ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើ Mina ជាតារាចម្រៀងនិងជា Influencer ល្បីឈ្មោះម្នាក់ បានច្រៀង Cover បទ «COOL WITH YOU» របស់ក្រុមចម្រៀងកូរ៉េ New jeans ព្រមទាំងទទួលបានការពេញចិត្តយ៉ាងច្រើនពីសំណាក់ហ្វេនៗបើទោះបីជាការ Coverខ្លីក៏ដោយ ។ ជាពិសេស បើមិនមើលមុខ មិនដឹងថាMinaជាអ្នកច្រៀងនោះទេអាចស្មានថាជាជនជាតិកូរ៉េច្រៀងក៏ថាបាន។
កញ្ញា ហុង ស្រីពេជ្រ ហៅ Mina ជាតារាចម្រៀងនិង Influencer ល្បីឈ្មោះម្នាក់ដែលមានហ្វេនៗជាយុវវ័យគាំទ្រយ៉ាងច្រើន។សិល្បការិនីរូបនេះពេញដោយទេពកោសល្យសិល្បៈមិនថារាំ ច្រៀង សម្តែង នោះទេគឺនាងអាចធ្វើបានទាំងអស់ជាពិសេសតារាស្រីរូបនេះមានសម្រស់ស្រស់ស្អាតទាក់ទាញបេះដូងអ្នកគាំទ្រមិនធម្មតា។
និយមលេងស្ទាយតាមបែបកូរ៉េ Mina មានដុងសិល្បៈយ៉ាងខ្លាំងទៅលើចង្វាក់ Kpop ឯការរាំវិញគឺមានភាពរស់រវើក ចេញមកម្តងៗគឺថាមើលជក់ចិត្តដិតអារម្មណ៍តែម្តង។ អ្វីដែលកាន់តែមានការចាប់អារម្មណ៍នោះថ្មីៗនេះ Mina បានច្រៀង Cover បទ «COOL WITH YOU» របស់ក្រុមចម្រៀងកូរ៉េ New Jeans បើទោះបីជាការCoverខ្លីមែនពិត ប៉ុន្តែសំឡេងរបស់តារាស្រីរូបនេះមានទឹកដមពីរោះប្លែក បើមិនមុខទេ ស្មានតែជនជាតិកូរ៉េច្រៀងមិនដឹងថាជាMinaឡើយ។
គួរបញ្ជាក់ផងដែរថា Mina គឺជាក្មេងស្រីម្នាក់ដែលមានភាពតស៊ូក្នុងជីវិតណាស់ទម្រាំអាចសាងឈ្មោះមានមុខមានមាត់នៅក្នុងអាជីពសិល្បៈ ដែលមានប្រវត្តិជូរចត់អតីតជាកេ្មងពងទាកូន លក់ផ្កា និង លក់ចំណីព្រាបតាមមាត់ទន្លេ និងមិនបានសិក្សាខ្ពង់ខ្ពស់ឡើយ៕
		
	









