កំពូលតារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ពោលសរសើរតារាចម្រៀង សុខ ពិសី ថាមិនត្រឹមតែច្រៀងពីរោះហើយស្អាតទេថែមទាំងបានផ្តល់តម្លៃដល់រៀមច្បង និងម្ចាស់ដើម។ ការសរសើររបស់កំពូលតារាចម្រៀងរូបនេះធ្វើឡើងក្រោយពេល សុខ ពិសី បកស្រាយឡើងវិញនូវបទចម្រៀងមួយបទមានចំណងជើងថា «ថ្នម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLdpz7myblzOOK8ViRtdGUOLiIMVDGz03hhdGMVPTTdJO_fHXRCqamB6Edma9TXsCyg-xAjJ7QJo6uS00EQRe1Z0hzUxrG3ZrCii9uUYLxlusBtQdSgzoBDfNXDhLpGsRB7wwpwthjSAIX7zpPcbq6oIKIgMEmpuH-ZCOs4qBhxdyPnOmixdSSv0bz8Ng/s2048/327411668_861983988359415_5493240284944255187_n.jpg

គេចាំបានថាកន្លងមកមានតារាចម្រៀងមួយចំនួនបានបកស្រាយបទចម្រៀងរបស់ម្ចាស់ដើមពេលខ្លះមិនបានផ្តល់ Credit ឱ្យម្ចាស់ដើមធ្វើឱ្យពេលខ្លះម្ចាស់ដើមបង្ហាញអារម្មណ៍មិនសប្បាយចិត្តនិងម្ចាស់ដើមមួយចំនួនក៏មិននិយាយអ្វីច្រើនឡើយបើទោះជាអ្នកCoverរូបនេះមិនបានផ្តល់ក្រេដីតឱ្យខ្លួនយ៉ាងណា ជាក់ស្តែងដូចរឿងថ្មីៗកន្លងទៅនេះជាដើម។
យ៉ាងណាមិញនៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បានពោលសរសើរ សុខ ពិសី តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ថាច្រៀងពីរោះហើយស្អាតទៀតជាពិសេសគឺបានផ្តល់តម្លៃដល់រៀមច្បងនិងបទម្ចាស់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHhP8tec9jtoE8o57wMmtVThYzWprzO7iRcG199msyawf8Q_ypng7Qi7pLxp2FV-EXK6Hqy0idksMHNeHdcnFX8OKoCVeUU4NEcmjfqzY2ja4zUSuPOZ6UOqE3jENyZFmuBqXs78HQ_yXopJyEZRiv-V57qOIamXBR1pfIGchgqkI4aeoPVBtDIHFVnB8/s1280/347557599_6068660663246838_5048704441215848532_n.jpg

អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរយ៉ាងដូច្នេះថា « ពីរោះហើយស្អាតទៀត ពិសី អរគុណប្អូនស្រីដែលផ្តល់តម្លៃដល់រៀមច្បង ម្ចាស់ដើម ជូនពរអូនកាន់តែទទួលបាននូវការស្រលាញ់គាំទ្រច្រើនៗ»។

គួរបញ្ជាក់ផងដែថា ការសរសើររបស់កំពូលតារាចម្រៀងជើងចាស់រូបនេះធ្វើឡើងក្រោយតារាចម្រៀង សុខ ពិសី បានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «ថ្នម» ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថាជាសំនៀងដើមរបស់អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និងបកស្រាយតាមលំនាំអ្នកនាង ម៉េង កែវពេជ្ជតា ហើយបកស្រាយឡើងវិញដោយរូបនាងផ្ទាល់ ហើយបានបង្ហោះកាលពីថ្ងៃទី១៤ ខែមិថុនា។ នៅក្នុងវីដេអូនោះ សុខ ពិសី បានតុបតែងខ្លួនជាមួយសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត ហើយអ្នកលេងបណ្តាញសង្គមក៏បានពោលសរសើរថានាងច្រៀងពីរោះណាស់ក្នុងបទចម្រៀងមួយបទនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG7p4ze5xFeHDdngBMGynacgw-SWMmkLuuckgKXPcsPuV-UTFA83R7eqmBySUsFqRbGrIBJ4LgCQLkAK0UgvnDZkfUUV26Z0ePl7YwsIUcln1X5mHARdWbF1DriWmyBRZj2cJ-HdQOXQX5oij8Cy1aLppgQVkP8V4-iPunK8Dyub57OyqPI6JIgII0k20/s2048/351333237_1274299799870101_5262573942639443328_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwm8eoJgNuMeMB50qRV9hd95k1WFKBxqVoW84U7fl3RIzHVJcum4DZw_3ydKYTKL09z2QDNcQHTvtbgrjqaoFS9Jil_RT-UeLOZKBxjxGBsXtiHOxyFo72ILpy5JUy8fztAkyEHxRtGf2yVGVRiRtW0bopLtkgsPGo5VW2ftwxqSj6p3OSB-sqBl5vWnw/s2048/344536961_3588334291446742_2500077737442507587_n.jpg