Rosé សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ ដោយសារតែរូបរាងស្តើងរបស់នាងដែលមានសភាពស្គមគួរឱ្យកត់សម្គាល់នៅពេលនាងច្រៀងបទ “Gone” និង “On the Ground” ជាបទទោលរបស់នាងនៅក្នុងការប្រគំតន្រ្តី «Born Pink» នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីពេលថ្មីៗកន្លងទៅនេះ។BLACKPINK's Rose surprises netizens with her exceptionally slim figure |  allkpop

រាងតូចច្រឡឹងរបស់ Rosé ពេលនេះបានបង្កឱ្យអ្នកគាំទ្ររបស់នាងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងនៅពេលកំពុងសម្តែងនៅលើឆាក ឆ្អឹងជំនីររបស់ Rosé អាចមើលឃើញយ៉ាងច្បាស់ ហើយឆ្អឹងរបស់នាងអណ្តែងគ្រប់ពេលដែលនាងបញ្ចេញក្បាច់រាំ។ បន្ទាប់ពីឃើញស្ថានភាពរូបរាងស្គមខ្លាំងរបស់ Rosé ហើយ អ្នកនិយមលេងបណ្តាញអ៊ីនធឺណេតបានបញ្ចេញមតិថា នាងមើលទៅមិនស្រួលខ្លួនហើយអាចនឹងដួលនៅពេលណាមួយមិនខាន។Queen of YSL”: Rosé of BLACKPINK's earns fans' attention with her visuals  at the Saint Laurent after-dinner party

ទន្ទឹមនឹងការព្រួយបារម្ភសុខភាពរបស់សមាជិក BLACKPINK រូបនេះ Rosé ត្រូវបានគេដឹងថាជាតារាដែលមានរាងស្គមស្គាំងបំផុត ដោយឈរនៅកម្ពស់ ១៦៨ សង់ទីម៉ែត្រ និងមានទម្ងន់ ៤៤ គីឡូក្រាម។ ម៉្យាងវិញទៀត Rosé ត្រូវបានគេស្គាល់ថាជាតារាចម្រៀងដែលរក្សារូបរាងរបស់នាងយ៉ាងតឹងរ៉ឹង។ នៅក្នុងបទសម្ភាសន៍មួយ កាលពីខែឧសភា ឆ្នាំ២០២២ នាងបានសារភាពថា មានការប្រុងប្រយ័ត្នខ្លាំងណាស់ចំពោះរបបអាហារជាពិសេសគឺនៅពេលយប់តែម្តង៕