Home ព័ត៌មានជាតិ ស្តាប់វីដេអូ Content Creator ស៊ីណូរ៉ា ហើយទើបដឹងថាបរទេសមួយចំនួននៅតែគិតខុសមកលើប្រទេសកម្ពុជា

ស្តាប់វីដេអូ Content Creator ស៊ីណូរ៉ា ហើយទើបដឹងថាបរទេសមួយចំនួននៅតែគិតខុសមកលើប្រទេសកម្ពុជា

164
0

លោក ស៊ីណូរ៉ា រ័ត្ន ដែលជា Content Creator ល្បីឈ្មោះមួយរូប បានចែករំលែកបទពិសោធផ្ទាល់ខ្លួនពីជនបរទេសគេគិតយ៉ាងណាមកលើប្រទេសកម្ពុជា។ បន្ទាប់ពីស្តាប់វីដេអូនោះហើយទើបដឹងថាជនបរទេសខ្លះនៅតែគិតខុសមកលើប្រទេសកម្ពុជា នៅមានគំនិតគិតថាជាប្រទេសមិនអភិវឌ្ឍន៍ ក្រខ្សត់ គ្មានព្រលានយន្តហោះ ពេញដោយមន្តអាគម។May be an image of 4 people

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស៊ីណូរ៉ា រ័ត្ន បានបង្ហោះវីដេអូដោយបានលើកឡើងថាមានYoutuber ម្នាក់មកពីស្រុកគេមកលេងនៅទីក្រុងភ្នំពេញលើកទី១ ដោយបង្ហាញអារម្មណ៍ភ័យព្រោះជាលើកដំបូង តែរឿងធម្មតាទេពេលយើងទៅលេងប្រទេសគេលើកទី១ក៏ភ័យដូចគ្នា។ អ្វីដែលធ្វើឱ្យលោកហួសចិត្ត នៅចុងវីដេអូនោះគេបាននិយាយថា អាចមកលេងភ្នំពេញបានព្រោះគ្មានអាគមអូមអាមនោះទេ ដែលធ្វើឱ្យ ស៊ីណូរ៉ា និយាយថា ចឹងពេលម្នាក់នោះប្រាប់ថាភ័យពេលមកលេងកម្ពុជានោះគឺជារឿងអាគមអូមអាម។May be an image of 1 person, standing and outdoors

Content Creator រូបនេះបានចែករំលែកទៀតថា រឿងមួយទៀតពេលលោកដើរលេងស្រុកគេមានគេសួរថាប្រទេសកម្ពុជាដើរលេងត្រូវសំពះ? លោកបានឆ្លើយតបថា កន្លែងទីសក្ការៈមានការសំពះ ហើយនៅទីក្រុងគឺមានអាគារដូចជាប្រទេសដទៃដូចគ្នា ហើយជនបរទេសនោះថា ចឹងស្រុកខ្មែរអភិវឌ្ឍន៍ហើយ?ដែលក្នុងន័យនេះពួកគេនៅគិតថា ប្រទេសយើងមិនទាន់មានការអភិវឌ្ឍន៍មានតែអបិយជំនឿ។No photo description available.

លោក ស៊ីណូរ៉ា រ័ត្ន មានលើកឡើងទៀតពេលលោកចូលហាងនៅក្រៅស្រុក មានជនបរទេសថាអ្នកស្រុកខ្មែរយកសំលៀកបំពាក់ពីហាងខ្លួនទៅលក់រហូត នឹងបានចោទសួរទៀតថាស្រុកខ្មែរជិះយន្តហោះចូលបានអត់? ហើយសំណួរនេះក៏ធ្វើឱ្យលោកភ្ញាក់ផ្អើលនិងហួសចិត្តមិនស្ទើរដូចគ្នា។No photo description available.

ជាមួយបទពិសោធន៍ដែលជនបរទេសគិតខុសមកលើប្រទេសកម្ពុជាបែបនេះ លោក ស៊ីណូរ៉ា ក៏បង្ហាញដែរថា នៅភ្នំពេញយើងអ្នកគិតលុយមានភាពរុសរាយដាក់ភ្ញៀវណាស់បើសិនជាភ្ញៀវបរទេសទៀតកាន់តែរុសរាយ ខុសពីប្រទេសគេអ្នកគិតលុយក្នុងហាងធំៗនៅស្រុកក្រៅមានចរិតឈ្លើយ បើនិយាយជាភាសាជាតិ មិននិយាយភាសាអង់គ្លេសទៀតគេមិនខ្ចីនិយាយចូល។ ក្នុងនោះដែរលោកក៏បានលើកឡើងទៀតថា សូមរក្សាស្នាមញញឹមភាពរុសរាយរាក់ទាក់របស់ប្រជាជនយើងចំពោះជនបរទេសសមជាប្រទេសដែលមានស្នាមញញឹម តែក៏មិនត្រូវខ្លាចក្នុងការតតាំងបើសិនជាប៉ះជនបរទេសកំហូចដែរ។

Content Creator ដដែលបានលើកឡើងទៀតថា ទោះបីជាប្រទេសយើងមានសង្គ្រាមច្រើនបើគិតមកទល់ពេលនេះគឺមានការអភិវឌ្ឍន៍ច្រើនដូចគ្នាមានអាគារខ្ពស់ៗ មានសំលៀកបំពាក់ទំនើបៗ ផលិតផលខ្មែរមានច្រើនល្អៗគ្រាន់តែពេលខ្លះយើងមិនសូវបានដឹងបានឮ។ លោកបាននិយាយទៀតថាមានជនបរទេសបានទិញម្រេចកំពតរបស់កម្ពុជាយើងទៅបរទេសព្រមទាំងសរសើរពីគុណភាពម្រេចយើងយ៉ាងខ្លាំង៕