Home Blog Page 1624

ស្តាប់វីដេអូ Content Creator ស៊ីណូរ៉ា ហើយទើបដឹងថាបរទេសមួយចំនួននៅតែគិតខុសមកលើប្រទេសកម្ពុជា

0

លោក ស៊ីណូរ៉ា រ័ត្ន ដែលជា Content Creator ល្បីឈ្មោះមួយរូប បានចែករំលែកបទពិសោធផ្ទាល់ខ្លួនពីជនបរទេសគេគិតយ៉ាងណាមកលើប្រទេសកម្ពុជា។ បន្ទាប់ពីស្តាប់វីដេអូនោះហើយទើបដឹងថាជនបរទេសខ្លះនៅតែគិតខុសមកលើប្រទេសកម្ពុជា នៅមានគំនិតគិតថាជាប្រទេសមិនអភិវឌ្ឍន៍ ក្រខ្សត់ គ្មានព្រលានយន្តហោះ ពេញដោយមន្តអាគម។May be an image of 4 people

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស៊ីណូរ៉ា រ័ត្ន បានបង្ហោះវីដេអូដោយបានលើកឡើងថាមានYoutuber ម្នាក់មកពីស្រុកគេមកលេងនៅទីក្រុងភ្នំពេញលើកទី១ ដោយបង្ហាញអារម្មណ៍ភ័យព្រោះជាលើកដំបូង តែរឿងធម្មតាទេពេលយើងទៅលេងប្រទេសគេលើកទី១ក៏ភ័យដូចគ្នា។ អ្វីដែលធ្វើឱ្យលោកហួសចិត្ត នៅចុងវីដេអូនោះគេបាននិយាយថា អាចមកលេងភ្នំពេញបានព្រោះគ្មានអាគមអូមអាមនោះទេ ដែលធ្វើឱ្យ ស៊ីណូរ៉ា និយាយថា ចឹងពេលម្នាក់នោះប្រាប់ថាភ័យពេលមកលេងកម្ពុជានោះគឺជារឿងអាគមអូមអាម។May be an image of 1 person, standing and outdoors

Content Creator រូបនេះបានចែករំលែកទៀតថា រឿងមួយទៀតពេលលោកដើរលេងស្រុកគេមានគេសួរថាប្រទេសកម្ពុជាដើរលេងត្រូវសំពះ? លោកបានឆ្លើយតបថា កន្លែងទីសក្ការៈមានការសំពះ ហើយនៅទីក្រុងគឺមានអាគារដូចជាប្រទេសដទៃដូចគ្នា ហើយជនបរទេសនោះថា ចឹងស្រុកខ្មែរអភិវឌ្ឍន៍ហើយ?ដែលក្នុងន័យនេះពួកគេនៅគិតថា ប្រទេសយើងមិនទាន់មានការអភិវឌ្ឍន៍មានតែអបិយជំនឿ។No photo description available.

លោក ស៊ីណូរ៉ា រ័ត្ន មានលើកឡើងទៀតពេលលោកចូលហាងនៅក្រៅស្រុក មានជនបរទេសថាអ្នកស្រុកខ្មែរយកសំលៀកបំពាក់ពីហាងខ្លួនទៅលក់រហូត នឹងបានចោទសួរទៀតថាស្រុកខ្មែរជិះយន្តហោះចូលបានអត់? ហើយសំណួរនេះក៏ធ្វើឱ្យលោកភ្ញាក់ផ្អើលនិងហួសចិត្តមិនស្ទើរដូចគ្នា។No photo description available.

ជាមួយបទពិសោធន៍ដែលជនបរទេសគិតខុសមកលើប្រទេសកម្ពុជាបែបនេះ លោក ស៊ីណូរ៉ា ក៏បង្ហាញដែរថា នៅភ្នំពេញយើងអ្នកគិតលុយមានភាពរុសរាយដាក់ភ្ញៀវណាស់បើសិនជាភ្ញៀវបរទេសទៀតកាន់តែរុសរាយ ខុសពីប្រទេសគេអ្នកគិតលុយក្នុងហាងធំៗនៅស្រុកក្រៅមានចរិតឈ្លើយ បើនិយាយជាភាសាជាតិ មិននិយាយភាសាអង់គ្លេសទៀតគេមិនខ្ចីនិយាយចូល។ ក្នុងនោះដែរលោកក៏បានលើកឡើងទៀតថា សូមរក្សាស្នាមញញឹមភាពរុសរាយរាក់ទាក់របស់ប្រជាជនយើងចំពោះជនបរទេសសមជាប្រទេសដែលមានស្នាមញញឹម តែក៏មិនត្រូវខ្លាចក្នុងការតតាំងបើសិនជាប៉ះជនបរទេសកំហូចដែរ។

Content Creator ដដែលបានលើកឡើងទៀតថា ទោះបីជាប្រទេសយើងមានសង្គ្រាមច្រើនបើគិតមកទល់ពេលនេះគឺមានការអភិវឌ្ឍន៍ច្រើនដូចគ្នាមានអាគារខ្ពស់ៗ មានសំលៀកបំពាក់ទំនើបៗ ផលិតផលខ្មែរមានច្រើនល្អៗគ្រាន់តែពេលខ្លះយើងមិនសូវបានដឹងបានឮ។ លោកបាននិយាយទៀតថាមានជនបរទេសបានទិញម្រេចកំពតរបស់កម្ពុជាយើងទៅបរទេសព្រមទាំងសរសើរពីគុណភាពម្រេចយើងយ៉ាងខ្លាំង៕

ពូទីន ហែកកេរ្ដិ៍រឿងផ្គត់ផ្គង់ប្រាក់ពាន់លានដុល្លារ ដល់ថៅកែទាហានស៊ីឈ្នួលរបស់រុស្ស៊ី

0

រដ្ឋធានីមូស្គូ៖ ក្រោយការបះបោរ ប្រដាប់អាវុធធុនធ្ងន់របស់កម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា នោះមក ឥឡូវនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏បានប្រកាស អំពីរដ្ឋាភិបាលក្រុងមូស្គូ បានបង់ប្រាក់របស់ជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការប្រយុទ្ធរបស់ពួកទាហានស៊ីឈ្នួល ដឹកនាំដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន។Russia's Crisis Explained: Putin Under Siege By Wagner Group's Prigozhin

សារព័ត៌មានរបស់ចក្រភពអង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group កាលពីថ្ងៃអង្គារ បាននិរទេសខ្លួន តាមយន្ដហោះឯកជនរបស់គាត់ ទៅកាន់ប្រទេសបេឡារុស។ ស្របគ្នានេះ រដ្ឋាភិបាលក្រុងមូស្គូ ក៏បានអះអាង ថា កម្លាំងទាហានប៉ារ៉ា Wagner បានព្រមព្រៀង ប្រគល់អាវុធធុនធ្ងន់របស់ពួកគេ មកឲ្យរដ្ឋាភិបាល ក្រោយការបះបោររបស់ពួកគេ បានទទួលបរាជ័យ។

ទីភ្នាក់ងារសារព័ត៌មានជាតិរបស់បេឡារុស Belta (បែលតា) បានរាយការណ៍ ថា «លោក អាឡិកសានដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស បានបញ្ជាក់ ថា «ជាការពិតណាស់ លោក ព្រីហ្គោហ្ស៊ីន បានមកដល់ប្រទេសរបស់គាត់ នៅថ្ងៃនេះ»។Explained: What Is Yevgeny Prigozhin's Wagner Group, Why Did It Revolt  Against The Russian Government?

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន វ័យ៦២ឆ្នាំ ជាអតីតអ្នកទោស ពីបទប្លន់ប្រដាប់អាវុធ ការវាយប្រហារ និង អូសទាញកុមារឲ្យចូលក្រុមក្មេងទំនើង បានចាប់ផ្ដើមរះឡើង ក្លាយជាមេទាហានស៊ីឈ្នួលដ៏មានឥទ្ធiពលបំផុត នៅក្នុងប្រទេសរុស្ស៊ី។ គាត់បានបង្ហាញខ្លួ នជាសាធារណៈ ខណៈគាត់បានចាកចេញពីទីក្រុងរូស្ដូវ-អន-ដុន (Rostov-on-Don) កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ដែលជាទីក្រុងដ៏ធំមួយ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ត្រូវបានកម្លាំងប្រដាប់អាវុធរបស់គាត់ កាន់កាប់មួយរយៈពេលខ្លី។

សេវាកម្មសន្ដិសុខសហព័ន្ធន៍រុស្ស៊ី (FSB) កាលពីព្រឹក ថ្ងៃអង្គារ បានទម្លាក់ចោលរាល់ការចោទប្រកាន់ ដល់អ្នកចូលរួមទាំងអស់ នៅក្នុងសកម្មភាពបះបោរបរាជ័យរបស់ Wagner Group ក្រោយកិច្ចចរចាសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក លូកាសេនកូ និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ កិច្ចព្រមព្រៀងនោះ បានតម្រូវឲ្យលោក ព្រីហ្គោហ្ស៊ីន និរទេសខ្លួន ទៅកាន់ប្រទេសបេឡារុស។Wagner Group vows to topple Russian military leadership. Who are they? |  World News - Hindustan Times

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងមូស្គូ បានចំណាយលុយ ចំនួន ៨៦ពាន់លានរូប្លិ៍ (Rouble លុយរុស្ស៊ី) ឬស្មើនឹងប្រហែល ១ពាន់លានដុល្លារ នៅក្នុងរយៈពេល១២ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២៣។ នៅក្នុងរយៈពេលដូចគ្នានេះ មេទាហានស៊ីឈ្នួល បានរកលុយបានច្រើនបំផុត ពីពាណិជ្ជកម្មអាហារ និង ការផ្គត់ផ្គង់អាហាររបស់គាត់។

លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា អាជ្ញាធរ គួរតែស៊ើបអង្កេត អំពីរបៀបលុយត្រូវបានចំណាយទាំងនោះ។ រដ្ឋាភិបាលក្រុងមូស្គូ បានផ្គត់ផ្គង់លុយគ្រប់គ្រាន់ ដល់យុទ្ធជនទាហានស៊ីឈ្នួល Wagner ផ្ទុយពីការអះអាងរបស់លោក ព្រីហ្គោហ្ស៊ីន លើកឡើង ថា គាត់បានផ្តល់ហិរញ្ញវត្ថុ ដល់ទាហានស៊ីឈ្នួលរបស់គាត់ ជាមូលនិធិផ្ទាល់ខ្លួន។Putin threatens 'harsh retribution' for Wagner group's mutiny

លោកប្រធានាធិបតី ពូទីន បានបន្ថែម ថា «ក្រុមយុទ្ធជន Wagner ទាំងមូល ត្រូវបានផ្តល់ជូនយ៉ាងពេញលេញ ដោយរដ្ឋ ពីក្រសួងការពារជាតិ ពីថវិការដ្ឋ។ យើងបានផ្តល់មូលនិធិយ៉ាងពេញលេញ ដល់ក្រុមទាហានឯកជនទាំងនេះ»។

រុស្សី ធ្លាប់បដិសេធអត្ថិភាពរបស់ក្រុម Wagner ប៉ុន្តែក្រុមទាហានឯកជនមួយនេះ បានការពារផលប្រយោជន៍របស់រុស្ស៊ី យ៉ាងច្រើន នៅតាមបណ្តាប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិក និង តំបន់មជ្ឈិមបូព៌ា។

សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២៧) បានប្រកាសដាក់ទណ្ឌកម្មជាច្រើន ដោយមានគោលបំណង បង្អាក់សកម្មភាពរុករករ៉ែមាស នៅទ្វីបអាហ្វ្រិក សម្រាប់ការផ្តល់មូលនិធិ ជួយដល់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្តេជ្ញា ថា នឹងរក្សាពួកទាហានស៊ីឈ្នួលទាំងនេះ ឱ្យទទួលខុសត្រូវ ចំពោះការរំលោភបំពានជាច្រើន ក្រោយពេលពួកគេ បានងើបបះបោរឡើង ដោយប្រដាប់អាវុធធុនធ្ងន់ នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា។What is the Wagner Group and who is its leader Yevgeny Prigozhin? | The US  Sun

ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក បានប្រកាស ដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងនឹងក្រុមហ៊ុន Midas Resources (មីដាស រីសស) ដែលកំពុងតែប្រតិបត្ដិការរុករករ៉ែ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល និង ក្រុមហ៊ុន Diamville (ឌីយ៉ាមវិលឡេ) ដែលជាក្រុមហ៊ុនទិញមាស និង ពេជ្រ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។ ក្រុមហ៊ុនទាំង២នេះ ត្រូវបានគេរាយការណ៍ ថា កំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់លោក ព្រីហ្គោហ្ស៊ីន។

វិធានការដាក់ទណ្ឌកម្មទាំងនេះ នឹងរារាំងដល់ទ្រព្យសម្បត្តិណាមួយ នៅលើទឹកដីរបស់សហរដ្ឋអាមេរិក និង ដាក់ទណ្ឌកម្ម លើប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងនោះ។ សហរដ្ឋអាមេរិក ក៏បានកំណត់គោលដៅ លើក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងឌូបៃ ឈ្មោះ Industrial Resources General Trading (អ៊ីនដាសស្ត្រៀល រីសស ជេណឺរ៉ល ត្រេឌីង) ក្រោមការចោទប្រកាន់ពីបទគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការជួញដូររបស់ Prigozhin នៅក្នុងក្រុមហ៊ុន Diamville ៕

ទំនប់មួយកន្លែងនេះ ស្រស់ស្អាតខ្លាំង មិនចាញ់ទំនប់ម្លេច

0

ទំនប់​ប្រទាក់ក្រឡា​ត្រូវបានកសាងឡើងនា​ក្នុងសម័យ​ខ្មែរក្រហម ក្រោម​ការ​កៀរគរ​ប្រជាជនឲ្យទៅជនបទ ដោយ​អំណាច​ផ្តាច់ការគៀបសង្កត់ប្រជារាស្រ្ត និង សម្លាប់យ៉ាងរង្គាល ​។ ព្រោះតែ​ស្ថានភាព​ដល់​ដំណាក់កាល​ទ្រុឌទ្រោម​ខ្លាំង នា​អំឡុង​ខែ កញ្ញា ឆ្នាំ​ ២០០៧ ទំនប់​នោះក៏ត្រូវបាន​បាក់​ធ្លាយ​ដោយសារ​កម្លាំង​ទឹក​បុក​រុល​ខ្លាំង​។

ក្រោយមក ក្រសួង​ធនធាន​ទឹកបាន​ស្ថាបនា​ទំនប់​បង្ហូរទឹក​មួយ​ខ្សែត្រង់ចំណុច​ចន្លោះ​ភ្នំដើម្បី​បង្ការ​ការបាក់​ធ្លាយដោយសារ​បរិមាណ​លើសពី​ការផ្ទុក​ទើប​ធ្វើឲ្យ​ទីនោះ ប្រែក្លាយជា​កន្លែង​លំហែកម្សាន្ត​ដ៏​ស្រស់ស្រាយបែបធម្មជាតិនិងទាក់ទាញ​បំផុត។ ទីនោះពិតជា​មាន​សារ:ប្រយោជន៍ខ្លាំងណាស់ចំពោះ​ប្រជាកសិករ​ក្នុងស្រុកសម្រាប់​វិស័យ​កសិកម្ម​។ ទឹក​ក្នុង​ទំនប់​នេះគឺមាន​គ្រប់​រដូវទាំង​ប្រាំង និង ​វស្សា។ ដោយ​កម្រិត​អតិបរមា​អាច​ផ្ទុកបាន​ទឹកប្រមាណ​ប្រហែល​ដប់​លាន​ម៉ែត្រត្រីគុណ​។ ក្រៅពី​បម្រើឲ្យការធ្វើ​ស្រូវប្រាំង​វស្សា ទឹក​ទំនប់​នេះ​ក៏បាន​ជួយ​ដល់​កសិករ​ក្នុង​ការដាំ​ដំណាំ​គ្រប់​ប្រភេទ​ចាប់ពី​បន្លែ ដំណាំ​រួមផ្សំ​រហូតដល់ ​ម្រេច ទុរេន ព្រមទាំង​ការចិញ្ចឹម​សត្វ​ទៀតផង​។ មុននឹង​មកដល់​មណ្ឌល​កម្សាន្ត​ទំនប់​ប្រទាក់ក្រឡា ភ្ញៀវ​ទាំងអស់ក៏អាច​គយគន់​រាល់​សកម្មភាព ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ជាមួយ​ស្រែ​ស្រូវ ចម្ការ​ដំណាំ​ដែលមាន​ពណ៌​ខៀវស្រស់​បំព្រង​។ ដោយសារតែកន្លែងនោះ​ស្ថិតក្នុង​ទីតាំង​ដែល​ហ៊ុមព័ទ្ធ​ដោយ​ជួរ​ភ្នំ ទើបទំនប់​ប្រទាក់ក្រឡាបានប្រែក្លាយ​ជាទីកន្លែងដែល​អំណោយផល​ដ៏​ល្អ​សម្រាប់​ផ្នែក​មួយនៃវិស័យទេសចរណ៍។ទំនប់ប្រទាក់ក្រឡា

សូមជម្រាបផងដែរថា ទំនប់​ប្រទាក់ក្រឡា​ស្ថិតក្នុង​ទឹកដី ​ភូមិ​បុស្ស​ញ៉ិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ភាគ​ខាងកើតនៃ​ទី​រួម​ខេត្តកំពត ដោយ​បែក​ចេញពី​ផ្លូវជាតិ​លេខ​៣៣ ចុះ​តាមផ្លូវ​អភិវឌ្ឃន៍​ត្រង់ចំណុច​ខ្លោងទ្វារ​សាលាស្រុក​ទឹកឈូ​៕

 

TikTok នឹងវិនិយោគទឹកប្រាក់ដ៏ច្រើននៅអាស៊ានដើម្បីជំរុញពាណិជ្ជកម្មអេឡិចត្រូនិច

0

កាលពីចុងខែមិថុនា ឆ្នាំ២០២៣ កម្មវិធីវីដេអូខ្លី TikTok របស់ក្រុមហ៊ុនចិន ByteDance បានលើកឡើងថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់រាប់លានដុល្លារអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់រយៈពេល២ឆ្នាំ ទៅ៣ឆ្នាំខាងមុខ ដើម្បីបង្កើនភាពរឹងមាំក្នុងតំបន់នេះ ។ ការប្រកាសវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ថែម ស្របពេលប្រទេសមួយចំនួនបានត្រួតពិនិត្យពីសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធី TikTok ។The political realities that make a national TikTok ban tricky

តំបន់អាស៊ីអាគ្នេយ៍មានប្រជាជនសរុបប្រមាណ៦៣០លាននាក់ ហើយប្រជាជនពាក់កណ្តាលក្នុងតំបន់នេះមានអាយុតិចជាង៣០ឆ្នាំ ។ ដូច្នេះ ក្រុមហ៊ុននេះចាត់ទុកថា វាជាឱកាសល្អសម្រាប់ចូលទីផ្សារដ៏ធំបំផុតរបស់ TikTok ខណៈមានអ្នកប្រើប្រាស់កម្មវិធី TikTok ជាង៣២៥លាននាក់ក្នុង១ខែ ។ ប៉ុន្តែ TikTok ពុំបានផ្តល់ព័ត៌មានលម្អិតអំពីផែនការជំរុញពាណិជ្ជកម្មអេឡិចត្រូនិចទេ ដោយគ្រាន់តែនិយាយថា នឹងមានការវិនិយោគលើការបណ្តុះបណ្តាល ការផ្សាយពាណិជ្ជកម្ម និងការគាំទ្រអ្នកលក់ខ្នាតតូច ដែលចង់ចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិច គឺ TikTok Shop ។Introducing more ways to create and connect with TikTok Now | TikTok  Newsroom

ទោះយ៉ាងណា TikTok មិនអាចផ្លាស់ប្តូរឋានៈរបស់ខ្លួនដែលមានអ្នកប្រើប្រាស់កម្មវិធីនេះច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ឱ្យក្លាយជាកន្លែងរកប្រាក់ចំណូលចម្បងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចបានទេ ដោយសារមានគូប្រជែងធំៗជាច្រើនទៀតដូចជា Shopee (Sea) Lazada (Alibaba) និង GoTo (Tokopedia) នៅក្នុងទីផ្សារ ។

TikTok មានបុគ្គលិកក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រមាណ៨.០០០នាក់ និងមានអ្នកលក់ក្នុងកម្មវិធីនេះប្រមាណ២លាននាក់នៅប្រទេសឥណ្ឌូណេស៊ី ។ ទោះយ៉ាងណា ចំនួនការលក់ផលិតផលក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ TikTok គឺទាបជាងក្រុមហ៊ុន Shopee ។ នេះបើយោងតាមទិន្នន័យរបស់ Momentum Works ៕ ប្រភព ៖ AEC connect

ពលរដ្ឋកូរ៉េខាងត្បូងមានអាយុតិចជាងមុនដោយសារការរាប់អាយុតាមវិធីថ្មី

0

្រទេសកូរ៉េខាងត្បូង ៖ ពលរដ្ឋកូរ៉េខាងត្បូងមានអារម្មណ៍សប្បាយចិត្ត ដោយសារពួកគេមានអាយុតិចជាងមុន១ឆ្នាំ ឬ២ឆ្នាំ ។ កូរ៉េខាងត្បូងបានចេញច្បាប់ថ្មីមួយ ដែលកំណត់ឱ្យប្រើប្រាស់វិធីរាប់អាយុពលរដ្ឋតាមស្តង់ដារអន្តរជាតិ ។ ច្បាប់ថ្មីនេះអនុវត្តចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំនួសឱ្យការរាប់អាយុតាមវិធីចាស់ ។

ប្រទេសកូរ៉េខាងត្បូងបានរាប់អាយុតាមវិធីចាស់អស់រយៈពេលយូរមកហើយ ដែលប្រព័ន្ធនេះមានឈ្មោះថា អាយុកូរ៉េ ។ ជាទូទៅ ពលរដ្ឋនៅប្រទេសផ្សេងៗនឹងមានអាយុគ្រប់១ឆ្នាំ នៅពេលដល់ថ្ងៃកំណើត ប៉ុន្តែនៅប្រទេសកូរ៉េខាងត្បូង គេបានបូកបន្ថែមអាយុ១ឆ្នាំទៀតនៅរៀងរាល់ថ្ងៃទី១ ខែមករា ។ កូរ៉េខាងត្បូងបានរាប់អាយុតាមវិធីនេះតាំងពីឆ្នាំ១៩៦០ មកម៉្លេះ ដើម្បីធ្វើសំបុត្រពេទ្យ និងឯកសារផ្លូវច្បាប់នានា ប៉ុន្តែមានពលរដ្ឋកូរ៉េខាងត្បូងជាច្រើននាក់នៅតែរាប់អាយុរបស់ខ្លួនតាមវិធីចាស់ ។Global report: South Korea fears fresh nationwide outbreak | Coronavirus |  The Guardian

កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសកូរ៉េខាងត្បូងបានធ្វើវិសោធនកម្មច្បាប់ដើម្បីលុបចោលការរាប់អាយុតាមវិធីចាស់ និងប្តូរមករាប់អាយុតាមស្តង់ដារសកលវិញ ក្រោយពីរដ្ឋាភិបាលសាកសួរមតិយោបល់ពលរដ្ឋ កាលពីខែកញ្ញា ឆ្នាំ២០២២ ឃើញថា ពលរដ្ឋប្រមាណ៨៦% ចង់រាប់អាយុតាមសកលក្នុងជីវិតប្រចាំថ្ងៃ នៅពេលគេអនុវត្តច្បាប់ថ្មី ។ ទោះយ៉ាងណា បើទោះជាមានការយកវិធីរាប់អាយុតាមសកលមកប្រើប្រាស់នៅកូរ៉េខាងត្បូងក្តី ប៉ុន្តែការរាប់អាយុសម្រាប់ការចូលបម្រើយោធា ការសិក្សា ការជក់បារី និងការផឹកគ្រឿងស្រវឹង គេនៅតែប្រើប្រាស់វិធីចាស់ដើម្បីរាប់អាយុដដែល ។South Korean population shrinks for first time last year

កាលពីអតីតកាល បណ្តាប្រទេសនៅអាស៊ីខាងកើតបានរាប់អាយុតាមវិធីចាស់ ហើយក្រោយមកទៀត ប្រទេសភាគច្រើនក៏ឈប់រាប់អាយុតាមវិធីចាស់នេះ ក្នុងនោះប្រទេសជប៉ុនបានចាប់ផ្តើមរាប់អាយុតាមស្តង់ដារសកលកាលពីឆ្នាំ១៩៥០ ចំណែកកូរ៉េខាងជើងបានរាប់អាយុតាមវិធីថ្មីកាលពីឆ្នាំ១៩៨០ ៕ ប្រភព ៖ TNN World

Elon Musk ចាប់ផ្តើមហាត់ក្បាច់គុនដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយ Mark Zuckerberg

0

បរទេស៖ លោក Elon Musk បានចាប់ផ្តើមហាត់ក្បាច់គុនចម្រុះ (MMA) ជាមួយលោក Lex Fridman ដែលជាខ្សែក្រវាត់ខ្មៅនៅ Jiu-jitsu ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតរបស់គាត់ជាមួយប្រធានក្រុមហ៊ុន Meta គឺលោក Mark Zuckerberg ។Elon Musk vs Mark Zuckerberg cage match: Tesla CEO seen training after  video of Meta boss doing Jiu Jitsu goes viral | Mint

លោក Lex Fridman ដែលជាពិធីករនៃ ប៉ុស្តិ៍ Lex Fridman Podcast និងជាម្ចាស់ខ្សែក្រវាត់ខ្មៅនៅក្នុង Jiu-jitsu បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី ២៨ ខែមិថុនា ថា “ខ្ញុំបានចាប់ផ្តើមវគ្គបណ្តុះបណ្តាលភ្លាមៗជាមួយលោក Elon Musk ហើយខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្លាំង និងជំនាញរបស់គាត់ ទាំងដៃ និងជើង”។ Lex Fridman ក៏បានបន្តទៀតថា “ខ្ញុំពិតជារំភើបណាស់នៅពេលដែលខ្ញុំបានឃើញ Elon Mark ហាត់ក្បាច់គុន”។

បន្ទាប់មក Fridman ក៏បានបង្ហោះរូបថតចំនួនពីរសន្លឹកនៅពេលដែល Musk បានគៀបករបស់គាត់ បុកដៃរបស់គាត់ និងវាយគូប្រកួតបានយ៉ាងស្អាត។ ដោយរូបថតនេះទទួលបានការចូលមើលជាង ១០ លានដង និងមតិជាង ៦០០០ ហើយ Musk ក៏បានចូលទៅខំមិននៅលើរូបនោះថា “វាពិតសប្បាយណាស់”។Amid Musk-Zuckerberg 'Cage Match' challenge, video of Facebook CEO training Jiu  Jitsu goes viral | Watch | Mint

គួររំលឹកដែរថា កាលពីថ្ងៃទី ២១ ខែមិថុនា មានរឿងកំប្លែងមួយនៅលើ Twitter ដោយមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានបបួលលោក Mark Zuckerberg ធ្វើការប្រកួតក្នុងទ្រុងជាមួយគ្នា ហើយ CEO Meta ក៏បានទទួលយកសំណើរនេះផងដែរ។ អ្នកទាំងពីរក៏បានជ្រើសរើសកន្លែងសម្រាប់ “ការប្រយុទ្ធដ៏ធំនេះ” នៅក្នុង Las Vegas ដែលជាកន្លែង Apex Arena ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត UFC ។

នៅថ្ងៃទី ២៧ ខែមិថុនាលោក Musk ក៏បានយល់ព្រមហ្វឹកហាត់ ជាមួយ Georges St-Pierre ដែលជាអ្នកប្រយុទ្ធ MMA ដ៏ល្អបំផុតមួយនៅលើពិភពលោក។ ឪពុកម្តាយរបស់លោក Musk មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីកូនប្រុសរបស់គាត់ ដោយលោកទាំងពីរបាននិយាយថា Elon Musk មានរូបរាងកាយធំពិតមែន ប៉ុន្តែខ្ជិលហាត់ប្រាណណាស់។Elon Musk Trained Brazilian Jiu-Jitsu, Discusses Royce Gracie

គួរបញ្ជាក់ដែរថា បច្ចុប្បន្នលោក Dana White ដែលជាប្រធាន UFC កំពុងព្យាយាមធ្វើឱ្យការប្រកួតប្រជែងនេះក្លាយជាការពិត ហើយអាចនឹងបើកការប្រកួតក្បាច់គុនដ៏ធំបំផុតនេះក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ៕ ប្រភព៖vnexpress

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកមួយប្រកាសក្ស័យធន

0

បរទេស៖ Lordstown Motors គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលធ្លាប់វិនិយោគដោយ Foxconn ទើបតែបានដាក់ពាក្យក្ស័យធន និងលក់ខ្លួនបន្ទាប់ពីបរាជ័យក្នុងការដោះស្រាយជម្លោះដែលមានស្រាប់។
យោងតាមក្រុមហ៊ុនរថយន្តអគ្គិសនី Lordstown Motors កាលពីថ្ងៃទី ២៧ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុនបានដាក់ពាក្យសុំការការពារក្ស័យធននៅក្នុងតុលាការ នៃរដ្ឋ Delaware ។ ចាប់តាំងពីដើមខែឧសភាមក Lordstown បានព្រមានអំពីការក្ស័យធនរបស់ខ្លួនដែលអាចកើតមានប្រសិនបើមិនទទួលបានដើមទុនបន្ថែម ដោយប៉ុន្មានថ្ងៃមុននេះ ពួកគេស្ទើរតែអស់លុយពីខ្លួនទៅហើយ។Lordstown Motors Files For Bankruptcy, Sues Foxconn For “Bad Faith”

នៅខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Lordstown បានធ្វើការចោទប្រកាន់ Foxconn ដែលជាក្រុមហ៊ុនរថយន្តដ៏ធំរបស់តៃវ៉ាន់ ពីការក្លែងបន្លំ និងការខកខានក្នុងការបំពេញកិច្ចសន្យាវិនិយោគជាបន្តបន្ទាប់ក្រោមកិច្ចព្រមព្រៀងក្នុងការវិនិយោគទឹកប្រាក់អតិបរមាចំនួន ១៧០ លានដុល្លារ ដោយចំនួននេះគឺស្មើនឹង ១៩.៣% នៃភាគហ៊ុន។Lordstown files for bankruptcy, Endurance EV truck assets for saleកាលពីមុន Foxconn បានវិនិយោគទឹកប្រាក់ចំនួន ៥២,៧ លានដុល្លារចូលទៅក្នុងក្រុមហ៊ុន Lordstown ដែលបច្ចុប្បន្ន Foxconn បានកាន់កាប់ភាគហ៊ុន ៨.៤% នៅទីនោះ។ដោយ Lordstown បាននិយាយថា Foxconn មិនបានទិញភាគហ៊ុនបន្ថែមទៀតដូចការប្តេជ្ញាចិត្តនោះទេ និងបណ្តាលឱ្យ Lordstown យល់ខុសអំពីកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរក្នុងការអភិវឌ្ឍន៍ផលិតផល។Lordstown Motors hits 40,000 in pre-orders for new Endurance electric  pickup truck | WSYX ជាមួយគ្នានេះដែរ ក្រុមហ៊ុនតៃវ៉ាន់ក៏បានទទូចថាខ្លួនរក្សា “អាកប្បកិរិយាវិជ្ជមានក្នុងការចរចាជាមួយ Lordstown” ប៉ុន្តែ Lordstown មានការស្ទាក់ស្ទើរក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ជាលទ្ធផល Foxconn ឈប់ចរចា ហើយអាចនឹងចាត់វិធានការផ្លូវច្បាប់។Is Lordstown Motors for real? Ohio is betting big on the electric truck  startup - cleveland.com

ក្រុមហ៊ុនរថយន្តអគ្គិសនី Lordstown ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយផលិតផលចម្បងរបស់ក្រុមហ៊ុននេះគឺរថយន្តភីកអាប់អគ្គិសនី Endurance ។ កាលពីដើមឆ្នាំ Lordstown បានបញ្ឈប់ការផលិតរថយន្តដោយសារជម្លោះជាមួយក្រុមហ៊ុនតៃវ៉ាន់ Foxconn។ ដែលថ្មីៗនេះ Lordstown បានដាក់ពាក្យសុំក្ស័យធនជាមួយនឹងផែនការស្វែងរកអ្នកទិញ ប្រសិនបើមិនអាចរកឃើញអ្នកទិញដែលមានឆន្ទៈក្នុងការស្ដារឡើងវិញនូវការផលិតរថយន្តអគ្គិសនី Endurance ពេញលេញទេ រោងចក្រនេះនឹងត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុនតៃវ៉ាន់ Foxconn ហើយ៕ ប្រភព៖vnexpress

ចិននាំចូលបន្លែ និងផ្លែឈើពីវៀតណាមកើនឡើង

0

ប្រទេសចិន ៖ ប្រទេសចិនបាននាំចូលបន្លែ និងផ្លែឈើពីវៀតណាមកើនឡើងជាបន្តបន្ទាប់ ហើយសមាគមផ្លែឈើវៀតណាមរំពឹងថា នៅឆ្នាំ២០២៣នេះ ការទិញ-លក់បន្លែ និងផ្លែឈើ នឹងស្មើទឹកប្រាក់ជាង៣.០០០លានដុល្លារអាមេរិក ។

ផ្លែឈើជាច្រើនប្រភេទដូចជា ទុរេន មង្ឃុត និងខ្នុរ ត្រូវបានវៀតណាមនាំចេញមកកាន់ប្រទេសចិនតាមរយៈ Pingxiang ដែលជាផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវគោក និងងាយស្រួលបំផុតរវាងប្រទេសចិន និងវៀតណាម ព្រមទាំងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ។ កម្មករនៅកំពង់ផែ Youyi បានបញ្ជូនឡាំងផ្លែឈើដែលបានត្រួតពិនិត្យរួចទៅកាន់រថភ្លើងដឹកជញ្ជូនទំនិញ ដើម្បីចែកចាយទៅតាមតំបន់ផ្សេងៗដូចជា Hebei, Zhejiang និង Guangdong ព្រមទាំងតំបន់ផ្សេងទៀត ។Philippines ships first home-made batch of durian fruits to China | The Star

Li Wenzhi ជានាយកគ្រប់គ្រងក្រុមហ៊ុន Wanchengxi Guangxi International Trade បាននិយាយថា ចាប់ពីខែមេសា រហូតដល់ខែតុលា ជារៀងរាល់ឆ្នាំ គឺជាពេលដែលចិននាំចូលផ្លែឈើពីតំបន់អាស៊ាន ។ ជាទូទៅ ចិននឹងនាំចូលទុរេនវៀតណាមជាង៣០ទូរកុងតឺន័រក្នុង១ថ្ងៃ ហើយចាប់ពីដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុនបាននាំចូលទុរេនវៀតណាមជាង១.២០០ទូរកុងតឺន័រ ។Premium Photo | Food market with fruit and vegetable stall

កាលពីខែកក្កដា ឆ្នាំ២០២២ ចិនបានអនុញ្ញាតឱ្យវៀតណាមនាំចូលទុរេនស្រស់មកប្រទេសរបស់ខ្លួន ហើយគេសង្កេតឃើញថា ទុរេនស្រស់របស់វៀតណាមនឹងដណ្តើមចំណែកទីផ្សារទុរេនថៃ ដោយសារទុរេនវៀតណាមមានតម្លៃថោកជាង ។ នៅត្រីមាសទី១ ឆ្នាំ២០២៣ ប្រទេសចិនបាននាំចូលផ្លែឈើពីវៀតណាមចំនួន៣៧៦.៣០០តោន កើនឡើង២,១% ។What's the water cost of your food? (Day 143) – IChemE

មន្ត្រីគយប្រចាំកំពង់ផែ Youyi និយាយថា ការនាំចូលផ្លែឈើពីតំបន់អាស៊ាននៅពេលនេះមានបរិមាណច្រើន ហើយមានរថយន្តដឹកជញ្ជូនផ្លែឈើឆ្លងកាត់ច្រកព្រំដែន ចំនួន២៨០គ្រឿងក្នុង១ថ្ងៃ ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ដោយមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ (RCEP) បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងចិន និងវៀតណាម រីកលូតលាស់ជាបន្តបន្ទាប់ ៕ ប្រភព ៖ China Face

ទីបំផុត! បំណែកខ្លះនៃសា.កស.ពនាវិកនៅក្នុងយាន Titan ត្រូវបានរកឃើញ

0

ក្រុមអ្នកជំនាញ និងឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកខ្លះនៃសាកសពមនុស្សដែលបានលិចនៅក្នុងការចុះទៅមើលសកសពកាប៉ាល់ទីតានិកនៅក្នុងយាន Titan ដែលធ្វើឱ្យមហាសេដ្ឋី៥រូបបាត់បង់ជីវិត។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់សហរដ្ឋអាមេរិកនឹងធ្វើការតេស្ដ និងវិភាគជាផ្លូវការ អំពីឆ្អឹង និង បំណែកសាកសពមនុស្សដែលបានរកឃើញនេះ និងបន្តស្រាវជ្រាវ ដើមហេតុនៃការលិចយានមួយនេះ។Presumed Human Remains' Found in Remains of Imploded 'Titan' Sub

ក្រៅពីបំណែកខ្លះនៃសាកសពមនុស្ស ក្រុមអ្នកជំនាញ និងឆ្មាំសមុទ្រអាមេរិក ក៏បានរកឃើញកម្ទេចកំទីដែលយកបានពីនាវាមុជទឹកខ្នាតតូចនេះដូចជា ក្បាល និង បន្ទះដ៏ធំមួយដែលមើលទៅហាក់បីដូចជាចុងកន្ទុយរបស់វា ដែលរកឃើញនៅភាគខាងកើតប្រទេសកាណាដា។Presumed Human Remains Recovered From Within Titan Wreck: US Coast Guard |  VOCM

សូមរំលឹកផងដែរថា យាន Titan បានធ្វើដំណើរចុះទៅបាតសមុទ្រអាត្លង់ទិកខាងជើង ដើម្បីមើលសាកសពកប៉ាលទីតានិកដែលមានអាយុកាលជាង ១០០ឆ្នាំ ក៏ប៉ុន្តែ ក៏បានបាត់ការទាក់ទង ក្រោយចេញដំណើរពីកប៉ាល់លើផ្ទៃទឹកខាងលើបានរយៈពេល ១ម៉ោង៤៥នាទី កាលពីថ្ងៃទី១៨ ខែមិថុនា។ លុះបានប៉ុន្មានថ្ងៃក្រោយមក ឆ្មាំសមុទ្រអាមេរិក បានប្រកាសថាពួគគេបានបាត់បង់ជីវិតអស់ទៅហើយ៕Presumed human remains recovered from within Titan wreckage, US Coast Guard  says | Titanic sub incident | The GuardianTitan sub: 'Presumed human remains' found from wreckage

ប្រភព៖ The Guardian

 

កូនខ្មែរត្រូវដឹង! ក្សត្រខ្មែរអង្គណា ដែលផ្តួចផ្តើមកសាងប្រាសាទអង្គរវត្តដ៏ល្អឯក

0

ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ​ព្រះបាទ​សូរ្យវរ្ម័នទី២។សូរ្យវរ្ម័នទី២ - វិគីភីឌា

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ បដិមា​តំណាង​ព្រះរាជា​ដែល​គេ​តម្កល់​ក្នុង​ប្រាសាទ​ធំៗ លែង​ជា​សិវលិង្គ​របស់​ព្រះ​ឥសូរ ទៀត​ហើយ តែ​ជា​ព្រះវិស្ណុ​បដិមា​វិញ។ ខាង​វិស័យ​សំណង់ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើម ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូ និង​ប្រាសាទ​ព្រះវិហារ។ លើសពីនេះទទៀតនោះគឹការផ្តួចផ្តើមកសាងប្រាសាទអង្គរដ៏ល្អឯក ដែលគ្មាននៅលើពិភពលោកតែម្តង។Angkor Wat archaeological digs yield new clues to its civilization's decline

មិនតែប៉ុណ្ណោះ ប្រាសាទ​អង្គរវត្ត ក៏​ជា​ទី​ដែល​គេ​តម្កល់​បដិមា​ព្រះវិស្ណុ និង​ក៏​ប្រហែល​ជា​ទី​ដែល​គេ​បញ្ចុះ​ព្រះ​ធាតុ​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​នោះ។ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ឆ្នាំ​១១៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមវិស្ណុលោក៕កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់ ពី រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ – ចែករំលែកគ្មានដែនកំណត់Beyond Angkor: How lasers revealed a lost city - BBC News