ឡាតូ (lato lato) បាននឹងកំពុងក្លាយជាឧបករណ៍កម្សាន្ត ដ៏ពេញនិយមបំផុតមួយនៅតំបន់អាសុីអាគ្នេយ៍ ដែលនៅក្នុងនោះក៏មានកម្ពុជាយើងផងដែរ។

ពាក្យថា ឡាតូ (lato lato) ចេញមកពីពាក្យប៊ែហ្គីស នៃភាសាម៉ាឡេយ៉ូ-ប៉ូលីនេស៊ាន (Malayo-Polynesian) ដែលមានន័យថា “បង្កើតសំឡេងខ្លក់-ខ្លក់”។ Mainan Lato Lato Bakal Dilarang, Disdik Kabupaten Cirebon Siapkan Surat Edaran - Radar Cirebon ID

ឧបករណ៍កម្សាន្តនេះ​ បានសុះសាយនៅក្នុងសង្គមខ្មែរ ដោយទៅដល់ទីណាក៏យើងប្រទះឃើញមានក្មេង លេងឧបករណ៍នេះផងដែរ។ ថ្វីបើវាជាការកម្សាន្តរបស់កុមារ ក៏នៅតែមានអណាព្យាបាលមួយចំនួនលើកឡើងថា៖”ឧបករណ៍នេះ នាំសំលេងរំខានពេញភូមិ និងជាពិសេស អាចផ្តល់គ្រោះថ្នាក់ដល់កុមារបានថែមទៀត”។

ការលើកឡើងនេះ ស្តាប់ទៅ ហាក់បីដូចជាត្រូវម្យ៉ាងដែរ ក៏ប៉ុន្តែប្រសិនបើយើងគិតថយក្រោយវិញ កាលមិនទាន់មានឡាតូ តើកុមារតែងនាំគ្នាធ្វើអ្វីនៅពេលទំនេរ? ច្បាស់ណាស់ភាគច្រើននៃពួកគេប្រាកដជាសំងំមើលទូរសព្ទ លេងហ្គេម ឬក៏មើលយូធ្យូបជាដើម។Boy Playing Mobile Game On Smartphone On Stock Footage SBV-330813982 - Storyblocks

ការសំងំលេងទូរសព្ទរាប់ម៉ោងរបស់កុមរា ធ្លាប់ក្លាយជាប្រធានបទដ៏ក្តៅមួយនៅក្នុងសង្គមខ្មែរ ដោយក្មេងៗខ្លះបានមើលទូរសព្ទបានអាចគេលក់ ឬក្មេងខ្លះទាល់តែមានទូរសព្ទទើបអាចទទួលទានអាហារបាន ដែលវាបានក្លាយជាទម្លាប់មិនល្អមួយដល់ក្មេងៗ និងអាចប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។

ហេតុដូច្នេះ យើងអាចនិយាយបានថា ឡាតូ អាចជួយឱ្យក្មេងៗតូចៗ ឃ្លាតឆ្ងាយពីគ្រឿងអេឡិចត្រូនិច ហើយវាក៏ជាការបំផុសគំនិតទៅដល់អ្នកជំនាញមួយចំនួន ចេះបង្កើតគំនិតផលិតឧបករណ៍កម្សាន្តសម្រាប់កុមារផងដែរ។

ជាពិសេសនោះ​ នៅក្នុងលេងឡាតូនេះ ក៏បានធ្វើឱ្យកុមារចេះប្រមូលអារម្មណ៍​ឱ្យបានស្ងប់ ព្រោះថាប្រសិនបើអ្នកលេងមិនបានផ្ដោតអារម្មណ៍ ឬមានវិធីសាស្រ្តក្នុងការលេងដោយប្រើខួរក្បាល និងកាយវិកាផងទេនោះ ច្បាស់ណាស់ពួកគេនឹងលេងវាមិនបានយូរនោះទេ៕