ប្រទេសវៀតណាម ៖ វៀតណាម គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅតំបន់អាស៊ាន ហើយគេសង្ឃឹមថា ពលរដ្ឋវៀតណាមនឹងកើនដល់ជាង៣៦លាននាក់នៅឆ្នាំ២០៣០ ។ ហេតុនេះ កំណើនការទិញទំនិញកើនឡើង វានឹងក្លាយជាកត្តាមួយទៀតជួយជំរុញឱ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើនយ៉ាងរឹងមាំ ។

ឧស្សាហកម្មមួយរបស់វៀតណាមដែលកំពុងរីកចម្រើន គឺឧស្សាហកម្មផលិតរថយន្តអគ្គិសនី (Electric vehicle) ។ ការផលិត និងការលក់រថយន្តកើនឡើងនៅវៀតណាម នឹងធ្វើឱ្យវៀតណាមក្លាយជាទីផ្សាររថយន្តអគ្គិសនីរឹងមាំមួយនៅលើពិភពលោក នាពេលឆាប់ៗនេះ ហើយវៀតណាមនឹងមានសក្តានុពលអាចរារាំងឥទ្ធិពលចិនក្នុងការផលិត និងការលក់រថយន្តអគ្គិសនីទៀតផង ។Vietnam's VinFast Investing Up To $6.5 Billion in U.S. EV Production -  Forbes Wheels

ការផលិតរថយន្តអគ្គិសនីជាផ្នែកសំខាន់មួយ ដែលធ្វើឱ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើននាពេលបច្ចុប្បន្ន គឺស្មើជិត២៥% របស់ GDP នៅឆ្នាំ២០២១ ។ ហេតុនេះ ការចាប់អារម្មណ៍ក្នុងការផលិតរថយន្តអគ្គិសនី និងថ្មរថយន្តអគ្គិសនីនៅវៀតណាមបានកើនឡើងយ៉ាងខ្លាំង ។ កាលពីខែឧសភា ឆ្នាំ២០២៣ នេះ BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន ក៏មានគម្រោងផលិតរថយន្តអគ្គិសនីនៅវៀតណាមផងដែរ ។EV Startup VinFast Hits the U.S., Opens First Showrooms In California - WSJ

ក្រៅពីនេះ ក្រុមហ៊ុនវៀតណាម VinFast បានបោះជំហានទៅមុខទៀត ដោយសារក្រុមហ៊ុនមិនត្រឹមតែផលិតរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនក៏បានប្រកាសថា នឹងបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកផងដែរ ។ ក្រុមហ៊ុន VinFast បានបង្កើតរោងចក្រផលិតថ្មរថយន្តអគ្គិសនីដំបូងគេនៅវៀតណាម ស្មើនឹងទឹកប្រាក់១៧៥លានដុល្លារអាមេរិក ។Volvo Car Malaysia unveils latest mid-sized SUV | The Star

តម្រូវការរថយន្តអគ្គិសនីនៅវៀតណាមបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន Volvo Car Malaysia បានប្រកាសថា នឹងចាប់ផ្តើមនាំចេញរថយន្តអគ្គិសនីមកវៀតណាម ។ ដូចគ្នានេះ ក្រុមហ៊ុន Nissan ក៏បានប្រកាសថា នឹងនាំចេញរថយន្តអគ្គិសនីមកវៀតណាមផងដែរ កាលពីពេលខែវិច្ឆិកា ឆ្នាំ២០២២ ។ ហេតុនេះ វៀតណាមនឹងក្លាយជាប្រទេសផលិតរថយន្តអគ្គិសនីដ៏រឹងមាំ និងចាប់ផ្តើមផ្គត់ផ្គង់ថ្មរថយន្តអគ្គិសនីផងដែរ រហូតដល់វៀតណាមអាចទប់ស្កាត់ឥទ្ធិពលចិនក្នុងទីផ្សាររថយន្តអគ្គិសនី ។

កាលពីខែធ្នូ ឆ្នាំ២០២២ វៀតណាមជាប្រទេសមួយស្ថិតក្នុងចំណោម៣ប្រទេសដំបូង ដែលបានប្រកាសចូលរួមក្នុងបណ្តាញផ្លាស់ប្តូរថាមពល ហើយវៀតណាមនឹងអាចក្លាយជាប្រទេសផ្តល់ប្រភពថាមពលប្រកបដោយនិរន្តរភាព ៕ ប្រភព ៖ AEC connect