បរទេស៖ យោងតាមប្រភព Insider កាលពីថ្ងៃទី១៧ ខែកក្កដា បានឱ្យដឹងថា សេដ្ឋកិច្ចរុស្ស៊ីបច្ចុប្បន្នមានការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារកាលពីឆ្នាំមុន លើអ៊ុយក្រែន និងត្រូវបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច។
លោក Volodymyr Lugovskyy សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Indiana បាននិយាយថា “ប្រទេសរុស្ស៊ីអាចនឹងធ្លាក់ចូលទៅក្នុងបំណែកដូចជាសហភាពសូវៀត ហើយនោះប្រហែលជារឿងអាក្រក់មួយសម្រាប់ពិភពលោក” ។ ដូចនេះសេដ្ឋកិច្ចរុស្ស៊ីកាន់តែអាក្រក់ទៅៗ ដោយផ្អែកលើស្ថិតិទាំងប្រាំដូចខាងក្រោម៖

១.រូបិយប័ណ្ណរុស្សីខ្សោយ៖ កាលពីខែមិថុនាកន្លងទៅ តម្លៃនៃប្រាក់រូប្លិតរបស់រុស្សីបានធ្លាក់ចុះជាង ៦.៨% ហើយមកដល់ពេលបច្ចុប្បន្ននេះវាបានធ្លាក់ចុះជាង ៣៥% ដោយសារអស្ថិរភាពភូមិសាស្ត្រនយោបាយនៅក្នុងប្រទេស នឹងធ្វើឱ្យវាមានភាពប្រែប្រួលច្រើន។Russian Ruble (RUB): Overview of Russia's Currency

២.សមតុល្យគណនីចរន្តធ្លាក់ចុះ ៩៣%៖ យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិរបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានឱ្យដឹងថា នៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា ប្រទេសរុស្ស៊ីមានអតិរេកគណនីចរន្តចំនួន ៥.៤ ពាន់លានដុល្លារ បានធ្លាក់ចុះ ៩៣ ភាគរយពីកំណត់ត្រាចាស់បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺ ៧៦.៧ ពាន់លានដុល្លារ។

៣.ការធ្លាក់ចុះនៃការលក់ថាមពល៖ យោងតាមក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាននិយាយកាលពីខែមិថុនា ថា ប្រាក់ចំណូលពីពន្ធប្រេង និងឧស្ម័នបានធ្លាក់ចុះ ៣៦% ធៀបនឹងឆ្នាំមុន ខណៈដែលប្រាក់ចំណេញពីប្រេងឆៅ និងផលិតផលប្រេងបានធ្លាក់ចុះ ៣១% ។The Majority of Russia's Electric Supply Comes from Natural Gas - Climate  Scorecard

៤.ការលក់រថយន្តរុស្ស៊ីបានធ្លាក់ចុះ៖ មុនពេលមានការវាយប្រហារជាមួយអ៊ុយក្រែន រថយន្តប្រហែល ១០០,០០០ គ្រឿងត្រូវបានលក់ជារៀងរាល់ខែនៅទូទាំងប្រទេសរុស្ស៊ី នេះបើយោងតាមទិន្នន័យស្រាវជ្រាវរបស់ Yale ដែលបានចែករំលែកជាមួយ Insider ។ ប៉ុន្តែបច្ចុប្បន្ននេះ ការលក់ទាំងនោះបានធ្លាក់ចុះមកត្រឹមប្រហែលមួយភាគបួន ដោយសារតម្លៃឡើងថ្លៃ បូករួមនឹងកង្វះការផ្គត់ផ្គង់ផងដែរ។

៥.ការចំណាកស្រុក៖ យោងតាមទិន្នន័យ Yale បានឱ្យដឹងថា ជនជាតិរុស្ស៊ីរាប់លាននាក់បានធ្វើចំណាកស្រុកចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ដែលប្រជាជនជាង ៤០ ម៉ឺននាក់បានចាកចេញទៅនៅ ប្រទេសដូចជា អាមេនី ហ្សកហ្ស៊ី និងកៀហ្ស៊ីស៊ីស្ថាន៕My future is taken away from me': Russians flee to escape consequences of  Moscow's war | Russia | The Guardian ប្រភព៖cafef.com