ថ្មីៗនេះយោងតាមប្រភព បុរាណណាចារ្យ បានឱ្យដឹងថា ដើម្បីធ្វើការគោរពបូជា គ្រូកាយកែវនេះ គឺគេតម្រូវឱ្យបូជាយញ្ញកូនឆ្មា កូនឆ្កែ ជាមុនសិនដោយធ្វើការបំពុលវាឱ្យស្រែក ប្រកាច់ៗ រួចយកទៅកប់នៅក្នុងដីទាំងរស់។ ការធ្វើបែបនេះគេជឿថា នឹងអាចជួយឱ្យពួកគេមានទ្រព្យសម្បត្តិច្រើន និងសម្រេចបំណងតាមអ្វីដែលពួកគេបានសុំ មិនថារឿងការងារ លាភសំណាង សេចក្តីស្នេហា ការលក់ដូរ និងរឿងផ្សេងៗទៀត។
បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ ប្រជាជនថៃបាននាំគ្នាទៅគោរពបូជាអសុរកាយខ្មៅ ដែលត្រូវបានគេស្គាល់ថាជាគ្រូកាយកែវនេះឯង ដោយជឿថារអសុរកាយខ្មៅ ឬគ្រូកាយកែវនេះ គឺជាព្រះតំណាងឱ្យលាភសំណាង និងល្បីល្បាញខាងពូកែស័ក្តិសិទ្ធិ ដែលអាចជួយឱ្យពួកគេទទួលបានសំណាងល្អក្នុងជីវិត ជោគជ័យលើការងារ ចម្រើនរុងរឿង និងសម្រេចតាមក្តីប្រាថ្នា ។
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះមានរឿងនិយាយតៗគ្នាយ៉ាងច្រើទៅលើប្រវត្តិរបស់គ្រូកែវកាយនេះ ដោយអ្នកខ្លះនិយាយថា គ្រូកែវកាយគឺជាគ្រូមានមន្តវិជ្ជាការកាលពីរាប់ពាន់ឆ្នាំមុន ហើយអ្នកខ្លះទៀតក៏និយាយថា គ្រូកែវកាយគឺជាគ្រូនៅជំនាន់ប្រាសាទអង្គរវត្ត ដែលនេះគឺជាការបំភ្លីប្រវត្តិសាស្រ្តយ៉ាងដូច្នេះដែល សូមកុំជឿឱ្យសោះ។ យ៉ាងណាមិញទាក់ទងនឹងការគោរពបូជា ដែលថាតម្រូវឱ្យបូជាយញ្ញកូនឆ្មា កូនឆ្កែ ជាមុនសិននោះ គឺមិនទាន់មានប្រភពច្បាស់លាស់នៅឡើយទេ វាគ្រាន់តែជាការនិយាយតៗគ្នានៅក្នុងបណ្តាញសង្គមប៉ុណ្ណោះ៕










