គ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀងនិងការបាក់ដីនៅប្រទេសកូរ៉េខាងត្បូងបានបង្កឱ្យខូចខាតទ្រព្យសម្បត្តិទាំងសាធារណៈនិងឯកជន មិនត្រឹមតែប៉ុណ្ណោះគ្រោះធម្មជាតិនេះក៏បានផ្តាច់ជីវិតមនុស្សជាច្រើននាក់ផងដែរ។ ទន្ទឹមនឹងប្រទេសជាតិជួបវិបត្តិ តារាចម្រៀង និងសម្តែងដ៏មានប្រជាប្រិយភាព Suzy មិនបង្អង់ពេលយូរចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅដល់ជនរងគ្រោះផងដែរ។Quiz: Select some scrumptious treats and we'll pair which Bae Suzy drama is  perfect for your date night | PINKVILLA: Korean

តាមការចុះផ្សាយរបស់គេហទំព័រ allkpop នៅថ្ងៃទី១៩ ខែកក្កដា Suzy បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន (ជិត៨ម៉ឺនដុល្លារ) ដល់សមាគមសង្គ្រោះគ្រោះមហន្តរាយជាតិនៃស្ពានសង្ឃឹម ក្នុងគោលបំណងជួយដល់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។South Korea floods: Rescue teams pull 7 bodies from vehicles trapped in  flooded tunnel | CNN

គួរបញ្ជាក់ផងដែរថា ជាញឹកញាប់នៅពេលប្រជាជនកូរ៉េជួបបញ្ហានានា Suzy ជាតារាស្រីម្នាក់ដែលមានចិត្តសប្បុរសធម៌តែងតែចូលរួមបរិច្ចាគ។ ក្នុងឆ្នាំ ២០១៩ នាងបានផ្តួចផ្តើមការបរិច្ចាគដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនៅ Gangwon ហើយក៏ធ្លាប់បរិច្ចាគ ជួយជនរងគ្រោះដោយទឹកជំនន់នាពេលកន្លងមកជាញឹកញាប់ផងដែរនៅពេលមានគ្រោះមហន្តរាយនានា៕