Home ព័ត៌មានអន្តរជាតិ ព្រីហ្គោហ្ស៊ីន អាចនឹងដឹកនាំកម្លាំងទាហានវ៉ាគណឺរ វាយប្រហារជាថ្មីលើអ៊ុយក្រែន ចេញពីបេឡារុស

ព្រីហ្គោហ្ស៊ីន អាចនឹងដឹកនាំកម្លាំងទាហានវ៉ាគណឺរ វាយប្រហារជាថ្មីលើអ៊ុយក្រែន ចេញពីបេឡារុស

91
0

រាជធានីឡុងដ៍៖ ក្រោយការសម្របសម្រួល ដោះស្រាយបញ្ចប់វិបត្ដិដ៏ធ្ងន់ធ្ងរភ្លាមៗ នៅក្នុងប្រទេសរុស្ស៊ី បញ្ចៀសនូវការបង្ហូរឈាមគ្នាឯង រវាងកងទ័ពរដ្ឋាភិបាលរុស្ស៊ី និង កម្លាំងទាហានស៊ីឈ្នួលនោះមក អតីតមេទ័ពកំពូលរបស់ចក្រភពអង់គ្លេស កំពុងតែជំរុញឲ្យអ៊ុយក្រែន គួរតែបង្កើននូវការការពារ ទប់ទល់នឹងកម្លាំងទាហានស៊ីឈ្នួល Wagner អាចនឹងវាយប្រហារ ចេញពីបេឡារុស សម្រាប់ការដណ្ដើមកាន់កាប់រដ្ឋធានីកៀវ សាជាថ្មី។

សារព័ត៌មាន Alarabiya News បានផ្សាយ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា លោកឧត្តមសេនីយ៍ រីឆាដ ដានណាត (Richard Dannatt) អតីតនាយអគ្គសេនាធិការកងទ័ពរបស់ចក្រភពអង់គ្លេស បានបញញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា អ៊ុយក្រែន ត្រូវតែពង្រឹងកិច្ចការពាររបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង សម្រាប់ត្រៀមខ្លួន ទប់ទល់ប្រឆាំងនឹងការវាយប្រហារដ៏ខ្លាំងក្លា ពីកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin)។ ទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner អាចនឹងចាប់ផ្ដើម ប្រតិបត្ដិការយោធាវាយប្រហារ ដណ្ដើមកាន់កាប់ទីក្រុងកៀវ ជាថ្មី ដោយចេញពីប្រទេសបេឡារុស ។Who Is Prigozhin, the Wagner Leader Russia Accused of Mounting a Coup? -  The New York Times

អតីតមេទ័ពកំពូលអង់គ្លេស រូបនេះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ Sky News ថា «វាជាការពិតណាស់ ស្ថាបនិកក្រុមហ៊ុនទាហានឯកជន Wagner លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានធ្វើដំណើរទៅកាន់បេឡារុស ក្រោមការសម្របសម្រួល ពីមេដឹកនាំរបស់ប្រទេសនេះ ជុំវិញសកម្មភាពបះបោររបស់គាត់។ បញ្ហានេះ កំពុងតែក្លាយជារឿងដ៏គួរឲ្យព្រួយបារម្ភបំផុត សម្រាប់អ៊ុយក្រែន ផងដែរ។

លោកឧត្ដមសេនីយ៍ រូបនេះ បានបន្ថែម ថា នៅក្នុងករណីលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន នៅតែរក្សាកម្លាំងប្រយុទ្ធដ៏ខ្លាំងក្លារបស់គាត់ នៅជុំវិញខ្លួនរបស់គាត់ គាត់ពិតជានៅតែជាការគំរាមកំហែងដ៏ខ្លាំង សម្រាប់អ៊ុយក្រែន ព្រោះរដ្ឋធានីកៀវ មានទីតាំងនៅជិតបំផុតរបស់បេឡារុស ខណៈប្រទេសនេះ ក្លាយជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី។ សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង ជាលើកដំបូង នៅអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ចេញពីបេឡារុស និង ពីភាគខាងកើត និង ភាគខាងត្បូងរបស់អ៊ុយក្រែន។Who is Yevgeny Prigozhin, the Wagner chief turned rebel? | News | wxow.com

អតីតមេទ័ពកំពូលចក្រភពអង់គ្លេស រូបនេះ បានបន្ដ ថា «ការវាយប្រហារដណ្ដើមកាន់កាប់រដ្ឋធានីកៀវ នៅតែអាចនឹងកើតឡើង ដោយសារតែរុស្ស៊ី នៅតែប្រើប្រាស់កម្លាំងទាហានស៊ីឈ្នួល Wagner ដើម្បីដណ្ដើមកាន់កាប់រដ្ឋធានីកៀវ ម្ដងទៀត។ ការបះបោរដោយកម្លាំងប្រដាប់អាវុធរបស់ទាហានវ៉ាគណឺរ (Wagner) ក៏នឹងធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប្រឈមនឹងសម្ពាធ និង ភាពអាម៉ាស់ កាន់តែធ្ងន់បំផុតមួយ ចាប់តាំងពីគាត់បានឡើងកាន់កាប់អំណាច នៅក្នុងប្រទេសរុស្ស៊ី។ ការបះបោរនេះ បានបង្ហាញនូវការថមថយឥទ្ធិពលច្រើន និង ភាពកម្សោយលើការគ្រប់គ្រងរបស់លោក ពូទីន ស្របពេលកម្លាំងយោធារបស់រុស្ស៊ី ស្ថិតក្នុងភាពជ្រួលច្របល់»។

ថៅកែទាហានស៊ីឈ្នួល Wagner លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍មុន បានទៅកាន់កាប់ទីបញ្ជាការយោធាដ៏ធំរបស់រុស្ស៊ី នៅតំបន់រូស្ដូ-អន-ដូន (Rostov-on-Don) សម្រាប់ប្រតិបត្តិការសឹក នៅអ៊ុយក្រែន។ បន្ទាប់មក ពួកគេបានបន្តដំណើរឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ដោយគោលបំណងផ្ដួលរំលំលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកឧត្ដមសេនីយ៍ វ៉ាឡេរី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ចេញពីតំណែង។ ទន្ទឹមគ្នានេះ កម្លាំងទាហានឯកជនវ៉ាគណឺរ (Wagner) ក៏បានអះអាង អំពីការទម្លាក់ឧទ្ធម្ភាគចក្រ និង យន្តហោះយោធារបស់រុស្ស៊ី ជាច្រើនគ្រឿង។Russia, Turkey agree on Putin visit to Turkey 'soon,' Interfax reports |  Reuters

ការបះបោររបស់កម្លាំងទាហានវ៉ាគណឺរ បានជំរុញឲ្យរុស្ស៊ី ដាក់ពង្រាយកងទ័ពជាដំបូង សម្រាប់ការពាររដ្ឋធានីមូស្គូ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចចិត្ត ដកកម្លាំងទាហានទាំងនោះវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកម្លាំងទាហានស៊ីឈ្នួល Wagner បានសម្រេច បង្វែរក្បួនទ័ពរបស់ពួកគេ ត្រឡប់ទៅចូលបន្ទាយ ក្រោមការសម្របសម្រួលរបស់លោក អាឡិកសានដឺរ លូកាសេនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន។The U.S. Needs a Diplomatic Blitz to Fill the Power Vacuum the Wagner Coup  Leaves Behind - POLITICO

នៅក្នុងអំពើបះបោរនេះ រដ្ឋាភិបាលក្រុងមូស្គូរបស់លោកប្រធានាធិបតី ពូទីន បានចោទប្រកាន់ពីបទក្បត់ជាតិ ប្រឆាំងនឹងលោក ព្រីហ្គោហ្ស៊ីន និង កម្លាំងទាហានរបស់គាត់។ ប៉ុន្ដែព្រឹត្តិការណ៍នេះ មិនអាចធ្វើឲ្យអ្នកណាម្នាក់គិតស្មានដល់ ថា កម្លាំងទាហានស៊ីឈ្នួល Wagner បានប្ដូរចិត្តភ្លាមៗនោះឡើយ។ វិបត្ដិដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសរុស្ស៊ី បានថយកម្ដៅទៅវិញ ក្រោយពេលមានកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួល ពីលោក អាឡិកសានដឺរ លូកាសេនកូ ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់លោក វ៉្លាឌីមៀ ពូទីន។ ចំណែកការសម្រេចចិត្តចុងក្រោយ បានតម្រូវឲ្យលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាគណឺរ និរទេសទៅកាន់បេឡារុស ដែលជាប្រទេសជិតខាងរបស់រុស្ស៊ី ហើយជាអ្នកគាំទ្រ ដល់សង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាម លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានឲ្យដឹង ថា កិច្ចព្រមព្រៀងនេះ ត្រូវបានក្រុងមូស្គូ សម្រេចទម្លាក់ចោលនូវរាល់ការចោទប្រកាន់របស់ខ្លួន មកលើលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី និង កម្លាំងទាហានរបស់គាត់ ពីបទក្បត់ជាតិ សម្រាប់សកម្មភាពបះបោរប្រដាប់អាវុធនេះ។ ជាមួយគ្នានេះ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ក៏បានដឹកនាំកម្លាំងទាហាស៊ីឈ្នួលរបស់គាត់ វិលបន្ទាយយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន វិញ៕Kremlin says Prigozhin will depart for Belarus after rebellion fizzles –  POLITICO