Home Blog Page 162

លោក Anutin ប្រាប់ពីមូលហេតុដែលសម្រេចចិត្តដាក់ញត្តិរំលាយសភាយ៉ាងតក់ក្រហល់

0

ប្រទេសថៃ ៖ កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សង្គមថៃភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបង្ហោះសារក្នុងហ្វេសប៊ុកប្រកាសរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទាំងដែលលោកពុំទាន់ដោះស្រាយបញ្ហាជាប់គាំងផ្សេងៗ ដូចជា ៖ វិបត្តិនយោបាយ ស្តារសេដ្ឋកិច្ច ស្តារទំនាក់ទំនងជាមួយបរទេស ជាពិសេស ពេលកងទ័ពថៃកំពុងវាយប្រ.ហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ ការរំលាយសភាបន្ទាប់ពីលោកដាក់ញតិ្តទៅព្រះមហាក្សត្រថៃ និងថា មូលហេតុដែលសម្រេចចិត្តរំលាយសភាយ៉ាងតក់ក្រហល់ ដោយសារការស្នើសុំពីប្រធានគណបក្សប្រជាជន ទើបធ្វើតាមសំណើ ពីព្រោះគណបក្សប្រជាជនជ្រើសរើសឱ្យកាន់តំណែង ។

នាវេលាម៉ោង១០និង៥០នាទីថ្ងៃទី១២ ខែធ្នូ នៅវិមានរដ្ឋាភិបាល លោក Anutin បាននិយាយមកកាន់សារព័ត៌មានថា លោកគ្រោងរំលាយសភាតាមពេលកំណត់ គឺនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែដោយសារប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង លោក Natthaphong Ruengpanyawut មិនឱ្យលោកកាន់តំណែងបន្តទៀត ទាំងដែលលោកក៏មិនបានអនុវត្តខុសគោលការណ៍របស់គណបក្សប្រជាជន ។ ហេតុនេះ លោកត្រូវតែគោរពតាមការការស្នើសុំរបស់គណបក្សប្រជាជន ពីព្រោះគណបក្សនេះបានជ្រើសរើសលោកឱ្យកាន់តំណែងរយៈពេល៤ខែ ។

លោក Anutin ថា ខ្លួនលោក និងគណបក្សភូមិចៃថៃអាចដឹកនាំរដ្ឋាភិបាលបាន ក៏ដោយសារគណបក្សប្រជាជនផ្តល់សំឡេងគាំទ្រ ប៉ុន្តែត្រឹមតែរយៈពេល៤ខែ ។ រដ្ឋាភិបាលគណបក្សភូមិចៃថៃព្យាយាមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរហូតមក ហើយកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជននិងគណបក្សភូមិចៃថៃ (MOA) ត្រង់ចំណុចទី៤ និងទី៥ គឺគណបក្សភូមិចៃថៃបានអនុវត្តជានិច្ច ប៉ុន្តែការកែសម្រួលមាត្រា ២៥៦/២៨ ពាក់ព័ន្ធនឹងអំណាចព្រឹទ្ធសភាក្នុងការបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺគណបក្សទាំងពីរមិនបានកត់ត្រាក្នុងកិច្ចព្រមព្រៀងទេ ។ បែរជាប្រធានគណបក្សប្រជាជន លោក Natthaphong និយាយក្នុងរដ្ឋសភាថា បើសមាជិកគណបក្សភូមិចៃថៃមិនបោះឆ្នោតតាមអ្វីដែលគណបក្សប្រជាជនត្រូវការទេនោះ គណបក្សប្រជាជននឹងឈប់គាំទ្រ និងស្នើឱ្យនាយករដ្ឋមន្ត្រីរំលាយសភា ។

លោក Anutin ថា ៖ «គណបក្សប្រជាជនបោះឆ្នោតគាំទ្រខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែពេលនេះនិយាយថា ឈប់គាំទ្រខ្ញុំ និងស្នើឱ្យរំលាយសភា ខ្ញុំក៏ព្រមធ្វើតាមសំណើតាមការព្រមព្រៀងគ្នា ដោយសារផ្តល់កិត្តិយសឱ្យគណបក្សប្រជាជន ។ ខ្ញុំត្រៀមរំលាយសភាតាំងពីថ្ងៃឡើងកាន់តំណែងដំបូងម៉្លេះ និងត្រូវព្រមទទួលស្គាល់រដ្ឋាភិបាលគណបក្សភូមិចៃថៃមានសំឡេងគាំទ្រតិច ចូលមកដឹកនាំប្រទេសដើម្បីដោះស្រាយបញ្ហារាំងស្ទះជាច្រើន ដូចជា ៖ ការចរចាពាណិជ្ជកម្ម បង្កើនទំនាក់ទំនងជាមួយអន្តរជាតិ និងដោះស្រាយជម្លោះព្រំដែន ។ ពេលគណបក្សប្រជាជនប្រាប់ឱ្យកាន់តំណែងត្រឹមនេះ ខ្ញុំក៏ប្រគល់អំណាចឱ្យពលរដ្ឋវិញ» ។

ប៉ុន្តែបើតាមអ្នកនយោបាយនានានៅថៃយល់ថា ការរំលាយសភាយ៉ាងតក់ក្រហល់បែបនេះ ដោយសារលោក Anutin ចង់រត់គេចពីបញ្ហាជាច្រើនដោះស្រាយមិនចេញ រួមមាន ៖ បិទបាំងចំនួនពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់, រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអន់បំផុតក្នុងប្រវត្តិសាស្ត្រ, មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋកម្មអនឡាញបរទេស, អសមត្ថភាពដឹកនាំប្រទេស និងគេចវេះមិនចរចាសន្តិភាពជាមួយកម្ពុជា បន្ទាប់ពីមានព័ត៌មានថា លោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកឆាប់ៗឱ្យបកស្រាយពីមូលហេតុធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងទាត់ចោលកិច្ចព្រមពៀងងសន្តិភាព ។

គួរបញ្ជាក់ថា ប្រធានគណបក្សប្រជាជន លោក Natthaphong បានដាស់តឿនលោក Anutin នាពេលថ្មីៗនេះថា ពុំគួរបដិសេធការចរចាសន្តិភាពជាមួយកម្ពុជាទេ ពីព្រោះគ្រប់សង្គ្រាមទាំងអស់សុទ្ធតែបញ្ចប់ដោយការចរចា ។ ការដាស់តឿននេះ បន្ទាប់ពីលោក Anutin បើកដៃឱ្យកងទ័ពបើកការវាយប្រ.ហារលើដែនអធិបតេយ្យស្របច្បាប់កម្ពុជាទាំងកំរោល និងសា.ហាវព្រៃ.ផ្សៃបំផុត ក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ។

លោក Natthaphong ថា មេដឹកនាំថៃមិនគួរបដិសេធការចរចា សូម្បីតែមេបញ្ជាការរងកងទ័ពភូមិភាគទី២ ក៏ធ្លាប់និយាយនាពេលកន្លងមកថា គ្មានសង្គ្រាមណាបញ្ចប់ដោយគ្មានការចរចាឡើយ រីឯការធ្វើសង្គ្រាម គឺដើម្បីដាក់សម្ពាធកម្ពុជាឱ្យព្រមទទួលយកលក្ខខណ្ឌរបស់ថៃ ។ ផ្ទុយទៅវិញ លោក Anutin បែរជាបដិសេធការចរចាសន្តិភាព ដែលធ្វើឱ្យប្រទេសថៃចាញ់ប្រៀប និងរងការស្តីបន្ទោសពីពិភពលោក ដោយសារបើកការវាយប្រហារកម្ពុជា ហើយលោក Anutin អនុវត្តខុសគោលការណ៍របស់គណបក្សប្រជាជន ៕

Rosé រងការខឹងសម្បារពីអ្នកគាំទ្រ BTS ពាក់ព័ន្ធនឹងពានរង្វាន់ Grammy

0

មុនកម្មវិធី Grammy Awards ឆ្នាំ២០២៦ Rosé សមាជិកក្រុម Blackpink បានផ្តល់បទសម្ភាសន៍ជាច្រើន និងបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍អាម៉េរិក ដើម្បីចែករំលែកដំណើរតន្ត្រីរបស់នាង និងការតែងតាំងពានរង្វាន់ Grammy សម្រាប់បទចម្រៀងល្បី «APT»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzbOLJfSL-6QEtMjgjNxWu-ws0grTdK1xQPLOifCpnyL8EI9Eh1sPuhz7OEmQo5d3VPYTHpavDuzc2FTiRt9lQgAnRDkY9_1AT7JiSzfte-FrfqF6XFGEp03wkhf7dD9P_dEFjOXeDAKNKdDiixtJXCdcS-60qFvojSFTa0JvtRiwMw4_dXRUFvXdpE41W/s2048/image_2025-12-11_16-45-45.png
នៅក្នុងបទសម្ភាសន៍ជាមួយ Billboard ថ្មីៗនេះ Rosé បាននិយាយថា «នេះគឺជាប្រវត្តិសាស្ត្រសម្រាប់តារាចម្រៀង K-pop កូរ៉េដំបូងគេ។ វាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំគិតថា ខ្ញុំមិនដែលឃើញនរណាម្នាក់នៅលើកញ្ចក់ទូរទស្សន៍ដែលមើលទៅដូចខ្ញុំទេ។ សូម្បីតែនៅក្នុងសុបិនរបស់ខ្ញុំ ខ្ញុំគិតថារឿងនេះអាចកើតឡើងដែលថាខ្ញុំនឹងត្រូវបានតែងតាំងសម្រាប់កម្មវិធី Grammy» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9GaQJA1_qgfcSu2HMR3S5VyUlycBbc19oc0aGy10L-ZX9RprQfNbpQ1VBr9eSMWZ1HtYZw7tILSfd68UnGqGMqK9Iqeft58xdGQcE6FHwzVSx0Auv74vRMl8xVGEOhMeiiqizXnVEhXlu2P9FgMxQ9NypxJloA2MZ487wIr0FLYTsWx7qowNdLeZcZIQy/s2048/image_2025-12-11_16-45-45%20(2).png
ទោះជាយ៉ាងណា ការលើកឡើងទាំងនេះបានបង្កឱ្យមានភាពចម្រូងចម្រាស។ ជាពិសេសអ្នកគាំទ្រ BTS មានការខឹងសម្បារយ៉ាងខ្លាំង ដោយបានអះអាងថា ការលើកឡើងរបស់ Rosé គឺមិនពិត និងមិនគោរពចំពោះ BTS ។ ពួកគេបានចង្អុលបង្ហាញថា Rosé កំពុងបដិសេធសមិទ្ធិផលរបស់ BTS ដោយសារតែ BTS ត្រូវបានតែងតាំងសម្រាប់ Grammys ជាច្រើនឆ្នាំ (២០២១-២០២២-២០២៣) ក្នុងប្រភេទដូចជា Best Pop Duo/Group Performance និង Best Music Video ហើយ BTS ក៏ទទួលបានការទះដៃពេលសម្តែងក្នុងកម្មវិធី Grammy Awards ផងដែរ។ អ្នកខ្លះថែមទាំងប្រកែកថា Rosé គឺ «វង្វេង» អំពីសមិទ្ធិផលរបស់នាងតាមរយៈ «APT» គឺជាការពេញនិយមដោយសារការចូលរួមរបស់ Bruno Mars ហើយឥទ្ធិពលរបស់ Rosé លើបទចម្រៀងគឺមានការធ្វេសប្រហែស។
គួរបញ្ជាក់ផងដែរថា បទ «APT» របស់ Rosé សហការជាមួយ Bruno Mars ត្រូវបានតែងតាំងជាបីប្រភេទនៅឯពានរង្វាន់ Grammy ឆ្នាំ ២០២៦ រួមមាន Song of the Year, Record of the Year និង Best Pop Duo/Group Performance។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmUX1T7DvrAzR4JqF5omrw34u3t_AF5QiCpc61_uy13eFOchA2kPVFqhb2iUXFT-_bfsbc9KRc3dVUZu0OMQ8oFD1WpMt1F3gnnDCO_TfYHaCyUP5wlY_AVx7i8FueZ4l_YUM_ZAquNaBsL_Ej5eurH7STpk5Yu1jUbuh4t45-BV0x-3pl2E8sdH3SCFBN/s2048/image_2025-07-18_15-03-44%20(2).png
Rosé គឺជាតារាចម្រៀង K-pop ដំបូងគេដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់នៅក្នុងប្រភេទសំខាន់ៗចំនួនបួន(Song of the Year, Record of the Year, Album of the Year, Best New Artist) នៅក្នុងកម្មវិធី Grammy Awards ។ បទនេះបានឈ្នះពានរង្វាន់ចម្រៀងប្រចាំឆ្នាំនៅ MTV Video Music Awards នៅសហរដ្ឋអាម៉េរិក។ Rosé ក៏ត្រូវបានផ្តល់កិត្តិយសដោយទស្សនាវដ្តីកម្សាន្តដ៏មានកិត្យានុភាព Variety ជា «Global Hitmaker of the Year » នៅក្នុងពានរង្វាន់ «Hitmakers 2025» ប្រចាំឆ្នាំរបស់ទស្សនាវដ្តី។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi_KsIRhBOnnlfY_K7iu3j_aCINPGh8yvQ54QT1fTfgBwqKoP2079kjrNjQrLRAu2EnNSB-O1358Qx-221DhZ8H_INZ7emTBd7zLJxJEtoNcu62nO9a3epBr0P1mt0aQv68Y2YNCg885wyoBieSBfI5LC7KuxG_CvB_iVqudo65j3eZIHM-bNsD9UkblGu/s2048/image_2025-10-16_16-42-14.png

កាលពីខែមេសា Rosé គឺជាសិល្បករ K-pop តែម្នាក់គត់ដែលត្រូវបានបញ្ចូលក្នុងបញ្ជី TIME100 របស់ទស្សនាវដ្តី TIME ដោយផ្តល់កិត្តិយសដល់មនុស្ស ១០០នាក់ដែលមានឥទ្ធិពលបំផុតនៅឆ្នាំ ២០២៥ មកពីវិស័យផ្សេងៗរួមមាននយោបាយ សេដ្ឋកិច្ច វប្បធម៌ ការកម្សាន្ត កីឡា និងបច្ចេកវិទ្យា៕

អតីតសមាជិកសភាសូមទោសពលរដ្ឋដែលបោះឆ្នោតគាំទ្រ Anutin ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសធ្លាក់ក្នុងសង្គ្រា.ម

0

ប្រទេសថៃ ៖ អតីតសមាជិកសភាថៃបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលបោះឆ្នោតគាំទ្រលោក Anutin Charnvirakul កាន់តំណែងជានាយករដ្ឋមន្ត្រី ពីព្រោះនឹកស្មានថា មានសមត្ថភាពដឹកនាំប្រទេសឈានទៅរីកចម្រើន ដោះស្រាយបញ្ហាជាប់គាំងផ្សេងៗដែលរដ្ឋាភិបាលចាស់ដោះស្រាយមិនចេញ ជាពិសេស បញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ។ ប៉ុន្តែពេលឡើងជានាយករដ្ឋមន្ត្រី លោក Anutin បែរជាបង្កបញ្ហាបន្ថែម និងធ្វើសង្គ្រា.មវាយប្រ.ហារកម្ពុជាកាន់តែខ្លាំងជាងមុន បណ្តាលឱ្យពលរដ្ឋកម្ពុជាជម្លៀសពីលំនៅឋាន ហើយក៏ប្រកាសរំលាយសភាគេចពីការទទួលខុសត្រូវ ។

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក Kannavee Suebsang អតីតសមាជិកសភាគណបក្សប៉ិនថាំ (Fair Party) បានបង្ហោះសារក្នុងហ្វេសប៊ុកលាលែងពីសមាជិកគណបក្ស និងសូមទោសពលរដ្ឋ ដែលបោះឆ្នោតគាំទ្រលោក Anutin ប្រធានគណបក្សភូមិចៃថៃ ជានាយករដ្ឋមន្ត្រីដឹកនាំឱ្យប្រទេសថៃធ្លាក់ក្នុងសង្គ្រា.ម និងមានបញ្ហាជាច្រើនមិនអាចដោះស្រាយបាន ដូចជា ៖ ពលរដ្ឋភាគខាងត្បូង ពិសេស ស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់, ផ្ទះ ផ្លូវ និងស្ពានខូចខាតដោយសារទឹកជំនន់, អាជីវកម្មដួលរលំ, ពលរដ្ឋបាត់បង់ការងារ និងមិនជួយរៀបចំស្រុកភូមិឡើងវិញក្រោយទឹកជំនន់ស្រក ។ លោកថា ការលាលែងពីសមាជិកគណបក្សដោយសារវិបត្តិនយោបាយធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ដោយសារការដឹកនាំប្រទេសបរាជ័យរបស់លោក Anutin ។

អតីតសមាជិកសភាគណបក្សនយោបាយរូបនេះថា ៖ «ខ្ញុំជាមនុស្សម្នាក់ក្នុងសមាជិកសភាដែលបានបោះឆ្នោតគាំទ្រលោក Anutin កាន់តំណែងជារដ្ឋមន្ត្រីថៃ ថ្ងៃនេះ ខ្ញុំព្រមទទួលស្គាល់ថា វាយតម្លៃស្ថានការណ៍ខុសយ៉ាងខ្លាំង ។ បើទោះជាខ្ញុំផ្តល់១សំឡេងគាំទ្រលោក Anutin ក្តី ប៉ុន្តែសំឡេងគាំទ្ររបស់ខ្ញុំបានចូលរួមជាមួយសំឡេងផ្សេងទៀតឱ្យលោក Anutin ធ្វើជានាយករដ្ឋមន្ត្រី ។ មេរៀននេះបានបង្រៀនឱ្យខ្ញុំឈឺចាប់ ពីព្រោះទោះជាមេដឹកនាំថៃនិយាយពីគុណសម្បត្តិរបស់ខ្លួន ប៉ុន្តែចុងក្រោយ ពលរដ្ឋរងផលប៉ះពាល់» ។

ការដឹកនាំប្រទេសរបស់លោក Anutin កន្លងមក ជួបតែភាពបរាជ័យ ដូចជា ៖ គ្មានសមត្ថភាពជួយសង្គ្រោះជីវិតពលរដ្ឋពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបណ្តាលឱ្យពលរដ្ឋស្លាប់ជាង១,០០០នាក់ និងបិទបាំងព័ត៌មាន ជាពិសេស ពលរដ្ឋស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ច្រើន ហើយលោកបង្កសង្គ្រាមវាយប្រហារកម្ពុជាជាថ្មីបណ្តាលឱ្យស្ថានការណ៍នៅព្រំដែនក្តៅគគុកកាន់តែខ្លាំង ។ វាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសថៃទៅថ្ងៃអនាគត ដោយសារមេដឹកនាំខ្វះសមត្ថភាព ។

នៅថ្ងៃទី១២ ខែធ្នូ នេះ ប្រធានគណបក្សភឿថៃថ្មី ក៏បានបង្ហាញការខកចិត្តយ៉ាងខ្លាំងផងដែរ ដោយស្តីបន្ទោសគណបក្សភូមិចៃថៃ និងគណបក្សប្រជាជន ដែលលើបន្តុបលោក Anutin ធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសឱ្យជួបវិបត្តិ មានបញ្ហាជុំទិស ដោយប្រៀបធៀបថា ការជ្រើសរើសលោក Anutin គឺដូចគ្នានឹងការលែងសត្វកណ្តុរចូលព្រៃ ។

គួរបញ្ជាក់ថា លោក Anutin បានដាក់ញត្តិទៅព្រះមមហាក្សត្រសុំរំលាយសភាកាលពីថ្ងៃទី១១ ខែធ្នូ ហើយថា មិនពាក់ព័ន្ធនឹងការបង្កសង្គ្រាមឈ្លានពានកម្ពុជាទេ កងទ័ពថៃនៅបន្តប្រតិបត្តិការនៅព្រំដែនតាមផែនការគ្រោងទុក ។ មូលហេតុចម្បងឈានដល់ការរំលាយសភា គឺមកពីប្រធានគណបក្សប្រជាជន លោក Natthaphong Ruengpanyawut ស្នើឱ្យរំលាយសភា ទើបលោកធ្វើតាមសំណើ ពីព្រោះគណបក្សប្រជាជនបានជ្រើសរើសលោកឱ្យកាន់តំណែងនាយករដ្ឋមន្ត្រី ។

ក្រៅពីនេះ លោក Anutin ថា បើលោកប្រធានាធិបតី Trump ទូរស័ព្ទមកជជែកជាមួយឱ្យថៃបញ្ឈប់សង្គ្រាមឈ្លានពានកម្ពុជា គឺលោកនឹងផ្តល់សិទ្ធិទៅឱ្យកងទ័ពជាអ្នកសម្រេចចិត្តបញ្ចប់សង្គ្រាម ឬមិនបញ្ចប់ អាមេរិកមិនអាចដាក់សម្ពាធឱ្យថៃឈប់បាញ់ទេ ថៃនឹងឈប់លុះត្រាតែកម្ពុជាយល់ព្រមអនុវត្តតាមលក្ខខណ្ឌជាមុន ៕

សែនសោកសា្តយ! ប្រាសាទតាក្របី ត្រូវបានបំផ្លាញទាំងស្រុង ពីគ្រាប់បែកយោធាថៃ

0

ក្រសួងវប្បធម៌កម្ពុជា ប្រកាសកាន់ទុក្ខចំពោះការខូចខាតប្រាសាទតាក្របី ក្រោយត្រូវបានយោធាថៃទម្លាក់គ្រាប់កម្ទេចខ្ទេចរូបរាង និងរចនាសម្ព័ន្ធប្រាសាទទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1y44LvSdqzTaLvB7_ZZ7Kd1XK8OX9vh83nMjqJW9f8w9Z-f-hOFnyJ-y18jWpffFiCAEPOhuLGGy2D4DkeQYx2PsSNWlsn-mlq2WE3kxmEK9rWJYX9zuOXE-11rvxTCsz7rmjIsFi1YlK6KkQnJGHbIT3OBg2PaM5kDusuynlXnkd44v3O7NRfiVIaJ71/s1280/image_2025-12-12_10-22-30.png
ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរ៉ែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ភាគខាងកើតប្រាសាទតាមាន់ធំ និងចម្ងាយប្រមាណ ៦គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_4GzAauS5Pf-4tWj99Rp6ekwUaY2D5bVRNPcqQ_rCcKj56qGh-6lJbwPzjWD_8ev2SlXNGMza4IiSKtqaySmYkpfXY9nWO011Uosqbgb9UhjZAzwtuHHe4x68Y4WC85Cc-oz2mf2NrFMGcXFpJk1IyB2zE8Nhwq21Iw1eACUJ3b-Yc_bNpVV15PivY365/s1280/image_2025-12-12_10-22-28.png
ប្រាសាទនេះ កសាងដោយព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ កំឡុងសតវត្សទី១១ គ.ស ដើម្បីឧទ្ទិសដល់ព្រះឥសូរ ដូចប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg4wmBdEtsFahlyBVGROFn7WC4rV-V53vnrbbNuFEHSVF9FYInvYNju69k-xfcYijyWbYzQOt9ntjoHkChsvVJewr6U-A21n3sDu8Lxdd-F01uDxYQLxyufEF9DP5li-yiWGteAfgeYQG7RlFO6AMJ7HFrWUtUk9ODmWkf2dJdfU6P-1jTLYiBMM4934IG/s2048/image_2025-12-12_10-22-28%20(2).png
តាក្របី ជាប្រាសាទមួយដែលគ្មានក្បាច់លម្អ និង សិលាចារឹកបន្សល់ទុក្ខជាតឹកតាងក្នុងការកំណត់ពីការបរិច្ឆេទរបស់ប្រាសាទ។ ដូចនេះការសិក្សាស្រាវជ្រាវត្រូវពឹងផ្អែកទៅលើការប្រៀបធៀបទៅនឹងសំណង់មួយចំនួនដែលស្ថិតនៅក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8AAyUa6uEFiEYl_AEZPRcy9vnAkbFsPUvU-sc4JQ4kVlogvXLpp4VqlHsKalpNTZ_0CmtmRUBI0_t835LHrrcw2upFmPGyfLDC9ZsShyH9U6D7fAQPqCc77FfqU8XsLdPXH-sonYHcuFXRc6brgYKEOiO2LiQuuP9MbVdA7mqOrvxMdt04LvQL7kCAqjB/s1024/image_2025-12-12_10-22-25.png
ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែរក្សាការពារដោយខ្មែរ ដោយពុំទទួលរងការខូចខាតពីធម្មជាតិ ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់ តែមួយពព្រិចភ្នែកដោយយោធាថៃ៕

អ៊ុយក្រែន ក្លាយជាប្រទេសទន់ខ្សោយ ក្រោយចាញ់ល្បិចអាមេរិក និង អង់គ្លេស

0

អ៊ុយក្រែន ធ្លាប់ជាដែលមានសមត្ថភាពសព្វាវុធខ្លាំងបំផុត ឈរនៅលំដាប់ទី៣លើពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិក និង រុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu-boHRrPCHgvhnxD8qw6JU43rxAcWH8Jo7eGD69WgBPp6nPmNsG85vaEuyZY8DLaTulp5cXK6uZOFuQgm5Z1m6kBrIqMw4HkcvFwptG1wQsFgpI0Cg1T2WcUF0PiysvFDfPYVqN3oMa5bHDwTWfMHsfKT7v5hnTynCFIrRXqL52VJ4fofSro_gUO2GERJ/s1500/image_2025-12-12_11-13-12%20(2).png

ក្រោយសហភាពសូវៀតដួលរលំ អ៊ុយក្រែន បានក្លាយជាប្រទេសឯករាជ្យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ ដោយមានកងទ័ពខ្លាំងបំផុតមួយនៅតំបន់អឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivMZtyfCnGBSMPVm-DCSh3bS9JPmK3zrVvfNLZrPZnha5H_UgBfleUKAoN39CNM-Ay-U-b9xXqKIrQK3BfDVCf5PMAN2FxUCfXNfwa3vSvroEWvxVHx9-wWONzQmeFfXLfyg8W8c1GQ6P-IdLfHbrgGj4iF_J0uq8Zug7LgEAri1GKoXdBabrrASmdruyq/s1200/image_2025-12-12_11-13-10.png

លុះដល់ឆ្នាំ១៩៩៤ អាមេរិក និង អង់គ្លេស បានបញ្ចុះបញ្ចូលអ៊ុយក្រែន ឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរតាមរយៈការចុះសន្ធិសញ្ញា ប៊ុយតាប៉េស ដោយសន្យាជួយការពារឯករាជ្យភាពរបស់ អ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPDYsbQPHvW4aL_udQCvtGGPi2Nvi6x5M2ywBAjVYlT3QLOfBZkhNL8iOZqtCoFG3H7XHuBKMj5pKkMOa09NufVWjVAyHUKTNgZrLhWiLt2GBIRRCm5jWf6idILXQG0vNOCCK12-3F0CMpO-SXdXN5uZlq9JYLW5ZV2Ovtl9ay-85KfaAg7CXiQk4KIYV/s1800/image_2025-12-12_11-13-07.png

បន្ថែមពីនេះ ពេលនោះរុស្សុី ក៏បានសន្យាគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដោយនឹងមិនប្រើកម្លាំង ឬការបង្ខិតបង្ខំសេដ្ឋកិច្ចណាមួយនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisJSZval70tVi-hyBGQ73TYUirGbDROuvtXzfyke_SJd7Qg75ZeJl3aXRZNPBqdd85PtRaAV_036cDeJgTjJ8XeA2F1oSO3teIzGn2njG5JGeQHs3cdEqI7a1u2VDq9P76zlkgO93euMY8nXYSBN41cvz7A2Vq8uiibtMIKSb2erVo42wkTY-52K7Zvida/s2048/image_2025-12-12_11-13-13.png

ដោយមានទំនុកចិត្តលើប្រទេសមហាអំណាចទាំង៣ អ៊ុយក្រែនក៏សម្រេចចិត្តបំផ្លាញក្បាលគ្រាប់នុយក្លេអ៊េរចំនួន១៩០០គ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZWioprl0K7-H7z9IMeEp5GRuj1-fVOME9VvHRr7_L1R1frKRfQyQbXejs7bIEE7Vz-1agzQqjImHwREsjbJjVDbr-lZjOR-nVfqFohrCSfWARTfmGFe8YGXt3uwl6ZwWlFEsWRUUsSdOIiyFVovkz_c2nAlNo9hzjMf0SMhi0dowpn9BpRMkvIca6laL/s1024/image_2025-12-12_11-13-16.png

ចាប់តាំងពីពេលនោះមក អ៊ុយក្រែន ត្រូវបានប្រទេសរុស្សុីបំពាន និងឈ្លានពានជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ត្រូវបានគំរាមឱ្យកាត់ដី១៥ភាគរយនៃប្រទេសខ្លួនឯង ឱ្យទៅរុស្សុីទើបទទួលបានសន្តិភាព។

 

មន្ត្រីសេតវិមានឱ្យ Anutin ត្រៀមទទួលទូរស័ព្ទលោកប្រធានាធិបតី Trump នាវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១២នេះ

0

ប្រទេសថៃ ៖ បន្ទាប់ពីទទួលដំណឹងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងទូរស័ព្ទមកឆាប់ៗសួរនាំពីការធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជា លោក Anutin Charnvirakul ក៏ដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភាកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគេចពីការចរចាសន្តិភាព និងមិនទទួលខុសត្រូវក្រោយបើកដៃឱ្យកងទ័ពវាយប្រ.ហារកម្ពុជាទាំងកំរោល ។ ប៉ុន្តែមិនអាចគេចវេះប្រធានាអាមេរិកទេ ពីព្រោះមន្ត្រីសេតវិមានបានជូនដំណឹងមកលោក Anutin ឱ្យត្រៀមខ្លួនទទួលទូរស័ព្ទប្រធានាធិបតីអាមេរិក នាវេលាម៉ោង៩និង២០នាទីយប់នេះដើម្បីបញ្ចប់សង្គ្រា.មឈ្លានពា.នកម្ពុជា ។

តាមការអះអាងរបស់នាយករដ្ឋមន្ត្រីថៃស្តីទី លោក Anutin Charnvirakul មន្ត្រីសេតវិមានបានជូនដំណឹងមកថា លោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកជជែកនាវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ដើម្បីបញ្ចប់សង្គ្រា.មឈ្លានពា.នកម្ពុជា បន្ទាប់ពីកងទ័ពថៃបើកការវាយប្រ.ហារនៅតាមបណ្តោយព្រំដែនទាំងកំរោលជាច្រើនថ្ងៃ ។ លោក Anutin ថា ត្រៀមរាយការណ៍ពីស្ថានការណ៍សង្គ្រាមតាមបណ្តោយព្រំដែន អាមេរិកមិនអាចដាក់សម្ពាធឱ្យថៃឈប់បា.ញ់ទេ កងទ័ពជាអ្នកសម្រេចចិត្តឈប់ឬក៏អត់ រីឯការរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋ មិនពាក់ព័ន្ធនឹងសង្គ្រា.មឡើយ ។

ទោះបីពេលនេះ ប្រទេសថៃស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលចាំផ្ទះបន្ទាប់ពីរំលាយសភា ប៉ុន្តែរដ្ឋាភិបាលនៅតែមានអំណាចពេញលេញក្នុងការចាត់ចែងការងារប្រទេស ។ រីឯអំណាចចាត់ចែងការងារមួយចំនួនដែលរដ្ឋាភិបាលចាំផ្ទះគ្មានសិទ្ធិសម្រេច គឺអាចស្នើសុំការអនុញ្ញាតពីគណៈកម្មការរៀបចំការបោះឆ្នោត ។

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺក្នុងរយៈពេលចាប់ពី៤៥ថ្ងៃ ទៅ៦០ថ្ងៃ ហើយរដ្ឋាភិបាលថៃនឹងកាត់បន្ថយការធ្វើសង្គ្រាមជាមួយកម្ពុជាឱ្យបានមុនពេលបោះឆ្នោត ដែលការធ្វើសង្គ្រាមជាថ្មីនេះ គឺជាការការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ។ នៅល្ងាចថ្ងៃទី១២ ខែធ្នូ លោក Anutin នឹងទៅទីបញ្ជាការកងទ័ពស្តាប់ការរាយការណ៍ពីស្ថានការណ៍ព្រំដែន រួចហើយ នឹងជជែកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងឋានៈជាប្រធានអាស៊ាន បន្ទាប់មក ជជែកជាមួយលោកប្រធានាធិបតី Trump ពីការបង្កសង្គ្រាមលើកម្ពុជា ។

ការជជែកជាមួយលោកប្រធានាធិបតី Trump នៅយប់នេះ គឺលោក Anutin នឹងនិយាយពីផលប្រយោជន៍ប្រទេសថៃជាធំ និងមិនយល់ព្រមឱ្យអាមេរិកដាក់សម្ពាធទេ ។ បើលោកប្រធានាធិបតី Trump ស្នើឱ្យថៃឈប់បាញ់ គឺលោក Anutin នឹងបដិសេធ ហើយឱ្យកងទ័ពជាអ្នកសម្រេចចិត្តឈប់បាញ់ឬក៏អត់ ព្រមទាំងនិយាយលាងទោសកំហុស ការវាយប្រហារកម្ពុជាម្តងទៀតដើម្បីការពារអធិបតេយ្យ ។

លោក Anutin ច្រានចោលព័ត៌មានដែលថា ការរំលាយសភាដើម្បីគេចពីការទទួលខុសត្រូវក្រោយបង្កសង្គ្រាមវាយប្រហារកម្ពុជា និងមិនចង់ប្រឈមមុខជាមួយលោកប្រធានាធិបតី Trump ដោយលោកថា មិនពាក់ព័ន្ធគ្នាទេ លោករំលាយសភាដោយសារប្រធានគណបក្សប្រជាជន លោក Natthaphong Ruengpanyawut ស្នើមក ។ លោកក៏បដិសេធព័ត៌មានមួយទៀតដែលថា លោកឱ្យមេឧក្រិដ្ឋកម្មអនឡាញបរទេសខ្ចីយន្តហោះផ្ទាល់ខ្លួនយកទៅប្រើប្រាស់ ។ ចុងក្រោយ លោកផ្តាំផ្តើទៅពលរដ្ឋ ទោះជាពេលនេះ រដ្ឋាភិបាលគណបក្សភូមិចៃថៃក្លាយជារដ្ឋាភិបាលចាំផ្ទះ ប៉ុន្តែនៅតែបំពេញការងារពេញលេញស្របតាមរដ្ឋធម្មនុញ្ញ ពីព្រោះសង្គ្រាមជាមួយកម្ពុជាមិនទាន់បញ្ចប់ ។

គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធាតាំងពីថ្ងៃទី៧ ខែធ្នូ ។

កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យកម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕

រ៉េត សារីតា ចេញមុខសូមទោសព្រោះយឺតយ៉ាវដោយសារតែចង់ឱ្យឈ្មោះកូនខ្មែរបំពេញការងារបានល្អ

0

បន្ទាប់ពីស្ងប់ស្ងាត់និងរងការរិះគន់យ៉ាងដំណំពីសហគមន៍អនឡាញកញ្ញា រ៉េត សារីតា បានចេញមុខសូមទោសសាធារណជនដែលនាងយឺតយ៉ាវដោយបញ្ជាក់ពីមូលហេតុថានាងកំពុងបំពេញការងារនៅក្រៅប្រទេសនិងខ្លាចពាក្យកូនខ្មែរធ្វើការងារមិនល្អដោយត្រូវបង្ខំចិត្តបិទបណ្តាញសង្គម។ ជាមួយគ្នានេះ រ៉េត សារីតា បាននិយាយទាក់ទងនឹងការបង្ហោះសំណេររបស់នាងកាលពីមុនដោយចង់ឱ្យមហាជនបើកចិត្តថ្លឹងថ្លែងហើយនាងពុំបានកាន់ជើងថៃនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxOhYrENwwqVeqfl6YfZfRaY5gpD4ifUUNzUo8d9gUmEPWZ_R1UU9Na5ZUwVm2Sth_kK50w5NOlWoC3OkVcsvPB0zA659sA5tzdla4T_-Orrz4W_sggtmWwE1ifrO0E3LFnnWxQU4HS0BpwZt-uPMyIW5a-e3BEbHvce2Ix6LkQ0j1OU2-0pefDKKgwZds/s2048/image_2025-12-10_14-31-50.png
នៅយប់ថ្ងៃទី១១ ខែធ្នូ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «បងប្អូនទាំងអស់គ្នា ខ្ញុំពិតជាសូមទោសចេញពីចិត្តសម្រាប់ការយឺតយ៉ាវរបស់ខ្ញុំ។ ដោយសារតែខ្លាចពាក្យថាកូនខ្មែរធ្វើការងារមិនបានល្អ ទើបខ្ញុំប្រឹងផ្តោតលើការងារ រហូតបង្ខំចិត្តបិទបណ្តាញសង្គម មិនបានតាមដានលើបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ។ សូមផ្តល់ពេលវេលាសម្រាប់នាងខ្ញុំ សូមអនុញ្ញាតនាងខ្ញុំបញ្ចប់ការងារសិន ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ និងចូលរួមជួយតាមរយៈសម្លេងរបស់ខ្ញុំតាមលទ្ធភាពដែលអាចធ្វើបាន។អរគុណចេញពីចិត្តរបស់នាងខ្ញុំសម្រាប់ការយោគយល់របស់បងប្អូន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1jokiRxCSegjSPv6g-u-pLCJ-9aRJ1fItYjdRHDgMqx0jLFTk-yz_kGBY2c18L6bPKsxEs0bn8yocPBk-A4skrXoP33ELXPWyCv3Jq8UR5pik8PEhTipg1opENITlFIwZ9O2Vf4sQpLJgA8UtjKbyWdwoe2yzP4IErKbwDmyepSvnKs_qvjyZoLK2UNNI/s2048/image_2025-11-13_14-13-25%20(2).png
រ៉េត សារីតា បាននិយាយនៅក្នុងវីដេអូដោយបញ្ជាក់ថាពេលនេះនាងកំពុងស្ថិតនៅប្រទេសសាំហ្គាពួរ មកបំពេញភារៈកិច្ចរបស់ខ្លួនដែលការងារនាងទាមទារសមត្ថភាព ទេពកោសល្យ និងការប្រើប្រាស់មនោសញ្ចេតនា។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០រូបនេះថា ចៃដន្យចង្រៃអី ថ្ងៃដែលនាងចេញថតគឺជាថ្ងៃផ្ទុះអាវុធហើយផុសចុងក្រោយរបស់នាងគឺបានស៊ែរនៅលើហ្វេកប៊ុកផ្ទាល់ខ្លួនហើយនាងត្រូវបង្ខំចិត្តលុបចោលបណ្តាញសង្គមទាំងអស់ព្រោះវានឹងប៉ះពាល់ផ្លូវចិត្តរបស់នាង ខណៈនាងមានទំនួលខុសត្រូវលើការងាររបស់ខ្លួន។ កញ្ញា រ៉េត សារីតា ថាការលុបបណ្តាញសង្គមទាំងអស់របស់នាងស្តាប់មើលទៅអាត្មានិយមប៉ុន្តែអារម្មណ៍មួយត្រូវមានទំនួលខុសត្រូវលើការងារខ្លាចគេមើលងាយថាខ្មែរយកអារម្មណ៍មកធ្វើការ ហើយអារម្មណ៍មួយទៀតនឹកឃើញស្រុកទេសខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilZ_j_Ozjxw9_BaQ7qwntmjruEn3aRt7A5tis8_so0TfXQhgCWMjQIVyJUQ6f6kEn1PBoMFSl-P3CjQ9ZKH6k_zajz5rtbXfILWnNDAgJwU5ZexHSyEz8Gr2MRTrdZrAKFZie_b8pRxAihFig7NIsMOI0X0DzamEPECOZO1XnlGQjRJGvu2QWVXGAysdcG/s2048/image_2025-11-13_14-13-26.png

និយាយទាំងអួលដើមក រ៉េត សារីតា ថានាងមិនហ៊ានបើកហ្វេកប៊ុកនោះទេប៉ុន្តែបានខលសួរទៅគ្រួសារទោះបីជាពេលនាងកំពុងថតវីដេអូនេះក៏មិនទាន់បានបើកហ្វេកប៊ុកដែរព្រោះដឹងថានឹងប៉ះពាល់ដល់អារម្មណ៍នាងខ្លាំង។ ចំពោះការបង្ហោះសារដែលពាក់ព័ន្ធនឹងសីលធម៌ រ៉េត សារីតា បានលើកទឹកចិត្តឱ្យសាធារណជនអានដោយថ្លឹងថ្លែងនិងពិចារណា ពីព្រោះមិនមានកន្លែងណាដែលនាងលើកជើងពួកថៃនោះទេព្រោះថៃគ្មានតម្លៃសូម្បីតែ០.១%ឱ្យនាងនិយាយ។ រ៉េត សារីតា ថាបំណងរបស់នាងគឺជាការបង្ហាញថាខ្មែរយើងជាប្រទេសមួយដែលមានចំណេះដឹង មានប្រជាជនដែលថ្លៃថ្នូរ ពោរពេញដោយវប្បធម៌ សីលធម៌ សិល្បៈគ្រប់បែបយ៉ាង ដែលបង្ហាញថាមិនមែនជាប្រទេសដែលក្រ សុំទាន មិនមែនជាប្រទេសចោរឈ្លានពាន នេះជាអ្វីដែលនាងចង់បង្ហាញទៅកាន់ប្រទេសដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGHwXIMX0C-V9rD4sGYST-RH68SgCkDcC4jCPjzxcP0a3dR-uP-GQCHY3uuw4r8zuNiGso9Ic-WYSOfv4R4HOQo_gYJOxJ3eMYr173AeUZMzxSE39GGK-CIS0yAhh0TpXupRHwyeufNh6VHVSFEP29-zr9rkVhZifoTx9uMrZ9k_s5YU3SSxiQVBzvXIVi/s2048/image_2025-11-13_14-13-27.png

ជាមួយគ្នានេះ រ៉េត សារីតា បាននិយាយលើកទឹកចិត្តអ្នកដែលទំនេរយកពេលទំនេររកវិធីសាស្រ្តណាជួយទៅដល់អ្នកដែលរងផលប៉ះពាល់ហើយនាងនឹងជួយទៅតាមអ្វីដែលនាងអាចធ្វើបាន៕

សម្តីគគ្លើនណាស់! ថៃបានអះអាងថានឹង “វាយប្រ.ហារ កម្ពុជាយើងគ្រប់ផ្លូវទាំងអស់ដើម្បីសម្រេចគោលដៅដណ្តើមទឹកដីកម្ពុជា”

0

ជួយស្តាប់គ្នាសណ្តានចោ.រសៀមមកឈ្លានពា.នទឹកដីកម្ពុជាទាំងកំរោល មិនខ្វល់ពីអន្តរជាតិគិតយ៉ាងណា ពិភពលោកថ្កោលទោសថៃដូចម្តេចឡើយ ។ ទាំងថ្នាក់ដឹកនាំកំពូលៗរបស់ថៃបានបង្ហាញចង្កូមថា ជាតិសាសន៍មួយនេះពិតជាស្រេកឃ្លានទឹកដីកម្ពុជា មិនខ្លាចបាបកម្ម បើទោះបីជាកន្លងទៅថ្មីៗនេះ ប្រទេសថៃបានជួបនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ រញ្ជួយដី និងទឹកជំនន់មិនធ្លាប់មាន នៅតែមិនទាន់ដឹងខ្លួន តែបែរជាគគ្លើនចង់បានទឹកដីកម្ពុជា មិនក្រែងពិភពលោកថ្កោលទោស ។

កាលពីពេលថ្មីៗនេះ កងទ័ពថៃបានអះអាងថា ពួកគេនឹងវាយប្រហាប្រទេសកម្ពុជាយើងមិនដកដៃ ដោយការវាយប្រហារទាំងគ្រប់ផ្លូវមានដូចជា តាមផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក តែត្រូវរង់ចាំក្រសួងការបរទេសទាក់ទងជម្លៀសពលរដ្ឋថៃចេញពីកម្ពុជាជាមុន ។

ទោះជាមេដឹកនាំថៃបានប្រកាសរំលាយសភាកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរយៈពេលយ៉ាងយូរបំផុតត្រឹម៦០ថ្ងៃក៏ដោយ ក៏កងទ័ពថៃនៅតែប្រកាន់ជំហរធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាបន្តទៀត និងមិនខ្វល់ពីការរំលាយសភា ។ អ្នកនាំពាក្យក្រសួងការពារជាតិថៃប្រកាសពីកងទ័ពថៃបន្តវាយប្រ.ហារកម្ពុជាទៅតាមផែនការគ្រោងទុក ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប៉ុន្តែរង់ចាំក្រសួងការបរទេសទាក់ទងជម្លៀសពលរដ្ឋថៃចេញពីកម្ពុជាឱ្យលឿនបំផុត ។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក ស៊ុរ៉ាសាន់ គង់ស៊ិរិ និយាយថា កងទ័ពថៃនៅតែបន្តវាយប្រហារកម្ពុជាមិនដកដៃ ជាពិសេស វាយប្រហារក្នុងតំបន់ដែលអាចបង្កការខាតបង់ដល់ភាគីថៃ ។ កងទ័ពជើងគោកនឹងសម្រុកប្រយុទ្ធជាមួយកងទ័ពកម្ពុជាតាមផ្លូវគោក ខណៈកងទ័ពជើងទឹកនឹងធ្វើប្រតិបត្តិការតាមសមុទ្រ រីឯកងទ័ពអាកាសនឹងសម្រុកកម្ទេចតាមផ្លូវអាកាសនៅគ្រប់តំបន់ប្រយុទ្ធ ។

ចំណែកអ្នកនាំពាក្យកងទ័ពអាកាសថៃ លោក ចាក់គ្រីត ថាំម៉ាវិឆ័យ និយាយកាលពីថ្ងៃទី១១ ខែធ្នូ ថា កងទ័ពថៃបានបង្កើនការវាយប្រហារកម្ពុជាតាមផ្លូវអាកាសខ្លាំងជាងមុន និងប្រយុទ្ធតាមផែនការ ហើយវិធីការវាយប្រហារបានផ្លាស់ប្តូរគ្រប់នាទី ។ កងទ័ពអាកាសថៃនឹងសម្រុកវាយប្រហារក្រោមហេតុផលការពារឯករាជ្យ សន្តិសុខ និងសុវត្ថិភាពពលរដ្ឋ រហូតដល់កម្ពុជាចុះចាញ់ ហើយកងទ័ពអាកាសនឹងគាំទ្រកងទ័ពជើងគោក ជើងទឹក ឱ្យធ្វើប្រតិបត្តិការបណ្តេញកងទ័ពកម្ពុជាដើម្បីសម្រេចគោលដៅដណ្តើមទឹកដីកម្ពុជា ។

តែមុនពេលបង្កើនការវាយប្រហារកម្ពុជាក្នុងទ្រង់ទ្រាយធំ កងទ័ពថៃរង់ចាំឱ្យក្រសួងការបរទេសទាក់ទងជម្លៀសពលរដ្ឋថៃចេញពីកម្ពុជាឱ្យលឿនបំផុត ដោយទំនាក់ទំនងទៅកាន់ស្ថានទូត និងស្ថានកុងស៊ុលថៃនៅកម្ពុជា ដើម្បីសុំកម្ពុជាអនុញ្ញាតឱ្យពលរដ្ឋថៃធ្វើដំណើរត្រឡប់មកប្រទេសវិញជាបន្ទាន់ ។ ពលរដ្ឋថៃត្រូវប្រញាប់ចាកចេញតាមផ្លូវគោក និងយន្តហោះ ដោយស្ថានទូតថៃនឹងជួយសម្រួលឯកសារធ្វើដំណើររបស់ពលរដ្ឋថៃ មិនចាំបាច់អនុវត្តតាមលក្ខខណ្ឌផ្សេងៗរបស់កម្ពុជា ។

គួរបញ្ជាក់ថា កងទ័ពថៃនៅតែបន្តធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងសម្រុកវាយប្រហារតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក មិនខ្វល់ពីនាយករដ្ឋមន្ត្រីខ្លួនរំលាយសភាឡើយ ពីព្រោះកងទ័ពថៃស្តាប់តាមបញ្ជាព្រះមហាក្សត្រ ។ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ចាប់ផ្តើមភ័យខ្លួនក្រោយមានព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងទូរស័ព្ទឱ្យបកស្រាយពីការធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព ។ លោក Anutin ថា ត្រៀមបកស្រាយពីជម្លោះ ដោយនិយាយលាងទោសកំហុសប្រាប់លោក Trump ឱ្យជឿជាក់ថៃរងគ្រោះ ហើយសង្គ្រាមលើកនេះដោយសារការពារអធិបតេយ្យ សុវត្ថិភាពពលរដ្ឋ និងកិត្តិយសប្រទេស ពីព្រោះពិភពលោក និងអាមេរិក កំពុងថ្កោលទោសថៃឈ្លានពានប្រទេសជិតខាង ។

លោក Anutin និយាយនៅព្រឹកថ្ងៃទី១២ ខែធ្នូ ថា ការរំលាយសភាមិនពាក់ព័ន្ធនឹងការធ្វើសង្គ្រាមឈ្លានពានកម្ពុជាទេ កងទ័ពថៃនឹងវាយប្រហារបន្តទៀតនៅគោលដៅផ្សេងៗតាមបណ្តោយព្រំដែន ។ ពាក្យសម្តីរបស់មេដឹកនាំថៃថា ការធ្វើសង្គ្រាមដើម្បីការពារខ្លួន ថៃជាប្រទេសរងគ្រោះ ប៉ុន្តែហេតុអ្វីកងទ័ពថៃបំផ្លាញប្រាសាទបុរាណរបស់កម្ពុជា បាញ់រះលើផ្ទះសម្បែងពលរដ្ឋស៊ីវិល ថែមទាំងបាញ់ផ្សែងពុល ប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen ទម្លាក់គ្រាប់បែកយ៉ាងសាហាវ ពង្រីកសមរភូមិប្រយុទ្ធចូលទឹកដីកម្ពុជា ព្រមទាំងបដិសេធការចរចា ។

តាមព័ត៌មានចុងក្រោយបើមិនមានអ្វីប្រែប្រួលទេ លោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកជជែកជាមួយលោក Anutin នាវេលាម៉ោង៩យប់នេះ ដើម្បីចរចាឱ្យមានបទឈប់បាញ់ជាមួយកម្ពុជា ទោះជាលោក Anutin ប្រកាសរំលាយសភាគេចពីការទទួលខុសត្រូវក៏ដោយ ។ ចាំមើល តើលោក Anutin មានពាក្យអ្វីដោះសារជាមួយលោកប្រធានាធិបតី Trump បន្ទាប់ពីទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលផ្តួចផ្តើមឱ្យមានការចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ធ្នូ ភាគីថៃនៅតែបន្តរំលោភបំពានបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ។ កម្ពុជាទាមទារឱ្យយោធាថៃបញ្ឈប់នូវរាល់ទង្វើឈ្លានពាន, បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ, បញ្ឈប់ការវាយប្រហារមិនរើសគោលដៅ ជាពិសេស ទៅលើពលរដ្ឋស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធ, បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត សប្រែជាខ្មៅ ៕

ជប៉ុន បញ្ចេញអាវុធថ្មី មានតែមួយគត់នៅលើពិភពលោក

0

ជប៉ុន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាវុធថ្មីប្រភេទ “អេឡិចត្រូម៉ាញ៉េទិច” ដែលបំពាក់ទៅលើនាវាចម្បាំង ឈ្មោះ “JS ASUKA”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje2yWl20Y4Gu9nig0fhI5VInVCyeAKAadFi2T3dHiTkHcKklPaL4RcAVQzIRQXqtJqY__nha3qeAF24mTxkSf42QCUoeaheeuANDvX41ZR1pXYNjOqoDxN7rki9LXMN29vgBMnRwzvCOGsaf_bv1goZ4M9lW8QhB_t-Ixm-oktn8wt1PDr8rOSffDjlyD0/s1920/image_2025-12-12_10-56-04.png

អាវុធប្រភេទនេះ ធ្លាប់ត្រូវសហរដ្ឋអាមេរិក ឥណ្ឌា ចិន បារាំង និងអាឡឺម៉ង់ សាកល្បងផលិត តែបរាជ័យទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ3EMk9msr5CnGQIimTrm90Jf9yXPrgHfI9mnQg37ZVo8t_GqCl0j4AO97WV3D6v4aEl7ZBHHmTzFUnJaMYDJOtGyrQ638cyfa-4A8iwlyqfCVbJxqd-K5c1yGUa3kCh9jb9d2bEEPWSAn0_7J9o9mHoI-4kg5wHJ2Wm_5AVQzeDgorxwEBz6DnDVxjVE0/s981/image_2025-12-12_10-56-05%20(2).png

អេឡិចត្រូម៉ាញ៉េទិច ត្រូវបានជប៉ុនផលិត និងតេស្តសាកល្បងក្នុងឆ្នាំ២០១៦ ដោយបានចំណាយទឹកប្រាក់ចំនួន ប្រមាណ៣០០លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivjfhmg-ZTDQoUHutDruqNbN4u7KSKaivddmxR1vgcbXiluFmCZTqbcIPhgIkNA3P_w1magkGmZZF0fu2nCej24pLyqc10PKA8dTJ3tjY09eVxPDr89T6w3U-P7wAZ9JgFn8wxFLtrdjNEoeV-El2m0CqQrnOV6TaE-2fQ4aOAEMlcCUemqCBHcRZmWsPQ/s1280/image_2025-12-12_10-56-09.png

ចំណុចពិសេសរបស់អាវុធនេះ ពេលបាញ់ចេញម្តងៗ វាប្រើតែកម្លាំងអេឡិចត្រូម៉ាញ៉េទិចតែប៉ុណ្ណោះ ដោយមិនចាំបាច់ប្រើសារធាតុគីមី ដើម្បីឱ្យគ្រាប់ហោះចេញដូចមីសុីលផ្សេងនោះទ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTn74LdXQuKBhOqJJxwsmH9CqilIvzPQuaM1bEVZXazwSYkSftIO-B2ef8PTWcPR8tvs6gGCHO0bCoQ6usXfjXlVUZgv_8K0x7wLmuJW_jwf3FPDXC6fpBdEm7qI2V7Y7lxKMX8Zt-vZfhW2rcj4AdpvL-hZWbHsRmwjFy9aYYjtOdR_yNYsWlkTR0gh3H/s1500/image_2025-12-12_10-56-03%20(2).png

អ្វីដែលអស្ចារ្យទៀតនោះ វាល្បឿនលឿនជាងសំលេងដល់ទៅ៧ដង ឬស្មើនឹងល្បឿនចន្លោះពី ៦ ៤៣៧គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ១២ ៥៥០គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKdre9phac73bkH1IOQKDs-EhnINiKyJMrfBbjlboCaRQ-fhBd8ju7_Is51NWF53tXEGnM9GJRGBNk-CSucXuKaPJZLQ3yyVGuAxFCpGBmZqF_2oMsb6SzMfUJxwsgzsN4hXeorqJgUQwN9q33PO-KCFvJZ5qs8c2KxXPi2OTJPkw_ueBM_iyAvcVUzNmE/s1024/image_2025-12-12_10-56-03.png

អាវុធនេះ ផលិតឡើងក្នុងគោលបំណងកម្ទេចនាវាចម្បាំង និងស្ទាក់ចាប់គ្រាប់មីសុីលដែលមានល្បឿនលឿនជាងសំលេង៕

នាយករដ្ឋមន្ត្រីថៃ “កងទ័ពថៃនឹងបន្តវាយប្រ.ហារកម្ពុជា ហើយការរំលាយសភាមិនប៉ះពាល់ការធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាទេ”

0

ប្រទេសថៃ ៖ បន្ទាប់ពីបើកដៃឱ្យកងទ័ពធ្វើសង្គ្រា.មឈ្លានពា.នបា.ញ់ប្រ.ហារលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងកំរោលសា.ហាវព្រៃ.ផ្សៃ ដែលប្រើប្រាស់សព្វាវុ.ធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង Gripen មកលើទីតាំងកងទ័ព និងជនស៊ីវិលកម្ពុជា នាយករដ្ឋមន្ត្រីថៃអាយុខ្លី លោក Anutin Charnvirakul បានប្រកាសប្រគល់អំណាចឱ្យពលរដ្ឋវិញកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយដាក់ញត្តិសុំការយល់ព្រមពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យរំលាយសភារៀបចំការបោះឆ្នោតជាថ្មី ។ ការរំលាយសភាព្រោះចង់គេចពីការទទួលខុសត្រូវចំពោះការបង្កឧក្រិ.ដ្ឋកម្មសង្គ្រា.ម និងគ្មានលេសដោះសារជាមួយប្រធានាធិបតីអាមេរិក ដោយលោក Anutin ថា ការរំលាយសភាមិនប៉ះពាល់ការធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាទេ កងទ័ពថៃនឹងវាយប្រ.ហារបន្តទៀត ។

ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងទូរស័ព្ទមកកាន់មេដឹកនាំកម្ពុជា-ថៃឆាប់ៗដើម្បីចរចាបញ្ចប់សង្គ្រាមនៅតាមបណ្តោយព្រំដែនដែលបង្កឡើងដោយកងទ័ពថៃជាថ្មីនេះ ក្រោយពីលោក Anutin ប្រកាសទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ថែមទាំងបិទការចរចាជាមួយកម្ពុជា ។ លោក Anutin ថា ការវាយប្រហារកម្ពុជាម្តងទៀតធ្វើឡើងដើម្បីការពារអធិបតេយ្យ ជីវិតពលរដ្ឋ និងកិតិ្តយសប្រទេស ហើយលោកនឹងត្អូញត្អែរប្រាប់លោក Trump ឱ្យជឿជាក់១០០% ថា ប្រទេសថៃរងការឈ្លានពាន និងរងគ្រោះ ។

ប៉ុន្តែពិភពលោក រួមទាំងមហាអំណាចអាមេរិក មិនជឿការនិយាយបំភ្លៃរបស់ថៃឡើយ បើថៃជាប្រទេសរងគ្រោះពិតមែន ហេតុអ្វីកងទ័ពថៃបំផ្លាញប្រាសាទបុរាណរបស់កម្ពុជា ហេតុអ្វីបាញ់រះលើផ្ទះសម្បែងពលរដ្ឋស៊ីវិល ថែមទាំងបាញ់ផ្សែងពុល ប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen ទម្លាក់គ្រាប់បែកយ៉ាងសាហាវ ។ ការរំលាយសភា គឺគ្រាន់តែជាល្បិចរបស់លោក Anutin គេចមិនចរចា ពីព្រោះគ្មានលេសដោះសារជាមួយប្រធានាធិបតីអាមេរិកក្រោយហែកកិច្ចព្រមព្រៀងសន្តិភាពចោល ។

កាលពីយប់ថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រីថៃអាយុខ្លីរូបនេះបានបង្ហោះសារក្នុងហ្វេសប៊ុកថា ៖ «ខ្ញុំសូមប្រគល់អំណាចទៅឱ្យពលរដ្ឋវិញ» ដែលការបង្ហោះសារនេះ គឺក្រោយពីលោក Anutin បានដាក់ញតិ្តសុំការយល់ព្រមពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យរំលាយសភារៀបចំការបោះឆ្នោតជាថ្មី ។

ក្រៅពីគេចមិនទទួលខុសត្រូវចំពោះការបង្កឧក្រិ.ដ្ឋកម្មសង្គ្រា.មមកលើកម្ពុជា និងគេចពីប្រធានាធិបតីអាមេរិក លោក Anutin ប្រកាសរំលាយសភា ដោយសារមានរឿងអាម៉ាស់ជាច្រើនពាក់ព័ន្ធនឹងអសមត្ថភាពដឹកនាំប្រទេស មិនដោះស្រាយបញ្ហាទឹកជំនន់បណ្តាលឱ្យពលរដ្ឋភាគខាងត្បូង ពិសេស ស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់រហូតដល់ជាង១,០០០នាក់ ខណៈផ្ទះខូចខាត ផ្លូវ-ស្ពានបាក់ អាជីវកម្មដួលរលំ ពលរដ្ឋបាត់បង់ការងារ និងមិនជួយរៀបចំស្រុកភូមិឡើងវិញក្រោយទឹកជំនន់ស្រក ។ លើសពីនេះ លោករងការរិះគន់ពីសង្គមក្រោយពីបែកធ្លាយរូបភាពអង្គុយនៅតុអាហារជាមួយមេឧក្រិដ្ឋកម្មបរទេស និងមិនស្តាប់តាមការណែនាំរបស់គណបក្សប្រជាជន ដែលបានលើកបន្តុលោក Anutin ជានាយករដ្ឋមន្ត្រី ។

លោក Anutin ចង់គេចពីបញ្ហាជុំទិសដោះស្រាយមិនចេញជាច្រើនទៀត រួមមាន ៖ សេដ្ឋកិច្ចធ្លាក់ចុះខ្លាំង បញ្ហានយោបាយខ្វែងគំនិតគ្នា ទំនាក់ទំនងជាមួយប្រទេសជិតខាងនិងពិភពលោកធ្លាក់ចុះដោយសារឈ្លានពានកម្ពុជា ។ បញ្ហាទាំងនេះ ទើបធ្វើឱ្យលោក Anutin សម្រេចចិត្តរំលាយសភាយ៉ាងតក់ក្រហល់ដើម្បីប្រគល់អំណាចឱ្យពលរដ្ឋជ្រើសរើសមេដឹកនាំថ្មី ពីព្រោះគ្មានសមត្ថភាពដឹកនាំប្រទេសបន្ត ។

គួរបញ្ជាក់ថា លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ក្នុងឋានៈជាមេដឹកនាំគណបក្សប្រឆាំងដែលលើកបន្តុបលោក Anutin កាន់តំណែងនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរំលាយសភា ក្រោយពីសមាជិកគណបក្សភូមិចៃថៃបោះឆ្នោតគាំទ្រការរក្សាអំណាចព្រឹទ្ធសភា ដែលផ្ទុយនឹងគោលការណ៍គណបក្សប្រជាជនដែលចង់កាត់បន្ថយអំណាចព្រឹទ្ធសភា ។ ក្រៅពីនេះ ប្រធានគណបក្សប្រជាជនបានរិះគន់លោក Anutin បើកដៃឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានកម្ពុជា ថែមទាំងបដិសេធការចរចា និងបដិសេធការអំពាវនាវរបស់ប្រទេសនានាឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព ដោយលោក Natthaphong ថា សង្គ្រាមទាំងអស់ត្រូវតែបញ្ចប់ដោយការចរចា ។

ការរំលាយសភា គឺជាការបញ្ចប់អំណាចរដ្ឋាភិបាលរបស់គណបក្សភូមិចៃថៃ ដែលដឹកនាំដោយលោក Anutin ដើម្បីឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីមុនពេលកំណត់ ក្នុងរយៈពេលចាប់ពី៤៥ថ្ងៃ ទៅ៦០ថ្ងៃ ។ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ នៅវិមានរដ្ឋាភិបាល លោក Anutin ថា ការរំលាយសភាមិនប៉ះពាល់ការធ្វើសង្គ្រាមឈ្លានពានកម្ពុជាទេ កងទ័ពថៃនៅតែវាយប្រហារកម្ពុជាបន្តទៀត ៕