Home ព័ត៌មានអន្តរជាតិ រំជួលចិត្តណាស់! តារាសម្តែង អេង វ៉ាណង កើតជំងឺមហារីកសុដន់ដំណាក់កាលទី៣

រំជួលចិត្តណាស់! តារាសម្តែង អេង វ៉ាណង កើតជំងឺមហារីកសុដន់ដំណាក់កាលទី៣

9554
0

តារាសម្តែងដែលលេចមុខក្នុងខ្សែភាពយន្តរឿងភាគជាច្រើនអ្នកនាង អេង វ៉ាណង ធ្វើឱ្យមហាជននិងអ្នកក្នុងរង្វង់សិល្បៈរំជួលចិត្តអាណិតជាពន់ពេកបន្ទាប់ពីដឹងថាតារាសម្តែងនេះកំពុងមានជំងឺមហារីករហូតដល់ត្រូវកោរសក់ ខណៈជំងឺមហារីកឈានដល់ដំណាក់កាលទី៣ ដោយក្តីអាណិតអាសូរអ្នកសិល្បៈជាច្រើនរូបរួមទាំងសប្បុរសជននានាបានចូលរួមបរិច្ចាគថវិកា។

អ្នកនាង អេង វ៉ាណង ជាតារាសម្តែងម្នាក់ដែលភាគច្រើនបានដើរតួជាម្តាយនៅក្នុងខ្សែភាពយន្តរឿងភាគតាមបណ្តាស្ថានីយទូរទស្សន៍នានា។ អ្វីដែលនឹកស្មានមិនដល់ថ្មីៗនេះតារាស្រីរូបនេះបានបង្ហោះរូបភាពជាមួយខ្លឹមថាខំអស់លទ្ធផលភាពហើយមិនមានថវិកាសម្រាប់ព្យាបាលទៀតដែលរូបនាងកំពុងមានជំងឺកាចសាហាវរហូតត្រូវកោរសក់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwhDpQD5uW8vn6hJtJvnRHqycqrmt3azRVw0VkdboIzG-3xhszXgyYK_2NOHt5BzwigMP_j7yzlj6_mNw_R1BI8r1e2x1EnuYSiaKhku2gQZ3Kld6ubnqaJ23kwOpBGkk0hK_KF0P9jn7fHkH7V658sGke70hYWy5oD_sB7rqRK4TRvUbjQ0hnQglEmgM/s885/347255048_6320398494718636_8511991629464209577_n.jpg

បើតាមការឆ្លើយឆ្លងខំមិន អ្នកនាង អេង វ៉ាណង ពេលនេះកំពុងមានជំងឺមហារីកសុដន់ ខណៈដែលតារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ជាក់ថាជំងឺមហារីករបស់តារាសម្តែងរូបនេះស្ថិតក្នុងដំណាក់កាលទី៣ហើយ ខណៈពេលនេះតារាសម្តែងរូបនេះក៏ខ្វះខាតថវិកាព្យាបាលជំងឺផងដែរ។ បន្ទាប់ពីទទួលដំណឹងថាតារាសម្តែង អេង វ៉ាណង មានជំងឺកាចសាហាវជាប់ខ្លួនបណ្តាមិត្តរួមអាជីពសិល្បៈ និងសប្បុរសជនបានចូលរួមបរិច្ចាគដល់តារាស្រីរូបនេះ និងជូនពរឱ្យនាងឆ្លងផុតពីជំងឺនេះឆាប់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE5if6U-D7YaTWH3iHhW1AdcPCe3L8LfHYUwtl9PEAnroj8u0H-uj5wVOgS2KJL238iaa8obiQvQTUYB3uqUSDODhwa3KycA39eglT_IU8C9k2iLgzec2wt3qnM83sQvkkMthOlpzGZm4xHiPSrjz2vRLw_AaqalXcqJfIJJXqpJk1_I9bouY-IIn8GAE/s2048/347423871_6320398808051938_6254949409669935141_n.jpg

ក្នុងនោះដែរ បើតាមសម្តីរបស់អ្នកសិល្បៈដែលរួមការងារជាមួយតារាសម្តែងស្រីខាងលើបានឱ្យដឹងថា អ្នកនាង អេង វ៉ាណង មានទំនួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួនណាស់ ឈឺក៏ដោយសុខចិត្តទ្បើងចុះរត់មកថតផងរត់ទៅពេទ្យផងដោយសារតែមិនចង់ឱ្យតួដទៃពិបាកដោយសារខ្លួនឯង។

ឃើញស្ថានភាពបែបនេះមហាជនសម្តែងនូវក្តីអាណិតជាខ្លាំង និងជូនពរឱ្យនាងឆាប់ជាសះស្បើយអាចវិលមកបម្រើវិស័យសិល្បៈវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxH-aOQn-nmxMoWSKquJXGHJk_DjLF4sQTBa9lPoAwut0rh9LzTJueC4Z39d5nomjS2AHao2l4dTd73rj6w--elhkq6TQHJDQPVUhunc3AtnZ1nXZT5OuJqJ7cehQ7Vl86_xOHYViA7ZfFuxGKvkA6AZonxWGYTBYSaF_7m3zUSkpTSPdM8vOR-xSs7MI/s2048/347245989_6324624574296028_725551678760370218_n.jpg

គួរបញ្ជាក់ផងដែរថា បើតាមគេហទំព័រហេឡូគ្រូពេទ្យ បានឱ្យដឹងខ្លះៗផងដែរថាជំងឺមហារីកសុដន់មាន៤ដំណាក់កាល ដោយដំណាក់កាលទី៣គឺជាដំណាក់កាលរីករាលដាល ហើយចូលទៅដល់កូនកណ្ដុរជុំវិញឆ្អឹងកងក ឬទៅក្នុងសុដន់ជ្រៅ។ ដុំមហារីកអាចរីកលូតលាស់ទំហំ ហើយបន្តរីករាលដាលទៅដល់ជញ្ជាំងទ្រូង ឬស្បែក៕