ប្រទេសថៃ ៖ ភាពមិនស្មោះត្រង់ គឺជាបញ្ហាមួយដែលគេបានជជែកគ្នាយ៉ាងទូលំទូលាយ ហើយភាពមិនស្មោះត្រង់ជាមូលហេតុចម្បង និងតែងកើតឡើងញឹកញាប់បំផុត ដែលធ្វើឱ្យទំនាក់ទំនងស្នេហារបស់ប្តីប្រពន្ធ ឬគូស្នេហ៍មិនទាន់បានរៀបការ ត្រូវដើរដល់ផ្លូវបំបែក ។

បើតាមគេហទំព័រមួយឈ្មោះ World Population Review បានបង្ហាញពីលទ្ធផលការស្ទង់មតិលើប្រទេសដែលមានចំនួនពលរដ្ឋផិតក្បត់ច្រើនបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ឃើញថា សហរដ្ឋអាមេរិកបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានពលរដ្ឋផិតក្បត់ច្រើនបំផុតរហូតដល់៧១% ហើយពលរដ្ឋអាមេរិកមានភាពមិនស្មោះត្រង់ជាមួយដៃគូពួកគេ ដោយត្រឡប់ទៅសេពគប់ជាមួយសង្សារចាស់វិញ ។Dear Abby: I feel like a third wheel to my boyfriend and his female best  friend

ចំណែកចំណាត់ថ្នាក់ទី២ បានទៅប្រទេសអាល្លឺម៉ង់ ដែលមានពលរដ្ឋផិតក្បត់ប្រមាណ៦៨% ។ រីឯចំណាត់ថ្នាក់ទី៣ បានទៅប្រទេសអង់គ្លេស ដែលមានពលរដ្ឋផិតក្បត់៦៦% ។ តាមការស្ទង់មតិបង្ហាញថា ពលរដ្ឋអង់គ្លេសភាគច្រើនបានផិតក្បត់ពីដៃគូ និងទៅសេពគប់ជាមួយមិត្តភក្តិ ។

សម្រាប់ប្រទេសថៃវិញ ក៏មិនចាញ់ប្រទេសនានានៅលើពិភពលោកដែរ គឺបានជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោក ដែលមានពលរដ្ឋផិតក្បត់ច្រើនស្មើរហូតដល់៦១% ។ ពលរដ្ឋថៃទាំងនេះបានផិតក្បត់ប្តី ឬប្រពន្ធ ឬគូស្នេហ៍របស់ខ្លួន ហើយទៅសេពគប់ជាមួយមនុស្សប្លែកមុខ ។ លើសពីនេះ ពួកគេមានទំនាក់ទំនងស្នេហាបែប One-night stand ច្រើនបំផុត ។I actually want to be the third wheel in my friends' relationships. Here's  why. - The Washington Post

ទោះយ៉ាងណា ទិន្នន័យខាងលើនេះ គឺជាការស្ទង់មតិទៅលើក្រុមមនុស្សមួយចំនួនប៉ុណ្ណោះ ប៉ុន្តែការពិត នៅគ្រប់ប្រទេសទាំងអស់មានអ្នកស្មោះត្រង់ចិត្តមួយថ្លើមមួយ និងមានអ្នកផិតក្បត់ទៅស្វែងរកអ្នកថ្មីទៀត ។

ចំណែកប្រទេសមានពលរដ្ឋផិតក្បត់ច្រើន និងជាប់ចំណាត់ថ្នាក់លើពិភពលោកដែរនោះ រួមមាន ៖
-ប្រេស៊ីល ៥៧% ជួបគ្នាតាមរយៈវែបសាយស្វែងរកដៃគូ
-បារាំង ៥៧% មនុស្សប្លែកមុខ
-រុស្ស៊ី ៥៣% មនុស្សប្លែកមុខ
-ជប៉ុន ៤៩% មិត្តភក្តិ
-រ៉ូម៉ានី ៤៦% មិត្តភក្តិ
-អូស្ត្រាលី ៤៤% មនុស្សប្លែកមុខ

ប្រភព ៖ AEC connect