ពិតណាស់ មនុស្សមួយចំនួនអាចមានទម្លាប់នៃការញ៉ាំលឿន ដើម្បីឱ្យទាន់ពេលវេលា។ ប៉ុន្តែប្រហែលអ្នកមិនដឹងទេ ការទទួលទានអាហារលឿនពេកអាចជះឥទ្ធិពលអវិជ្ជមានដល់រាងកាយរបស់យើងបាន នឹងធ្វើឱ្យសុខភាពរបស់អ្នកទ្រុឌទ្រោមជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាគុណវិបត្តិទាំង ៥ ដែលបណ្តាលមកពីការញ៉ាំលឿនពេក៖

១.ហើមពោះ៖ មូលហេតុចម្បងនៃការហើមពោះ គឺដោយសារការជ្រើសរើសអាហារដែលមានប្រតិកម្មជាមួយនឹងប្រព័ន្ធរំលាយអាហារដូចជា អាហារដែលសម្បូរទៅដោយម្សៅ ស្ករ សាច់ ខ្លាញ់ និងរួមបញ្ចូលទម្លាប់នៃការញ៉ាំលឿនរបស់យើងផងដែរ។Eating too quickly linked to obesity and increased risk of heart disease,  diabetes and stroke | The Independent | The Independent

២.ឆាប់ធាត់៖ មនុស្សភាគច្រើនដែលញ៉ាំលឿនច្រើនតែជាអ្នកដែលមិនបានទំពាអាហារឱ្យបានហ្មត់ចត់ ការទំពាអាហារមិនបានហ្មត់ចត់នឹងធ្វើឱ្យអ្នកញ៉ាំច្រើនខុសធម្មតា។

៣.ជំងឺទឹកនោមផ្អែម៖ យោងតាមការសិក្សាពីសាកលវិទ្យាល័យ Lithuanian University of Health Sciences បានឱ្យដឹងថា អ្នកដែលញ៉ាំលឿនទំនងជាវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ច្រើនជាងអ្នកញ៉ាំធម្មតា ២.៥ ដង។Why Eating Lunch At Your Desk Is Bad? - Boldsky.com

៤.ជំងឺក្រពះ ឬមហារីកក្រពះ៖ អ្នកដែលញ៉ាំលឿនទំនងជាមិនបានទំពារអាហារឱ្យត្រឹមត្រូវ នៅពេលដែលភាគល្អិតអាហារត្រូវបានបញ្ជូនទៅក្រពះដោយបំណែកធំពេក ក្រពះនឹងបញ្ចេញទឹកអាស៊ីតកាន់តែច្រើន។ ដែលនេះអាចជាមូលហេតុនៃជំងឺក្រពះ និងការចាល់អាស៊ីតនៅពេលអនាគត លើសពីនេះទៀតប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ក៏អាចប្រឈមនឹងជំងឺមហារីកក្រពះផងដែរ។

៥.ការពុលអាហារ៖ ៥-១០% នៃការពុលអាហារអាចកំណត់អត្តសញ្ញាណបានតាមរូបរាង រសជាតិ និងក្លិន។ ប៉ុន្តែអ្នកដែលញ៉ាំលឿននឹងស្គាល់រសជាតិ និងក្លិនអាហារតិចជាងមនុស្សធម្មតា (ព្រោះតែប្រញាប់ញ៉ាំ) ដូច្នេះកាលណាសមត្ថភាពយល់ឃើញទម្រង់ រសជាតិ និងក្លិនតិច ក៏អាចមានហានិភ័យខ្ពស់នៃការពុលអាហារផងដែរ៕ ប្រភព៖sanook