រដូវវស្សាចូលមកដល់ មានន័យថា ការរីករាលដាលនូវជំងឺគ្រុនឈាមក៏កំពុងកើតឡើងផងដែរ។ ជាទូទៅអាការៈគ្រុនក្តៅ និងគ្រុនឈាម គឺមានលក្ខណៈស្រដៀងគ្នាខ្លាំងដូចជា ក្តៅខ្លួនជាដើម។ ដូច្នេះហើយតើយើងធ្វើយ៉ាងម៉េចទើបដឹងថាអាការៈគ្រុនក្តៅ និងគ្រុនឈាមខុសគ្នា? ខាងក្រោមនេះគឺជារោគសញ្ញាគ្រុនក្តៅ និងគ្រុនឈាម៖
១.រោគសញ្ញាគ្រុនក្តៅ៖
• គ្រុនក្តៅអាចខ្ពស់ឬទាប
• ការតឹងច្រមុះ
• ឈឺក
• ឈឺក្បាល
• ឈឺសាច់ដុំ
• ក្អក
• អស់កម្លាំងល្ហិតល្ហៃ
• រោគសញ្ញានេះនឹងប្រសើរឡើងវិញក្នុងរយៈពេល ២-៣ ថ្ងៃបន្ទាប់ពីប្រើថ្នាំរួច។
២.រោគសញ្ញាគ្រុនឈាម៖
• ក្តៅខ្លួនខ្លាំងពី ២-៧ថ្ងៃ ហើយជាធម្មតាខ្ពស់ជាង ៣៨.៥ អង្សាសេ
• មិនមានការហៀរសំបោរឬក្អកទេ។
• មិនសូវឃ្លាន។
• ចង្អោរនិងក្អួតអាចកើតឡើង។
• កន្ទួលលើស្បែកជាចំណុចឈាមតូចៗរាលដាលលើដៃ ជើង សាច់ក្លៀក ។
• វាអាចមានឈាមច្រមុះ ឬហូរឈាម។
• អាចមានឈាមលាមក ជាមួយនឹងលាមកខ្មៅ
• មានថ្លើមរីកធំក្នុងរយៈពេល ៣-៤ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃជំងឺដំបូង៕
ប្រភព៖sanook










