Home Blog Page 1632

ប្រុងប្រយ័ត្ន! មានជនអនាមិក យកឈ្មោះធនាគារល្បីមួយក្នុងស្រុក មកបោកប្រាស់ប្រជាពលរដ្ឋ

0

មួយរយៈចុងក្រោយនេះ​ ករណីឆបោកតាមប្រព័ន្ធឌីជីថល ហាក់កើនឡើងគួរឱ្យសម្គាល់នៅក្នុងប្រទេសកម្ពុជាយើង​ហេតុដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រសិនបើមានគេផ្ញើរជា Link ឬឆាតសួរបងប្អូនតាមតេលេក្រាម (Telegram) ជាដើម។

ជាក់ស្តែង ករណីឆបោកប្រព័ន្ធឌីជីថលមួយនេះ គឺមានជនអនាមិក បានយកឈ្មោះធនាគារ អេសុីលីដា គម្រោងនឹងបោកបងប្អូនប្រជាពលរដ្ឋយើង ដោយបានសួរលេខទូរសព្ទ និងព្យាយាមសួរថ្ងៃខែឆ្នាំកំណើតជាដើម។ លើសពីនេះទៅទៀត ជនអាមិករូបនោះ ក៏បានសួរទៅតដល់លេខកូដសម្ងាត់ធនាគារថែមទៀត។

បើយោងតាម ម្ចាស់គណនីឈ្មោះ Marin Ya បានបង្ហោះសារថា៖”ចោរសម័យ Digital
សូមជម្រាបថា ធនាគារ អេសុីលីដា ពុំមានការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនទេ ធនាគារ ក៏ពុំមានបុគ្គលិកតេឬឆាតទៅសួរថ្ងៃខែឆ្នាំកំណើត ឬ លេខសម្ងាត់របស់អតិថិជនទេ សូមប្រយត្ន័ករណីជនឆបោក”៕May be an image of ticket stub, phone and text

 

តម្លៃសាំងធម្មតា និង ម៉ាស៊ូត ឡើងថ្លៃ៥០រៀលដូចគ្នាក្នុង១លីត្រ

0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបន្តិច ដោយតម្លៃសាំងធម្មតា និង ប្រេងម៉ាស៊ូត ឡើងថ្លៃ៥០រៀលដូចគ្នាក្នុង១លីត្របើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ២០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤០០០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមិថុនា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕May be an image of ticket stub and textMay be an image of blueprint and text

សម្តែងមិនសមរម្យ-អសីលធម៌ ជ្រកក្រោមឈ្មោះ «រឿងអប់រំ»

0

មហាជនអ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងខ្លាំងទៅលើផេកមួយសម្តែងរឿងខ្លីតែបង្ហាញសកម្មភាពមិនសមរម្យដោយជ្រកក្រោមឈ្មោះ រឿងអប់រំ ។ ជាមួយគ្នានេះពលរដ្ឋក៏ស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួយពិនិត្យមើលក្នុងរឿងនេះព្រោះមិនត្រឹមតែប៉ះពាល់វប្បធម៌ និង សីលធម៌ខ្មែរប៉ុណ្ណោះទេតែក៏ជះឥទ្ធិពលមិនល្អទៅដល់ក្មេងៗដែលប្រើបណ្តាញសង្គមដូចគ្នា។

មិនមែនជាលើកទី១ទេ ដែលមានផេកមួយចំនួនបានសម្តែងក្នុងរូបភាពមិនសមរម្យ ដោយអាងថាជា «រឿងអប់រំ» បង្ហោះលើបណ្តាញសង្គមហ្វេកប៊ុកជាសាធារណៈមិនថាក្មេង ចាស់ ប្រុស ស្រី អាចមើលបានទាំងអស់។ ជាពិសេស រឿងអប់រំមួយចំនួនពិតជាជះឥទ្ធិពលខ្លាំងណាស់ទៅក្មេងនិងយុវវ័យដែលមិនបានគិតពិចារណាបានល្អិតល្អន់ងាយធ្វើតម្រាប់តាម។

កន្លងមកមានផេកខ្លះព្រោះតែចង់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គម ចង់បាន Like ,Share ,comment ភ្លេចអស់សីលធម៌ក្នុងខ្លួនហ៊ានធ្វើគ្រប់យ៉ាងដើម្បីល្បី ពេលមានអ្នករិះគន់ហើយប្រើពាក្យសូមទោសរួចក៏បន្តសកម្មភាពដដែលៗជាបន្តបន្ទាប់ ហាក់គ្មានខ្លាចក្រសួង ខ្លាចអជ្ញាធរសមត្ថកិច្ចអប់រំឡើយ។

ថ្មីៗនេះទៀតសោត ផេកមួយមានឈ្មោះថា «Bro kdey short film» កំពុងធ្វើឱ្យមហាជនប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តញសង្គមពីការសម្តែងនៅក្នុងផេកនេះបង្កប់ទៅដោយកាយវិការ១៨បូក មិនសមរម្យ ជ្រកក្រោមពាក្យ «រឿងអប់រំ»។ ការសម្តែងប្រភេទនេះពលរដ្ឋបានរិះគន់យ៉ាងខ្លាំង និងស្នើឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈជួយពិនិតមើលករណីនេះព្រោះដាក់ចំណងជើងថា រឿងអប់រំ តែបែរជាលាយរូបភាពបែបអាសអាភាសទៅវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiZSnJL4zKMIkvNmg0NaRyXZPpNiLTKQ1F-z3xLgpnHcMyc3TOnm8vWe9yLWjog1k7ZOsMdYH9YNEi0ZqjOmLo-RLcA307T3C1HCCQHJH6FuQwHsiTF9AYyj9K_JL23eY5FMiMb2rRBfsItwq707Qmsot1NJJt5RUFhi7w0THNaTeqzEHupMp3xac3/s1837/353394476_1938361836521083_4649960463819251754_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAUMAQ8KS0XH2yCel2BmQNAl3Wvu9Y7HlkuB6r1OzMWGp2injXSgXodp3sGyWQFXAKE5anfOJbTLft0rs-7uRJl07xYcXuff_1aavlo3kvJ5sr1YzZ5MzMewBCTO78AjNmZW8tcvX_VztftHGInRlPGXO1ucrhJpCj_cDBfBpgRmNUhO6Rde3HMo2g/s1893/353397653_1938361856521081_618338661061517633_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU_wvSv-J2p1-Hj1_BI66Z1KQSKj6wFQLqdbQ4hVYajSS7lUdLv9bmSyG6hr_CEr5-3X51QxdK0by9nVqNuimHvKXBu9-hjts0aMpVnwu3AjJ4wg2x8U7QGbrNESXzQ8IFU-_BCi101Xy_NvYy7Y3kf1zNObHTdSybuKXUhyopba3dUCLkGX1aXxt5/s1854/353448513_1938361846521082_8808733945896351420_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijPMZHOaAWw_jUWwD5_nqmQq9-uenAl0JeKBmgScSFsDCi1QVfU_YKhb5KogHXSGSp_SUlH90OG2rGlMW1WOGQNLQriKeWaUD_qSOhg50mUYOHCeONNLH71GqiDE5T6RxX9N0UdabaIE2YPXpli9ICr2E82fq0IMy_bvaOFHfLrY1HwzN6N26Q2mHx/s1873/353454362_1938361893187744_7753080501772048760_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiimGkNpN7_myxsTXZQ4YA8JL5HV0vDXSl1mUGhZtGSBN_TwWrEBrNZ9s4l-cuYqE0i8dU_08zFAVMY00lkHfxKKeV_8Jelpxjt___YtikGnebHf57FA8yv-Ko_KhK3-97Sp4mzX9Dt1bSf9a3b9jkIs0U2hlouwMBSAhp-uJMJiD97cek_mnesDai8/s1892/353596185_1938361789854421_4848759607411471477_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFEBR4UMewYLBP_3v131QvgYENIaB6qaXZJd5VHHWzQIfNKJlMDFwsGCz1u4X7kt80iu4H4kMhgcFNtD2em7qlO-ilNvv_7kYCuNenEeifPqb5JV8saFCSlwlzDU-INU10u8MpiGMWcSLOOVzccdYwwH-HcGEWBgSoniAC_uyVev1oJmHyLbCM0p-F/s1867/353601588_1938361806521086_5792972529485612521_n.jpg

លង់ស្នេហ៍កូនអ្នកមានតាមអ៊ីនធឺណេតបាត់លុយជិត ៣ លានដុល្លារ

0

ប្រទេសចិន៖ ក្នុងរយៈពេលត្រឹមតែមួយខែ នារីជនជាតិចិនម្នាក់ បានផ្ទេរប្រាក់ចំនួន ២.៨ លានដុល្លារដើម្បីទិញរូបិយប័ណ្ណឌីជីថលយោងទៅតាមបុគ្គលដែលដើរតួជាកូនអ្នកមានដែលនាងបានជួបតាម អ៊ីនធឺណែត ។

ថ្មីៗនេះនារីជនជាតិចិនម្នាក់ដែលមានឈ្មោះថា Giang បានលង់ស្រឡាញ់បុរសអ្នកមានម្នាក់តាមអ៊ីនធឺណែត មានឈ្មោះថា Ton ដោយមានភាពសង្ស័យ Giang ក៏បានស្រាវជ្រាវប្រវត្តិរបស់ Ton ប៉ុន្តែព័ត៌មានទាំងនោះបានផ្តល់ឱ្យគឺត្រឹមត្រូវទាំងអស់។ មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានទាក់ទងគ្នា ហើយថែមទាំងមានគម្រោងណែនាំឱ្យស្គាល់ឪពុកម្តាយរបស់ពួកគេទៀតផង។Your wife is a scammer': Chinese man thinks spouse victim of scam after  finding 300 credit cards, alerts police and discovers US$1.2 million  ill-gotten gains | South China Morning Post

ស្របពេលជាមួយគ្នានោះដែរ Giang បាននិយាយថាយើងត្រូវតែខិតខំរកប្រាក់បន្ថែមដើម្បីអនាគតរបស់ពួកយើង។ ភ្លាមៗនោះ Ton ក៏បានអួតអំពីសមត្ថភាពវិនិយោគ និងទំនាក់ទំនងរបស់គាត់ជាមួយប្រភពខាងក្នុងជាច្រើន ហើយក៏បានបញ្ចុះបញ្ចូល Giang ឱ្យទាញយក និងបង្កើតគណនីនៅលើកម្មវិធីដែលគាត់បានប្រើដើម្បីធ្វើពាណិជ្ជកម្មរូបិយប័ណ្ណគ្រីបតូ ។ អ្នកទាំងពីរក៏បានព្រមព្រៀងគ្នា ហើយ Giang ក៏បានសម្រេចចិត្តចាក់លុយផ្ទាល់ខ្លួនចំនួន ២.៨ លានដុល្លារ នឹងបានខ្ចីពីគ្រួសារខ្លះ រួមជាមួយមិត្តភក្តិផងដែរ។

អស់រយៈមួយខែបន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាតាមអនឡាញ Giang បានឆែកប្រាក់របស់នាងនៅក្នុងកម្មវិធីរូបិយប័ណ្ណឌីជីថលនោះ ប៉ុន្តែនាងមិនអាចចូលប្រើ ឬដកប្រាក់របស់នាងបានឡើយ ភ្លាមនោះនាងក៏ដឹងថាត្រូវគេបោកប្រាស់ ដូច្នេះ Giang ក៏បានរាយការណ៍ទៅប៉ូលីសភ្លាមៗ។ ជាមួយនឹងការស៊ើបអង្កេតអស់រយៈពេលកន្លះថ្ងៃ ប៉ូលីសក៏បានរកឃើញជនបោកប្រាស់ នឹងអ្នកផ្សំគំនិត ដែលពួកគេបានឆបោកប្រាក់របស់ជនរងគ្រោះអស់ជាច្រើននាក់សរុបចំនួន ១១ លានដុល្លារ។ មន្ត្រីចិនក៏បានកាត់ទោសពួកគេឱ្យជាប់គុករយៈពេល ៣ ឆ្នាំនិងត្រូវបង់ប្រាក់ពិន័យចំនួន ១,៣០០០ ដុល្លារ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នការឆបោកប្រាក់តាមអ៊ីនធឺណែត កំពុងក្លាយជារឿងដ៏ក្តៅគគុក នឹងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសចិន និងតាមបណ្តាប្រទេសផ្សេងៗទៀត ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នឱ្យបានគ្រប់ពេលវេលា ដើម្បីធានាថាខ្លួនមានសុវត្ថិភាពគ្រប់គ្រាន់៕ Bitcoin drops below $20,000 as crypto meltdown continues | CNN Businessប្រភព៖vnexpress

រោងចក្រដំឡើងរថយន្តអគ្គិសនីចិននឹងលេចរូបរាងឆាប់ៗក្នុងតំបន់អាស៊ាន

0

ប្រទេសឥណ្ឌូណេស៊ី ៖ BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ប្រទេសចិនបានត្រៀមខ្លួនចូលមកកាន់តំបន់អាស៊ាន ដើម្បីប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលជាក្រុមហ៊ុននាំមុខគេក្នុងតំបន់អាស៊ាន ។ ក្រុមហ៊ុន BYD នឹងសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីទី២ នៅភូមិភាគអាស៊ីអាគ្នេយ៍ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី ។

អ្នកវិភាគឯករាជ្យមកពីទីក្រុងសៀងហៃលើកឡើងថា អាស៊ាននឹងក្លាយជាទីផ្សារសំខាន់របស់បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនមើលឃើញថា អាស៊ានមានចំនួនមនុស្សរស់នៅច្រើន ហើយមានតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនផងដែរ ។ ក្រុមហ៊ុន BYD បានសាងសង់រោងចក្រដំបូងគេនៅប្រទេសថៃ កាលពីខែមីនា ឆ្នាំ២០២៣ ។China's BYD has three South-east Asian countries vying for plant | The  Straits Times

ក្រៅពីប្រទេសឥណ្ឌូណេស៊ី ក៏មានប្រទេសវៀតណាម និងហ្វីលីពីនផងដែរបានព្យាយាមទាក់ទាញក្រុមហ៊ុន BYD មកសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសរបស់ខ្លួន ។ កន្លងមក នៅតំបន់អាស៊ានមានការលក់រថយន្តជាមធ្យមប្រមាណ៤លានគ្រឿងក្នុង១ឆ្នាំ ហើយនៅពេលរោងចក្ររបស់ក្រុមហ៊ុន BYD សាងសង់រួចរាល់ តំបន់អាស៊ាននឹងអាចផលិតរថយន្តអគ្គិសនីប្រមាណ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។

ក្រុមហ៊ុន BYD បានយកឈ្នះក្រុមហ៊ុន Tesla ហើយក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលើពិភពលោក ស្មើនឹង១,៨៦លានគ្រឿងកាលពីឆ្នាំ២០២២ ។ ចំណែកចំនួនលក់រថយន្តរបស់ក្រុមហ៊ុន BYD បានកើនឡើងដល់៣ដង បើធៀបនឹងឆ្នាំ២០២២ ខណៈក្រុមហ៊ុន Tesla បានផលិតរថយន្តអគ្គិសនីស្មើតែ១,៣១លានគ្រឿងប៉ុណ្ណោះ ។Warren Buffett-backed Chinese EV giant BYD cuts production in Covid-19-hit  Xian | South China Morning Post

ទោះយ៉ាងណា កាលពីឆ្នាំ២០២២ ការលក់រថយន្តអគ្គិសនីប្រើប្រាស់ថ្មតែម្យ៉ាង និងរថយន្តអគ្គិសនី Plug-in Hybrid នៅប្រទេសចិនរបស់ក្រុមហ៊ុន BYD
គឺស្មើប្រមាណ៦០% ឬស្មើ៦,៥លានគ្រឿង នៃចំនួនការលក់រថយន្តអគ្គិសនីសរុបនៅទូទាំងពិភពលោក ។ ក្រុមហ៊ុនរំពឹងថា ចំនួនការលក់រថយន្តអគ្គិសនីនៅប្រទេសចិននឹងកើនឡើង៣៥% ស្មើប្រមាណ៨,៨លានគ្រឿងនៅឆ្នាំ២០២៣ ហើយអាចនាំមុខក្រុមហ៊ុនរបស់ជប៉ុនផងដែរ ដែលជាក្រុមហ៊ុននាំចេញរថយន្តធំបំផុតនៅលើពិភពលោក ។

បើតាមការចុះផ្សាយរបស់ China Business បង្ហាញថា ក្រុមហ៊ុនផលិតរថយន្តនៅប្រទេសចិនបាននាំចេញរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ និងរថយន្តអគ្គិសនី ចំនួន១,០៧លានគ្រឿងនៅត្រីមាសដំបូងឆ្នាំ២០២៣ និងបានវ៉ាដាច់ក្រុមហ៊ុនជប៉ុនដែលបាននាំចេញរថយន្តចំនួន១,០៤លានគ្រឿង ៕China's BYD builds sleek concept car factory | Reuters ប្រភព ៖ AEC connect

ជើងខ្លាំងមានបទពិសោធន៍៣រូប ធ្វើឱ្យកក្រើកឆាកកម្មវិធីលំដាប់ពិភពលោក

0

កាលពីយប់មិញនេះ កម្មវិធី The Voice Cambodia រដូវកាលទី៣ បេក្ខជន៣រូបរួមមាន សុខុម រចនា ដែលមហាជនស្គាល់យ៉ាងច្រើនតាមរយៈ Cover បទ «How about now?» និង សាល បាទី ដែលមហាជនស្គាល់យ៉ាងទូលំទូលាយទៅលើបទចម្រៀងរបស់លោកមានចំណងជើងថា «រស់ក្នុងសម្ពាធឯកោ» និង ឈិត សុវណ្ណនិមិត្ត ហៅ តីងតុង ដែលជាតារាចម្រៀង និងសម្តែង ពេញដោយទេពកោសល្យ ដែលអ្នកទាំង៣សុទ្ធតែមានបទពិសោធន៍លើវិថីនេះធ្វើឱ្យកក្រើកយ៉ាងខ្លាំងនៅក្នុងកម្មវិធីលំដាប់ពិភពលោកនេះដែលឃើញវត្តមានពួកគេចូលរួម។

សប្តាហ៍ទី២ វគ្គ Blind Auditions ពិតជាកក្រើកយ៉ាងខ្លាំងប្រមូលផ្តុំដោយបេក្ខជនជើងខ្លាំងជាច្រើនរូបចូលរួមបង្ហាញសមត្ថភាពនៅក្នុងកម្មវិធីលំដាប់ពិភពលោកនេះដែលបេក្ខជនខ្លះក៏ជាអ្នកចម្រៀងស្រាប់ ឯបេក្ខជនខ្លះទៀតមហាជនស្គាល់តាមរយៈបទ Cover ដែលល្បីតាមបណ្តាញសង្គមជាដើម។ ជាក់ស្តែង វត្តមានបេក្ខជន២រូបនេះធ្វើឱ្យកក្រើកឆាកមិនធម្មតាសំឡេងមហាជនចូលរួមស្រែកកងរំពងពេញស្ទូឌីយូពេលឃើញអ្នកទាំងពីរ។ទីបំផុតបានស្តាប់សម្លេងច្រៀងផ្ទាល់របស់តារាយូធូប សុខុម រចនា  ហើយពិតជាពិរោះដូចគេថាមែន (មានវីដេអូ) – Review News

សុខុម រចនា មានអាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាអ្នកចម្រៀងតាមអាហ្វែរ បានជ្រើសបទ «ស្បថមិនឲ្យឃើញមុខបង»ពីសំនៀងកញ្ញា អ៊ីវ៉ា មកប្រកួត។ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនោះ បេក្ខនារីរូបនេះត្រូវមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈការ Cover បទ How about Now? ពីសំនៀងដើម ជី ដេវីត ទៅជាVersion អកកាដង់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។
ចំណែកឯការប្រកួតលើកនេះ រចនា ទទួលបានការគោះប៊ូតុងចំនួន៤ ដោយសម្រេចធ្វើជាកូនក្រុមរបស់ ឱក សុគន្ធកញ្ញា។ មិនត្រឹមប៉ុណ្ណោះ រចនា បានអង្រួនឆាកកម្មវិធីដោយCoash ទាំង៤ រាំបទ How about Now?អកកាដង់ ទៀតផង។May be an image of 1 person

បេក្ខជនមួយរូបទៀតនោះគឺ សាល បាទី មានអាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ជាតារាចម្រៀងម្នាក់ដែលបទពិសោធន៍លើវិថីនេះចំនួន១៣ឆ្នាំមកហើយដោយសម្រេចជ្រើសបទ «រស់ក្នុងសម្ពាធឯកោ» ដែលជាបទរបស់លោកផ្ទាល់មកប្រកួត។ ឆ្លើយតបជាមួយគ្រូបង្វឹកទាំង៤ដោយមិនស្ទាក់ស្ទើរ បាទី បានឱ្យដឹងថាបទនេះជាគ្រាប់ពេជ្រសម្រាប់ខ្លួន ដែលធ្វើឱ្យមហាជនស្គាល់យ៉ាងច្រើននូវបទចម្រៀងមនោសញ្ចេតនាមួយបទនេះ។ ជាលទ្ធផលនៅក្នុងកម្មវិធី បេក្ខជនរូបនេះទទួលបានការគោះប៊ូតុងចំនួន២ដោយសម្រេចចិត្តជ្រើសធ្វើជាកូនក្រុមរបស់លោក ឆន សុវណ្ណារាជ។

ងាកមកបេក្ខជនម្នាក់ទៀតមានឈ្មោះថា ឈិត សុវណ្ណនិមិត្ត ហៅ តីងតុង មានអាយុ២៩ ឆ្នាំជាអ្នកភ្នំពេញ ដែលមានអាជីពជាតារាចម្រៀងនិងសម្តែងដ៏មានជំនាញមិនថាបែបសម័យឬបុរាណអាចទៅរួចទាំងអស់ពេញដោយទេពកោសល្យសិល្បៈយ៉ាងជំនាញ។ បេក្ខជនរូបនេះ បានជ្រើសបទ «សុំពេលឈឺចាប់មួយគ្រា»ពីសំនៀងដើម មាស សុខសោភា បានប្រកួត។ ជាមួយទឹកដមដ៏ក្រអួនក្រអៅស្រែកតុងខ្ពស់យ៉ាងងាយស្រួល តីងតុង អាចឆក់បេះដូងគ្រូបង្វឹកទាំង៤បង្វិលកៅអីទៅរកខ្លួនទាំងអស់ និងសម្រេចចិត្តយកលោក ណុប ប៉ាយ៉ារិទ្ធ ធ្វើជាគ្រូបង្វឹក៕ឆ្នាំថ្មី Ting Tong បង្ហាញបទចម្រៀងថ្មី  ស្តាប់ហើយត្រូវសាច់រឿងពិតមនុស្សជាច្រើន (ចម្រៀង) – Popular Magazine

ហេតុអ្វីពេលរៀបអាពាហ៍ពិពាហ៍រួច ចាំបាច់ត្រូវចុះអេតាសុីវិល?

0

ការៀបអាពាហ៍ពិពាហ៍មួយ ដែលអាចចាត់ទុកជាត្រឹមត្រូវតាមលក្ខណៈផ្លូវច្បាប់បានមិនមែនត្រឹមតែរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនោះទេ គឺទាមទារឱ្យបុរស និងនារី ដែលស្ម័គ្រចិត្តយកគ្នាជាប្ដីប្រពន្ធ ទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី ដោយត្រូវបានចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍។ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា | សាលារៀន អន្ដរទ្វីប អាមេរិកាំង

សំបុត្រចុះអាពាហ៍ពិពាហ៍ ឬ “អេតាស៊ីវិល” ជាលិខិតមួយប្រភេទដែលគូស្វាមីភរិយាក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយចាំបាច់ ត្រូវតែទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។

យោងតាមច្បាប់រដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អាជ្ញាធរឃុំ ឬសង្កាត់ មានសិទ្ធិចេញសំបុត្រចុះបញ្ជីអាពាហ៍ពិពាហ៍ឱ្យគូស្វាមីភរិយានេះ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត ហើយមានការដឹងឮ និងយល់ព្រមពីសាច់ញាតិនៃគ្រួសារទាំងសងខាង ជាពិសេសមានទាល់តែគូស្វាមីភរិយាដែលសុំចុះបញ្ជីអាពាហ៍ពិពាហ៍នេះបានធ្វើកិច្ចសន្យាអាពាហ៍ពិពាហ៍ជាលាយលក្ខណ៍អក្សរជាមុនសិន។លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក បានចូលរួមអាពាហ៍ពិពាហ៍ និងចុះសំបុត្រអាពាហ៍ពិពាហ៍ ជូនគូស្វាមីភរិយាថ្មី ព្រមទាំងបានចងដៃ ចំនួន ៥០០.០០០រៀល ...

សូមបញ្ជាក់ផងដែរថា អេតាស៊ីវិល នឹងបញ្ជាក់បានថាគូរស្នេហ៍​ដែលបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចរាល់ នឹងក្លាយជាប្តីប្រពន្ធស្របតាមច្បាប់។ តែយ៉ាងណាមិញ ការចុះអេតាស៊ីវិលក៏នឹងផ្តល់ផលវិបាកផងដែរប្រសិនបើ ទៅថ្ងៃខាងមុខ រស់នៅមិនចុះសម្រុងគ្នា គូរស្នេហ៍ត្រូវលែងលះគ្នានោះ គឺទាមទារឡើងតុលារការទើបអាចលែងលះគ្នាបាន៕

ប្រភព៖ កូយ ប៊ុណ្ណារ៉ា – Koy Bunnara

 

ទីក្រុងតូក្យូប្រកាសឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់អគ្គិសនី

0

ប្រទេសជប៉ុន ៖ អាជ្ញាធរអគ្គិសនីជប៉ុនបានចេញសេចក្តីជូនដំណឹងមួយស្នើសុំឱ្យពលរដ្ឋជប៉ុនទាំងអស់ ជាពិសេស ពលរដ្ឋរស់នៅក្នុងតំបន់ប្រើប្រាស់អគ្គិសនីរបស់ Tokyo Electric Power Company Holdings Inc. (TEPCO) ជួយសន្សំសំចៃការប្រើប្រាស់អគ្គិសនីក្នុងពេលអាកាសធាតុក្តៅ នៅខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៣ ខណៈការផ្គត់ផ្គង់អគ្គិសនីធ្លាក់ចុះ ។Tokyo warned of power crunch as Japan endures heat wave : NPRការស្នើសុំឱ្យពលរដ្ឋជួយសន្សំសំចៃការប្រើប្រាស់អគ្គិសនីនេះ ដោយសារគេបារម្ភពីបរិមាណការប្រើប្រាស់អគ្គិសនីកើនឡើងបណ្តាលមកពីអាកាសធាតុក្តៅ និងមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន រហូតធ្វើឱ្យបរិមាណអគ្គិសនីបម្រុងធ្លាក់ចុះក្រោម៣% ។ ដូច្នេះ វានឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនផងដែរ ។ កន្លងមក ការប្រើប្រាស់អគ្គិសនីនៅទីក្រុងតូក្យូមានបរិមាណខ្ពស់ និងមានអគ្គិសនីបម្រុងតិចជាងនៅតំបន់ផ្សេងទៀត ។ គេសង្ឃឹមថា នៅខែកក្កដា ឆ្នាំ២០២៣ បរិមាណអគ្គិសនីបម្រុងនៅទីក្រុងតូក្យូ អាចស្មើប្រមាណ៣,១% ។ ហេតុនេះ បើមានការប្រើប្រាស់អគ្គិសនីខ្ពស់នៅរដូវក្តៅ វានឹងធ្វើឱ្យប៉ះពាល់បាន ។

ក្រៅពីការសុំឱ្យពលរដ្ឋជួយសន្សំសំចៃអគ្គិសនីហើយ គេក៏មានគម្រោងស្វែងរកអគ្គិសនីបម្រុងបន្ថែមប្រមាណ៤,៨% សម្រាប់ទីក្រុងតូក្យូផងដែរ ។ អាជ្ញាធរអគ្គិសនីជប៉ុនវាយតម្លៃថា បរិមាណអគ្គិសនីបម្រុងនឹងស្មើប្រមាណជាង៥% ហើយជប៉ុននៅតែអាចប្រើប្រាស់អគ្គិសនីយ៉ាងមានប្រសិទ្ធភាព និងមិនបារម្ភខ្លាំងប៉ុន្មានទេ ។Japan Power Crisis Was a Decade in Making and Won't Go Away | Time

បញ្ហាអគ្គិសនីបម្រុងមានបរិមាណតិចតួចនៅទីក្រុងតូក្យូ គឺបណ្តាលមកពីកម្លាំងផលិតអគ្គិសនីធ្លាក់ចុះ ដោយសារហេតុការណ៍គ្រោះថ្នាក់នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ២០១១ ។ គ្រោះថ្នាក់នេះធ្វើឱ្យគេផ្អាកការផ្គត់ផ្គង់អគ្គិសនី និងត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរជាច្រើនកន្លែង ។ ហេតុនេះ ទើបធ្វើឱ្យប៉ះពាល់ដល់បរិមាណការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស ។

ការិយាល័យឧតុនិយមជប៉ុនឱ្យដឹងថា ប្រទេសជប៉ុននឹងមានអាកាសធាតុក្តៅខ្លាំងនៅរដូវក្តៅឆ្នាំ២០២៣ បើគិតតាំងពីឆ្នាំ១៨៩៨ មក ដោយសារមានបាតុភូតអេលនីណូ ទើបធ្វើឱ្យសីតុណ្ហភាពនៅតំបន់ជាច្រើនទូទាំងពិភពលោកកើនឡើង ៕

ប្រភព ៖ Mono News

ក្រសួងសុខាភិបាល ចេញវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ ដែលអាចកើតមាននាពេលខាងមុខ

0

យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លើលិខិតរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណ ជនទាំងអស់ឱ្យបានជ្រាបថា៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថា “កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត តែលែងបង្កើតជាភាព អាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ ” ក្រោយពីកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការនិយ័តកម្ម អន្តរជាតិ ២០០៥ (IHR 2005) គ្រាអាសន្នសម្រាប់ការរាតត្បាតជំងឺកូវីដ-១៩ របស់ខ្លួននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។Cambodia Sees COVID-19 Records as Government Warns of Stricter Curbs

លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនជាបណ្តោះអាសន្ន ជូនដល់បណ្ត ប្រទេសជាសមាជិកទាំងអស់ សម្រាប់ការគ្រប់គ្រងរយៈពេលវែងនៃវិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩ នេះផងដែរ ដោយត្រូវគិត គួរពីផែនការយុទ្ធសាស្ត្រត្រៀមលក្ខណៈ និងឆ្លើយតបវិបត្តិកូវីជ-១៩ ឆ្នាំ២០២៣-២០២៥ ដោយនៅក្នុងដំណាក់កាលអន្តរកាល នេះផងដែរ។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់សាធារណជនទាំងអស់ដូចតទៅ៖

១. បន្តវិធានការ “៣ការពារ និង៣កុំ” ៖ ថ្វីត្បិតតែមានការប្រកាសបែបខាងលើនេះពីអង្គការសុខភាពពិភពលោក តែយើងទាំងអស់គ្នាត្រូវដឹងថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ មិនត្រឹមតែប៉ុណ្ណោះ ការបំប្លែងខ្លួនថ្មីៗរបស់វានៅមានជាបន្តបន្ទាប់ ជាពិសេស ពពួកបំប្លែងថ្មីៗដូចជា BA2, XBB, XBB,1.5, XBB.1.9.1, XBB.1.17.1 ជាដើម ដែលបានបង្ហាញច្បាស់ថា វីរុសកូវីដ-១៩ នៅតែបន្តមានវត្តមាននៅឡើយនៅលើសកលលោកនៅក្នុងតំបន់ និងនៅតាមបណ្តាប្រទេសនានាក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវផលប៉ះពាល់ពីការចម្លងនៃវីរុសកូវីដ-១៩ បំប្លែងថ្មីៗនេះដែរ។COVID-19 worsens Cambodia's political oppression | East Asia Forum

ដូច្នេះ សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់ កុំភ្លេចខ្លួនឱ្យសោះ ពីលទ្ធភាពដែលអាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩បំប្លែងថ្មីៗ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលអាចបង្កលទ្ធភាពឱ្យមានការផ្ទុះឡើងសារជាថ្មីវិញនូវការរាតត្បាតក្នុងសហគមន៍ ប្រសិនបើបុគ្គល ក្រុមគ្រួសារ និងសហគមន៍ មានការធ្វេសប្រហែស ហើយសូមបន្តអនុវត្តវិធានការការពារខ្លួន “៣ការពារ និង៣កុំ“ ដោយការប្រុងប្រយ័ត្ន មានការវាយតម្លៃស្ថានភាពត្រឹមត្រូវសម្រាប់ការអនុវត្តន៍វិធានការការពារខ្លួន។

២. បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ៖ ភាពស៊ាំបុគ្គល និងភាពសាំសហគមន៍ អាចនឹងមានការថមថយចុះជាបណ្តើរៗបន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូសជំរុញនីមួយៗរួចក្នុងគម្លាតពី ៦ ខែឡើង ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួន ឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដួសទី៣ ទី៤ ទី៥ និងទី៦) ឱ្យបានត្រឹមត្រូវបើដល់វេនចាក់ ហើយគណៈកម្មការចំពោះកិច្ចចាត់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) ក៏ទើបបានចេញផ្សាយជូន សាធារណជនរួចហើយ អំពីសេចក្តីជូនព័ត៌មានក្រើនរំលឹកលេខ ៣២០/២៣ គ.វ.ក-១៩ ចុះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការចូលរួមបន្តការពារ ថែរក្សាការរស់នៅជាធម្មតានៅក្នុងប្រក្រតីភាពថ្មីបានយូរ អង្វែង ព្រមទាំងដើម្បីសុខភាពផ្ទាល់ខ្លួនរបស់បងប្អូនផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំសូមឱ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរ សុខាភិបាលរាជធានី-ខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់ទៀត ជាពិសេសនៅតាមតំបន់ដែលមានអត្រាចាក់ដុសជំរុញនៅទាប និងត្រូវយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងនេះ ជូនដល់ក្រុម គ្រូពេទ្យ ក្រុមអ្នកប្រតិបត្តិការជួរមុខ ក្រុមងាយរងគ្រោះ ដូចជាជនវ័យចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ជាដើមទៅតាមការណែនាំដែលធ្លាប់បានជម្រាបជូនជាហូរហែមកហើយ។Cambodia reports another 39 Covid cluster cases, warns of new variants | Phnom Penh Post

៣. ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប៖ សម្រាប់ថ្នាក់កណ្ដាល អាជ្ញាធរថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ ត្រូវបន្តរក្សាសមត្ថភាពជាតិដែលមាន និងត្រៀម លក្ខណៈ ព្រមទាំងបង្កើនធ្វើឱ្យបានល្អប្រសើរឡើង នូវភាពត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍នាពេលអនាគត។ ក្នុងន័យនេះ ការបន្តពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពេទ្យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ (រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្ភារៈ បរិក្ខារពេទ្យ ធនធានមនុស្ស និងការផ្គត់ផ្គង់ទាន់ពេល ត្រូវមានផែនការច្បាស់លាស់គិតគូរវាយតម្លៃទៅតាម ស្ថានភាពដែល អាចមានការរាតត្បាតពីមេរោគថ្មីៗ និងពីវីរុសកូវីដ-១៩ បំប្លែងថ្មីៗដែលអាចកើតមានឡើងជាយថាហេតុ នាពេលអនាគត ដោយផ្អែកលើមូលដ្ឋានធនធានដែលមាន និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការកៀរគរ ដៃគូអភិវឌ្ឍនៅក្នុងការត្រៀមលក្ខណៈឱ្យបានសមស្របនេះ។ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល ត្រូវត្រៀមលក្ខណៈ និង បន្តពង្រឹងយន្តការគ្រប់គ្រង និងការអនុវត្តន៍ច្បាប់លើការចេញអាជ្ញាបណ្ណ ឬការអនុញ្ញាតធ្វើចរាចរឱសថ បរិក្ខារពេទ្យ និង វ៉ាក់សាំងចាំបាច់ៗ ឱ្យបានល្អប្រសើរ តម្រូវតាមស្ថានភាពបន្ទាន់នៃការរាតត្បាតជំងឺ ចូលរួមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីសុវត្ថិភាពប្រើប្រាស់ និងមានប្រសិទ្ធភាពនាគ្រាមានការឆ្លងរាតត្បាតជំងឺថ្មីៗដែលអាចមានជាយថាហេតុ រួមទាំងជំងឺកូវីដ-១៩ ផងដែរ។

៤. កម្មវិធីចាក់ថ្នាំបង្ការកូវីដ-១៩ នៅក្នុងជីវិតមនុស្សជាទូទៅ ៖ ក្រសួងសុខាភិបាលតាមរយៈគ.វ.ក-១៩ កំពុងជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេស ហើយកម្មវិធី ជាតិចាក់ថ្នាំបង្ការ (EPI) នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដាក់បញ្ចូលកិច្ចការ ចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ទៅក្នុងកម្មវិធីចាក់ថ្នាំបង្ការក្នុងជីវិតមនុស្សជាទូទៅ និងរក្សា និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សនៅក្នុងក្រុមអាទិភាពទាំងអស់ ដូចមានការណែនាំនៅក្នុងចំណុចទី២ ខាងលើ និងនៅក្នុងឯកសារ SAGE Roadmap របស់អង្គការសុខភាពពិភពលោក ចេញផ្សាយក្នុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ។

៥. បន្តតាមដានដោយយកចិត្តទុកដាក់នូវស្ថានភាពជំងឺដែលអាចបង្កការរាតត្បាតនាពេលខាងមុខ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ត្រូវបន្តធ្វើការតាមដានស្ថានភាពជំងឺកូវីដ-១៩ ដោយ សហការជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ/មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងណែនាំមន្ត្រីសុខាភិបាលឆ្លើយតបបន្ទាន់ និងជំនាញពាក់ព័ន្ធ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនូវការឆ្លងរាលដាលក្នុង ទ្រង់ទ្រាយណាមួយជាយថាហេតុ នៅតាមភូមិសាស្ត្រ ឬតំបន់របស់ខ្លួន។ ជាមួយគ្នានេះ ត្រូវបន្តតាមដានជំងឺឆ្លងតាមប្រព័ន្ធ តាមដានជំងឺឆ្លង និងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងតាមមន្ទីរពេទ្យឯកជន នូវជំងឺឆ្លងដែលសង្ស័យអាចជា ជំងឺថ្មី ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺផ្តាសាយ ជាប់ជាប្រចាំ ជាពិសេសលើមនុស្សចាស់ និងក្រុមងាយរងគ្រោះ ព្រមទាំង បន្តពង្រឹងផ្នែកសង្គ្រោះបន្ទាន់ផងដែរ៕May be an image of textMay be an image of textMay be an image of ticket stub and text

ប្រភព៖ ក្រសួងសុខាភិបាល

ជប៉ុនគ្រោងសាងសង់ទីក្រុងអណ្តែតទឹក ដែលអាចផ្ទុកមនុស្សបាន ៤ ម៉ឺននាក់

0

ជប៉ុន៖ ទីក្រុងអណ្តែតទឹក Dogen មានរង្វង់ប្រវែង ៤ គីឡូម៉ែត្រ អាចផ្ទុកមនុស្សបាន ១០,០០០ នាក់ និងទទួលភ្ញៀវបាន ៣០,០០០ នាក់ក្នុងមួយថ្ងៃ។
ថ្មីៗនេះ ក្រុមហ៊ុន N-Ark របស់ជប៉ុនបានប្រកាសពីផែនការអភិវឌ្ឍទីក្រុងបណ្តែតទឹក និងមជ្ឈមណ្ឌលថែទាំសុខភាពឆ្លាតវៃដែលមានឈ្មោះថា Dogen City ។ គំនិតផ្តួចផ្តើមនេះនឹងរួមបញ្ចូលគ្នានូវការផលិតម្ហូបអាហារ ស្ថាបត្យកម្ម ទិន្នន័យ ថាមពល និងមហាសមុទ្រនៅក្នុងប្រព័ន្ធស៊ីសង្វាក់គ្នា ដោយប្រើប្រាស់ទឹកសមុទ្រជាតំបន់សេដ្ឋកិច្ចថ្មីមួយហៅថា “មហាសមុទ្រថ្មី”។ ស្ថាបត្យកម្មអណ្តែតទឹកស្វយ័តនេះអាចផ្លាស់ទីដោយសេរីនៅក្នុងឈូងសមុទ្រ ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរនឹងអាចបត់បែនបានក្នុងការកំណត់រចនាសម្ព័ន្ធទីក្រុង នេះបើយោងតាម Design Boom កាលពីថ្ងៃទី ៩ ខែមិថុនា។can this floating and smart healthcare city in japan turn oceans into a new  economic zone?

តំបន់សេដ្ឋកិច្ចថ្មីនឹងមាន ៣ ស្រទាប់ ដែលស្រទាប់ទីមួយគឺបង្កើតទីក្រុងឯករាជ្យ និងវិមជ្ឈការដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការលើកទឹកចិត្តដល់ការថែទាំខ្លួនឯងប្រចាំថ្ងៃ និងផ្លូវចិត្ត ដោយផ្តល់ជូននូវកម្មវិធីផ្សេងៗ។ ស្រទាប់ទីពីរវិលជុំវិញការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យក្រោមទឹក ជួយអភិវឌ្ឍគំរូអាជីវកម្មសមុទ្រ។ និងស្រទាប់ទី ៣ ក្រុមហ៊ុន N-Ark ចង់ប្រើប្រាស់ទឹកដើម្បីបង្កើតឧស្សាហកម្មទេសចរណ៍ថ្មីមួយដែលភ្ជាប់ទៅនឹងលំហ ដោយប្រើប្រាស់ដីជាកន្លែងបាញ់បង្ហោះ និងចុះចតសម្រាប់សេវាកម្មដឹកជញ្ជូនគ្រាប់រ៉ុក្កែត។Dogen City: la increíble ciudad flotante en Japón. Video — Conocedores.com

ដូច្នេះហើយជាមួយនឹងទីក្រុងអណ្តែតទឹកភ្ញៀវទេសចរអាចរីករាយនឹងមុខងារនានាក្នុងទីក្រុងដូចជា មន្ទីរពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍ សាលារៀន ឃ្លាំងស្តុកទំនិញ មជ្ឈមណ្ឌលសន្តិសុខ ការិយាល័យ សេវាម្ហូបអាហារ មន្ទីរពេទ្យ សួនច្បារ ពហុកីឡាដ្ឋាន ស្ថានីយ៍ទូរគមនាគមន៍ និងសណ្ឋាគារ…ជាដើម៕ can this floating and smart healthcare city in japan turn oceans into a new  economic zone?Dogen City to pływające miasto, będące częścią strefy „New Ocean” -  mobiRANK.plប្រភព៖vnexpress