ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរឿងអាស្រូវស្នេហារបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ជាមួយនារីម្នាក់ធ្វើការនៅប្រទេសកូរ៉េ ខណៈកាលពីមុនលោកក៏មានរឿងអាស្រូវទាក់ទងនឹងការខ្ចីលុយមិនសង។ រឿងអាស្រូវទាំង២នេះរបស់ អនុស្សាវរីយ៍ ពិតជាផ្ទុះកក្រើកខ្លាំងសម្រាប់អាជីពជាតារាចម្រៀងរបស់គេ។
ក្រោយពីប្រកាសចេញពីទ្រនំសាន់ដេមកទល់ពេលនេះតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ នៅមិនទាន់បង្ហាញពីទ្រនំច្បាស់លាស់ដែលលោកជ្រកកោននៅឡើយទេខណៈកន្លងមកក៏លេចធ្លាយដំណឹងថាលោកដើរចេញពីសាន់ដេមានភាគរយខ្ពស់ទៅទ្រនំហ្គាឡាក់ស៊ី។ ស្របពេលនៅមិនទាន់មានទ្រនំមួយកក់ក្តៅនៅឡើយស្រាប់តែថ្មីៗនេះលោក អនុស្សាវរីយ៍ ធ្លាយរឿងអាស្រូវស្នេហាជាមួយនារីម្នាក់នៅប្រទេសកូរ៉េ ដោយខាងប្រុសថាមិនស្គាល់និងគ្មានទំនាក់ទំនងតែខាងស្រីចេញមកទម្លាយខ្ទេចគ្មានសល់ដើម្បីការពារភាពស្អាតស្អំរបស់ខ្លួនក្រោយពេលភរិយាតារាចម្រៀងរូបនេះដឹងពីទំនាក់ទំនងពួកគេ។
នារីដែលបំរើការងារនៅប្រទេសកូរ៉េខាងលើនេះមានឈ្មោះថា ស្រីនាង បានទម្លាយថានាងមានទំនាក់ទំនងជាមួយតារាចម្រៀងអនុស្សាវរីយ៍ ជិត១ឆ្នាំហើយដោយបានស្គាល់គ្នាអំឡុងពេលតារាចម្រៀងរូបនេះទៅប្រគំតន្រ្តីនៅប្រទេសកូរ៉េ។ ដើម្បីបញ្ជាក់ពីចិត្តស្មោះរបស់ខ្លួននារីរូបនេះក៏បានសាក់រូប អនុស្សាវរី នៅលើដៃរបស់នាងផងដែរ។ ក្រោយមក ស្រីនាង បានអះអាងថា ភរិយារបស់ យឿន សូតអនុស្សាវរីយ៍ រករឿងនាងបានទាក់ទងប្តីគេ តែតារាចម្រៀងរូបនេះថាគេនិងភរិយានៅទាក់ទងគ្នាព្រោះតែកូនប៉ុណ្ណោះគ្មានជាប់ជំពាក់ទំនាក់ទំនងអ្វីនោះទេ។
រឿងហេតុចេះតែកើតឡើងជាបន្តបន្ទាប់ ខណៈលោក អនុស្សាវរីយ៍ ព្យាយាមបដិសេធចំណងស្នេហ៍និងថាមិនស្គាល់នាងឡើយទើបនាងចេញមកលាងភាពស្អាតស្អំរបស់នាងដែរ។
គេចាំបានដែរថាអំឡុងពេលខែវិច្ឆិកា ឆ្នាំ២០២២ ម្ចាស់បំណុលនិងជាអាជីវករនៅផ្សារជម្ពូវ័ន ឈ្មោះថាស្រីឡាង ចេញមុខទម្លាយថាតារាចម្រៀងខាងលើនេះចងការលុយ៥០០ដុល្លារ គេចវេះជិត៤ឆ្នាំហើយតាំងពីឆ្នាំ២០១៩ ហើយមកដល់ឆ្នាំ២០២២ មិនទាន់សងដែលគ្រានោះផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែរឿងនោះត្រូវបានលោក ស្សាវរីយ៍ បដិសេធថាលោកមិនបានជំពាក់លុយនរណាឡើយ។
រឿងអាស្រូវធំៗទាំងពីរនេះរបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ពិតជាផ្ទុះកក្រើកខ្លាំងនៅក្នុងអាជីពសិល្បៈរបស់គេរឿងខ្ចីលុយនិងទំនាក់ទំនងជាមួយមនុស្សស្រី ដែលអ្នកគាំទ្រមួយចំនួនហាក់បង្ហាញអារម្មណ៍លែងមានទំនុកចិត្តទៅលើតារាចម្រៀងរូបនេះ៕
		
	









