Home Blog Page 1629

មានរឿងទៀតហើយ! ហ្វេន តិចម៉េង និង ហ្វេន ភិទិ តតាំងគ្នាពេញបណ្តាញសង្គមរឿង ម្ចាស់ដើម និង Cover

0

ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកហាក់ផ្ទុះសង្រ្គា.មពាក្យសម្តីគ្នាទៅវិញទៅមករវាងអ្នកគាំទ្រតារាចម្រៀង លីម តិចម៉េង និងអ្នកគាំទ្រ តារាចម្រៀង ថុល សុភិទិ ទៅលើបទចម្រៀងមួយបទមានចំណងជើងថា «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» កើតបានជារឿងដ្រាម៉ាលើប្រព័ន្ធផ្សព្វផ្សាយជម្លោះរវាងហ្វេននិងហ្វេន។

ដូចមហាជនជ្រាបមកហើយថាមិត្តភាព Top 4 មានការគោរពស្រលាញ់គ្នាយ៉ាងខ្លាំងហើយអ្នកទាំង៤ ថែមទាំងដាក់ Cover រូបពួកគេនៅលើបណ្តាញសង្គមហ្វេកប៊ុកផងដែរកាលពីដើមខែកក្កដា កន្លងមកនេះដោយភ្ជាប់ជាមួយខ្លឹមសារថា «បែបនេះរហូត»។No photo description available.

ទោះយ៉ាងណា ជម្លោះរវាងអាយដលនិងអាយដលគេពុំសូវឃើញមាននោះទេនៅលើសង្គមសិល្បៈទេតែភាគច្រើនហើយញឹកញាប់នោះគឺកើតទៅលើអ្នកគាំទ្ររបស់ពួកគេដែលប៉ះសម្តីគ្នាទៅវិញទៅមក ចេញមកការពារអាយដលរៀងៗខ្លួននៅលើបណ្តាញសង្គម។

ជាក់ស្តែង ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកចាប់ផ្តើមមានសង្គ្រាមពាក្យសម្តីតបតគ្នាទៅវិញមករវាងហ្វេនខាង ថុល សុភិទិ និង ហ្វេន លីម តិចម៉េង ជុំវិញទៅលើបទចម្រៀងមួយបទមានចំណងជើងថា «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» ជាសំនៀងដើមរបស់ តិចម៉េង ដែលបានចេញផ្សាយប្រមាណ៥ខែមកនេះព្រមទាំងទទួលបានរហូតដល់ជាង៦លានដងនៅលើឆាណែលរស្មីហង្សមាស។
ដើមហេតុដែលនាំឱ្យមានការដ្រាម៉ានេះកើតឡើងក្រោយពីមានការបង្ហោះថា គ្រាន់តែ ភិទិ Cover ក៏មានអ្នកទស្សនាខ្ទង់លានដែរដោយបង្ហាញពី ភិទិ ច្រៀង Cover បទខាងលើ នេះទទួលបានជាង២លានដងហើយចាប់ពួកគេចាប់ផ្តើមជជែកគ្នាថាយ៉ាងណាក៏មិនអាចឈ្នះម្ចាស់ដើមដែរ។May be an image of 1 person

បន្ថែមពីលើនេះហ្វេនទាំងសងខាងជជែកគ្នាអ្នកណាយកមកច្រៀងលើឆាកមុនទៀតផងដោយហ្វេនភិទិថា ភិទិ យកមក Cover លើឆាកមុនម្ចាស់បទ ខណៈហ្វេន តិចម៉េង ថា តិចម៉េង យកមកច្រៀងមុនពេលបទទម្លាក់បាន៥ម៉ោងទៅលើបទចម្រៀងមានចំណងជើងថា «គេភ្លេចអស់ហើយ» ដែលទើបចេញប្រមាណ១០ថ្ងៃមកនេះ ថែមទាំងផ្លែផ្កាពាក្យសម្តីជាច្រើនទៀត។

មិនទាន់អស់នោះទេ ហ្វេន ភិទិ ក៏បានបោះសម្តីផ្លែផ្កាទៅវិញដែរថា ២១M ហើយកុំចង់ហក់ម្ចាស់ពានមិនទាន់បានផង ដែលពួកគេចង់សម្តៅទៅលើបទ «មួយឆាវ» របស់ ថុល សុភិទិ ដែលមួយបទនេះមានអ្នកទស្សនាចំនួន២១Mហើយ។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះតារាចម្រៀង ភិទិ ធ្លាប់និយាយនៅលើឆាកថា ពួកគេទាំង៤នាក់តែងតែជួយច្រៀង Cover ទៅវិញទៅមកតាមដែលអាចធ្វើទៅបាន ហើយជុំវិញជម្លោះខាងលើនេះគឺកើតឡើងរវាងហ្វេនៗតែប៉ុណ្ណោះ ខណៈទំនាក់ទំនងរបស់តារាចម្រៀងទាំង២ដួងពុំមានបញ្ហាចោទនោះទេនៅតែជាមិត្តភក្តិល្អដដែល៕  

អស់ឱកាសសូមទោស! បុគ្គលដែលប្រមា.ថមាក់ងាយតារាចម្រៀង ស៊ឹម ថៃណា នឹងបន្តនីតិវិធីតាមច្បាប់

0

ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសទុកពេល២៤ម៉ោងឱ្យបុគ្គលដែលប្រើពាក្យប្រមាថមាក់ងាយតារាចម្រៀង ស៊ឹម ថៃណា ចេញមកសូមទោសចំពោះមុខទោះលក្ខណៈឯកជនក៏បានប៉ុន្តែបុគ្គលរូបនោះមិនចេញមុខដោះស្រាយឡើយ ខណៈជំទាវ ចន ច័ន្ទ ប្រកាសថាអស់ឱកាសសូមទោសហើយគឺគ្រប់យ៉ាងធ្វើតាមនិតីវិធីច្បាប់។

កន្លងមកនេះមហាជនជ្រាបហើយថារឿងរ៉ាវអ្នកសិល្បៈគឺជាតារាចម្រៀង ស៊ឹម ថៃណា បានរងនូវពាក្យសម្តីមាក់ងាយពីបុគ្គលម្នាក់អំឡុងពេលបំពេញការងាររបស់ខ្លួននៅភោជនីដ្ឋានមួយកន្លែងដែលធ្វើមជ្ឈដ្ឋានចង្កោមសិល្បៈ និងមហាជនសម្តែងអារម្មណ៍មិនអាចទទួលយកបានឡើងដែលបុគ្គលនោះប្រើពាក្យមិនសមរម្យចំពោះស្រ្តីដែលមានការងារនៅពេលយប់។

រឿងរ៉ាវដ៏ក្តៅគគុកនេះប្រធានសមាគមសិល្បករខ្មែរក៏មិនឱបដៃឈរមើលដូចគ្នា គឺបានលូកដៃជួយតារាចម្រៀង ស៊ឹម ថៃណា ព្រមទាំងប្រកាសជាសាធារណឱ្យបុគ្គលនោះមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនសូមទោសកញ្ញា ថៃណា ចំពោះមុខលក្ខណៈឯកជនក៏បាន។ ប៉ុន្តែការទុកឱកាសនេះដែរ បុគ្គលនោះមិនព្រមចេញមកដោះស្រាយនោះទេ។

នៅយប់ថ្ងៃទី១០ ខែសីហា នៅលើបណ្តាញសង្គមប្រធានសមាគមសិល្បករខ្មែរបានសរសេរយ៉ាងដូច្នេះថា «២៤ម៉ោងត្រូវបានបញ្ចប់ ដូច្នេះពួកយើងធ្វើតាមនិតិវិធីច្បាប់ គ្មានការសុំទោសទៀតទេ»។ ជាមួយការបញ្ជាក់នេះក្នុងរូបភាពគេក៏ឃើញ ជំទាវចន ច័ន្ទ , តារាចម្រៀង ស៊ឹម ថៃណា ជួបពិភាក្សាជាមួយ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ផងដែរ។

គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី៦ សីហា តារាចម្រៀង ស៊ឹម ថៃណា បាន live រៀបរាប់ទាំងទឹកភ្នែកដោយសម្តីក្តុកក្តួលក្រោយពីមានបុគ្គលម្នាក់ប្រើពាក្យមិនសមរម្យទាល់តែសោះមកលើខ្លួននាងដែលមានអាជីពបំរើការងារនៅពេលយប់ហើយក៏ជាលើកទីមួយនៅក្នុងជីវិតប្រឡូកអាជីពសិល្បៈ២០ឆ្នាំមកហើយដែលរងនូវពាក្យប្រមាថមាក់ងាយបែបនេះ មិនអាចទទួលយកបាននោះឡើយ៕  

ហ្សាកាតាក្លាយជាទីក្រុងមានបរិយាកាសកខ្វក់ខ្លាំងលើពិភពលោក

0

ប្រទេសឥណ្ឌូណេស៊ី ៖ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានទទួលការចាត់ចំណាត់ថ្នាក់ក្លាយជាទីក្រុងមានបរិយាកាសកខ្វក់ខ្លាំងនៅលើពិភពលោក ដោយសារកម្រិតគុណភាពខ្យល់ក្នុងទីក្រុងនេះមិនល្អជាបន្តបន្ទាប់ ។ លើសពីនេះ បរិយាកាសកខ្វក់ក្នុងទីក្រុងហ្សាកាតា នឹងបន្តកើនឡើងទ្វេដងថែមទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្នុងទីក្រុង ។Indonesia president found negligent over Jakarta filthy air - BBC News

ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាអាកាសធាតុនៅប្រទេសស្វីសឈ្មោះ IQ Air បានចាត់ចំណាត់ថ្នាក់ទីក្រុងចំនួន១០ ដែលមានខ្យល់ពុលខ្លាំងបំផុតនៅលើពិភពលោក តាមរយៈការប្រមូលទិន្នន័យផ្នែកគុណភាពអាកាសធាតុនៅតាមបណ្តាទីក្រុងនានា គិតចាប់ពីខែឧសភា ឆ្នាំ២០២៣ ។

លទ្ធផលការប្រមូលទិន្នន័យនេះបង្ហាញថា ទីក្រុងហ្សាកាតារបស់ឥណ្ឌូណេស៊ី បានក្លាយជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោក ។ គុណភាពបរិយាកាសក្នុងទីក្រុងនេះ គ្មានសុវត្ថិភាពចំពោះសុខភាពពលរដ្ឋ ហើយបរិយាកាសកខ្វក់បែបនេះនឹងកើនឡើងទ្វេដងផងដែរ ។ បើទោះជាទីក្រុងហ្សាកាតាមិនធ្លាប់មានប្រវត្តិបរិយាកាសកខ្វក់កន្លងមក ប៉ុន្តែពេលនេះ ហ្សាកាតាបានក្លាយជាទីក្រុងដែលមានបរិយាកាសកខ្វក់បំផុតស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោម១០ប្រទេសលើពិភពលោក ។Jakarta demands action against air pollution | IQAir

ពលរដ្ឋរស់នៅក្នុងទីក្រុងហ្សាកាតាបានត្អូញត្អែរអំពីបញ្ហាខ្យល់ពុលចេញពីរោងចក្រឧស្សាហកម្ម, ផ្សែងពុលដោយសារការស្ទះចរាចរណ៍ និងការដុតធ្យូងថ្មក្នុងរោងចក្រផ្សេងៗ ហើយពលរដ្ឋមួយចំនួនបានដាក់ពាក្យបណ្តឹងទៅតុលាការ និងស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការបំពុលបរិយាកាសក្នុងទីក្រុង ។ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌូណេស៊ីត្រូវប្រឈមនឹងការកើតជំងឺផ្លូវដង្ហើម, ជំងឺហឺត និងអាចធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងការធំធាត់របស់កុមារផងដែរ ៕ ប្រភព ៖ Mono News

ការកើនឡើងតម្លៃអង្ករបានដាក់សម្ពាធលើប្រជាជនរាប់ពាន់លាននាក់

0

បរទេស៖ តម្លៃអង្ករនៅអាស៊ីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំដោយបង្កើនហានិភ័យនៃតម្លៃម្ហូបអាហារកាន់តែថ្លៃសម្រាប់អ្នកក្រីក្របំផុតរបស់ពិភពលោក។Soaring rice prices stretch budgets for billions in Asia, Africa
បច្ចុប្បន្ន អង្ករគឺជាអាហារចម្បងសម្រាប់មនុស្សរាប់ពាន់លាននាក់នៅអាស៊ី និងអាហ្រ្វិក ដែលរួមចំណែក ៦០% នៃការប្រើប្រាស់ថាមពលប្រចាំថ្ងៃសរុបសម្រាប់ប្រជាជននៅក្នុងតំបន់ទាំងពីរនេះ។ ដូច្នេះ ការកើនឡើងតម្លៃនាពេលថ្មីៗនេះ នឹងដាក់សម្ពាធកាន់តែខ្លាំងលើថវិការបស់ប្រជាជននៅអាស៊ី និងអាហ្រ្វិក ក្នុងបរិបទនៃទីផ្សារអាហារពិភពលោក ដែលកំពុងតែវិលវល់រួចមកហើយពីអាកាសធាតុធ្ងន់ធ្ងរ និងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។Rice price expected to go up - Khmer Times

យោងតាមលោក Joseph Glauber អ្នកស្រាវជ្រាវនៅវិទ្យាស្ថានគោលនយោបាយអាហារអន្តរជាតិ (Washington, USA) លើគេហទំព័រ Bloomberg បាននិយាយថា តម្លៃអង្ករខ្ពស់នឹងរួមចំណែកដល់អតិផរណានៃតម្លៃស្បៀងអាហារ ជាពិសេសសម្រាប់គ្រួសារក្រីក្រក្នុងបណ្តាប្រទេសដែលប្រើប្រាស់អង្ករធំៗនៅអាស៊ី។ ប្រទេសនានាតែងតែធ្វើតាមគ្នានៅពេលដែលមានប្រទេសមួយហាមឃាត់ការនាំចេញអង្ករ ប្រទេសផ្សេងទៀតក៏បានហាមឃាត់ការនាំចេញអង្ករដូចគ្នា។ ដូចនេះប្រទេសដែលខ្វះខាតអង្ករនឹងក្លាយជាអ្នកក្ររបស់ពិភពលោក។

ក្តីបារម្ភអំពីការផ្គត់ផ្គង់សកលកំពុងបង្កើនហានិភ័យនៃរលកថ្មីក្នុងការទំនុកបម្រុងពាណិជ្ជកម្ម ខណៈដែលប្រទេសនានាស្វែងរកការធានាស្តុកស្បៀងអាហារ។ ការវិលត្រឡប់របស់ El Nino ធ្វើឱ្យមានការព្រួយបារម្ភកាន់តែធ្ងន់ធ្ងរ។ El Nino អាចបង្កឱ្យមានគ្រោះរាំងស្ងួត គំរាមកំហែងដល់ដំណាំនៅអាស៊ី ក៏ដូចជានៅអាហ្រ្វិក ឬអឺរ៉ុបផងដែរ។Rice prices in Asia soar to 15-year high on supply concerns - TeleTrader.com

បច្ចុប្បន្ននេះ អង្កររបស់ពិភពលោកភាគច្រើនត្រូវបានដាំដុះ និងប្រើប្រាស់ក្នុងទ្វីបអាស៊ី។ កសិករនៅតំបន់នេះកំពុងរងគ្រោះដោយសារកំដៅ និងគ្រោះរាំងស្ងួត។ ប្រទេសថៃ និងឥណ្ឌាគឺជាប្រទេសដែលនាំចេញអង្ករធំជាងគេបំផុតរបស់ពិភពលោក កំពុងលើកទឹកចិត្តកសិករឱ្យប្តូរពីការដាំដុះស្រូវទៅជាប្រភេទផ្សេងទៀតដែលត្រូវការទឹកតិច។
ទោះយ៉ាងណាក៏ដោយ គោលនយោបាយគ្រប់គ្រងតម្លៃរបស់រដ្ឋាភិបាល ក៏ដូចជាការឧបត្ថម្ភធនលើម្ហូបអាហារ អាចរក្សាអតិផរណានៅក្នុងការត្រួតពិនិត្យ ដែលបានវាយតម្លៃស្ថានភាពបច្ចុប្បន្នថា “អាចគ្រប់គ្រងបាន” បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៨ ៕

ប្រភព៖vnexpress

ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៤ មានអ្នកផិ.តក្ប.ត់ច្រើនលើពិភពលោក

0

ប្រទេសថៃ ៖ ភាពមិនស្មោះត្រង់ គឺជាបញ្ហាមួយដែលគេបានជជែកគ្នាយ៉ាងទូលំទូលាយ ហើយភាពមិនស្មោះត្រង់ជាមូលហេតុចម្បង និងតែងកើតឡើងញឹកញាប់បំផុត ដែលធ្វើឱ្យទំនាក់ទំនងស្នេហារបស់ប្តីប្រពន្ធ ឬគូស្នេហ៍មិនទាន់បានរៀបការ ត្រូវដើរដល់ផ្លូវបំបែក ។

បើតាមគេហទំព័រមួយឈ្មោះ World Population Review បានបង្ហាញពីលទ្ធផលការស្ទង់មតិលើប្រទេសដែលមានចំនួនពលរដ្ឋផិតក្បត់ច្រើនបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ឃើញថា សហរដ្ឋអាមេរិកបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានពលរដ្ឋផិតក្បត់ច្រើនបំផុតរហូតដល់៧១% ហើយពលរដ្ឋអាមេរិកមានភាពមិនស្មោះត្រង់ជាមួយដៃគូពួកគេ ដោយត្រឡប់ទៅសេពគប់ជាមួយសង្សារចាស់វិញ ។Dear Abby: I feel like a third wheel to my boyfriend and his female best  friend

ចំណែកចំណាត់ថ្នាក់ទី២ បានទៅប្រទេសអាល្លឺម៉ង់ ដែលមានពលរដ្ឋផិតក្បត់ប្រមាណ៦៨% ។ រីឯចំណាត់ថ្នាក់ទី៣ បានទៅប្រទេសអង់គ្លេស ដែលមានពលរដ្ឋផិតក្បត់៦៦% ។ តាមការស្ទង់មតិបង្ហាញថា ពលរដ្ឋអង់គ្លេសភាគច្រើនបានផិតក្បត់ពីដៃគូ និងទៅសេពគប់ជាមួយមិត្តភក្តិ ។

សម្រាប់ប្រទេសថៃវិញ ក៏មិនចាញ់ប្រទេសនានានៅលើពិភពលោកដែរ គឺបានជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោក ដែលមានពលរដ្ឋផិតក្បត់ច្រើនស្មើរហូតដល់៦១% ។ ពលរដ្ឋថៃទាំងនេះបានផិតក្បត់ប្តី ឬប្រពន្ធ ឬគូស្នេហ៍របស់ខ្លួន ហើយទៅសេពគប់ជាមួយមនុស្សប្លែកមុខ ។ លើសពីនេះ ពួកគេមានទំនាក់ទំនងស្នេហាបែប One-night stand ច្រើនបំផុត ។I actually want to be the third wheel in my friends' relationships. Here's  why. - The Washington Post

ទោះយ៉ាងណា ទិន្នន័យខាងលើនេះ គឺជាការស្ទង់មតិទៅលើក្រុមមនុស្សមួយចំនួនប៉ុណ្ណោះ ប៉ុន្តែការពិត នៅគ្រប់ប្រទេសទាំងអស់មានអ្នកស្មោះត្រង់ចិត្តមួយថ្លើមមួយ និងមានអ្នកផិតក្បត់ទៅស្វែងរកអ្នកថ្មីទៀត ។

ចំណែកប្រទេសមានពលរដ្ឋផិតក្បត់ច្រើន និងជាប់ចំណាត់ថ្នាក់លើពិភពលោកដែរនោះ រួមមាន ៖
-ប្រេស៊ីល ៥៧% ជួបគ្នាតាមរយៈវែបសាយស្វែងរកដៃគូ
-បារាំង ៥៧% មនុស្សប្លែកមុខ
-រុស្ស៊ី ៥៣% មនុស្សប្លែកមុខ
-ជប៉ុន ៤៩% មិត្តភក្តិ
-រ៉ូម៉ានី ៤៦% មិត្តភក្តិ
-អូស្ត្រាលី ៤៤% មនុស្សប្លែកមុខ

ប្រភព ៖ AEC connect

រុស្ស៊ីបញ្ជូនសត្វគោទៅប៉ូលខាងជើងដើម្បីជំនួសថនិកសត្វដែលជិតផុតពូជ

0

បរទេស៖ អ្នកវិទ្យាសាស្ត្របាននាំយកសត្វគោទៅកាន់តំបន់អាក់ទិករបស់រុស្ស៊ី ដើម្បីជំនួសតួនាទីរបស់សត្វប៊ីសុនដែលជិតផុតពូជ និងជួយស្ដារប្រព័ន្ធអេកូឡូស៊ីបុរាណឡើងវិញ។ សត្វប៊ីសុនវាលទំនាបចំនួន ១២ ក្បាល គឺជាសត្វដែលមានដើមកំណើតនៅទ្វីបអឺរ៉ុប ហើយក៏ជាសត្វជិតផុតពូជផងដែរ ។ សត្វប៊ីសុនរស់នៅឧទ្យានធម្មជាតិ Ingilor ដែលជាតំបន់ការពារនឹងគ្របដណ្តប់លើផ្ទៃដីជាង ៩០០,០០០ ហិកតាក្នុងតំបន់ស្វយ័ត Yamal-Nenets ភាគខាងជើង។ សត្វប៊ីសុន អាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងតំបន់ Arctic ព្រោះវាធ្លាប់ជាជម្រកធម្មជាតិរបស់ពួកគេជាប្រវត្តិសាស្ត្រ។ សត្វស៊ីស្មៅធំៗដូចជាប៊ីសុនអាចផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីក្នុងស្រុកតាមរយៈការស៊ីស្មៅ នឹងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។New Research Documents Domestic Cattle DNA In Modern Bison Herds

យោងតាមលោក Mary Edwards សាស្ត្រាចារ្យភូមិវិទ្យានៅសាកលវិទ្យាល័យ Southampton ចក្រភពអង់គ្លេស បាននិយាយថា ដោយសារសត្វប៊ីសុនជិតផុតពូជ ដូច្នេះយើងក៏បានយកសត្វគោទៅជំនួសតួនាទីថនិកសត្វដែលជិតផុត។ សត្វគោក៏មានអត្ថប្រយោជន៍ច្រើនចំពោះប្រព័ន្ធអេកូឡូស៊ី ព្រោះវាធន់នឹងកម្តៅ ធន់នឹងអាកាសធាតុផ្សេងៗ ហើយវាក៏អាចជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុរបស់ពិភពលោកបានផងដែរ។Pleistocene Park - Wikipedia

សត្វគោ បានធ្វើដំណើរចម្ងាយ ៨,០០០ គីឡូម៉ែត្រពីកន្លែងចិញ្ចឹមរបស់ពួកគេក្នុងប្រទេសដាណឺម៉ាក ហើយបានបញ្ចប់ការធ្វើដំណើរដ៏វែងរបស់ពួកគេកាលពីបីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ មុននឹងរកឃើញផ្ទះថ្មីរបស់ពួកគេ សត្វគោត្រូវឆ្លងកាត់ការនៅដាច់ដោយឡែកមួយខែសិន នេះបើយោងតាម Live Science៕ ប្រភព៖vnespress

មកស្គាល់បុគ្គល១០រូប ដែលជាសេនាធិការរបស់ ឯកឧត្តម ហ៊ុន​ ម៉ាណែត

0

កាលពីម្សិលមិញ នាក្នុងពិធីជួបជុំរវាងសមាសភាពគណៈរដ្ឋមន្រ្តីចាស់ និងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៅវិមាន៧មករា គេបានសង្កេតឃើញថាឥស្សរជនលំដាប់ខ្ពស់បំផុតចំនួន១០រូបដែលជាសេនាធិការឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

ដោយនៅក្នុងនោះ ឥស្សរជនលំដាប់ខ្ពស់បំផុតចំនួន១០រូប គេឃើញមាន៖

  • ឯកឧត្តម វង្ស៉ី វិស្សុត
  • ឯកឧត្តម កើត រិទ្ធ
  • ឯកឧត្តម ទៀ សីហា
  • ឯកឧត្តម ស សុខា
  • ឯកឧត្តម ស៊ុន ចាន់ថុល
  • ឯកឧត្តម នេត សាវឿន
  • ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន
  • ឯកឧត្តម ហង់ជួន ណារ៉ុន
  • ឯកឧត្តម សាយ សំអាល់
  • ឯកឧត្តម សុខ ចិន្តាសោភា

គួរបញ្ជាក់ផងដែរថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់ដំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ជាផ្លូវការនៅថ្ងៃទី២២​ ខែសីហា ឆ្នាំ២០២៣​ ខាងមុខនេះ៕

 

Lisa BLACKPINK ត្រូវបានជ្រើសរើសជា «Cultural Icon» នៅក្នុងពិធីសំខាន់នេះប្រជុំដោយបុគ្គលមានឥទ្ធិពល

0

Lisa សមាជិក BLACKPINK ជាក្រុមចម្រៀងនារី K-pop ដ៏ល្បីត្រូវបានជ្រើសរើសជា«Cultural Icon» (និមិត្តរូបវប្បធម៌) នៅក្នុង Asian Hall of Fame នៅខែតុលា ឆ្នាំ២០២៣ នេះជាមួយតារាជួរមុខធំៗមានដូចជា Freddie Mercury និង Johnny Cash រួមជាបុគ្គលមានឥទ្ធិពលផ្សេងទៀតដូចជាម្ចាស់ពានរង្វាន់អូស្កាជាដើម។BLACKPINK's Lisa is a style icon in classy outfit for gorgeous black and white pics, BLINK says 'Why so hot?' | Fashion Trends - Hindustan Times

Asian Hall of Fame ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយមូលនិធិ Robert Chinn ។សាលកិត្តិនាមអាស៊ីនេះជាពានរង្វាន់តែមួយគត់របស់ពិភពលោកដើម្បីជំរុញភាពជាអ្នកដឹកនាំអាស៊ីផ្តល់សិទ្ធិអំណាចដល់ស្ថាបនិកស្ត្រី ផ្សព្វផ្សាយខ្លឹមសារឆ្លងវប្បធម៌ និងពង្រីកច្បាប់។ សាលកិត្តិនាមអាស៊ីឆ្នាំ ២០២៣ មិនត្រឹមតែកំណត់ចំពោះតន្ត្រីករប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលមនុស្សសំខាន់ៗទាំងអស់មកពីគ្រប់ឧស្សាហកម្ម និងគ្រប់មជ្ឈដ្ឋាន ដូចជាអ្នកជំនួញ ស្ថាបនិកស្ត្រី សិល្បករ និងបុគ្គលមានឥទ្ធិពលផ្សេងទៀត។ ខណៈឆ្នាំនេះមានមនុស្សចំនួន ១៦ នាក់កំពុងត្រូវបានដាក់បញ្ចូលរួមជាមួយនឹងការបញ្ចូលបន្ទាប់បន្សំចំនួន ៤បន្ថែមទៀត។BLACKPINK's Lisa makes K-Pop history: Secures prestigious spot in Asian Hall of Fame as a cultural icon - Entertainment

Lisa មានឈ្មោះពិត Lalisa Manoban គឺជាតារាK-Pop ល្បីឈ្មោះនៅក្នុងក្រុម BLACKPINK មានដើមកំណើតនៅប្រទេសថៃក៏ត្រូវជ្រើសរើសក្នុងកម្មវិធីឆ្នាំនេះផងដែរជាមួយបុគ្គលល្បីៗផ្សេងទៀតសម្រាប់តួនាទីរបស់នាងជា «និមិត្តរូបវប្បធម៌» ឬ «Cultural Icon» ។BLACKPINK BRASIL on Twitter: "???? Atualização de Madame Figaro HK com Lisa no Instagram. #LISA #BLACKPINK https://t.co/FR1KOxiWUH" / Twitter

គួរបញ្ជាក់ថា ពិធីខាងលើនេះគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារ Biltmore ក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក៕

តៃវ៉ាន់ ចាប់ដៃអាល្លឺម៉ង់-អាមេរិក បោះលុយជាង៨ពាន់លានដុល្លារ វិនិយោគបន្ទះឈីប

0

រដ្ឋធានីប៊ែរឡាំង៖ ស្របពេលបណ្ដាប្រទេសមហាអំណាចនានារបស់ពិភពលោក កំពុងតែបង្កើតសង្គ្រាមត្រជាក់លើបន្ទះឈីប នាសម័យទំនើបនេះ ក្រុមហ៊ុនផលិតឈីបដ៏ធំបំផុតរបស់តៃវ៉ាន់ TSMC ក៏បានអនុម័តលើការវិនិយោគ មានទំហំទឹកប្រាក់ រហូតដល់៣,៨ពាន់លានដុល្លារអាមេរិក នៅក្នុងរោងចក្ររបស់អាល្លឺម៉ង់ ហើយវិនិយោគទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារ នៅលើទឹកដីរបស់អាមេរិក។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ថា ក្រុមហ៊ុនឈីបដ៏ធំបំផុតរបស់តៃវ៉ាន់ TSMC បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) ថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានអនុម័តការវិនិយោគ មានទំហំទឹកប្រាក់ ៣,៨ពាន់លានដុល្លារអាមេរិក នៅក្នុងរោងចក្រដែលបានគ្រោងទុក ស្ថិតក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាការបណ្ដាក់ទុន មានទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារ សម្រាប់រោងចក្រ ដែលកំពុងតែសាងសង់ ស្ថិតក្នុងរដ្ឋ Arizona នាភាគនិរតីរបស់សហរដ្ឋអាមេរិក។People attend the opening of TSMC global R&D center in Hsinchu

ក្រុមហ៊ុនផលិតសេមីខន់ដាកទ័រតៃវ៉ាន់ (Taiwan Semiconductor Manufacturing Company) ហៅកាត់ TSMC បានគ្រប់គ្រងច្រើនជាងពាក់កណ្តាល នៃទិន្នផលមីក្រូឈីប (Microcrip) ដែលមានកម្រិតខ្ពស់របស់ពិភពលោក ដោយផ្តល់ថាមពលគ្រប់យ៉ាង រាប់ចាប់តាំងពីម៉ាស៊ីនកាហ្វេ …រហូតដល់គ្រូសមីស៊ីលដ៏ទំនើបថែមទៀតផង។

ក្រុមហ៊ុន TSMC បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ក្រុមប្រឹក្សារបស់ក្រុមហ៊ុននេះ បានអនុម័តលើការវិនិយោគភាគហ៊ុន មិនលើសពី៣,៨ពាន់លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រង ដោយ TSMC ភាគច្រើន គឺក្រុមហ៊ុនផលិតសេមីខន់ដាកទ័រអឺរ៉ុប (European Semiconductor Manufacturing Company) GMbH ហៅកាត់ ESMC នៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ការផ្តល់សេវាកម្មសាងសង់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ក៏បានយល់ព្រមបណ្ដាក់ទុន មិនលើសពី៤,៥ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ TSMC Arizona ស្ថិតនៅសហរដ្ឋអាមេរិក។Chinese chip firms temporarily halt production due to nationwide power  curbs - Global Times

ការវិនិយោគបន្ថែម នៅក្នុងរោងចក្រអារីហ្សូណា ដែលបានរង់ចាំ អស់រយៈពេលជាយូរមកហើយ នឹងកើតឡើង ត្រឹមតែប៉ុន្មានសប្តាហ៍ ក្រោយពេលក្រុមហ៊ុន TSMC បានរាយការណ៍ ថា ការចាប់ផ្តើមផលិតកម្ម នៅក្នុងរោងចក្រនេះ នឹងត្រូវជំរុញ នៅក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានបណ្តាក់ទុនរួមគ្នា ដែលបានគ្រោងទុក នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ ក៏នឹងត្រូវដំណើរការ ហើយ៧០ភាគរយ ត្រូវគ្រប់គ្រងដោយក្រុមហ៊ុន TSMC ។

រោងចក្រ TSMC នឹងក្លាយជាគម្រោង Semiconductor ចុងក្រោយបង្អស់ ត្រូវ ដាក់បង្ហាញ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយវាជាផ្នែកមួយ សម្រាប់ជំរុញតំបន់អឺរ៉ុប ឲ្យកាន់តែទូលំទូលាយ នៅក្នុងការជំរុញផលិតផល Semiconductor ។ ប៉ុន្តែបន្ទះឈីបរបស់អាល្លឺម៉ង់ ប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់តាំងពីតម្លៃកើនឡើងខ្ពស់ ក្រោយការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន រហូតដល់កង្វះខាតកម្មករជំនាញថែមទៀតផងដែរ៕

ទិញខ្នុរតាមអ្នកលក់ប្រាប់ឃើញថា ពិតជាដូចពាក្យសម្តីអ្នកលក់គ្មានខុស

0

សារព័ត៌មានបរទេសបានចុះផ្សាយថា មានការចែកចាយរឿងរ៉ាវរបស់បុរសម្នាក់នៅក្នុងបណ្តាញសង្គម ក្រោយពីបុរសរូបនេះជឿលើពាក្យសម្តីឃោសនារបស់អ្នកលក់ ហើយគាត់ក៏បានសម្រេចចិត្តទិញខ្នុរផ្អែម និងគ្មានគ្រាប់ ។ ប៉ុន្តែនៅពេលគាត់ពុះខ្នុរនេះឃើញថា គាត់ស្រឡាំងកាំងតែម្តង ព្រោះវាដូចគ្នានឹងពាក្យសម្តីរបស់អ្នកលក់និយាយមែន ។

បុរសរូបនេះបានសម្រេចចិត្តទិញផ្លែខ្នុរពីអ្នកលក់ម្នាក់ ក្រោយពីគាត់បានស្តាប់ពាក្យសម្តីឃោសនា និងជឿថា ខ្នុរនេះគ្មានគ្រាប់ទេ ហើយវាផ្អែមឆ្ងាញ់ខ្លាំងណាស់ ។ ក្រោយមក ពេលគាត់ត្រឡប់មកដល់ផ្ទះវិញ គាត់ក៏បានពុះខ្នុរភ្លាមៗដើម្បីបរិភោគ ហើយសង្ឃឹមថា នឹងបានឃើញសាច់របស់វាពណ៌លឿង តាមអ្វីដែលអ្នកលក់ប្រាប់ ។ ប៉ុន្តែបន្ទាប់ពីគាត់បានពុះខ្នុររួច ស្រាប់តែគាត់មានទឹកមុខស្លេកទៅវិញ ការពិត ខ្នុរដែលបានឃើញផ្ទាល់ភ្នែកនេះ ខុសគ្នាពីអ្វីដែលបានគិត ព្រោះខ្នុរនេះមិនត្រឹមតែគ្មានគ្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគ្មានសាច់ឱ្យគាត់បរិភោគសោះ ។ ពេលនោះ គាត់បានត្រឹមតែឈរស្ងៀម និងសម្លឹងមើលខ្នុររឹងទាំងនេះ ។

ក្រោយពីរឿងរ៉ាវនេះត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ។ មនុស្សខ្លះឃើញហើយបានអាណិតអាសូរបុរសរូបនេះ ប៉ុន្តែពួកគេមិនអាចទប់សំណើចបាន នៅពេលឃើញខ្នុរពិតប្រាកដ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «គាត់អាចគិតមិនដល់ថា ខ្នុរដែលមានរូបរាងខាងក្រៅស្អាត ប៉ុន្តែផ្នែកខាងក្នុង បែរជាគ្មានសាច់សូម្បីតែបន្តិច» ៕ ប្រភព ៖ Thai news