Home Blog Page 1620

អនុស្សាវរីយ៍ ហាក់ជាតារាមានរឿងអាស្រូវផ្ទុះខ្លាំង ពីទំនាក់ទំនងស្នេហា និងការខ្ចីលុយមិនសង

0

ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរឿងអាស្រូវស្នេហារបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ជាមួយនារីម្នាក់ធ្វើការនៅប្រទេសកូរ៉េ ខណៈកាលពីមុនលោកក៏មានរឿងអាស្រូវទាក់ទងនឹងការខ្ចីលុយមិនសង។ រឿងអាស្រូវទាំង២នេះរបស់ អនុស្សាវរីយ៍ ពិតជាផ្ទុះកក្រើកខ្លាំងសម្រាប់អាជីពជាតារាចម្រៀងរបស់គេ។No photo description available.

ក្រោយពីប្រកាសចេញពីទ្រនំសាន់ដេមកទល់ពេលនេះតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ នៅមិនទាន់បង្ហាញពីទ្រនំច្បាស់លាស់ដែលលោកជ្រកកោននៅឡើយទេខណៈកន្លងមកក៏លេចធ្លាយដំណឹងថាលោកដើរចេញពីសាន់ដេមានភាគរយខ្ពស់ទៅទ្រនំហ្គាឡាក់ស៊ី។ ស្របពេលនៅមិនទាន់មានទ្រនំមួយកក់ក្តៅនៅឡើយស្រាប់តែថ្មីៗនេះលោក អនុស្សាវរីយ៍ ធ្លាយរឿងអាស្រូវស្នេហាជាមួយនារីម្នាក់នៅប្រទេសកូរ៉េ ដោយខាងប្រុសថាមិនស្គាល់និងគ្មានទំនាក់ទំនងតែខាងស្រីចេញមកទម្លាយខ្ទេចគ្មានសល់ដើម្បីការពារភាពស្អាតស្អំរបស់ខ្លួនក្រោយពេលភរិយាតារាចម្រៀងរូបនេះដឹងពីទំនាក់ទំនងពួកគេ។No photo description available.

នារីដែលបំរើការងារនៅប្រទេសកូរ៉េខាងលើនេះមានឈ្មោះថា ស្រីនាង បានទម្លាយថានាងមានទំនាក់ទំនងជាមួយតារាចម្រៀងអនុស្សាវរីយ៍ ជិត១ឆ្នាំហើយដោយបានស្គាល់គ្នាអំឡុងពេលតារាចម្រៀងរូបនេះទៅប្រគំតន្រ្តីនៅប្រទេសកូរ៉េ។ ដើម្បីបញ្ជាក់ពីចិត្តស្មោះរបស់ខ្លួននារីរូបនេះក៏បានសាក់រូប អនុស្សាវរី នៅលើដៃរបស់នាងផងដែរ។ ក្រោយមក ស្រីនាង បានអះអាងថា ភរិយារបស់ យឿន សូតអនុស្សាវរីយ៍ រករឿងនាងបានទាក់ទងប្តីគេ តែតារាចម្រៀងរូបនេះថាគេនិងភរិយានៅទាក់ទងគ្នាព្រោះតែកូនប៉ុណ្ណោះគ្មានជាប់ជំពាក់ទំនាក់ទំនងអ្វីនោះទេ។

រឿងហេតុចេះតែកើតឡើងជាបន្តបន្ទាប់ ខណៈលោក អនុស្សាវរីយ៍ ព្យាយាមបដិសេធចំណងស្នេហ៍និងថាមិនស្គាល់នាងឡើយទើបនាងចេញមកលាងភាពស្អាតស្អំរបស់នាងដែរ។No photo description available.

គេចាំបានដែរថាអំឡុងពេលខែវិច្ឆិកា ឆ្នាំ២០២២ ម្ចាស់បំណុលនិងជាអាជីវករនៅផ្សារជម្ពូវ័ន ឈ្មោះថាស្រីឡាង ចេញមុខទម្លាយថាតារាចម្រៀងខាងលើនេះចងការលុយ៥០០ដុល្លារ គេចវេះជិត៤ឆ្នាំហើយតាំងពីឆ្នាំ២០១៩ ហើយមកដល់ឆ្នាំ២០២២ មិនទាន់សងដែលគ្រានោះផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែរឿងនោះត្រូវបានលោក ស្សាវរីយ៍ បដិសេធថាលោកមិនបានជំពាក់លុយនរណាឡើយ។

រឿងអាស្រូវធំៗទាំងពីរនេះរបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ពិតជាផ្ទុះកក្រើកខ្លាំងនៅក្នុងអាជីពសិល្បៈរបស់គេរឿងខ្ចីលុយនិងទំនាក់ទំនងជាមួយមនុស្សស្រី ដែលអ្នកគាំទ្រមួយចំនួនហាក់បង្ហាញអារម្មណ៍លែងមានទំនុកចិត្តទៅលើតារាចម្រៀងរូបនេះ៕

ពិតជាអស្ចារ្យណាស់ ! Neymar រកចំណូលបាន២០០លានដុល្លារក្នុង១ឆ្នាំនៅក្លិប Al Hilal

0

បរទេស៖ Neymar បានបញ្ចប់ការផ្ទេរពី PSG ទៅ Al Hilal ហើយបានចូលរួមជាមួយក្រុមកីឡាករដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតក្នុងពិភពលោក ស្រដៀងទៅនឹង Cristiano Ronaldo និង Karim Benzema ។
នៅល្ងាចថ្ងៃទី ១៥ ខែសីហា ក្លិបបាល់ទាត់ Al Hilal បានណែនាំ Neymar ជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំរបស់ខ្លួន ដែលកុងត្រានោះនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៥។ ដូច្នេះ ប្រាក់ចំណូលរយៈពេលពីរឆ្នាំរបស់ខ្សែប្រយុទ្ធប្រេស៊ីល គឺប្រហែល ៤០០ លានដុល្លារ ជាមួយនឹងការទូទាត់បន្ថែម និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ កម្រិតនេះគឺស្មើនឹងអ្វីដែល Cristiano Ronaldo ទទួលបាននៅក្លិបបាល់ទាត់ Al Nassr និង Karim Benzema ទទួលបាននៅ Al Ittihad។Brazil's Neymar signs for Saudi football club Al Hilal | Football News | Al  Jazeera

Al Hilal ក៏ត្រូវបង់ថ្លៃផ្ទេរ ៩៨ លានដុល្លារទៅ PSG ដែលស្មើនឹងមួយភាគបីនៃអ្វីដែលក្រុមបារាំងបានចំណាយដើម្បីទិញ Neymar ពី Barca ក្នុងឆ្នាំ ២០១៧ ។ មកទល់ពេលនេះ វានៅតែជាតម្លៃផ្ទេរខ្ពស់បំផុតក្នុងពិភពលោក។ Neymar ក៏ជាកិច្ចព្រមព្រៀងជាមួយនឹងតម្លៃផ្ទេរខ្ពស់បំផុតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។
នៅក្នុងក្លិបបាល់ទាត់ Al Hilal ខ្សែប្រយុទ្ធប្រេស៊ីលវ័យ ៣១ ឆ្នាំរូបនេះ នឹងក្លាយជាមិត្តរួមក្រុមជាមួយខ្សែបម្រើ Kalidiu Koulibaly ខ្សែបម្រើ Ruben Neves, Sergej Milinkovic-Savic និងខ្សែប្រយុទ្ធមិត្តរួមក្រុម Malcom ។Neymar joins Saudi club Al-Hilal from PSG in two-year deal | Reuters

Al Hilal គឺជាក្លិបជោគជ័យបំផុតនៅអារ៉ាប៊ីសាអូឌីត ពួកគេកំពុងកាន់កំណត់ត្រានៃម្ចាស់ជើងឯក Saudi Pro League ១៨ ដង, AFC Champions League ៤ ដង និងម្ចាស់ជើងឯក Asian Cup ២ ដង។ កាលពីរដូវកាលមុន Al Hilal ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងតារាង Saudi Pro League តាមពីក្រោយ Al Ittihad និង Al Nassr។ យ៉ាងណាមិញ ពួកគេបានឈ្នះពាន King Cup និងបានកៅអីមួយក្នុង AFC Champions League នៅរដូវកាលនេះ។

ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Arab Champions Cup កាលពីថ្ងៃទី១២ ខែសីហា ក្រុម Al Hilal បានចាញ់ Al Nassr ១-២។ ពីរថ្ងៃក្រោយមក Al Hilal បានចាប់ផ្តើមការប្រកួត Saudi Pro League ឆ្នាំ ២០២៣-២០២៤ ជាមួយនឹងជ័យជម្នះ ៣-១ លើ Abha។ ដូចនេះ Neymar អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្លិបបាល់ទាត់ Al Hilal ជាមួយនឹងការប្រកួតទល់នឹង Al Fayha នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ៕ ប្រភព៖vnexpress

តើពិតឬទេ? ការគោរពបូជា គ្រូកែវកាយតម្រូវឱ្យមានការបូជាយញ្ញកូនឆ្មា ឬកូនឆ្កែ?

0

ថ្មីៗនេះយោងតាមប្រភព បុរាណណាចារ្យ បានឱ្យដឹងថា ដើម្បីធ្វើការគោរពបូជា គ្រូកាយកែវនេះ គឺគេតម្រូវឱ្យបូជាយញ្ញកូនឆ្មា កូនឆ្កែ ជាមុនសិនដោយធ្វើការបំពុលវាឱ្យស្រែក ប្រកាច់ៗ រួចយកទៅកប់នៅក្នុងដីទាំងរស់។ ការធ្វើបែបនេះគេជឿថា នឹងអាចជួយឱ្យពួកគេមានទ្រព្យសម្បត្តិច្រើន និងសម្រេចបំណងតាមអ្វីដែលពួកគេបានសុំ មិនថារឿងការងារ លាភសំណាង សេចក្តីស្នេហា ការលក់ដូរ និងរឿងផ្សេងៗទៀត។No photo description available.

បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ ប្រជាជនថៃបាននាំគ្នាទៅគោរពបូជាអសុរកាយខ្មៅ ដែលត្រូវបានគេស្គាល់ថាជាគ្រូកាយកែវនេះឯង ដោយជឿថារអសុរកាយខ្មៅ ឬគ្រូកាយកែវនេះ គឺជាព្រះតំណាងឱ្យលាភសំណាង និងល្បីល្បាញខាងពូកែស័ក្តិសិទ្ធិ ដែលអាចជួយឱ្យពួកគេទទួលបានសំណាងល្អក្នុងជីវិត ជោគជ័យលើការងារ ចម្រើនរុងរឿង និងសម្រេចតាមក្តីប្រាថ្នា ។

ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះមានរឿងនិយាយតៗគ្នាយ៉ាងច្រើទៅលើប្រវត្តិរបស់គ្រូកែវកាយនេះ ដោយអ្នកខ្លះនិយាយថា គ្រូកែវកាយគឺជាគ្រូមានមន្តវិជ្ជាការកាលពីរាប់ពាន់ឆ្នាំមុន ហើយអ្នកខ្លះទៀតក៏និយាយថា គ្រូកែវកាយគឺជាគ្រូនៅជំនាន់ប្រាសាទអង្គរវត្ត ដែលនេះគឺជាការបំភ្លីប្រវត្តិសាស្រ្តយ៉ាងដូច្នេះដែល សូមកុំជឿឱ្យសោះ។ យ៉ាងណាមិញទាក់ទងនឹងការគោរពបូជា ដែលថាតម្រូវឱ្យបូជាយញ្ញកូនឆ្មា កូនឆ្កែ ជាមុនសិននោះ គឺមិនទាន់មានប្រភពច្បាស់លាស់នៅឡើយទេ វាគ្រាន់តែជាការនិយាយតៗគ្នានៅក្នុងបណ្តាញសង្គមប៉ុណ្ណោះ៕

Mina ច្រៀង Cover បទ New jeans បើមិនដឹងស្មានថាជនជាតិកូរ៉េជាអ្នកច្រៀង

0

ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើ Mina ជាតារាចម្រៀងនិងជា Influencer ល្បីឈ្មោះម្នាក់ បានច្រៀង Cover បទ «COOL WITH YOU» របស់ក្រុមចម្រៀងកូរ៉េ New jeans ព្រមទាំងទទួលបានការពេញចិត្តយ៉ាងច្រើនពីសំណាក់ហ្វេនៗបើទោះបីជាការ Coverខ្លីក៏ដោយ ។ ជាពិសេស បើមិនមើលមុខ មិនដឹងថាMinaជាអ្នកច្រៀងនោះទេអាចស្មានថាជាជនជាតិកូរ៉េច្រៀងក៏ថាបាន។May be an image of 1 person

កញ្ញា ហុង ស្រីពេជ្រ ហៅ Mina ជាតារាចម្រៀងនិង Influencer ល្បីឈ្មោះម្នាក់ដែលមានហ្វេនៗជាយុវវ័យគាំទ្រយ៉ាងច្រើន។សិល្បការិនីរូបនេះពេញដោយទេពកោសល្យសិល្បៈមិនថារាំ ច្រៀង សម្តែង នោះទេគឺនាងអាចធ្វើបានទាំងអស់ជាពិសេសតារាស្រីរូបនេះមានសម្រស់ស្រស់ស្អាតទាក់ទាញបេះដូងអ្នកគាំទ្រមិនធម្មតា។NewJeans' net worth: Everything to know about the K-pop group's earnings

និយមលេងស្ទាយតាមបែបកូរ៉េ Mina មានដុងសិល្បៈយ៉ាងខ្លាំងទៅលើចង្វាក់ Kpop ឯការរាំវិញគឺមានភាពរស់រវើក ចេញមកម្តងៗគឺថាមើលជក់ចិត្តដិតអារម្មណ៍តែម្តង។ អ្វីដែលកាន់តែមានការចាប់អារម្មណ៍នោះថ្មីៗនេះ Mina បានច្រៀង Cover បទ «COOL WITH YOU» របស់ក្រុមចម្រៀងកូរ៉េ New Jeans បើទោះបីជាការCoverខ្លីមែនពិត ប៉ុន្តែសំឡេងរបស់តារាស្រីរូបនេះមានទឹកដមពីរោះប្លែក បើមិនមុខទេ ស្មានតែជនជាតិកូរ៉េច្រៀងមិនដឹងថាជាMinaឡើយ។

គួរបញ្ជាក់ផងដែរថា Mina គឺជាក្មេងស្រីម្នាក់ដែលមានភាពតស៊ូក្នុងជីវិតណាស់ទម្រាំអាចសាងឈ្មោះមានមុខមានមាត់នៅក្នុងអាជីពសិល្បៈ ដែលមានប្រវត្តិជូរចត់អតីតជាកេ្មងពងទាកូន លក់ផ្កា និង លក់ចំណីព្រាបតាមមាត់ទន្លេ និងមិនបានសិក្សាខ្ពង់ខ្ពស់ឡើយ៕

៤ វិធីបង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងាររវាងបុគ្គលិក និងអ្នកគ្រប់គ្រង

0

អ្នកគ្រប់គ្រងទាំងអស់តែងតែចង់រក្សាទំនាក់ទំនងល្អជាមួយនឹងក្រុមការងារ និងចង់បានបុគ្គលិកដែលមានភាពស្វាហាប់ក្នុងការងារ និងចេះផ្សារភ្ជាប់ខ្លួនទៅនឹងគោលដៅរបស់ក្រុមហ៊ុន។ បញ្ហាស្ថិតនៅត្រង់ថា តើអ្នកគ្រប់គ្រងអាចសម្រេចគោលដៅសាមញ្ញនេះបានដោយរបៀបណា? ដូច្នេះហើយខាងក្រោមនេះគឺជាវិធី ៤ យ៉ាងដែលអ្នកគ្រប់គ្រងគ្រប់រូបគួរតែធ្វើដើម្បីជួយឱ្យក្រុមការងារមានទំនាក់ទំនងល្អ និងធ្វើការដែលជាគោលដៅរបស់ក្រុមហ៊ុន៖The Positive Workplace: Building Employee Engagement and Satisfaction -  Professional Development | Harvard DCE

១.ស្វែងរកចំណុចខ្លាំងរបស់មនុស្សម្នាក់ៗ៖ ជារឿងចាំបាច់ដែលអ្នកគ្រប់គ្រងត្រូវតែដឹងចំណុចខ្លាំងរបស់មនុស្សម្នាក់ៗក្នុងក្រុមការងារ និងរបៀបដែលក្រុមការងារអាចយកចំណុចខ្លាំងទាំងនោះមកចូលរួមក្នុងកិច្ចការរួម។ នៅពេលដែលអ្នកគ្រប់គ្រងផ្តោតលើចំណុចខ្លាំងរបស់បុគ្គលិក ភាពព្រងើយកន្តើយរវាងអ្នកគ្រប់គ្រងនិងក្រុមការងារលែងបង្ហាញវត្តមានបានទៀតហើយ។

២.ពូកែលើកសំណួរបំផុសគំនិត៖ យោងតាមអ្នកជំនាញខាងលើកទឹកចិត្តមនុស្សលោក Tony Robbins ធ្លាប់បាននិយាយថា គុណភាពនៃសំណួររបស់អ្នកជាកត្តាកំណត់គុណភាពនៃទំនាក់ទំនងរបស់អ្នក។ អ្នកគ្រប់គ្រងទាំងអស់ត្រូវចេះលើកសំណួរដែលមានប្រសិទ្ធភាពដោយផ្តោតលើបញ្ហាសំខាន់ៗ និងធ្វើយ៉ាងណាឱ្យបុគ្គលិកដឹងថាអ្នកគ្រប់គ្រងយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនោះ។Build A Positive Work Culture In Your Organization - eLearning Industry

៣.យកចិត្តទុកដាក់ក្នុងការស្តាប់៖ ការស្តាប់មិនមែនគ្រាន់តែបង្ហាញវត្តមានដើម្បីគូសន្ទនាប៉ុណ្ណោះទេ តែត្រូវស្តាប់ឱ្យប្រាកដ និងធ្វើយ៉ាងណាឱ្យអ្នកនិយាយយល់ថាអ្នកពិតជាបានឮសម្តីគ្រប់ម៉ាត់របស់គេមែន។ ដើម្បីធ្វើបែបនេះបាន អ្នកស្តាប់ត្រូវចេះអត់ធ្មត់មិននិយាយកាត់ ឬនិយាយបញ្ចប់សម្តីរបស់គេ បើទោះជាអ្នកយល់ថាអ្នកដឹងចម្លើយរួចហើយក៏ដោយ។

៤.លើកសរសើរលើស្នាដៃ ជាជាងចាប់កំហុស៖ អ្នកគ្រប់គ្រងត្រូវតែយល់ថាមនុស្សម្នាក់ៗមានលក្ខណៈពិសេសខុសៗគ្នា ហើយគេអាចនឹងចង់បានការទទួលស្គាល់ខុសៗគ្នាដែរ។ ជាទូទៅអ្នកគ្រប់គ្រងយល់ច្រឡំថាការវាយតម្លៃអវិជ្ជមានថាជាការទទួលស្គាល់ តាមពិតចំណុចទាំងពីរនេះផ្ទុយគ្នាស្រឡះ។ ការទទួលស្គាល់ជាមធ្យោបាយអស្ចារ្យមួយដែលជួយឱ្យអ្នកគ្រប់គ្រងអាចប្រាប់ដោយប្រយោលទៅបុគ្គលិកអំពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះមនុស្សក្រោមបង្គាប់៕What Is The Best Way To Communicate In The Workplace ប្រភព៖sanook

ទីក្រុងដ៏ស្រស់ស្អាត បណ្តែតខ្លួននៅលើវាលខ្សាច់ដាច់កន្ទុយភ្នែក

0

នៅ​ចំ​កណ្ដាល​វាល​ខ្សាច់ ដែល​ជា​កន្លែង​ក្ដៅ​បំផុត​មួយ​នៅ​លើ​ពិភពលោក បែរ​ជា​មាន​ទីក្រុង​រមណីយដ្ឋាន​កម្សាន្ត ​​មាន​ដើម​ឈើ​ពោរពេញ​ដោយ​ស្លឹក​ខៀវ​ស្រងាត់ ព្រម​ទាំង​បឹង​មួយ​យ៉ាង​ធំ ស្ទើរ​មិន​គួរឱ្យ​ជឿ។

ទីក្រុង​ដ៏​អស្ចារ្យ​នេះ ឈ្មោះ​ថា Huacachina មាន​ទីតាំង​នៅ​លើ​វាល​ខ្សាច់​មួយ ភាគ​និរតី​ប្រទេស​ប៉េរូ ដែល​មាន​ចម្ងាយ​ត្រឹម ៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង Ica ។ អ្នក​ទេសចរ អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ ដើម្បី​ងូត​ទឹក​លេង មើល​ថ្ងៃ​លិច ព្រម​ទាំង​​ទស្សនា​លំនៅឋាន​ទាំង ៩៦​កន្លែង ដែល​បើក​អាជីវកម្ម​ខ្នាត​តូច ដើម្បី​បម្រើ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។Huacachina oasis- Sandboarding on incredible dunes

នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៤០ ទីក្រុង​និម្មិត​នេះ គឺ​ជា​កន្លែង​ពេញ​និយម​សម្រាប់​អ្នក​មាន ​មក​ងូត​ទឹក​លំហែ​កាយ​លេង ព្រោះ​ពួក​គេ​គិត​ថា​ទឹក​នេះ​អាច​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​គេ​ទុក​ចោល​អស់​មួយ​រយៈ។ យ៉ាង​ណា​មិញ បន្ទាប់​ពី​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​សាជាថ្មី ទីក្រុង​នេះ​ចាប់​ផ្ដើម​ទទួល​បាន​ប្រជាប្រិយភាព​ម្ដង​ទៀត ហើយ​អ្នក​រស់នៅ​ក្នុង​តំបន់​ក៏​ប្រកប​មុខ​ជំនួញ​ដោយ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍។

ដោយសារ​តែ​អ្នក​រស់​នៅ​ក្នុង​ទីក្រុង សាងសង់​អណ្ដូង​ដើម្បី​ទាញ​យក​ទឹក​ពី​ក្រោម​ដី បូក​រួម​ទាំង​រំហួត​ទឹក​ដែល​កើត​ឡើង​ពី​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ផង ធ្វើ​ឱ្យ​កម្រិត​ទឹក​បឹង​ស្រក​ចុះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។ ដើម្បី​ដោះ​ស្រាយ​ស្ថានការណ៍​នេះ ​បឹង​ត្រូវ​គេ​បំពេញ​បន្ថែម​ឡើង​វិញ ដោយ​ទឹក​ដែល​យក​មក​ពី​ទីក្រុង Ica។ ទីក្រុង​ដ៏​អស្ចារ្យ Huacachina ត្រូវ​អះអាង​ថា​ជា​តំបន់​មរតក​វប្បធម៌​របស់​ប្រទេស ដោយ​វិទ្យាស្ថាន​វប្បធម៌​ជាតិ៕Huacachina - WikipediaHuacachina: Peru's Desert Oasis (Ultimate Guide) · Salt in our Hair

អ្នកលេងបណ្តាញសង្គមកូរ៉េសម្តែងការមិនពេញចិត្ត Ahn Bo Hyun គូស្នេហ៍ Jisoo

0

កាលពីដើមខែនេះ ឧស្សាហកម្មកម្សាន្តកូរ៉េ និងអ្នកគាំទ្ររបស់ Ahn Bo Hyun និង Jisoo សមាជិកក្រុម BLACKPINK ទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាតារាទាំងពីរដួងនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា។ ខណៈពេលដែលអ្នកគាំទ្រជាច្រើនបានអបអរសាទរអ្នកទាំងពីរ ក៏មានអ្នកខ្លះទៀតបានសម្តែងអារម្មណ៍មិនពេញចិត្តចំពោះព័ត៌មាននេះដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះពេលនេះអ្នកនិយមលេងអ៊ីនធឺណិតចាប់ផ្តើមមិនពេញចិត្ត និងស្អប់ទៅលើតារាប្រុសខាងលើនេះ។4 fast facts about Ahn Bo-hyun, the Netflix's My Name star who rose to fame  on Descendants of the Sun and Yumi's Cells – but did he really have a crush  on

ប្រភពពី Allkpop ចេញផ្សាយថ្ងៃទី១៦ សីហា នេះបានឱ្យដឹងថាអ្នកលេងបណ្តាញសង្គមកូរ៉េបង្ហាញការខឹងស្អប់ច្រើនទៅលើ Ahn Bo Hyun ដោយបានបញ្ចេញមតិថា Jisoo អ្នកអាចធ្វើបានល្អជាងនេះ ដែលចង់សម្តៅថា Jisoo អាចរកបុរសល្អជាងនេះទព្រោះនាងជាតារាលំដាប់ទៅហើយ។ អ្នកខ្លះទៀតបានសរសេរថារូបគេខកចិត្តដែលនាងកំពុងទាក់ទងជាមួយ Ahn Bo Hyun រួមទាំងមតិយោបល់ជាច្រើនទៀតដែលពួកគេបានជជែកវែកញែក ខណៈដែលគេសង្កេតឃើញថាតួឯកប្រុសរូបនេះមិនបាន Follow មិត្តស្រី និងនិយាយអ្វីឡើយបន្ទាប់ពីផលិតកម្មប្រកាស ទំនាក់ទំនងស្នេហាគេ។Blackpink's Jisoo Reveals Solo Debut Is Right Around the Corner – Billboard

ទន្ទឹមនឹងអ្នកលេងបណ្តាញសង្គមផ្ទុះការមិនពេញចិត្តចំពោះ Ahn Bo Hyun ក៏មានអ្នកគាំទ្រចេញមកការពារតារាប្រុសវ័យ៣៥ឆ្នាំរូបនេះផងដែរ ដោយពួកគេលើកឡើងថា តារាប្រុសរូបនេះសម្តែងបានល្អហើយបុគ្គលិកលក្ខណៈរបស់គេហាក់ដូចជាមនុស្សមានចិត្តសប្បុរស បើសិនជាមិនមានការពេញចិត្តចំពោះទំនាក់ទំនងពួកគេមែន មិនមែន IG របស់ Ahn Bo Hyun កើនឡើងយ៉ាងឆាប់រហ័សនោះទេគ្រាន់តែធ្លាយដំណឹងពួកគេទាក់ទងភ្លាមខាងប្រុសកើន Followers ដល់ទៅ ២ លាននាក់ទេ សូមអ្នកលេងអ៊ីនធឺណិតកុំជ្រួលច្របល់ពេក៕It's official! BLACKPINK's Jisoo is dating Korean actor Ahn Bo Hyun

តើអាការៈគ្រុនក្តៅ និងគ្រុនឈាមខុសគ្នាត្រង់ណា?

0

រដូវវស្សាចូលមកដល់ មានន័យថា ការរីករាលដាលនូវជំងឺគ្រុនឈាមក៏កំពុងកើតឡើងផងដែរ។ ជាទូទៅអាការៈគ្រុនក្តៅ និងគ្រុនឈាម គឺមានលក្ខណៈស្រដៀងគ្នាខ្លាំងដូចជា ក្តៅខ្លួនជាដើម។ ដូច្នេះហើយតើយើងធ្វើយ៉ាងម៉េចទើបដឹងថាអាការៈគ្រុនក្តៅ និងគ្រុនឈាមខុសគ្នា? ខាងក្រោមនេះគឺជារោគសញ្ញាគ្រុនក្តៅ និងគ្រុនឈាម៖

១.រោគសញ្ញាគ្រុនក្តៅ៖
• គ្រុនក្តៅអាចខ្ពស់ឬទាប

• ការតឹងច្រមុះ

• ឈឺក

• ឈឺក្បាល

• ឈឺសាច់ដុំ

• ក្អក

• អស់កម្លាំងល្ហិតល្ហៃ

• រោគសញ្ញានេះនឹងប្រសើរឡើងវិញក្នុងរយៈពេល ២-៣ ថ្ងៃបន្ទាប់ពីប្រើថ្នាំរួច។When Should You Go to the Hospital for a Fever?

២.រោគសញ្ញាគ្រុនឈាម៖
• ក្តៅខ្លួនខ្លាំងពី ២-៧ថ្ងៃ ហើយជាធម្មតាខ្ពស់ជាង ៣៨.៥ អង្សាសេ

• មិនមានការហៀរសំបោរឬក្អកទេ។

• មិនសូវឃ្លាន។

• ចង្អោរនិងក្អួតអាចកើតឡើង។

• កន្ទួលលើស្បែកជាចំណុចឈាមតូចៗរាលដាលលើដៃ ជើង សាច់ក្លៀក ។

• វាអាចមានឈាមច្រមុះ ឬហូរឈាម។

• អាចមានឈាមលាមក ជាមួយនឹងលាមកខ្មៅ

• មានថ្លើមរីកធំក្នុងរយៈពេល ៣-៤ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃជំងឺដំបូង៕EXCLUSIVE: Dengue fever - Causes, symptoms, treatment; when to rush to a  doctor | Health News | Zee News ប្រភព៖sanook

អង្គការសហប្រជាជាតិ ព្រមានពីស្ថានការណ៍គ្រប់គ្រងលែងបាន នៅស៊ូដង់

0

រដ្ឋធានីខាទុម (Khartoum)៖ ការវាយប្រហារគ្នាដណ្ដើមអំណាច រវាងកម្លាំងគាំទ្រមេទ័ពកំពូលចំនួន២រូប នៅក្នុងប្រទេសស៊ូដង់ បានអូសបន្លាយ អស់រយៈពេល៤ខែកន្លមកហើយ រហូតធ្វើឲ្យប្រជាជនរបស់ប្រទេសអាហ្វ្រិកមួយនេះ ជាង១លាននាក់ រត់ភៀសខ្លួន និង ប្រឈមមុខនឹងការអត់អាហារស្លាប់ ហើយឥឡូវនេះ អង្គការសហប្រជាជាតិ ក៏បានប្រកាស អំពីស្ថានការណ៍គ្រប់គ្រងលែងបាន។Security Council renews UN South Sudan mission for one year | Arab News

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ នៅថ្ងៃពុធ ទី១៦ ខែសីហា ថា អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) បានព្រមាន ថា ប្រជាជនស៊ូដង់ ជាង១លាននាក់ បានរត់គេចចេញពីប្រទេសរបស់ពួកគេ ដើម្បីស្វែងរកទីសុវត្ថិភាព នៅក្នុងប្រទេសជិតខាង។ រីឯប្រជាជនរស់ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ កំពុងតែអស់ស្បៀងអាហារ ហើយខ្លះបានស្លាប់ ដោយសារតែកង្វះខាតការថែទាំសុខភាព ខណៈសង្គ្រាមវាយប្រយុទ្ធដណ្តើមអំណាចគ្នា បានអូសបន្លាយ អស់រយៈពេល៤ខែកន្លងមក។

បើតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «ប្រជាកសិករស៊ូដង់ នឹងជិតអស់ពេលវេលា សម្រាប់ពួកគេដាំដំណាំចិញ្ចឹម។ ទន្ទឹមគ្នានេះ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ក៏កំពុងតែប្រឈមនឹងកង្វះខាត»។Sudan spiralling out of control, UN warns

មន្ត្រីជាន់ខ្ពស់ ស៊ូដង់ បានបញ្ជាក់ ថា ផែនការមួយ គួរតែត្រូវបានដាក់ចេញ ដើម្បីបញ្ចប់ជម្លោះរវាងកងទ័ព និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) ចំពេលមានអំពើហិង្សា នៅតែបន្តកើតមានឡើង នៅក្នុងប្រទេសស៊ូដង់។

អនុប្រធានក្រុមប្រឹក្សាអធិបតេយ្យនៃប្រទេសស៊ូដង់ លោក Malik Agar បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលចាំផ្ទះត្រូវតែត្រូវបានបង្កើតឡើង ខណៈដែលការប្រយុទ្ធគ្នារវាងភាគីបានឈានចូលដល់ខែទីប្រាំរបស់ខ្លួន។Sudan 'spiralling out of control' as 1 million flee: UN | The West  Australian

លោក ម៉ាលីក អាហ្គា (Malik Agar) អនុប្រធានក្រុមប្រឹក្សាអធិបតេយ្យស៊ូដង់ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា រដ្ឋាភិបាលចាំផ្ទះ ត្រូវតែបង្កើតឡើង ខណៈការប្រយុទ្ធគ្នា រវាងភាគីជម្លោះទាំង២ បានឈានចូលដល់ខែទី៥។ ទីបំផុត សង្គ្រាមនេះនឹងត្រូវបញ្ចប់ នៅលើតុចរចា»។

សង្គ្រាមវាយប្រយុទ្ធគ្នា នៅក្នុងរដ្ឋាភិបាលយោធាស៊ូដង់ រវាងកម្លាំងរដ្ឋាភិបាលស៊ូដង់ (SAF) ដឹកនាំដោយលោកឧត្ដមសេនីយ៍ អាប់ដែល ហ្វាតតាស អាល់-ប៊ឺរហាន (Abdel Fattah al-Burhan) និង កម្លាំងទាហានប៉ារ៉ាគាំទ្ររហ័ស (RSF) ដឹកនាំដោយលោកឧត្ដមសេនីយ៍ ម៉ូហាមេដ ហាមដាន់ ណាហ្កាឡូ (Mohamed Hamdan Dagalo) ដែលគេហៅជាទូទៅលោក ហេមេដទី (Hemedti) បាន និង កំពុងតែបំផ្លិចបំផ្លាញរដ្ឋធានីខាទុម (Khartoum) និង បង្កហានិភ័យពីការវាយប្រហាររបស់ជនជាតិភាគតិច នៅទីក្រុងដាហ្វួរ (Darfur)។Sudan 'spiralling out of control' as 1 million flee country, UN warns |  Reuters

ជម្លោះ រវាងកងកម្លាំងយោធារបស់ពួកឧត្ដមសេនីយ៍ទាំង២នេះ អាចនឹងធ្វើឲ្យប្រទេសស៊ូដង់ ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ក៏ដូចជា ការបង្កអស្ថិរភាព នៅក្នុងតំបន់។ សង្រ្គាមនេះ បានធ្វើឲ្យប្រជាជន ចំនួន ១ ០១៧ ៤៤៩នាក់ ឆ្លងដែនចេញពីប្រទេសស៊ូដង់ ឆ្ពោះទៅកាន់ប្រទេសជិតខាង។ ជនភៀសខ្លួនទាំងនោះ ភាគច្រើន កំពុងតែតស៊ូនឹងការលំបាក នៃផលប៉ះពាល់ ដោយសារតែសង្រ្គាម និង វិបត្តិសេដ្ឋកិច្ច៕Sudan 'spiralling out of control' as one million flee country, says UN |  The Straits Times

អ្នកខេត្តព្រះវិហារ ហាមដាច់ខាតកុំទទួលទានសត្វមួយប្រភេទនេះ ព្រោះអាចបណ្តាលឱ្យបាត់បង់ជីវិត

0

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ បានធ្វើការអំពាវនាវដល់សាធារណជនទាំងអស់សូមកុំពិសារឬបរិភោគ រុក្ខជាតិ ឬ សត្វ ល្អិតដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមកព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់ សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និង អាចបណ្ដាលអោយបាត់បង់អាយុជីវិត។

ជាក់ស្ដែងកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ០២ នាក់ ប្តីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយពួកគាត់ទាំងពីរនាក់ បានបរិភោគសត្វកំភេម ខ្មោច ដោយបុរសជាប្តីបរិភោគកំភេមខ្មោចចំនួន ០៣ ក្បាល និង ស្ត្រីជាប្រពន្ធបានបរិភោគកំភេមខ្មោច ចំនួន ០៥ ក្បាល។

បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណ ១០ នាទី ពួកគាត់មានអាការៈ រមាស់ ក្អួតចង្អោរ និង មានពងបែកក្នុងមាត់ ។ ទោះបីពួកគាត់ត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យ យ៉ាងណាក៏ដោយក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតដែរ។

ដោយស្រ្តីជាប្រពន្ធបានស្លាប់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ និង បុរសជាប្ដីបានស្លាប់នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ កន្លងមក មន្ទីរសុខាភិបាលក៏បានសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះថ្នាក់ដោយបរិភោគរុក្ខជាតិដូចជា ផ្សិត ឬ ក៏សត្វល្អិតដែលបណ្ដាលអោយពុលអ្នកខ្លះអាចជួយសង្គ្រោះបាន និង អ្នកខ្លះទៀតមិនអាចជួយសង្គ្រោះបាន។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ក្រោមនេះជារូបភាពសត្វកំភេមខ្មោច ៕