កាលពីម្សិលមិញ នាក្នុងពិធីជួបជុំរវាងសមាសភាពគណៈរដ្ឋមន្រ្តីចាស់ និងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៅវិមាន៧មករា គេបានសង្កេតឃើញថាឥស្សរជនលំដាប់ខ្ពស់បំផុតចំនួន១០រូបដែលជាសេនាធិការឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
ដោយនៅក្នុងនោះ ឥស្សរជនលំដាប់ខ្ពស់បំផុតចំនួន១០រូប គេឃើញមាន៖
- ឯកឧត្តម វង្ស៉ី វិស្សុត
- ឯកឧត្តម កើត រិទ្ធ
- ឯកឧត្តម ទៀ សីហា
- ឯកឧត្តម ស សុខា
- ឯកឧត្តម ស៊ុន ចាន់ថុល
- ឯកឧត្តម នេត សាវឿន
- ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន
- ឯកឧត្តម ហង់ជួន ណារ៉ុន
- ឯកឧត្តម សាយ សំអាល់
- ឯកឧត្តម សុខ ចិន្តាសោភា

គួរបញ្ជាក់ផងដែរថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់ដំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕










