អាឡិកសានដឺរ លូកាសេនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន។The U.S. Needs a Diplomatic Blitz to Fill the Power Vacuum the Wagner Coup  Leaves Behind - POLITICO

នៅក្នុងអំពើបះបោរនេះ រដ្ឋាភិបាលក្រុងមូស្គូរបស់លោកប្រធានាធិបតី ពូទីន បានចោទប្រកាន់ពីបទក្បត់ជាតិ ប្រឆាំងនឹងលោក ព្រីហ្គោហ្ស៊ីន និង កម្លាំងទាហានរបស់គាត់។ ប៉ុន្ដែព្រឹត្តិការណ៍នេះ មិនអាចធ្វើឲ្យអ្នកណាម្នាក់គិតស្មានដល់ ថា កម្លាំងទាហានស៊ីឈ្នួល Wagner បានប្ដូរចិត្តភ្លាមៗនោះឡើយ។ វិបត្ដិដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសរុស្ស៊ី បានថយកម្ដៅទៅវិញ ក្រោយពេលមានកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួល ពីលោក អាឡិកសានដឺរ លូកាសេនកូ ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់លោក វ៉្លាឌីមៀ ពូទីន។ ចំណែកការសម្រេចចិត្តចុងក្រោយ បានតម្រូវឲ្យលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាគណឺរ និរទេសទៅកាន់បេឡារុស ដែលជាប្រទេសជិតខាងរបស់រុស្ស៊ី ហើយជាអ្នកគាំទ្រ ដល់សង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាម លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានឲ្យដឹង ថា កិច្ចព្រមព្រៀងនេះ ត្រូវបានក្រុងមូស្គូ សម្រេចទម្លាក់ចោលនូវរាល់ការចោទប្រកាន់របស់ខ្លួន មកលើលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី និង កម្លាំងទាហានរបស់គាត់ ពីបទក្បត់ជាតិ សម្រាប់សកម្មភាពបះបោរប្រដាប់អាវុធនេះ។ ជាមួយគ្នានេះ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ក៏បានដឹកនាំកម្លាំងទាហាស៊ីឈ្នួលរបស់គាត់ វិលបន្ទាយយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន វិញ៕Kremlin says Prigozhin will depart for Belarus after rebellion fizzles –  POLITICO

ប្រទេសចិនដំណើរការផ្លូវរថភ្លើងថ្មីមកកាន់តំបន់អាស៊ាន

0

ប្រទេសចិន ៖ សារព័ត៌មាន China Daily រាយការណ៍ថា រថភ្លើងដឹកជញ្ជូនទំនិញខ្សែទី១ ចេញពីទីក្រុងឆុងឈីងស្ថិតនៅទិសនីរតីប្រទេសចិន បានធ្វើដំណើរមកដល់ទីក្រុងប៉ាតាងបេសា ប្រទេសម៉ាឡេស៊ី ក្រោយពីចំណាយពេលវេលាសរុប១៣ថ្ងៃ និងបានដឹកជញ្ជូនទំនិញឧស្សាហកម្មពេញទូររថភ្លើង ។ ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងថ្មីនេះអាចជួយកាត់បន្ថយការចាយវាយ និងពេលវេលាធ្វើដំណើរពីប្រទេសចិនមកកាន់តំបន់អាស៊ាន ។Railroad network to boost economic ties with ASEAN - Chinadaily.com.cn

មុនពេលដំណើរការផ្លូវរថភ្លើងថ្មី ការដឹកជញ្ជូនទំនិញត្រូវចំណាយពេលរហូតដល់២៥ថ្ងៃ ដោយសារការនាំចេញទំនិញពីតំបន់ផ្សេងៗនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងសៀងហៃជាមុនសិន ដោយឆ្លងកាត់ទន្លេយ៉ង់សេនៅចិន មុននឹងបញ្ជូនទៅកាន់ទីក្រុងប៉េណាងនៅម៉ាឡេស៊ី តាមរយៈផ្លូវសមុទ្រ ។ ច្រករបៀងពាណិជ្ជកម្មរវាងប្រទេសនានាតាមរយៈផ្លូវគោក និងផ្លូវសមុទ្រ គឺជាគំនិតផ្តួចផ្តើមរបស់ចិនក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសសំខាន់ៗ និងប្រទេសដៃគូពាណិជ្ជកម្មប្រមាណ៩០ប្រទេស ។ ការដឹកជញ្ជូនទំនិញនេះនឹងជួយកាត់បន្ថយពេលវេលាពាក់កណ្តាល ក្នុងការដឹកជញ្ជូនទំនិញពីតំបន់ផ្សេងៗរបស់ចិនទៅកាន់ម៉ាឡេស៊ី ។New freight train route links China's Xi'an with Vietnam's Hanoi - New  Silkroad Discovery

លោក Gao Chenglin នាយកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Yuxin’ou (Chongqing) Logistics លើកឡើងថា ការដំណើរការផ្លូវដឹកជញ្ជូនថ្មីនេះ មិនត្រឹមតែជួយបន្ថែមគុណតម្លៃក្នុងការដឹកជញ្ជូនទំនិញរវាងទីក្រុងឆុងឈីង និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយកាត់បន្ថយពេលវេលា និងដើមទុនការដឹកជញ្ជូនផងដែរ ។ រថភ្លើងនេះនឹងចេញដំណើរពីស្ថានីយរថភ្លើង Tuanjiecun ក្នុងទីក្រុងឆុងឈីង ទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយប្រើប្រាស់ខ្សែរថភ្លើងចិន-ឡាវ ។ បន្ទាប់មក គេនឹងប្រើប្រាស់រថភ្លើងនៅប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុងប៉ាតាងបេសា ស្ថិតនៅភាគខាងជើងនៃជាយដែនប្រទេសថៃ និងម៉ាឡេស៊ី ។

ក្រៅពីនេះ រថភ្លើងដឹកជញ្ជូនទំនិញរវាងប្រទេសចិន-វៀតណាម, ចិន-ឡាវ-ថៃ និងចិន-មីយ៉ាន់ម៉ា បានក្លាយជាផ្លូវមួយងាយស្រួលក្នុងការដឹកជញ្ជូនទំនិញពីប្រទេសចិនទៅកាន់ទីផ្សារតំបន់អាស៊ាន និងអឺរ៉ុបផងដែរ ៕ ប្រភព ៖ AEC connect