បរទេស៖ យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍កាលពីថ្ងៃទី ១៦ ខែកក្កដាថា រន្ទះបានជ្រាបចូលទៅក្នុងខ្លួនមនុស្សរយៈពេលមួយវិនាទី ហើយប្រហែល ៩០% នៃមនុស្សត្រូវបានបាត់បង់ជីវិត។

មនុស្សភាគច្រើនដែលស្លាប់ដោយសាររន្ទះបាញ់គឺជាការស្លាប់ភ្លាមៗដោយការគាំងបេះដូង ពីព្រោះវ៉ុលខ្លាំងរបស់រន្ទះធ្វើឱ្យរំខានដល់ចង្វាក់បេះដូងធម្មជាតិ។ ផ្លេកបន្ទោរក៏អាចបណ្ដាលឱ្យជនរងគ្រោះខ្ទេចត្រចៀក ដោយសាររលកសម្ពាធ ធ្វើឱ្យប្រព័ន្ធផ្លូវដង្ហើម ខ្វិន ឬបណ្តាលឱ្យរលាកបន្ទាប់បន្សំទៅនឹងសក់ឆេះ ឬសម្លៀកបំពាក់ខូចខាតជាដើម។What actually happens when a person gets struck by lightning? How does it  feel? What are the after effects? - Quora

ទោះជាយ៉ាងណាក៏ដោយ មានមនុស្សភាគតិចណាស់ដែលបានរស់រានមានជីវិតដោយសាររន្ទះបាញ់ ប៉ុន្តែអ្នកនៅរស់រានមានជីវិតទាំងនោះអាចជួបប្រទះបញ្ហាជាច្រើនដូចជា ការខូចខាតសរសៃប្រសាទ ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត រលាកស្បែក និងមានរូបរាងនៃផ្កាផ្លេកបន្ទោរនៅលើស្បែកជាដើម។Explainer: what is thunder? - Social Media Blog - Bureau of Meteorology

លោក Mary Ann Cooper អ្នកជំនាញសុវត្ថិភាពរន្ទះនៅ National និងជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅសាកលវិទ្យាល័យ Illinois បាននិយាយថា យើងមិនច្បាស់ទេថាតើរោគសញ្ញាទាំងនេះ កើតឡើងដោយរបៀបណានោះទេ ដោយសារតែចំនួនតិចតួចនៃរន្ទះបាញ់ និងការខ្វះខាតថវិកាសម្រាប់ស្រាវជ្រាវ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជឿថា មូលហេតុនៃរោគសញ្ញាទាំងនេះ គឺអាចមកពីការរំខានដល់ជាលិកាដែលបណ្តាលមកពីរន្ទះ រួមផ្សំជាមួយនឹងរបួសត្រង់ៗ នឹងបណ្តាលមកពីការផ្លាស់ប្តូរសម្ពាធបរិយាកាសភ្លាមៗផងដែរ។ ដូចនេះ មនុស្សដែលធ្លាប់បានរន្ទះបាញ់ អាចមកពីចរន្តដីនៅក្បែរនោះ ឬកំពុងឈរក្បែរវត្ថុមួយដែលត្រូវបានរន្ទះបាញ់ជាដើម៕ ប្រភព៖vnespress